ថ្ងៃពុធ ទី០៧ ខែមិថុនា ឆ្នាំ២០៥០
លោកអគ្គនាយក ជួង វណ្ណអាង ចាងហ្វាងការផ្សាយ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ ( www.poipetpostnews.com ) whatsapp 092190098 / 0886606773 / Facebook ប៉ោយប៉ែតប៉ុស្តិ៍ / Page គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ / YouTube គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ / 📢 សេចក្តីជូនដំណឹងៈ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ ត្រូវការជ្រើសរើសភ្នាក់ងារបន្ថែម ២៥ រាជធានី.ខេត្ត.ក្រុង.បើបងប្អូនមានចំណាប់អារម្មណ៍ សូមធ្វើការទំនាក់ទំនងមកការិយាល័យនិពន្ធ តាមរយៈលេខទូរស័ព្ទចំនួនពីរខ្សែTell.092 190 098 - 088 66 06 773 ) ដែលមានទីតាំងស្នាក់ការ ភូមិមិត្តភាព សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ សូមអរគុណ៕
កម្មវិធីប្រកាសប្រធានក្រុមបក្ស និងពិសារនំបញ្ចុកសាមគ្គី នៅភូមិបឹងក្រសាល ឃុំស្នឹង ស្រុកបាណន់ ខេត្តបាត់ដំបង ដោយមានការចូលរួមចំនួន៤០០នាក់ និងមានបងប្អូនខ្មែរឥស្លាមចូលរួមផងដែរ...
Mon,01 May 2023 (Time 12:25 PM)
ដោយ ៖ គេហទំព័រ ប៉ោយប៉ែត ប៉ុស្តិ៍ (ចំនួនអ្នកអាន: 88នាក់)


ខេត្តបាត់ដំបង៖ ក្រុមការងារចុះជួយភូមិបឹងក្រសារ ឃុំស្នឹង ស្រុកបាណន់ ខេត្តបាត់ដំបង បានកម្មវិធីប្រកាសប្រធានក្រុមបក្ស និងពិសារនំបញ្ចុកសាមគ្គី ក្រោមវត្តមានលោក ឆោម ភ័ព្វ.លោកស្រី កឹម គឹមអាន មេឃុំស្នឹង. លោក ឈិន សារិទ្ធ មេភូមិបឹងក្រសារ.បូកសរុបនៃការអញ្ជើញចូលរួមចំនួន៤០០នាក់ រួននិងវត្តមានបងប្អូនខ្មែរឥស្លាមចូលរួមផងដែរ។ ឆ្លៀតក្នុងឱកាសនោះដែរ លោក ឆោម ភ័ព្វ តំណាងប្រធានក្រុមបក្ស ចុះជួយភូមិបឹងក្រសារ ឃុំស្នឹង បានថ្លែងថា សូមសមាជិក សមាជិការ ភូមិ.ឃុំ ក្រុមព្រឹក្សាបក្ស ធ្វើយ៉ាងណាបន្តកិច្ចសហប្រតិបត្តិការអោយកាន់តែល្អបន្ថែមទៅមុខទៀត ត្រូវយកចិត្តទុកដាក់រាល់កិច្ចការស្នូលរស់យើង និងដើម្បីភូមិឃុំមានសុវត្ថិភាព ស្ថេរភាព វឌ្ឍនភាព ជូនជាតិមាតុភូមិ មានការអភិវឌ្ឍបន្តជូនប្រជាពលរដ្ឋ សូមតាមដានភាពអសកម្មមួយចំនួនដែលធ្វើមិនទាន់រួច និងពុំទាន់បានធ្វើ ហើយម្យ៉ាងវិញទៀត រាល់ការទទួលបានរបាយការណ៍ពីទុកលំបាករបស់បងប្អូនប្រជាពលរដ្ឋ ធ្វើយ៉ាងត្រូវពន្លឿនជួយក្នុងការដោះស្រាយជូនពួកគាត់អោយទាន់សភាពការជាក់ស្តែង។ លោក ឆោម ភ័ព្វ តំណាងប្រធានក្រុមបក្ស ចុះជួយ ភូមិបឹងក្រសារ បានលើកគោលដៅត្រូវបន្តមាន៥ចំនុច៖ ១-ក្រុមការងារចុះជួយភូមិបឹងក្រសារ ឃុំស្នឹង ត្រូវបើកកិច្ចពិភាក្សា ក្រុមការងារ លើរៀបចំរាល់ការងារផ្សេងៗ ដើម្បីបង្កើនភាពស្និទ្ធស្នាល រួបរួមគ្នាសហការ បន្តទិសដៅចុះជួយក្នុងឃុំស្នឹង ស្រុកបាណន់ បន្តទៀត។ ២-ទិសដៅបន្តក្រុមការងារកំពុងត្រៀមលេីការងារគ្រប់គ្រងក្រុមបក្ស។ ៣-ក្រុមការងារត្រៀមដេីម្បីចុះតាមខ្នងផ្ទះប្រចាំខែតាមផែនការ។ ៤-តាមដានបញ្ហា​ ចំណាកស្រុក​។ ៥-ដាក់ផែនការ​ ការងារជូនអង្គភាពភូមិ ដេីម្បី​ ពិនិត្យ​ តាមដាន​ និងរាយការណ៏សភាពការណ៍ទូទៅជាប់ជាប្រចាំ។ មុននឹងបិទអង្គពិធី៖ លោក ឆោម ភ័ព្វ តំណាងប្រធានក្រុមបក្ស ចុះជួយភូមិបឹងក្រសារ ឃុំស្នឹង សូមថ្លែងអំណរអរគុណ ចំពោះវត្តមានក្រុមការងារ និងបងប្អូនប្រជាពលរដ្ឋដែលបានចូលរួមនាពេលនេះ ប្រកបដោយស្នាមញញឹម ប្រទេសជាតិយើងមានសុខសន្តិភាពមកដល់ថ្ងៃនេះក៏ដោយសារ ការខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ ទាំងថ្នាក់ក្រោមជាតិ និងថ្នាក់ជាតិ ដែលមាន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលសម្តេចខំយកអាយុជីវិតទៅប្តូរធ្វើជាដើមទុន ដើម្បីរើបម្រាស់ពីរបបប្រល័យពូជសាសន៍ នៃរបបខ្មែរក្រហម។ យើងពិតជាមាន មោទនភាពក្រៃលែងខ្លាំងណាស់ ដែលប្រទេសកម្ពុជាយើងមាន វឌ្ឍនភាព ស្ថេរភាព សុខសន្តិភាព មានការអភិវឌ្ឍ ហេដ្ឋារចនាសម្ព័ន្ធ គ្រប់ទីកន្លែង ទាំងនៅខេត្ត.ក្រុង និងជនបទ មានការរីកចម្រើនលើគ្រប់វិស័យ៕

