ខេត្តបន្ទាយមានជ័យ៖ បើយោងការអោយដឹងពីលោក សៅ សារឿន អធិការនគរបាលក្រុងប៉ោយប៉ែត បានអោយសារព័ត៌មាន ប៉ោយប៉ែត ប៉ុស្តិ៍ ដឹងថា៖ កាលពីថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៣ វេលាម៉ោង១៤និង០០នាទី ប៉ុស្តិ៍រដ្ឋបាលផ្សារកណ្តាល បានទទួលបណ្តឹងពី ដៀប បញ្ញា ភេទប្រុសអាយុ១៦ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិក្បាលស្ពាន សង្កាត់ព្រះពន្លា ក្រុងសិរីសោភណ័ ខេត្តបន្ទាយមានជ័យ។ លោកអធិការ សៅ សារឿន បានបញ្ជាក់ថា៖ ករណីនេះ កើតឡើងកាលពីថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៣ វេលាម៉ោង២១និង៣០នាទី មានករណីលួចមានស្ថានទម្ងន់ទោស (កាប់យកម៉ូតូ) កើតឡើងនៅចំណុច លើផ្លូវជាតិលេខ៥ មុខផ្លូវចូលភោជនីយដ្ឋាន កោះឡាហ្វីរ៉ា ស្ថិតក្នុងភូមិអណ្តូងថ្មមាស សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។ ជនរងគ្រោះមានគ្នា០៣នាក់៖ ១-ឈ្មោះ ដៀប បញ្ញា ភេទប្រុស អាយុ១៦ឆ្នាំ។ ២-ឈ្មោះ វ័ន រ៉ាយុក ភេទប្រុស អាយុ១៦ឆ្នាំ។ ៣-ឈ្មោះឆន សុវណ្ណថៃ ភេទប្រុស អាយុ១៦ឆ្នាំ ។ .អ្នកទាំង០៣ រស់នៅភូមិសែសិន សង្កាត់ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ។ .អំពីរឿងហេតុ៖ ជនរងគ្រោះទាំង០៣នាក់ ជីះម៉ូតូ០១គ្រឿងម៉ាក ហុងដាទ្រីម សេរីឆ្នាំ២០០៧ ពណ៌ខ្មៅ ស្លាកលេខ បន្ទាយមានជ័យ.2A.7822 កាំរាយ ខ្នងកង់បាញ់ថ្នាំពណ៌ខៀវ ចេញពីភូមិមកលែងប៉ោយប៉ែត លុះដល់ចំណុចកើតហេតុ ស្រាប់តែមានម៉ូតូ០១គ្រឿង ម៉ាកហុងដាទ្រីម ពណ៌ខ្មៅ កាំបន្ទះពណ៌ស ជិះគ្នា០២នាក់ ដៃកាន់កាំបិតខ្វែវ១ដើម ជិះអូសកាំបិតលើផ្លូវជាតិ តាមពីក្រោយ ហើយក៏កាប់ជនរងគ្រោះ១កាំបិត ចំខ្នង អ្នកជិះខាងក្រោយ តែមិនបណ្តាលឲ្យមុតនោះទេ ហើយពួកវាបានធាក់ម៉ូតូជនរងគ្រោះឲ្យដួល រួចពួកវាយកម៉ូតូ ជិះតាមផ្លូវជាតិទៅទិសខាងលិចបាត់ទៅ ។ ក្រោយពេលទទួលបណ្តឹងរួចហើយ កំលាំងជំនាញ និងប៉ុស្តិ៍បានចុះធ្វើការស្រាវជ្រាវ លុះដល់ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៣ វេលាម៉ោង២៣និង០០នាទី បានឃាត់ខ្លួនជនសង្ស័យចំនួន០៤នាក់ ។ ១-ឈ្មោះ ជិន ចក់ ភេទប្រុស អាយុ១៧ឆ្នាំ។ ២-ឈ្មោះ ផាត សុភិន ភេទប្រុសអាយុ១៧ឆ្នាំ។ ៣-ឈ្មោះ សុះ ដារី ភេទប្រុស អាយុ២៣ឆ្នាំ។ ៤-ឈ្មោះ ថា បញ្ញា ភេទប្រុសអាយុ១៧ឆ្នាំ ។ ក្រោយពីបានសាកសួរជនទាំងបួនខាង លើបានសារភាពថាពួកខ្លួនពិតជាបានកាប់ វាយគេយកម៉ូតូពីជនរងគ្រោះពិតមែន និងបានប្រាប់ថាមានបក្សពួកផ្សេងទៀតកំពង់គេចខ្លួននៅអូរបីជាន់ លុះថ្ងៃទី២០ មេសា ២០២៣កំលាំងជំនាញបានចុះស្រាវជ្រាវនៅឃុំអូរបីជាន់ហើយបានឃាត់ខ្លួនជនសង្ស័យ២នាក់ បន្ថែមទៀត ដែលមានឈ្មោះដួចខាងក្រោម៖ ១-ឈ្មោះ វង សាវន ភេទប្រុស អាយុ១៦ឆ្នាំ។ ២-ឈ្មោះ មេឺយ សុីម៉េង ភេទប្រុស អាយុ ១៧ឆ្នាំ ដូចនេះសរុបចំនួន៦នាក់ ដកហូតបានម៉ូតូ២គ្រឿង ។ លោកវរសេនីយ៍ឯក សៅ សារឿន អធិការនគរបាលក្រុងប៉ោយប៉ែតបន្ថែមអោយដឹងថា៖ ក្រោយពីបានសាកសួរជនទាំង០៦នាក់ បានសារភាពថាខ្លួនពិតជាបានធ្វើសកម្មភាពកាប់គេ យកម៉ូតូតាមបណ្តឹងរបស់ ដៀប បញ្ញា ភេទប្រុស អាយុ១៦ឆ្នាំ ពិតមែន។ បច្ចុប្បន្ន: នាញស្នើរសុំឃាត់ខ្លួនជនសង្ស័យទាំង៦នាក់ដើម្បីកសាងសំណុំរឿងបញ្ជូនតាមនីតិវិធី៕ ដោយ: លោក ជួង វិសិដ្ឋ និពន្ធនាយក
ព័ត៌មានគួរចាប់អារម្មណ៍
ពិធីសំណេះសំណាលជាមួយមន្ត្រីនគរបាលជាតិ ប្រចាំប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត.!!! (ប៉ោយប៉ែតប៉ុស្តិ៍)
លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះអញ្ជើញចូលរួមកិច្ចប្រជុំការងារការពារសន្តិសុខ សណ្តាប់ធ្នាប់ ព្រះរាជពិធីបួងសួងសុំសេចក្តីសុខ ជូនដល់ព្រះរាជាណាចក្រកម្ពុជា នៅ ខេត្តសៀមរាប (ប៉ោយប៉ែតប៉ុស្តិ៍)
លោកវរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ អធិការនៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត បានដឹកនាំកម្លាំងនៃអធិការដ្ឋាននគរបាលក្រុង ប្រជុំដាក់ផែនការ ការពាររក្សា សន្តិសុខ សុវត្ថិភាព ជូនថ្នាក់ដឹកនាំ និងដាក់ទិសដៅបន្តរក្សាសន្តិសុខសណ្ដាប់ធ្នាប់ ជូនបងប្អូន ដែររស់នៅក្នុងក្រុងប៉ោយប៉ែត នាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះ.. (ប៉ោយប៉ែតប៉ុស្តិ៍)
ការរៀបចំសំណង់ និងការតុបតែងផ្សេងៗនៃព្រឹត្តិការណ៍អង្គរសង្ក្រាន្ត នៅបរិវេណមុខប្រាសាទអង្គរវត្តបានចាប់ផ្តើមបង្ហាញសម្រស់ហើយ (ប៉ោយប៉ែតប៉ុស្តិ៍)
លោកឪពុកអ្នកម្តាយ លោក សុខ វុទ្ធី និងភរិយា គឺ អ្នកស្រី តាំង សុខមុំ ព្រមទាំងក្រុមការងារបានបន្តនាំយក សម្ភារៈសិក្សា និងថវិកា ចែកជូនដល់សិស្សានុសិស្ស ៤៥៨ នាក់ (ប៉ោយប៉ែតប៉ុស្តិ៍)
វីដែអូ
ចំនួនអ្នកទស្សនា