ថ្ងៃសុក្រ ទី១៨ ខែមេសា ឆ្នាំ២០៥០
លោកអគ្គនាយក ជួង វណ្ណអាង ចាងហ្វាងការផ្សាយ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ ( www.poipetpostnews.com ) whatsapp 092190098_ 0886606773 / Facebook ប៉ោយប៉ែតប៉ុស្តិ៍ / Page គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ / YouTube គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ / 📢 សេចក្តីជូនដំណឹងៈ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ ត្រូវការជ្រើសរើសភ្នាក់ងារបន្ថែម ២៥ រាជធានី.ខេត្ត.ក្រុង.បើបងប្អូនមានចំណាប់អារម្មណ៍ សូមធ្វើការទំនាក់ទំនងមកការិយាល័យនិពន្ធ តាមរយៈលេខទូរស័ព្ទចំនួនពីរខ្សែTell.092190098_ 0886606773) ដែលមានទីតាំងស្នាក់ការ ភូមិមិត្តភាព សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ សូមអរគុណ៕
មានវីដេអូ តើចែឡែន.! មេឈ្មួញដឹកជញ្ជូនឈើខុសច្បាប់មានឥទ្ធិពលខ្លាំងជាងមន្ត្រីជំនាញស្រុកជ័យសែន និងស្រុករវៀងមេនដែរឬទេ.?ទើបអាចដឹកឈើគ្រឿងសិប្បកម្មពេញរថយន្តសាំយ៉ុង ឆ្លងកាត់ស្នាក់ការជាច្រើនកន្លែងឆ្ពោះទៅលក់ចែកចាយតាមដេប៉ូឈើនៅខេត្តកំពង់ធំបានជារៀងរាល់ថ្ងៃម្តេចមិនបង្ក្រាប.!!!
Sat,08 April 2023 (Time 12:27 PM)
ដោយ ៖ គេហទំព័រ ប៉ោយប៉ែត ប៉ុស្តិ៍ (ចំនួនអ្នកអាន: 371នាក់)


ខេត្តព្រះវិហារ៖ កាលពីរសៀលថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២៣ មេឈ្មួញដឹកជញ្ជូនឈើគ្រឿងសិប្បកម្មខុសច្បាប់ឈ្មោះ ចែឡែន កំពុងបង្រៀនកូនប្រុសរបស់ខ្លួនអោយរត់ការនឹងដឹកជញ្ជូនឈើតាមរថយន្តសាំយ៉ុង ពណ៌ ស ដែលមានស្លាកលេខ(ភ្នំពេញ 2AS-4476) គឺដឹកចេញពីចំណុចស្រែវាល ភូមិធ្មា ឃុំធ្មា ស្រុកជ័យសែន ខេត្តព្រះវិហារ ឆ្លងកាត់ប៉ុស្តិ៍ស្នាក់ជាច្រើនកន្លែង ឆ្ពោះទៅលក់ចែកចាយតាមដេប៉ូឈើនានា នៅខេត្តកំពង់ធំ បានជារៀងរាល់ថ្ងៃ តែមិនដែលឃើញសមត្ថកិច្ចជំនាញពាក់ព័ន្ធប្រចាំការនៅតាមដងផ្លូវមានចំណាត់ការបង្ក្រាបមេឈ្មួញចែឡែន និងកូនប្រុស ម្តងនៅឡើយទេ សង្ស័យ មេ មេ បានទទួលសំណូកជាទីផ្គាប់ចិត្តហើយមើលទៅ។ បើយោងតាមការណ៍ស៊ើបអង្កេត​នានា​របស់​សង្គម​ស៊ីវិល ក៏​ដូចជា​សក្ខីកម្ម​របស់​ប្រជា​សហគមសហគម បានអោយដឹងថា ព្រៃឈើក្នុងតំបន់ព្រៃឡង់ ក្នុងខេត្តព្រះវិហារ នៅ​តែ​រង​ការ​បំផ្លិចបំផ្លាញ​ជា​រៀងរាល់​ថ្ងៃ ដោយមានមេឈ្មួញកណ្តាលច្រើនរូបជាអ្នកគៀងគរអោយពលរដ្ឋចូលទៅកាប់ឈើក្នុងដែនព្រៃឡង់ រួចដឹកឈើតាមគោយន្តកន្ត្រៃជាច្រេីនគ្រឿងយកមកស្ទុកទុកតាមផ្ទះក្នុងចំណុចស្រែវាល ភូមិធ្មា ឃុំធ្មា ស្រុកជ័យសែន ទើបក្រុមមេឈ្មួញ មានឈើទិញ ដឹកយកទៅលក់នៅខេត្តកំពង់ធំ បានជារៀងរាល់ថ្ងៃ។ ជាក់ស្តែងគឺមេឈ្មួញឈ្មោះ ចែឡែន និងកូនប្រុស នេះតែម្តង មិនត្រូវបានសមត្ថកិច្ចជំនាញពាក់ពន្ធ័នៅស្រុកជ័យសែន ធ្វើការបង្រ្កាប់នោះទេ។ រីឯក្រុមអ្នកតាមដាន​ និង​វិភាគ​បញ្ហា​សង្គម​កម្ពុជា គេ​មិនអាច​បណ្តែតបណ្តោយអោយបញ្ហា​នេះ​ ស្ថិតក្នុង​ស្ថានភាព​មិនអាច​គ្រប់គ្រង​បាន​ដូច្នេះ​ទៀត​ទេ ដោយហេតុថា៖ ទី១. វា​នឹនឹងធ្វើអោយបទបញ្ជា​របស់​សម្ដេចតេជោ ហ៊ុន សែន នាយករ​ដ្ឋ​មន្ត្រី​សាបរលាប​កាន់តែខ្លាំង​នៅ​ចំពោះមុខ​មហាជន​ទូទៅ។ ទី២. វា​នឹង​បង្ក​រផលប៉ះពាល់​យ៉ាងខ្លាំង​ដល់​រដ្ឋាភិបាល​ ពីព្រោះ​បញ្ហា​នេះ​បាននិងកំពុង​ក្លាយជា​ប្រធានបទ​ក្តៅ​មួយ​ដែល​រដ្ឋាភិបាល​រង​ការរិះគន់​ជា​យូរណាស់​មកហើយ។ និង​ទី៣.ការកាប់បំផ្លាញ​ព្រៃឈើ​នឹង​បង្កើត​ឲ្យ​មាន​វិបត្តិ​សង្គម​ធំធេង​មួយ​នៅ​ថ្ងៃ​អនាគត​ ពោលគឺ​ព្រៃឈើ​ក៏​អស់ ចំណូល​រដ្ឋ​ក៏​គ្មាន រីឯ​ប្រជា​សហគមន៍​ក៏​គ្មាន​ទីពឹង​សម្រាប់​អា​ស្រ​យ័​ផល​ទៀត​ដែរ។ ផលវិបាក​ទាំងនេះ​មាន​លក្ខណៈ​ធ្ងន់ធ្ងរ​គ្រប់គ្រាន់​ដែល​រដ្ឋាភិបាល​គួរ​ពិចារណា​ឡើងវិញ​ ជា​ចាំបាច់​អំពី​គោលនយោបាយ​គ្រប់គ្រង​ព្រៃឈើ ពិសេសគឺព្រៃឡង់ដែលស្ថិតក្នុងទឹកដីស្រុកជ័យសែន ខេត្តព្រះវិហារនេះតែម្តង។ ចំពោះសមត្ថកិច្ចជំនាញមួយក្តាប់តូច ហាក់បីធ្វើប្រងើយ ទុក្ខអោយមេឈ្មួញដែលរកស៊ីដឹកឈើខុសច្បាប់ជាច្រើនរូប កាន់តែបានដៃ ខ្លាំងៗឡើង នៃការដឹកជញ្ជូនឈើស្ទើតែវិនាសហិនហោច គឺដឹកឆ្លងកាត់ប៉ុស្តិ៍ស្នាក់ការ ភូមិឃុំស្រុករហូតដល់ថ្នាក់ខេត្ត តែបែរជាមិនទប់ស្កាត់បងង្រ្កាបឡើយ ក្រោមលេសទុក្ខអោយរស់ផងទៅ ហេតុផលនេះតើឯកឧត្តម គីម រិទ្ធី អភិបាលនៃគណ:អភិបាលព្រះវិហារ បានជ្រាប់រឿងនេះដែលឬទេ? ព្រោះមន្ត្រីជំនាញទាំងអស់នោះដេកចាំតែទទួលលាភសក្ការៈដើម្បីប្រយោជន៍ផ្ទាល់ខ្លួនចែកគ្នាស៊ីធ្វើមានបានតែប៉ុណ្ណោះ។ ពាក់ពន្ធ័ករណីបទល្មើសដែលកំពុងកើតឡើងខាងលើនេះ សូមឯកឧត្តមរដ្ឋមន្ត្រីក្រសួង ពាកពន្ធ័ទាំងអស់គួរពិនិត្យទៅលើចំណុចខាងលើនេះ រួមនឹងមេឈ្មួញដែលកំពុងធ្វើ ទីផ្សារយ៉ាងសកម្មឈ្មោះ ចែឡែន ដែលជំនាញប្រចាំការនៅទីនោះធ្វើមើលរំលង៕

