ថ្ងៃអាទិត្យ ទី២២ ខែធ្នូ ឆ្នាំ២០៥០
លោកអគ្គនាយក ជួង វណ្ណអាង ចាងហ្វាងការផ្សាយ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ ( www.poipetpostnews.com ) whatsapp 092190098_ 0886606773 / Facebook ប៉ោយប៉ែតប៉ុស្តិ៍ / Page គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ / YouTube គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ / 📢 សេចក្តីជូនដំណឹងៈ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ ត្រូវការជ្រើសរើសភ្នាក់ងារបន្ថែម ២៥ រាជធានី.ខេត្ត.ក្រុង.បើបងប្អូនមានចំណាប់អារម្មណ៍ សូមធ្វើការទំនាក់ទំនងមកការិយាល័យនិពន្ធ តាមរយៈលេខទូរស័ព្ទចំនួនពីរខ្សែTell.092190098_ 0886606773) ដែលមានទីតាំងស្នាក់ការ ភូមិមិត្តភាព សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ សូមអរគុណ៕
អង្គភាពសារព័ត៌មាន ប៉ោយប៉ែត ប៉ុស្តិ៍ សូមអរគុណយ៉ាងជ្រាលជ្រៅ ចំពោះក្រុមការងារប្រតិកម្មរហ័ស នៃស្នងការនគរបាលខេត្តសៀមរាប.(វគ្គ១)
Fri,21 April 2023 (Time 03:41 PM)
ដោយ ៖ គេហទំព័រ ប៉ោយប៉ែត ប៉ុស្តិ៍ (ចំនួនអ្នកអាន: 407នាក់)


បន្ទាប់ពីអង្គភាពសារព័ត៌មានប៉ោយប៉ែត ប៉ុស្តិ៍ យើងខ្ញុំ បានផ្សព្វផ្សាយកាលពីថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៣ ពាក់ព័ន្ធករណីដឹកជញ្ជូនផលអនុផលព្រៃឈើ ដែលមានចំណងជើងថា៖ លោក អាត ជាមន្ត្រីនគរបាលនៅស្រុកជីក្រែង កំពុងយកតួនាទីខ្លួនទៅរកស៊ីមុខជំនួញដឹកជញ្ជូនឈើលក់យ៉ាងសកម្ម ព្រោះតែលោកអធិការស្រុកជាអ្នកបើកដៃ តើលោក តេង ច័ន្ទណាត ស្នងការខេត្តសៀមរាបបានជ្រាបរឿងនេះដែរឬទេ.!!! ខេត្តសៀមរាប៖ កាលពីយប់ថ្ងៃទី១៣-១៥ ខែមេសា ឆ្នាំ២០២៣ នាពេលថ្មីៗនេះ ប្រភពនៃព័ត៌មានបានរាយការណ៍មក និងរូបភាពជាច្រើនសន្លឹក ដែលមានបុគ្គលម្នាក់ ឈ្មោះ អាត (ហៅតាអាត) និងមានតួនាទីជាមន្ត្រីនគរបាលប្រចាំនៅស្រុកជីក្រែងម្នាក់ បែរជាហ៊ានរកស៊ីមុខជំនួញដឹកជញ្ជូនឈើចេញពីភូមិអូរ ឃុំខ្វាវ ឆ្លងកាត់ស្នាក់ការបរិស្ថានព្រៃអភិរក្សបឹងពែ ស្នាក់ការរដ្ឋបាលព្រៃឈើខ្វាវ យកមកលក់ចែកចាយនៅតាមដេប៉ូឈើនានានៅស្រុកជីក្រែង បានយ៉ាងរលូន អស់រយៈពេលជាច្រើនឆ្នាំ មកដល់បច្ចុប្បន្ននេះ គឺដោយសារលោកអធិការស្រុកជីក្រែងជាអ្នកបើកដៃ ទើបគ្មានមន្ត្រីជំនាញរដ្ឋបាលព្រៃឈើ ជំនាញបរិស្ថាន ជំនាញកងរាជអាវុធហត្ថ ស្រុកជីក្រែង បើកកិច្ចប្រតិបត្តិការបង្ក្រាបមេឈ្មួញឈ្មោះរូបនេះឡើយ។ ស្រាប់តែនៅថ្ងៃ១៩ ខែមេសា ឆ្នាំ២០២៣ ឃើញ ផេក ផ្លូវការ ក្រុមការងារប្រតិកម្មរហ័ស នៃស្នងការនគរបាលខេត្តសៀមរាប បានបង្ហោះ ដែលមានខ្លឹមសារក្នុងសេចក្តីបំភ្លឺព័ត៌មានថា៖ ស្នងការដ្ឋាននគរបាលខេត្តសៀមរាប មានកិត្តិយស សូមគោរពជម្រាប ជូន អ្នកនិយមតាមដានព័ត៌មាននៅលើបណ្តាញទំនាក់ទំនងសង្គម Facebook និងសាធារណជនមេត្តាជ្រាបថា៖ ថ្មីៗនេះមានសារព័ត៌មាន ប៉ោយប៉ែតប៉ុស្តិ៍ បានសរសេរ និងបង្ហោះព័ត៌មាន នៅតាមបណ្តាញទំនាក់ទំនងសង្គម Facebook Page << គេហទំព័រប៉ោយប៉ែតប៉ុស្តិ៍ >> ដែលមានខ្លឹមសារថា៖ « មានក្រុមអ្នកសារព័ត៌មានមួយក្រុម ប្រទះឃើញ រថយន្តដឹកឈើពេញឡាន ដែលជារបស់លោក អាត (ហៅតាអាត) បានយកឈើចង្រឹង ឈើដុំខ្លីៗដាក់បាំងពីក្រោយ ខាងលើជិត ខណៈនោះគេបានឃើញ តាអាត បើកឡានគេចចុះឡើង ប៉ុន្តែ! ចៃដន្យអី បើកឡានគេចចំផ្លូវទាល់ ក៏បានបើករថយន្តបកក្រោយ ហើយបន្តបើកឡានចូលក្នុងអធិការដ្ឋាននគរបាលស្រុកជីក្រែងតែម្តង »។ បន្ទាប់ពីទទួលបានព័ត៌មានខាងលើភ្លាម លោកឧត្តមសេនីយ៍ទោ តេង ច័ន្ទណាត ស្នងការនគរបាលខេត្តសៀមរាប បានដាក់បទបញ្ជាទៅកាន់ លោកវរសេនីយ៍ឯក តាំង លីហេង អធិការនគរបាលស្រុកជីក្រែង ដើម្បីធ្វើការបំភ្លឺជាបន្ទាន់ ដែលលទ្ធផលទទួលបានមានដូចខាងក្រោម៖ ជាក់ស្ដែងដោយអធិការនៃអធិការដ្ឋាននគរបាលស្រុកជីក្រែងយើងខ្ញុំ មានការជួសជុល និងលាបថ្នាំផ្នែកមួយចំនួន ជាពិសេសខ្លោងទ្វារខាងមុខ នៃអធិការដ្ឋានដោយមានតម្រូវការធ្វើអន្ទារ ឡើងដោះយកស្លាកអធិការដ្ឋានមកជួសជុល និងបោះពុម្ពថ្មី ដូច្នេះលោកអធិការ នៃអធិការដ្ឋាននគរបាលស្រុកជីក្រែង បានបញ្ជាទិញនូវកូនឈើប្រហែលចំនួន៥០ដើម ដើម្បីយកមកប្រើប្រាស់ធ្វើជាអន្ទារ តម្លៃ០១ដើម ៤០០០រៀល (បួនពាន់រៀល) ពីឈ្មោះ តាន់ ផេង ជាម្ចាស់ អាជីវកម្មស្របច្បាប់មួយកន្លែង (តបតាមការបង្ហាញពីរដ្ឋបាលព្រៃឈើស្រុកជាក្រែង) បានប្រាប់ថាថ្ងៃនោះ ដោយមានការខ្វះកម្មករ ជាថ្ងៃឈប់សម្រាកចូលឆ្នាំខ្មែរ កម្មករទៅផ្ទះអស់ គាត់បានពឹងលោក