ថ្ងៃពុធ ទី០៧ ខែមិថុនា ឆ្នាំ២០៥០
លោកអគ្គនាយក ជួង វណ្ណអាង ចាងហ្វាងការផ្សាយ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ ( www.poipetpostnews.com ) whatsapp 092190098 / 0886606773 / Facebook ប៉ោយប៉ែតប៉ុស្តិ៍ / Page គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ / YouTube គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ / 📢 សេចក្តីជូនដំណឹងៈ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ ត្រូវការជ្រើសរើសភ្នាក់ងារបន្ថែម ២៥ រាជធានី.ខេត្ត.ក្រុង.បើបងប្អូនមានចំណាប់អារម្មណ៍ សូមធ្វើការទំនាក់ទំនងមកការិយាល័យនិពន្ធ តាមរយៈលេខទូរស័ព្ទចំនួនពីរខ្សែTell.092 190 098 - 088 66 06 773 ) ដែលមានទីតាំងស្នាក់ការ ភូមិមិត្តភាព សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ សូមអរគុណ៕
នគរបាលក្រុងប៉ោយប៉ែតបញ្ជូនខ្លួនឪពុកបង្កើតទៅស្នងការដ្ឋានខេត្តបន្ទាយមានជ័យ បន្ទាប់ពីចាប់រំលោភកូនស្រីខ្លួនឯងបានសម្រេច.!!!
Sun,09 April 2023 (Time 02:38 PM)
ដោយ ៖ គេហទំព័រ ប៉ោយប៉ែត ប៉ុស្តិ៍ (ចំនួនអ្នកអាន: 97នាក់)


ខេត្តបន្ទាយមានជ័យ៖ កម្លាំងនគរបាលក្រុងប៉ោយប៉ែតបានបញ្ជូនជនសង្ស័យម្នាក់ដែលបានចាប់រំលោភកូនខ្លួនឯងបានសម្រេចទៅស្នងការដ្ឋានខេត្តដើម្បីចាត់ការតាមផ្លូវច្បាប់កាលពីថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២៣។    មន្ត្រីនគរបាលបានប្រាប់ថា នគរបាលប៉ុស្តិ៍រដ្ឋបាលសង្កាត់អូរប្ញស្សី ក្រុងប៉ោយប៉ែតបានឃាត់ជនសង្ស័យជាឪពុកនៅវេលាម៉ោង១១ព្រឹកថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២៣ ពីបទចាប់បង្ខំរំលោភកូនស្រីបង្កើតអាយុ១៤ឆ្នាំបានសម្រេចជាច្រើនលើក។  ករណីនេះបានកើតឡើងនៅភូមិទួលពង្រ សង្កាត់ឣូរឫស្សី ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។ មន្ត្រីនគរបាលដដែលអោយដឹងទៀតថា៖ជនសង្ស័យជាឪពុកឈ្មោះ សរ បូរី  ឣាយុ៤២ឆ្នាំ និងកុមារីរងគ្រោះជាកូនអាយុ១៤ឆ្នាំ។ ចំពោះការឃាត់ខ្លួននេះ យោងតាមបណ្តឹងរបស់ឈ្មោះ ឈួន ស៊ីវន ភេទស្រី ឣាយុ៤៣ឆ្នាំ រស់នៅភូមិទួលពង្រ សង្កាត់ឣូរឫស្សី ក្រុងប៉ោយប៉ែត  ត្រូវជាប្រពន្ធដែលបានឱ្យប្តឹងថា ប្តីរបស់ខ្លួនឈ្មោះ សរ បូរី បានចាប់រំលោភកូនខ្លួនឯងបង្កើត និងថែមទាំងគំរាមកំហែងសម្លាប់ប្រសិនបើនិយាយប្រាប់គេ ។ ប្រភពបានបញ្ជាក់ថា៖ តាមការបំភ្លឺពីក្មេងស្រីរងគ្រោះបានរៀបរាប់ថា នៅអំឡុងឆ្នាំ​២០១៨​ឪពុកបង្កើតរបស់នាងបានធ្វើសកម្មភាពចាប់រំលោភ​នាងបានសម្រេចចំនួនប្រាំដង​ ពេលម្តាយមិននៅផ្ទះ​ (​ នៅចំណុច​ផ្ទះស្ថិតក្នុងភូមិទួលពង្រ​ )​ រហូតដល់អំឡុង​ឆ្នាំ​២០២០​ ម្តាយ​និង​ឪពុកបានចែកផ្លូវគ្នា​ ខ្លួននាងបានទៅរស់នៅជាមួយម្តាយនៅ​ ខេត្តបាត់ដំបង​ ហើយអំឡុង​ឆ្នាំ​២០២១​ ឪពុកបានទៅយកខ្លូននាងនិង​ប្អូន​មករស់នៅក្រុងប៉ោយប៉ែត​វិញដោយមូលហតុម្តាយធ្វើចំណាកស្រុកទៅប្រទេសថៃ​និងមានបញ្ហាជាមួយពូ​ថ្លៃផង​។ ពេលមករស់នៅជាមួយឪពុក​នៅផ្ទះកេីតហេតុខាងលើ​ ឱពុកតែងតែ​ចាប់រំលោភនាងជាញឹកញាប់​ ហើយគំរាម​កំហែងថាបើប្រាប់គេវ៉ៃសំលាប់ចោល​ និងពេលខ្លះ​យកកាំបិតគំរាមកាប់​ទៀតផងបើមិនព្រមដេកជាមួយ​ ចាប់តាំងពីឆ្នាំ​២០២១​រហូតដល់បច្ចុប្បន្ន។  នៅថ្ងៃទី​០៦​ ខែមេសា​ ឆ្នាំ​២០២៣​ ​ខ្លួននាងបានចេញពីកម្មវិធីនៅសាលា២ជាន់​ ពេលមកដល់ផ្ទះក៏ត្រូវឪពុកបង្ខំអោយរួមភេទជាមួយ​រហូតបានសម្រេច​។ ដោយអត់ទ្រាំមិនបាន​ពេលម្តាយមកលេងផងនោះក៏ដាច់ចិត្តប្រាប់រឿងហេតុអោយម្តាយបានដឹង​ ព្រោះខ្លាចឪពុកធ្វើបាបប្អូនស្រី​នាងដូចធ្វើបាបខ្លួន​នាងទៀត។ នគរបាលប៉ុស្តីបានបញ្ជាក់បន្ថែមថា៖ក្រោយពីឃាត់ខ្លួន នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យជាឪពុកបានសារភាពពីទង្វើដែលខ្លួនបានប្រព្រឹត្តដ៏លាមកទៅលើកូនពិតប្រាកដមែន។ ដោយផ្អែកលើបណ្តឹងរបស់ម្តាយក្មេងស្រីរងគ្រោះ ផ្អែកលើការបំភ្លឺរបស់ក្មេងស្រីរងគ្រោះនិងចម្លើយសារភាពរបស់ជនសង្ស័យ។  បច្ចុប្បន្ន: ជនសង្ស័យឈ្មោះសរ បូរី កម្លាំងនគរបាលប៉ុស្តិ៍បានរៀបចំសំណុំរឿងបញ្ជូនទៅនគរបាលជំនាញនៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែតនិងបានបន្តបញ្ជូនទៅស្នងការដ្ឋានចាត់ការបន្តតាមនិតិវិធីច្បាប់៕

