ខេត្តបាត់ដំបង៖ កាលពីរសៀលថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៣ ក្រុមការងារចុះជួយភូមិបឹងក្រសារ ឃុំស្នឹង ក្រោមវត្តមាន លោក ឆោម ភ័ព្វ ដឹកនាំក្រុមការងារ អមដំណើរចូលរួមដោយ លោកស្រី កឹម គឹមអាន មេឃុំស្នឹង លោក ឈិន សារិទ្ធ មេភូមិបឹងក្រសារ បាននាំយក គ្រឿងឧបភោគបរិភោគ បរិភោគ រួមនិងថវិកាចំនួន ៧៣៦,០០០ ៛(ចិតស៊ិបបីម៉ឺនប្រាំមួយពាន់រៀល) ឧបត្ត្ថម្ភ ជូនប្រជាពលរដ្ឋចំនួន ៣គ្រួសារ ដែរងគ្រោះដោយខ្យល់កន្ត្រាក់កាលពីថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៣កន្លងទៅថ្មីៗនេះ។ លោក ឆោម ភ័ព្វ តំណាង ក្រុមការងារចុះជួយភូមិបឹងក្រសារ ឃុំស្នឹង បានអោយសារព័ត៌មាន ប៉ោយប៉ែត ប៉ុស្តិ៍ ដឹងថា កិច្ចពិភាក្សានារៀលនោះដែរ បានលើកគោលដៅបន្ត៥ចំនុច៖ ១-ក្រុមការងារចុះជួយភូមិបឹងក្រសារ ឃុំស្នឹង បានបើកកិច្ចពិភាក្សា ក្រុមការងារ លើរៀបចំកម្មវិធីមួយ (ពិសារនំបញ្ជុកសាមគ្គី រួមមានលោកស្រីមេឃុំ លោកមេភូមិ និង បងប្អូនខ្មែរឥស្លាម) ដើម្បីបង្កើនភាពស្និទ្ធស្នាល រួបរួមគ្នាសហការ បន្តទិសដៅចុះជួយក្នុងឃុំស្នឹង ស្រុកបាណន់ បន្តទៀត។ ២-ទិសដៅបន្តក្រុមការងារកំពុងត្រៀមលេីការងារគ្រប់គ្រងក្រុមបក្ស។ ៣-ក្រុមការងារត្រៀមដេីម្បីចុះតាមខ្នងផ្ទះប្រចាំខែតាមផែនការ។ ៤-តាមដានបញ្ហា ចំណាកស្រុក។ ៥-ដាក់ផែនការ ការងារជូនអង្គភាពភូមិ ដេីម្បី ពិនិត្យ តាមដាន និងរាយការណ៍សភាពការណ៍ទូទៅជាប់ជាប្រចាំ៕
ព័ត៌មានគួរចាប់អារម្មណ៍
រន្ធត់ណាស់ រន្ទះបាញ់មនុស្ស៥នាក់ របួសនិង ស្លាប់ ខណ:សត្វគោ៤ក្បាលបានងាប់ នៅស្រុកពួក ខេត្តសៀមរាប.!!! (គេហទំព័រ ប៉ោយប៉ែត ប៉ុស្តិ៍)
មានវីដេអូ.! ល្បែងឆ្នោតឡូតូកំពុងតែពង្រីកក្នុងអាណាចក្រខេត្តឧត្ដរមានជ័យ ស៊ីផ្ដាច់ពាក្យថាភូមិឃុំសង្កាត់មានសុវត្ថិភាព៧ចំណុច របស់ថ្នាក់ដឹកនាំកម្ពុជា.!!! (គេហទំព័រ ប៉ោយប៉ែត ប៉ុស្តិ៍)
ឯកឧត្តម ស សុខា ផ្តាំផ្ញើ ៥ចំណុច ទៅកាន់អ្នកចូលរួមក្នុងពិធីសំណេះសំណាលនៅស្រុកសំពៅលូន... (គេហទំព័រ ប៉ោយប៉ែត ប៉ុស្តិ៍)
ឯកឧត្តម ស សុខា អញ្ជើញសំណេះសំណាលថ្លែងអំណរគុណក្រុមការងាររៀបចំ”សង្ក្រាន្តបាត់ដំបង ២០២៣” (គេហទំព័រ ប៉ោយប៉ែត ប៉ុស្តិ៍)
លោក ភូ សោភ័ណ ប្រគល់អំណោយឯកឧត្តម ស សុខា និងលោកជំទាវ ជូនលោក ទៀវ សំអុល នៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ... (គេហទំព័រ ប៉ោយប៉ែត ប៉ុស្តិ៍)
វីដែអូ
ចំនួនអ្នកទស្សនា