ថ្ងៃអាទិត្យ ទី២២ ខែធ្នូ ឆ្នាំ២០៥០
លោកអគ្គនាយក ជួង វណ្ណអាង ចាងហ្វាងការផ្សាយ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ ( www.poipetpostnews.com ) whatsapp 092190098_ 0886606773 / Facebook ប៉ោយប៉ែតប៉ុស្តិ៍ / Page គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ / YouTube គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ / 📢 សេចក្តីជូនដំណឹងៈ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ ត្រូវការជ្រើសរើសភ្នាក់ងារបន្ថែម ២៥ រាជធានី.ខេត្ត.ក្រុង.បើបងប្អូនមានចំណាប់អារម្មណ៍ សូមធ្វើការទំនាក់ទំនងមកការិយាល័យនិពន្ធ តាមរយៈលេខទូរស័ព្ទចំនួនពីរខ្សែTell.092190098_ 0886606773) ដែលមានទីតាំងស្នាក់ការ ភូមិមិត្តភាព សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ សូមអរគុណ៕
អីយ៉ា.!ថ្មីចេសមួយទៀតហើយ លោកជំទាវបណ្ឌិតឧកញ៉ា លី អ៊ុំអេង ត្រូវបុរសម្នាក់ចោទប្រកាន់ថា រំលោភយកដីគាត់ទំហំ៥ហិកតា ស្ថិតភូមិរំចេក ឃុំរំចេក ស្រុកបន្ទាយស្រី ខេត្តសៀមរាប.!!!
Sun,30 April 2023 (Time 02:39 PM)
ដោយ ៖ គេហទំព័រ ប៉ោយប៉ែត ប៉ុស្តិ៍ (ចំនួនអ្នកអាន: 303នាក់)


