ខេត្តសៀមរាប៖ ថ្មីៗនេះមានប្រភពបែកធ្លាយបានអោយដឹងថា កូនប្រុសរបស់លោកអភិបាលរងស្រុកស្វាយលើ ម្នាក់រងការចោទប្រកាន់ថាបានយកគ្រឿងចក្រជាច្រើនចូលឈូសឆាយយកដីព្រៃរបស់រដ្ឋយ៉ាងអនាធិបតេយ្យនៅភូមិសាស្ត្រឃុំកន្ទួត ស្រុកស្វាយលើ យកធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួននិងលក់បន្ត....តែក្នុងរឿងនេះសមត្ថកិច្ចជំនាញពាក់ព័ន្ធមូលដ្ឋាន ហាក់ធ្វើព្រងើយកន្តើយមិនមានវិធានការបង្ក្រាបឡើយ គឺរក្សាភាពស្ងៀមស្ងាត់ល្អណាស់។ ប្រជាពលរដ្ឋបានដាក់ការសង្ស័យទៅលើសមត្ថកិច្ចជំនាញមូនដ្ឋានថា ត្រូវដងត្រូវផ្លែ របស់កូនលោកអភិបាលរងស្រុកស្វាយលើ ហើយទេដឹង ជាថ្នូមិនបង្ក្រាប។ បើយោងតាមផេកផ្លូវការរបស់ខណ្ឌរដ្ឋបាលព្រៃឈើខេត្តសៀមរាប បានអោយដឹងនៅល្ងាចថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៣ថា គណៈកម្មាការសហគមន៍ព្រៃឈើភ្នំមាស សហការជាមួយមន្រ្តីសង្កាត់រដ្ឋបាលព្រៃឈើកន្ទួតខ្នារក្រៅ សរុប០៩នាក់ បានចុះល្បាតព្រៃសហគមន៍ ស្ថិតនៅភូមិជប់រំដេង ឃុំកន្ទួត ស្រុកស្វាយលើ ក្រុមកាងារ បានជួបប្រទះបទល្មើសឈូសឆាយដីឆ្លងចូលក្នុងព្រៃសហគមន៍ មានទទឹងតាមព្រំប្រវែង២០ម៉ែត្រ បណ្តោយព្រំប្រវែង២០០ម៉ែត្រ ត្រង់បង្គោលលេខ៣៣ និងលេខ៣៤ គណៈកម្មាការសហគមន៍ បានបន្តធ្វើការស្រាវជ្រាវរកម្ចាស់ ដើម្បីយកមកណែនាំ និងធ្វើកិច្ចសន្យាបញ្ឈប់ប្រគល់ដីជូនសហគមន៍វិញ។ ចំណែកមន្ត្រីបរិស្ថានដែលប្រចាំការនៅតំបន់ភូមិសាស្ត្រនៃស្រុកស្វាយលើ មិនអាចសុំការបំភ្លឺបានទេ ទាក់ទងនឹងការឈូសឆាយទន្ទ្រានដីព្រៃយ៉ាងណាធិបតេយ្យនៅតំបន់ដែលខ្លួនគ្រប់គ្រងនោះ។ ប្រភពបានបន្តអោយដឹងថា នៅក្នុងភូមិសាស្ត្រឃុំកន្ទួត នៃស្រុកស្វាយលើ ត្រូវបានក្រុមឈ្មួញមានអំណាចឃុបឃិតគ្នាជួលគ្រឿងចក្រយកមកឈូសឆាយដីរបស់រដ្ឋប្រមាណជិត២០០០ហិចតា ដើម្បីវាទយកធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួន។ ប្រភពបន្ថែមទៀតថា ក្នុងស្រុកស្វាយលើ មានតំបន់ខ្លះគ្រប់គ្រងដោយមន្ត្រីបរិស្ថាន និងតំបន់ខ្លះគ្រប់គ្រងដោយរដ្ឋបាលព្រៃឈើ ហើយពេលមានបញ្ហាម្ដងៗសមត្ថកិច្ចជំនាញរុញដាក់គ្នាទៅវិញទៅមកថា ស៊ិចទូ័រខាងមន្ត្រីបរិស្ថាន រីឯបរិស្ថានថា