ព័ត៌មានគួរចាប់អារម្មណ៍

រន្ធត់ណាស់ រន្ទះបាញ់មនុស្ស៥នាក់ របួសនិង ស្លាប់ ខណ:សត្វគោ៤ក្បាលបានងាប់ នៅស្រុកពួក ខេត្តសៀមរាប.!!! (គេហទំព័រ ប៉ោយប៉ែត ប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

មានវីដេអូ.! ល្បែងឆ្នោតឡូតូកំពុងតែពង្រីកក្នុងអាណាចក្រខេត្តឧត្ដរមានជ័យ ស៊ីផ្ដាច់ពាក្យថាភូមិឃុំសង្កាត់មានសុវត្ថិភាព៧ចំណុច របស់ថ្នាក់ដឹកនាំកម្ពុជា.!!! (គេហទំព័រ ប៉ោយប៉ែត ប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម ស សុខា ផ្តាំផ្ញើ ៥ចំណុច ទៅកាន់អ្នកចូលរួមក្នុងពិធីសំណេះសំណាលនៅស្រុកសំពៅលូន... (គេហទំព័រ ប៉ោយប៉ែត ប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម ស សុខា អញ្ជើញសំណេះសំណាលថ្លែងអំណរគុណក្រុមការងាររៀបចំ”សង្ក្រាន្តបាត់ដំបង ២០២៣” (គេហទំព័រ ប៉ោយប៉ែត ប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោក ភូ សោភ័ណ ប្រគល់អំណោយឯកឧត្តម ស សុខា និងលោកជំទាវ ជូនលោក ទៀវ សំអុល នៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ... (គេហទំព័រ ប៉ោយប៉ែត ប៉ុស្តិ៍)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
646 នាក់
ម្សិលមិញ :
890 នាក់
សប្តាហ៍នេះ :
5536 នាក់
ខែនេះ :
20860 នាក់
3 ខែនេះ :
55086 នាក់
សរុប :
1246720 នាក់