យោធិនពលីម្នាក់បម្រើការជាកងទ័ពជាង៣០ឆ្នាំទីបំផុតស្លាប់មិនបានប៉ុន្មានខែផង បែរជាមេៗរបស់ខ្លួនលួចយកក្របខណ្ឌលក់អោយអ្នកផ្សេងក្នុងតម្លៃ(មួយម៉ឺនប្រាំពីរពាន់ដល្លារ) ឃុបឃិតធ្វើរបាយការណ៍ភូតកុហក់មេបេញ្ជាការកងទ័ពជើងគោកថា យោធិននោះបោះបង់ចោលអង្គភាព ព្រោះអវត្តមានយូរ.!!!
ខេត្តកំពង់ឆ្នាំង៖ កន្លងមកថ្មីៗនេះ មានឯកសារបែកធ្លាយរឿងពាក់ព័ន្ធនិងករណីមរណ:ភាពរបស់លោកអនុសេនីយ៍ទោ លឹម ស៊ុនហាងអត្តលេខ០៥៦៨៨៣មានថាន:ជំនួយការហិរញ្ញវត្ថុ វរសេនាតូចលេខ១ តំបន់ប្រតិបត្តការសិករងកំពង់ឆ្នាំងបានចូលបំរេីកងទ័ពអស់រយ:ពេលច្រេីនឆ្នាំមកហេីយការល:បង់ ការតស៊ូ ភាពអំណត់ ភាពស្មោះត្រង់ លេះបង់ទាំងកម្លាំងកាយចិត្ត គោរពវិន័យអង្គភាពបានល្អប្រសេីររហូតលោកទទួលមុខដំណែងជាប្រធានការិយាល័យហិរញ្ញវត្ថុវរ:សេនាតូចលេខ១ ចំណុះប្រតិបត្តការសិករងកំពង់ឆ្នាំង លុះដល់អំឡុងខែសីហា ឆ្នាំ២០២២ ដំណាក់ការចុងក្រោយជាអកុសលលោកក៍បានទទូលមរណ:ភាពទៅ។
រឿងដែលគួរឲ្យហួសចិត្តនោះពេលដែលអង្គភាពសារព័ត៌មានយេីងទទួលបានប្រភពដែលបញ្ជាក់ថា ក្រោយពីលោកអនុសេនីយ៍ទោ លឹម ស៊ុនហាង ទទួលមរណ:ភាពមិនទាន់បានប៉ុន្មានខែផង ស្រាប់តែមានឯកសារលិខិតសំណេីនិងបញ្ជីរាយនាមយោធិនសេរីបោះបង់ចោលអង្គភាព មួយស្តីពីតាមឋានានុក្រមលេខ០២០/២០២៣ ចុះថ្ងៃទី២១ខែកុម្ភ: ឆ្នាំ២០២៣ របស់លោកវរសេនីយ៍ឯក ឃូ សុផាន់ ក្នុងនោះក៍មានចុះហត្ថលេខាដោយឧត្តមសេន៍យ៍ត្រី អ៊ុំ សុភា មេបញ្ជាតំបន់ប្រតិបត្តការសិករងកំពង់ឆ្នាំងសុំអនុញ្ញតរាយការណ៍និងស្នេីសុំលុបឈ្មោះយោធិន១នាក់ដែលអវត្តមានយូរនិងបោះបង់ចោលអង្គភាពមានរាយនាម ឋានន្តរស័ក្តិដូចខាងក្រោម៖
អនុសេនីយ៍ទោលឹមស៊ុងហាង អត្តលេខ០៥៦៨៨៣និងស្មេីសុំជ្រេីសរេីសយុវជនស្ម័ក្រចិត្តថ្មី មកបំពេញក្របខណ្ឌជំនួសឈ្មោះខាងលេីវិញ ហេីយបានធ្វេីការសន្និដ្ឋានថា ឈ្មោះខាងលេីមិនត្រឡប់មកបំពេញកាតព្វកិច្ចយោធាវិញទេ។
ក្នុងនោះដែរបើតាមប្រភពលួចខ្សឹបប្រាប់ផងនោះថា ក្របខណ្ឌ យោធិននិងអត្តលេខឈ្មោះ លឹម ស៊ុនហាង ដែលពលីមរណៈនោះ ត្រូវបានគេទិញឈ្មោះក្នុងតម្លៃ១៧០០០ ដុល្លា និងបានប្រគល់ជូនមន្ត្រីខិលខូចមួយក្រុមនោះអស់១០០០០ដុល្លារ រួចហើយ នៅសល់៧០០០ដុល្លារទៀត នៅពេលបានក្របខ័ន្ត និងអត្តលេខ ទើបគេឲ្យ៧០០០ដុល្លារទៀត ។
វីរ:យុទ្ធជនក្នងតំបន់ប្រតិបត្តការសិករងខេត្តកំពង់ឆ្នាំងទាំងមូលនិងមហាជនសូមសម្តែងនៅការមិនពេញចិត្តចំពោះលោកវរ:សេនីយ៍ឯក ឃូ សុផាន់ដែលបានរៀបចំឯកសារ របាយការណ៍ភូតកុហក់ថ្នាក់លេីទាំងបំពានហេីយក៍ជាការប្រមាដមេីលងាយដល់ដួងវិញ្ញាខ័ណ្ឌលោក លឹម ស៊ុនហាង ដែលបានពលីមរណ:ដោយបុព្វហេតុជាតិមាតុភូមិទាំងសោកស្តាយអាឡោះអាល័យយ៉ាងក្រៃលែង។
លុះនៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៣ កន្លងទៅថ្មីៗនេះ មានលោកនាយសេនាធិការឈ្មោះឃូ សុផាន់ចំណុះអោយតំបន់ប្រតិបត្តិការសិករងកំពង់ឆ្នាំងមួយរូប បានឃុបឃិតគ្នាធ្វើរបាយការណ៍បំភ្លៃការពិតជូនទៅថ្នាក់លើថា៖ ឈ្មោះ លឹម ស៊ុនហាង ជាយោធិន បានបោះបង់ចោលអង្គភាពជាយូណាស់មកហេីយ លើសពីនេះផងដែរ បែរជាមានលិខិតមួយទៀតរបស់តំបន់ប្រតិបត្តិការសឹករងខេត្តកំពង់ឆ្នាំង បានស្នើសុំទៅមេបញ្ជាការកងទ័ពជើងគោក ទាមទាសុំលុបឈ្មោះ លឹម សុខហាង អត្តលេខ ០៥៦៨៨៣ ដោយអះអាងថា ជាយោធិនដែលអវត្តមានយូរ បោះបង់ចោលអង្គភាព ដោយស្នើទាមទាសុំជ្រើសរេីស យុវជនស្ម័គ្រចិត្តថ្មី មកបំពេញក្របខណ្ឌជំនួសឈ្មោះខាងលើទៅវិញ និងដើម្បីធានាចំនួនកងទ័ពក្នុងការបំពេញភារៈកិច្ចនៅមូលដ្ឋាន បើទោះជាដឹងថា ថ្ងៃដែលឈ្មោះ លឹម សុខហាង ស្លាប់ហេីយមានកងទ័ពជាច្រើនក្រោមឱវាទខ្លួន ចូលគោរពវិញ្ញាណខ័ន្ទនៃសពផងនោះក៍ដោយ..។
-នេះជាសក្ខីកម្មដែលបញ្ជាក់ឲ្យឃេីញថាលោកនាយសេនាធិការហ៊ានដាច់ចិត្តលើក ដៃធ្វើលិខិតភូតកុហក់មេបញ្ជាការកងទ័ពរបស់ផងខ្លួនទៅរួច។
ជុំវិញរឿងរ៉ាវខាងលើ កាលពីរសៀលថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២៣ សារព័ត៌មាន ខ្មែរថបញូស៍ រួមនិងសារព័ត៌មាន ប៉ោយប៉ែត ប៉ុស្តិ៍ បានសហការធ្វើការខលទំនាក់ទំនងទៅលោក ឃូ សុផាន់ នាយសេនាធិការប្រតិបត្តិការសឹករងខេត្តកំពង់ឆ្នាំង ពាក់ព័ន្ធទៅនិងរឿងការឃុបឃិតគ្នាជាប្រព័ន្ធខុសប្រក្រតី ដែលធ្វើអោយយោធិនម្នាក់បានសម្តែងការមិនពេញចិត្ត និងសុំមិនបញ្ចេញឈ្មោះ បានទម្លាយអោយក្រុមសារព័ត៌មានយើងខ្ញុំដឹងថា ព្រោះតែចង់បានប្រាក់ (មួយម៉ឺនប្រាំពីរពាន់ដុល្លារ) ពីបុគ្គលម្នាក់ដែលបានសូកប៉ាន់ចង់ទិញឈ្មោះ អត្តលេខ របស់លោក លឹម ស៊ុនហាង ដែលបានមរណភាព កាលពីខែសីហា ឆ្នាំ២០២២ កន្លងទៅថ្មីៗនេះ ទើប លោក ឃូ សុផាន់ នាយសេនាធិការប្រតិបត្តិការសឹករងខេត្តកំពង់ឆ្នាំង ហ៊ានធ្វើលិខិតក្លែងឯកសារខុសពីការពិត ជូនទៅដល់មេបញ្ជាការកងទ័ពជើងគោកថា ឈ្មោះ លោក លឹម ស៊ុនហាង គឺជាកងទ័ព អវត្តមានយូរ និងរត់ចោលអង្គភាពខ្លួនទៅវិញ។
សូមស្តាប់ការបកស្រាយពីលោក ឃូ សុផាន់ ដែលបានឆ្លើយបំភ្លឺតាមទូរស័ព្ទដូចតទៅនេះ......
យោងតាមប្រភពស្និតស្នាលនិងលោកឃូ សុផាន់សុំមិនបញ្ចេញឈ្មោះបានង្ហេីបឧ្យអង្គភាពសារព័ត៌មានយេីងដឹងថា លោក ឃូ សុផាន់ មានកូនពីរនាក់ទីឈ្មោះមួយ ឈាងណារុនភេទប្រុស ទី២.ឈ្មោះឈាង កែវធីតា ភេទស្រី មានតែឈ្មោះជាកងទ័ពក្នុងអង្គភាពប្រតិបត្តការសិករងខេត្តកំពង់ឆ្នាំងប៉ុណ្ណោះមិនដែលឃេីញមកធ្វេីការដេកសុីប្រាក់ខែរដ្ឋយ៉ាងស្រួល អុញនោះរឿងនេះតេីមែនឬយ៉ាងណា?
អង្គភាពសារព័ត៌យេីងខ្ញុំស្នេីសុំឲ្យមានការបកស្រាយបំភ្លឺពីថ្នាក់ដឹកនាំប្រតិបត្តការសិករងខេត្តកំពង់ឆ្នាំងដេីម្បីឲ្យមហាជនលោកអស់ចម្ងល់ជុំវិញករណីរឿងនេះ៕