មាន សំអាត ដែលជាឪពុកក្មេកឲ្យជួយបើករថយន្តដែលមានដឹកកូនឈើ និងឈើជាប្រភេទអនុផលព្រៃឈើ ដែលមានប្រើប្រាស់ក្នុងស្រុក។ នៅថ្ងៃនោះដែរជាថ្ងៃដែល លោក មាន សំអាតផុតម៉ោងប្រចាំវេន នាថ្ងៃចូលឆ្នាំ ចន្លោះពីម៉ោង ០៨ទៅម៉ោង១១ ហើយនឹងត្រូវចូលយាមវិញនៅម៉ោង១៤និង០០នាទី រូបលោកបានជួយកាន់ចង្កូតរថយន្តជំនួសកម្មកររបស់កូន ដែលបានដឹកអនុផលព្រៃឈើ ប្រមូលពីរក្បាលស្រែប្រជាពលរដ្ឋនៅតំបន់ផ្សេងៗក្នុងស្រុកជីក្រែង ហើយស្របច្បាប់ ដែលរដ្ឋបាលព្រៃឈើបរិស្ថានកំណត់អោយ។ បើយោងខ្លឹមសារ សេចក្តីបំភ្លឺ ខាងលើ ពីលោកវរសេនីយ៍ឯក តាំង លីហេង អធិការនគរបាលស្រុកជីក្រែង គោរពរាយការណ៍ជូនលោកស្នងការខេត្តសៀមរាប ដូចដែលបានរៀបរាប់ខាងលើ ចឹងទេមានន័យថា លោកអធិការស្រុកជីក្រែង កំពុងព្យាយាមជួយបិទបាំងរឿងអាស្រូវអោយលោក មាន សំអាត (ហៅតាអាត) ដែលជាកូនចៅរបស់ខ្លួន ទើបហ៊ានធ្វើរបាយការណ៍ ភូតភរកុហក លោកឧត្តមសេនីយ៍ទោ តេង ច័ន្ទណាត់ ស្នងការនគរបាលខេត្តសៀមរាប និងថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់បែបនេះនោះ។ បើយោងតាមពាក្យ ចូលខមិន នៅលើ ផេកផ្លូវការ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន មហាជន បានចូល សរសេរ ខមិនថា លោក មាន សំអាត ជាមន្ត្រីប៉ូលីសក្រុមពន្លត់អគ្គីភ័យនៃអធិការស្រុកជីក្រែង និងជាឈ្មួញដឹកឈើចេញពីតំបន់ព្រៃអភិរក្សបឹងពែ ក្នុងភូមិអូរ ឃុំខ្វាវ ស្រុកជីក្រែង រាប់ឆ្នាំមកហើយ នរណា នរណា ក៏គេដឹង មិនមែនជាឈ្មួញលំៗនោះទេ(សូមឯកឧត្តមមេត្តាជ្រាប ជាព័ត៌មាន) រួមនិង សារខមិន ជាច្រើនទៀត បានសរសេរគោរពជូនឯកឧត្តមថា ដើម្បីអោយច្បាស់ មានតែអធិការកិច្ចក្រសួងពាក់ព័ន្ធទាំងអស់ លោកអាចធ្វើការស៊ើបអង្កេត កុំអោយមានពាក្យថា អ្នកសារព័ត៌មាន ផ្សាយរឿងមិនពិត និងជៀសវាងការជះទឹកដាក់គ្នា។ ដោយឡែក បើយោងតាមរូបភាពប៉ុន្មានសន្លឹក ដែលប្រភពរាយការណ៍និងបានផ្តល់ជូនមកអង្គភាពយើងខ្ញុំ ថតជាប់ដោយ កាមេរ៉ា GPS មានទាំងកាលបរិច្ឆេទ នាពេលយប់ថ្ងៃទី13 មេសា 2023 វេលាម៉ោង22:41នាទីយប់ លោក អាត (ហៅតាអាត) គឺបានដឹកឈើគ្រឿងសុទ្ធពេញរថយន្តតែម្តង។ រីឯរូបភាពនាពេលព្រឹក ថ្ងៃទី15 មេសា 2023 វេលាម៉ោង10:10នាទីព្រឹកវិញ គឺជារូបភាព ដឹកឈើដដែល