ព័ត៌មានគួរចាប់អារម្មណ៍

ពិធីសំណេះសំណាលជាមួយមន្ត្រីនគរបាលជាតិ ប្រចាំប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត.!!! (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះអញ្ជើញចូលរួមកិច្ចប្រជុំការងារការពារសន្តិសុខ សណ្តាប់ធ្នាប់ ព្រះរាជពិធីបួងសួងសុំសេចក្តីសុខ ជូនដល់ព្រះរាជាណាចក្រកម្ពុជា នៅ ខេត្តសៀមរាប (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកវរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ អធិការនៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត បានដឹកនាំកម្លាំងនៃអធិការដ្ឋាននគរបាលក្រុង ប្រជុំដាក់ផែនការ ការពាររក្សា សន្តិសុខ សុវត្ថិភាព ជូនថ្នាក់ដឹកនាំ និងដាក់ទិសដៅបន្តរក្សាសន្តិសុខសណ្ដាប់ធ្នាប់  ជូនបងប្អូន ដែររស់នៅក្នុងក្រុងប៉ោយប៉ែត នាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះ.. (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

ការរៀបចំសំណង់ និងការតុបតែងផ្សេងៗនៃព្រឹត្តិការណ៍អង្គរសង្ក្រាន្ត នៅបរិវេណមុខប្រាសាទអង្គរវត្តបានចាប់ផ្តើមបង្ហាញសម្រស់ហើយ (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឪពុកអ្នកម្តាយ លោក សុខ វុទ្ធី និងភរិយា គឺ អ្នកស្រី តាំង សុខមុំ ព្រមទាំងក្រុមការងារបានបន្តនាំយក សម្ភារៈសិក្សា និងថវិកា ចែកជូនដល់សិស្សានុសិស្ស ៤៥៨ នាក់ (ប៉ោយប៉ែតប៉ុស្តិ៍)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1892 នាក់
ម្សិលមិញ :
1328 នាក់
សប្តាហ៍នេះ :
7204 នាក់
ខែនេះ :
23042 នាក់
3 ខែនេះ :
77661 នាក់
សរុប :
1661588 នាក់