ព័ត៌មានគួរចាប់អារម្មណ៍

រន្ធត់ណាស់ រន្ទះបាញ់មនុស្ស៥នាក់ របួសនិង ស្លាប់ ខណ:សត្វគោ៤ក្បាលបានងាប់ នៅស្រុកពួក ខេត្តសៀមរាប.!!! (គេហទំព័រ ប៉ោយប៉ែត ប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

មានវីដេអូ.! ល្បែងឆ្នោតឡូតូកំពុងតែពង្រីកក្នុងអាណាចក្រខេត្តឧត្ដរមានជ័យ ស៊ីផ្ដាច់ពាក្យថាភូមិឃុំសង្កាត់មានសុវត្ថិភាព៧ចំណុច របស់ថ្នាក់ដឹកនាំកម្ពុជា.!!! (គេហទំព័រ ប៉ោយប៉ែត ប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម ស សុខា ផ្តាំផ្ញើ ៥ចំណុច ទៅកាន់អ្នកចូលរួមក្នុងពិធីសំណេះសំណាលនៅស្រុកសំពៅលូន... (គេហទំព័រ ប៉ោយប៉ែត ប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម ស សុខា អញ្ជើញសំណេះសំណាលថ្លែងអំណរគុណក្រុមការងាររៀបចំ”សង្ក្រាន្តបាត់ដំបង ២០២៣” (គេហទំព័រ ប៉ោយប៉ែត ប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោក ភូ សោភ័ណ ប្រគល់អំណោយឯកឧត្តម ស សុខា និងលោកជំទាវ ជូនលោក ទៀវ សំអុល នៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ... (គេហទំព័រ ប៉ោយប៉ែត ប៉ុស្តិ៍)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
617 នាក់
ម្សិលមិញ :
890 នាក់
សប្តាហ៍នេះ :
5507 នាក់
ខែនេះ :
20831 នាក់
3 ខែនេះ :
55057 នាក់
សរុប :
1246691 នាក់