ខេត្តសៀមរាប៖ ជាក់ស្តែងកាលពីថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៣ អង្គភាពសារព័ត៌មានយើងទទួលបានព័ត៌មានមួយពី លោក ឆែម សយ មានដីកេរ្តិ៍បន្តពីឪពុកម្តាយ ត្រូវលោកជំទាវបណ្ឌិតឧកញ៉ា លី អ៊ុំអេង អ្នកជំនួញដ៏ល្បីល្បាញលើ វិស័យ្សដីធ្លី បានរំលោភបំពានយកដីធ្វើជាកម្មសិទ្ធិទាំងកម្រោល សូមស្តាប់ការរៀបរាប់របស់លោក ឆែម សយ នឹងដង្ហោយរកភាពយុត្តិធម៌។ ខណៈពេលនេះ ត្រូវបានបរុសម្នាក់ជាម្ចាស់ដី បានប្តឹងថា៖ ចូលទៅរំលោភកាន់កាប់ដីរបស់គាត់ទំហំ៥ហិកតា លោក ឆែម សយ ជាអ្នកភូមិរំចេក ឃុំរំចេក ស្រុកបន្ទាយស្រី ខេត្តសៀមរាប បានឱ្យដឹងបន្តទៀតថា លោកទទួលបានដីក្តេរ៍ពីឪពុកម្ដាយ ទំហំ ២០០×២៥០ម៉ែត្រ ដែលមានទីតាំង ភូមិរំចេក ឃុំរំចេក ស្រុកបន្ទាយស្រី ខេត្តសៀមរាប។ កាលពីកំឡុងឆ្នាំ២០១២ រូបលោកបានព្រមព្រៀងលក់ដីអោយទៅសេនារបស់ឈ្មោះលី អ៊ុំអេង ក្នុងតម្លៃ ៥០០០ដុល្លារ អាម៉េរិក ក្នុងមួយហិកតា ដោយទទួលប្រាក់កក់មុន ១០០០ដុល្លារ និងនៅឆ្នាំ២០២០ ឈ្មោះ លី អ៊ុំអេង បានអោយប្រាក់មករូបលោកចំនួន១០០០ដុល្លារអាម៉េរិកបន្ថែមទៀត។ លោក ឆែម សយ បន្ថែមថា បន្ទាប់ពីទទួលបានប្រាក់លើកទី២រួច ក៏បាត់ឈឹងមកទល់បច្ចុប្បន្ន។ លោក ឆែម សយ បានបញ្ជាក់ថា ដោយសារឈ្មោះ លី អ៊ុំអេង មិនបានផ្តល់ប្រាក់គ្រប់ចំនួននោះ រូបលោកមិនបានផ្ទេរកម្មសិទ្ធិដីឲ្យទៅឈ្មោះលី អ៊ុំអេង ឬសេនារបស់គាត់នោះឡើយ។ តែឈ្មោះលី អ៊ុំអេង បែរជាចូលទៅចាក់ដីហ៊ុំពទ្ធ័កាន់កាប់យកដីនោះទៅវិញ។ បន្ទាប់ពីមានការរំលោភបំពានបែបនេះ នៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៣ ដែលបានប្តឹងចូលទៅសាលាស្រុកបន្ទាយស្រី ដើម្បីសុំទប់ស្កាត់ ហាមឃាត់ឈ្មោះ លី អ៊ុំអេង ភេទស្រីអាយុ៤៩ឆ្នាំមានទីលំនៅភូមិចុងកៅស៊ូ សង្កាត់ស្លក្រាមក្រុង.ខេត្តសៀមរាប និងអ្នកផ្សេងទៀតមិនអោយចាត់ចែង ជួល.បញ្ចាំ.ផ្ទេរកម្មសិទ្ធិ. បោះបង្គោល.ឈូសឆាយឬសាងសង់ គ្រប់ប្រភេទលើដីដែលមានទំហំ២០០ម៉ែត្រគុណ២៥០ម៉ែត្រ ស្ថិតក្នុងភូមិរំចេក ឃុំរំចេក ស្រុកបន្ទាយស្រី ខេត្តសៀមរាប។ ក្នុងពាក្យបណ្តឹងក៏បានបញ្ជាក់ថា កន្លងមកយើងខ្ញុំបានដឹងថា ឈ្មោះលី អ៊ុំអេង និងគូកនរបស់ខ្លួនមានចេតនា រំលោភយកដីរបស់ឈ្មោះ ឆែម សយ ហើយមកដល់ពេលនេះ មានការបារម្ភថា ឈ្មោះលី អ៊ុំអេង និងគូកនរបស់ខ្លួន លួចចាត់ចែងលក់ទិញ ដោះដូរ ឈូសឆាយ ធ្វើរបងហ៊ុំពទ្ធ័ សាង សង់សំណង់ផ្សេងៗ លើដីកម្មសិទ្ធិរបស់យើងខ្ញុំ។ ដូច្នេះដើម្បីការពារនូវភាពខូចខាត ដោយសារការចាត់ ចែងរបស់ឈ្មោះលី អ៊ុំអេង និងគូកន ទើបសម្រេចប្តឹងទៅលោកអភិបាលស្រុក ដើម្បីជួយទប់ស្កាត់។ សូមបញ្ជាក់ថា ដោយសាតែអំពើលោភលន់ របស់លោកស្រីជំទាវ បណ្ឌិតឧកញ៉ាលី អ៊ុំអេង ម្តងហើយម្តងទៀត មិនចេះឆ្អែតឆ្អន់ នៅក្នុងមូលដ្ឋានស្រុកបន្ទាយស្រី ហើយប្តឹងម្ចាស់ដីទៅតុលាការទៀតនោះ កាលពីព្រឹកថ្ងៃទី២៥ខែមេសាឆ្នាំ២០២៣ថ្មីៗនេះ ក្រុមអ្នកភូមិបានលើកគ្នាមកបកអាក្រាតយ៉ាងចាស់ដៃ។ អ្នកកខ្លះបកអាក្រាតថា ជំទាវរូបនេះ មានរូបឆោមដូចហង្ស តែចរឹកអន់ជាងសត្វ។ អ្នកខ្លះថា ជំទាវរូបនេះ ធ្លាប់មានមុខតំណែងជា អនុប្រធានសភាពាណិជ្ជកម្មសៀមរាប.ឧត្តរមានជ័យ តែបែជាដើរលួចយកដីគេស្រស់ៗ នេះប្រហែលជាអាងតំណែងនោះហើយទើបដើររំលោភបំពានគេបែបនេះ។ ឯខ្លះទៀតថា ជំទាវបណ្ឌិតរូបនេះប្រហែលមិនចេះអក្សរទេ ទើបទិញដីគេមួយកន្លែងដើរហ៊ុំពទ្ធ័របងយកច្រើនកន្លែង គ្មានគេខ្មាសអីសោះ។ ចំណែកលោកមេភូមិសណ្តាយ បានបញ្ជាក់ថា ជំទាវរូបនេះ អោយគូកនទិញដីគេមួយកន្លែងហើយ យកលិខិតដដែលសរសេរបន្ថែមចូលទៅបោះរបងហ៊ុំពទ្ធ័យកដីគេដល់ទៅ២កន្លែងទៀត។ ជាមួយនឹងការបកអាក្រាតនេះ មហាជនលើកជាចម្ងល់ថា រឿងអាស្រូវលើវិវាទដីធ្លី របស់ជំទាវ លី អ៊ុំអេង ត្រូវបានលាតត្រដាងស្ទើគ្រប់ទីកន្លែង ក្នុងខេត្ត សៀមរាប តែហាក់មិនទាន់ទទួលរងនូវចំណាត់ការផ្លូវច្បាប់ណាមួយសោះ។ ជាមួយនឹងការរំលោភបំពាននេះ លោក ឆែម សយ បានសំណូមពរដល់អាជ្ញាធរគ្រប់ជាន់ថ្នាក់មេត្តាជួយអន្តរាគមន៍ដើម្បីឲ្យលោកទទួលបានដីរបស់លោកមកគ្រប់គ្រងអាស្រ័យផលវិញផង។ អង្គភាពផ្សារព័ត៌មានយើងរង់ចាំធ្វើការបកស្រាយបំភ្លឺគ្រប់ពេលវេលាពីសាម៉ីខ្លួន និងមន្ត្រីជំនាញពាក់ព័ន្ធ នូវរៀងរាល់ម៉ោងធ្វើការជុំវិញបញ្ហាការចុះផ្សាយខាងលើនេះឲ្យមានភាព សុក្រឹត និងយុត្តិធម៌ តែប៉ុណ្ណោះ សូមអរគុណ៕

ព័ត៌មានគួរចាប់អារម្មណ៍

តាមរយៈការចង្អុលបង្ហាញផ្ទាល់របស់សម្តេចមហាបវរធិបតីហ៊ុន ម៉ាណែតនាយករដ្ឋមន្ត្រី ឯកឧត្តមបណ្ឌិត ប៉ាន់ខែម ប៊ុនថន ប្រើរយៈពេលវេលាចំនួន៣ម៉ោងប៉ុណ្ណោះ ដោះស្រាយវិវាទដីធ្លី១៨ឆ្នាំជូនប្រជាពលរដ្ឋបានបញ្ចប់ហើយនៅភូមិក្បាលស្ពាន១ សង្កាត់អូរជ្រៅ (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

មន្ត្រី បន្តផ្តល់អត្តសញ្ញាណប័ណ្ណ ជិត ១ម៉ឺនសន្លឹក និងសេវាអត្តសញ្ញាណកម្ម ជាង ២ម៉ឺនសេវាទៀត ជូនប្រជាពលរដ្ឋ (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោក គាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែតនាំយកអំណោយនិងថវិកាផ្ដល់ជូនស្ត្រីម្នាក់ដែលមានជំងឺប្រចាំកាយ ជាជំងដឹមហារីក សុដន់ (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកវរសេនីយ៍ទោ ទេព រដ្ឋា នាំថវិកាចំនួន ១,៥០០,០០០រៀល របស់លោកឧត្តមសេនីយ៍ទោស្នងការប្រគល់ជូនគ្រួសារសពលោក អនុសេនីយ៍ត្រី ហូ ឧត្តម មន្រ្តីប៉ុស្តិ៍នគរបាលទានកាំដែលបានទទួលមរណៈភាព (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

ខ្ចីម៉ូតូជិះមួយភ្លេតយកទៅលក់ដើរលេងស៊ីចាយអស់ ត្រូវម្ចាស់ប្តឹងសមត្ថកិច្ចចាប់ខ្នោះ.!!! (ប៉ោយប៉ែតប៉ុស្តិ៍)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1754 នាក់
ម្សិលមិញ :
518 នាក់
សប្តាហ៍នេះ :
6662 នាក់
ខែនេះ :
19883 នាក់
3 ខែនេះ :
71781 នាក់
សរុប :
1559950 នាក់