ថ្ងៃសុក្រ ទី១៨ ខែមេសា ឆ្នាំ២០៥០
លោកអគ្គនាយក ជួង វណ្ណអាង ចាងហ្វាងការផ្សាយ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ ( www.poipetpostnews.com ) whatsapp 092190098_ 0886606773 / Facebook ប៉ោយប៉ែតប៉ុស្តិ៍ / Page គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ / YouTube គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ / 📢 សេចក្តីជូនដំណឹងៈ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ ត្រូវការជ្រើសរើសភ្នាក់ងារបន្ថែម ២៥ រាជធានី.ខេត្ត.ក្រុង.បើបងប្អូនមានចំណាប់អារម្មណ៍ សូមធ្វើការទំនាក់ទំនងមកការិយាល័យនិពន្ធ តាមរយៈលេខទូរស័ព្ទចំនួនពីរខ្សែTell.092190098_ 0886606773) ដែលមានទីតាំងស្នាក់ការ ភូមិមិត្តភាព សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ សូមអរគុណ៕
រកឃើញមូលហេតុហើយ! ដែលខ្មាន់កាំភ្លើងបានចូលទៅក្នុងផ្ទះបាញ់ ប្ដីរបួសធ្ងន់ប្រពន្ធស្លាប់ នៅស្រុកជើងព្រៃ ខេត្តកំពង់ចាម.!!!
Fri,12 May 2023 (Time 02:59 PM)
ដោយ ៖ គេហទំព័រ ប៉ោយប៉ែត ប៉ុស្តិ៍ (ចំនួនអ្នកអាន: 327នាក់)


ករណីឃាតកម្មផ្ទុះអាវុធជាច្រើនគ្រាប់នៅផ្ទះជនរងគ្រោះកាលពីរសៀលម្សិលមិញនេះត្រូវបានលាតត្រដាង ព្រោះតែរឿងកប់ផ្នូរលើដីរបស់គាត់ ដែលជនសង្ស័យ ត្រូវជា (ប្អូនជីទួតមួយនិងគ្នា)។ សមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលស្រម៉រ បានអោយដឹងថា៖ មុនពេលកើតហេតុ ជនរងគ្រោះបានទាក់ទងទៅជនសង្ស័យ ដែលជាប្អូនជីទួតមួយ អោយមកពិភាក្សាគ្នាពាក់ព័ន្ធនឹងរឿងផ្នូរដែលបានកប់លើដីរបស់គាត់។ ក្រោយមកជនសង្ស័យបានបើករថយន្តទៅដល់ផ្ទះជនរងគ្រោះពិភាក្សាគ្នាតែមិនត្រូវគ្នា ក៏មានការឈ្លោះប្រកែកពាក្យសំដី ជនសង្ស័យ បានស្ទុះទៅដាល់ជនរងគ្រោះចំផ្ទៃមុខមួយដៃ រួចដកកាំភ្លើងខ្លីពីចង្កេះបាញ់រះចំនួន ៥ទៅ៦គ្រាប់ ទៅលើជនរងគ្រោះ បណ្ដាលអោយជនរងគ្រោះ របួសចំប្រអប់ដៃខាងស្ដាំ និងប្រពន្ធត្រូវចំខ្ទង់ច្រមុះ បណ្ដាលឱ្យស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ។ ក្រោយធ្វើសកម្មភាពខ្មាន់កាំភ្លើង បានបើករថយន្តគេចខ្លួនបាត់។ សមត្ថកិច្ចបានបញ្ធាក់ថា៖ ជនរងគ្រោះទាំងពីរនាក់ប្តីប្រពន្ធមានឈ្មោះ៖ ឈ្មោះ ផុន សុភ័ណ្ឌ រងរបួសធ្ងន់(ត្រូវជាប្តី)។ ឈ្មោះ ជិន ចាន់ណា ស្លាប់(ត្រូវជាប្រពន្ធ)។ សង្ស័យមានឈ្មោះ ឆេង សេង ហៅធីវ (ខ្មាន់កាំភ្លើង កំពុងរត់គេចខ្លួន) ខណៈនេះកម្លាំងសមត្ថកិច្ចជំនាញស្រុកជើងព្រៃ កំពុងសហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលស្រម៉រ ធ្វើការស្រាវជ្រាវបន្ត ដើម្បីយកមកផ្តន្ទាទោសតាមច្បាប់។ សមត្ថកិច្ចបន្តអោយដឹងថា៖ ហេតុការណ៍ខាងលើ កើតឡើងនៅភូមិអណ្ដូងត្រាំង ឃុំស្រម៉ ស្រុកជើងព្រៃ ខេត្តកំពង់ចាម កាលពីវេលាម៉ោង១២និង០០នាទី ថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៣។ រីឯជនសង្ស័យក្រោយធ្វើសកម្មភាព បានបើករថយន្តម៉ាក ព្រូស PRiUS ផ្លាកលេខ ភ្នំពេញ 2BL-8356 គេចខ្លួន ហើយបើករថយន្តនោះទៅផ្លុងចោលនៅក្នុងវត្តចាន់មលី ស្ថិតនៅភូមិផ្អាវ ឃុំផ្អាវ ស្រុកបាធាយ ខេត្តកំពង់ចាម៕

ព័ត៌មានគួរចាប់អារម្មណ៍

ពិធីសំណេះសំណាលជាមួយមន្ត្រីនគរបាលជាតិ ប្រចាំប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត.!!! (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះអញ្ជើញចូលរួមកិច្ចប្រជុំការងារការពារសន្តិសុខ សណ្តាប់ធ្នាប់ ព្រះរាជពិធីបួងសួងសុំសេចក្តីសុខ ជូនដល់ព្រះរាជាណាចក្រកម្ពុជា នៅ ខេត្តសៀមរាប (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកវរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ អធិការនៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត បានដឹកនាំកម្លាំងនៃអធិការដ្ឋាននគរបាលក្រុង ប្រជុំដាក់ផែនការ ការពាររក្សា សន្តិសុខ សុវត្ថិភាព ជូនថ្នាក់ដឹកនាំ និងដាក់ទិសដៅបន្តរក្សាសន្តិសុខសណ្ដាប់ធ្នាប់  ជូនបងប្អូន ដែររស់នៅក្នុងក្រុងប៉ោយប៉ែត នាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះ.. (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

ការរៀបចំសំណង់ និងការតុបតែងផ្សេងៗនៃព្រឹត្តិការណ៍អង្គរសង្ក្រាន្ត នៅបរិវេណមុខប្រាសាទអង្គរវត្តបានចាប់ផ្តើមបង្ហាញសម្រស់ហើយ (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឪពុកអ្នកម្តាយ លោក សុខ វុទ្ធី និងភរិយា គឺ អ្នកស្រី តាំង សុខមុំ ព្រមទាំងក្រុមការងារបានបន្តនាំយក សម្ភារៈសិក្សា និងថវិកា ចែកជូនដល់សិស្សានុសិស្ស ៤៥៨ នាក់ (ប៉ោយប៉ែតប៉ុស្តិ៍)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
2175 នាក់
ម្សិលមិញ :
1328 នាក់
សប្តាហ៍នេះ :
7487 នាក់
ខែនេះ :
23325 នាក់
3 ខែនេះ :
77944 នាក់
សរុប :
1661871 នាក់