តែដាក់ឈើចង្រឹង ឈើដុំពីលើ ស្នូលកណ្តាលឃ្លុំតង់ជិតឈឹង ដែលមានវត្តមាន លោក អាត (ហៅតាអាត) ជាអ្នកកាន់ចង្កូតដឹកឈើដដែល តែបែជា លោកអធិការស្រុកជីក្រែង ធ្វើរបាយការណ៍គោរព ភូតភរកុហក ជូន លោកស្នងការខេត្តសៀមរាបថា ដឹកកូនឈើប្រហែល៥០ដើម យកមកធ្វើអន្ទារ ដើម្បីឡើងដោះយកស្លាកក្លោងទ្វារចូលអធិការដ្ឋាន មកជួសជុល និងលាបថ្នាំ និងបោះពុម្ពជាថ្មីទៅវិញ?។ បើយោងប្រភពរិះគន់ពីសំណាក់មហាជនគ្រប់មជ្ឈដ្ឋាន ដែលបានឃើញ ផេក ផ្លូវការ ក្រុមការងារប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានបង្ហោះ និង ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន យកទៅបង្ហោះបន្ត បានធ្វើអោយ មហាជន មានការខកចិត្តជាខ្លាំង ខណៈដែលរូបភាពរថយន្តដឹកឈើ នៅពេលយប់ថ្ងៃទី១៣ផង និងរូបភាពដឹកឈើពេលព្រឹកថ្ងៃទី១៥ផង មានដាក់ឈើចង្រឹង ឈើដុំធំៗពីលើស្តែងៗប៉ុន្នឹងហើយ រីឯស្នូលកណ្តាលវិញ ឃ្លុំតង់ជិតឈឹង តើឈើនៅក្នុងនោះ មានប៉ុន្មានម៉ែត្រគូបទៅ ឬមួយឈើនៅក្នុងនោះសុទ្ធសឹងជាឈើប្រណិត,,,នេះជាចម្ងល់របស់ មហាជន សូមលោកអធិការស្រុកជីក្រែង បកស្រាយដោយប្រការណាមួយអោយសមស្របទៅអ្វីនឹងរូបភាពខាងលើផង។ ប្រភពពីសំណាក មហាជន និងប្រជាពលរដ្ឋ បានធ្វើការរិះគន់នៅតាមរាន កាហ្វេ ថា សូម្បីតែក្មេងអាយុ ៥ឆ្នាំឡើងទៅ ក៏ស្គាល់ថា មួយណាជាកូនឈើ មួយណា ម៉ែឈើ ដែរ។ អាស្រ័យហេតុនេះ អង្គភាព ប៉ោយប៉ែត ប៉ុស្តិ៍ យើងខ្ញុំ ជាអ្នកនាំសារពីប្រជាពលរដ្ឋដែលស្រឡាញ់ចូលរួមថែរក្សាការពារ ព្រៃអភិរក្សបឹងពែ នៅស្រុកជីក្រែង ខ្ញុំសូមសំណូមទៅដល់ លោកឧត្តមសេនីយ៍ទោ តេង ច័ន្ទណាត ស្នងការនគរបាលខេត្តសៀមរាប និង ឯកឧត្តម ទៀ សីហា អភិបាល នៃគណៈអភិបាលខេត្តសៀមរាប និងជាប្រធានគណៈបញ្ជាការឯកភាពខេត្ត សូមមេត្តា ដាក់កម្លាំងអធិការកិច្ច ក្រសួងពាក់ព័ន្ធ ចុះស៊ើបអង្កេត សារជាថ្មី ទៅលើទីតាំងដេប៉ូឈើ កូនស្រីលោក មាន សំអាត ថាតើឈើមានច្បាប់ (ប៉ុន្មានភាគរយ និងឈើអត់ច្បាប់ប៉ុន្មានភាគរយ) រួមនិងលោក មាន សំអាត អោយបានស៊ីជម្រៅផងទាន ដើម្បីអោយប្រាកដថា ការផ្សព្វផ្សាយករណីខាងលើ ពិត ឬមិនពិត និងដើម្បីអោយប្រជាពលរដ្ឋទូទាំងព្រះមហានគរ អស់ចម្ងល់ និងអស់ មន្ទិលសង្ស័យ។ សារព័ត៌មានយើងខ្ញុំចុះផ្សាយទៅនេះ រិះគន់ក្នុងន័យស្ថាបនា និង ក្នុងនាមជាព្រាបនាំសារ ជូនដល់ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់បានជ្រាបព័ត៌មានពិតតែប៉ុណ្ណោះ មិនមានចេតនា រិះគន់ ជាន់ពន្លេច អោយបុគ្គលណាម្នាក់រើសអើងឡើយ ហើយបើសាម៉ីខ្លួនដែលជាប់ពាក់ព័ន្ធ គិតថា ការចុះផ្សាយព័ត៌មានមួយនេះ មិនមានភាពសុក្រឹត និងយុត្តិធម៌ សម្រាប់ខ្លួនទេនោះ អង្គភាពយើងខ្ញុំ សូមស្វាគមន៍រាល់ការបកស្រាយបំភ្លឺពីសាម៉ីឡើងវិញ រៀងរាល់ម៉ោងធ្វើការ តាមរយ: របបស្តីពី វិជ្ជាជីវៈនៃអ្នកសារព័ត៌មាន ឬក៏តាមរយៈលេខទូរស័ព្ទទំនាក់ទំនងចំនួនពីរខ្សែ៖ ខ្សែទីមួយ Tell.092 19 00 98 និងខ្សែទីពីរTell.088 66 06 773 សូមអរព្រះគុណ និងសូមអរគុណ៕

ព័ត៌មានគួរចាប់អារម្មណ៍

តាមរយៈការចង្អុលបង្ហាញផ្ទាល់របស់សម្តេចមហាបវរធិបតីហ៊ុន ម៉ាណែតនាយករដ្ឋមន្ត្រី ឯកឧត្តមបណ្ឌិត ប៉ាន់ខែម ប៊ុនថន ប្រើរយៈពេលវេលាចំនួន៣ម៉ោងប៉ុណ្ណោះ ដោះស្រាយវិវាទដីធ្លី១៨ឆ្នាំជូនប្រជាពលរដ្ឋបានបញ្ចប់ហើយនៅភូមិក្បាលស្ពាន១ សង្កាត់អូរជ្រៅ (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

មន្ត្រី បន្តផ្តល់អត្តសញ្ញាណប័ណ្ណ ជិត ១ម៉ឺនសន្លឹក និងសេវាអត្តសញ្ញាណកម្ម ជាង ២ម៉ឺនសេវាទៀត ជូនប្រជាពលរដ្ឋ (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោក គាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែតនាំយកអំណោយនិងថវិកាផ្ដល់ជូនស្ត្រីម្នាក់ដែលមានជំងឺប្រចាំកាយ ជាជំងដឹមហារីក សុដន់ (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកវរសេនីយ៍ទោ ទេព រដ្ឋា នាំថវិកាចំនួន ១,៥០០,០០០រៀល របស់លោកឧត្តមសេនីយ៍ទោស្នងការប្រគល់ជូនគ្រួសារសពលោក អនុសេនីយ៍ត្រី ហូ ឧត្តម មន្រ្តីប៉ុស្តិ៍នគរបាលទានកាំដែលបានទទួលមរណៈភាព (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

ខ្ចីម៉ូតូជិះមួយភ្លេតយកទៅលក់ដើរលេងស៊ីចាយអស់ ត្រូវម្ចាស់ប្តឹងសមត្ថកិច្ចចាប់ខ្នោះ.!!! (ប៉ោយប៉ែតប៉ុស្តិ៍)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
2070 នាក់
ម្សិលមិញ :
518 នាក់
សប្តាហ៍នេះ :
6978 នាក់
ខែនេះ :
20199 នាក់
3 ខែនេះ :
72097 នាក់
សរុប :
1560266 នាក់