ស៊ីចទ័រខាងរដ្ឋបាលពីឈើវិញ នេះគឺមានចេតនាមិនហ៊ានចុះបង្ក្រាប។ ប្រភពបែកធ្លាយពីតៃកុងគ្រឿងចក្រសូមមិនបញ្ចេញឈ្មោះបានបង្ហើបប្រាប់ថា សកម្មភាពអ្នកឈូសឆាយដីព្រៃនៅតំបន់ខាងលើ គឺជាកូនប្រុសរបស់អភិបាលរងស្រុកស្វាយលើ ម្នាក់ ដែលកន្លងមកមានមន្ត្រីចារកិច្ចម្នាកឋានអនុព្រិន្ទបាល ឈ្មោះ ភឿន ភា ចុះទៅបង្ក្រាបការកាប់បំផ្លាញព្រៃរបស់រដ្ឋខាងលើនោះដែរតែត្រឡប់មកវិញដោយគ្មានឃើញបង្ក្រាបបានអ្វីទេ ។ ប្រភពបន្ថែមថា ការទន្ទ្រានព្រៃខាងលើអាចប្រព្រឹត្តទៅបានដោយរលូនគឺឈ្មួញបានទាក់ទងបង់លុយកាក់រាប់សិបម៉ឺនដុល្លារទៅសមត្ថកិច្ចមួយជំនាញមូនដ្ឋានចំនួន ជាថ្នូរនិងការចុះបង្ក្រាបអស់ហើយ។ ជុំវិញករណីនេះដែល លោក អៀង ពិសិដ្ឋ អភិបាលស្រុកស្វាយលើ បានមានប្រសាសន៍ប្រាប់ក្រុមអ្នកសារព័ត៌មានថា ក្នុងករណីកាប់ទន្ទ្រានព្រៃរបស់រដ្ឋនេះ អាជ្ញាធរនៃស្រុកស្វាយលើ កំពុងធ្វើការស្រាវជ្រាវ និងចាត់វិធានការបង្ក្រាបទៅតាមផ្លូវច្បាប់។ អង្គភាពផ្សារព័ត៌មានយើងរង់ចាំធ្វើការបកស្រាយបំភ្លឺគ្រប់ពេលវេលាពីសាម៉ីខ្លួន និងមន្ត្រីជំនាញពាក់ព័ន្ធនូវរៀងរាល់ម៉ោងធ្វើការជុំវិញបញ្ហាការចុះផ្សាយខាងលើនេះ អោយមានភាព សុក្រឹត និងយុត្តិធម៌ តែប៉ុណ្ណោះ សូមអរគុណ៕
ព័ត៌មានគួរចាប់អារម្មណ៍
រន្ធត់ណាស់ រន្ទះបាញ់មនុស្ស៥នាក់ របួសនិង ស្លាប់ ខណ:សត្វគោ៤ក្បាលបានងាប់ នៅស្រុកពួក ខេត្តសៀមរាប.!!! (គេហទំព័រ ប៉ោយប៉ែត ប៉ុស្តិ៍)
មានវីដេអូ.! ល្បែងឆ្នោតឡូតូកំពុងតែពង្រីកក្នុងអាណាចក្រខេត្តឧត្ដរមានជ័យ ស៊ីផ្ដាច់ពាក្យថាភូមិឃុំសង្កាត់មានសុវត្ថិភាព៧ចំណុច របស់ថ្នាក់ដឹកនាំកម្ពុជា.!!! (គេហទំព័រ ប៉ោយប៉ែត ប៉ុស្តិ៍)
ឯកឧត្តម ស សុខា ផ្តាំផ្ញើ ៥ចំណុច ទៅកាន់អ្នកចូលរួមក្នុងពិធីសំណេះសំណាលនៅស្រុកសំពៅលូន... (គេហទំព័រ ប៉ោយប៉ែត ប៉ុស្តិ៍)
ឯកឧត្តម ស សុខា អញ្ជើញសំណេះសំណាលថ្លែងអំណរគុណក្រុមការងាររៀបចំ”សង្ក្រាន្តបាត់ដំបង ២០២៣” (គេហទំព័រ ប៉ោយប៉ែត ប៉ុស្តិ៍)
លោក ភូ សោភ័ណ ប្រគល់អំណោយឯកឧត្តម ស សុខា និងលោកជំទាវ ជូនលោក ទៀវ សំអុល នៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ... (គេហទំព័រ ប៉ោយប៉ែត ប៉ុស្តិ៍)
វីដែអូ
ចំនួនអ្នកទស្សនា