ថ្ងៃសុក្រ ទី១៨ ខែមេសា ឆ្នាំ២០៥០
លោកអគ្គនាយក ជួង វណ្ណអាង ចាងហ្វាងការផ្សាយ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ ( www.poipetpostnews.com ) whatsapp 092190098_ 0886606773 / Facebook ប៉ោយប៉ែតប៉ុស្តិ៍ / Page គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ / YouTube គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ / 📢 សេចក្តីជូនដំណឹងៈ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ ត្រូវការជ្រើសរើសភ្នាក់ងារបន្ថែម ២៥ រាជធានី.ខេត្ត.ក្រុង.បើបងប្អូនមានចំណាប់អារម្មណ៍ សូមធ្វើការទំនាក់ទំនងមកការិយាល័យនិពន្ធ តាមរយៈលេខទូរស័ព្ទចំនួនពីរខ្សែTell.092190098_ 0886606773) ដែលមានទីតាំងស្នាក់ការ ភូមិមិត្តភាព សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ សូមអរគុណ៕
មានវីដេអូ ចាក់ដីរំលោភយកមាត់បឹងអូររមាសនៅភូមិត្រពាំងភ្លោះបានយ៉ាងរំភើយ ព្រោះតែអាជ្ញាធរសមត្ថកិច្ចក្នុងមូលដ្ឋាននោះនាំគ្នារក្សាភាពស្ងៀមស្ងាត់.!!!
Wed,17 May 2023 (Time 11:39 PM)
ដោយ ៖ គេហទំព័រ ប៉ោយប៉ែត ប៉ុស្តិ៍ (ចំនួនអ្នកអាន: 337នាក់)


ស្រុកជីក្រែង ខេត្តសៀមរាប៖ ផ្ទះសង់ថ្មីមួយកន្លែង ដែលត្រូវជាកូន លោក ឡឹក ស៊ូ មេភូមិត្រពាំងភ្លោះ ទើបគាត់ហ៊ានបំពានលើច្បាប់ចាក់ដីលប់ដៃមាត់បឹងអូររមាស ដែលទីតាំងនោះស្ថិតនៅភូមិត្រពាំងភ្លោះ ឃុំពង្រលើ ស្រុកជីក្រែង ហើយដីនោះទៀតសោត ជាដីបឹងតំបន់អភិរក្សរបស់រដ្ឋ មិនតែប៉ុណ្ណោះ កូនលោកមេភូមិ ហ៊ានចាក់ដីបន្តលប់លូស្ពានបង្ហូរទឹករបស់រដ្ឋថែមទៀតផង ដើម្បីយកដីជំុវិញនោះ ធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួនរស់បានយ៉ាងសុខស្រួល ទាំងដែលឪពុកខ្លួនឈ្មោះ ឡឹក ស៊ូ ជាមេភូមិត្រពាំងភ្លោះ តើអាជ្ញាធរមានសមត្ថកិច្ចជំនាញពាក់ព័ន្ធក្នុងមូលដ្ឋានបានជ្រាបរឿងនេះហើយឬនៅ ឬក៏បានដឹងហើយ ទើបនាំគ្នារក្សាភាពស្ងៀមស្ងាត់អស់រយ:ពេលជាច្រើនខែមកដល់បច្ចុប្បន្ននេះ ដោយគ្មានចំណាត់ការទប់ស្កាត់ទៅលើលោក ឡឹក ស៊ូ មេភូមិត្រពាំងភ្លោះសោះ សង្ស័យបានទទួលសំណូកពីលោក ឡឹក ស៊ូ អស់ហើយរឺ.?។ សូមបញ្ជាក់ផងដែរថា៖ កាលពីម្សិលមិញត្រូវនឹងថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៣ ក្រុមសារព័ត៌មានជាច្រើនអង្គភាពបានចុះទៅដល់ទីតាំងផ្ទះដែលបានសាងសង់នៅត្រង់ចំណុចចុងស្ពានបឹងអភិរក្សអូររមាស ឃើញថាមានការចាក់ដីលប់មាត់បឹងអូររមាស និងចាក់ដីលប់ស្ពានបិទលូបង្ហូរទឹករបស់រដ្ឋមួយកន្លែង នៅប៉ែកខាងជើងចុងស្ពាន ពិតប្រាកដ ដូចដែលប្រភពពីប្រជាពលរដ្ឋដែលរស់នៅក្នុងភូមិសាស្ត្រនោះរាយការណ៍មែន,,,ដែលទីតាំងនោះស្ថិតជាប់ចំណុចចុងស្ពាន បឹងអូររមាស ដែលជាតំបន់អភិរក្ស ចម្ងាយប្រហែល៥០ម៉ែត្រ ក្នុងភូមិ ត្រពាំងផ្លោះ ឃុំពង្រលើ ស្រុកជីក្រែង ខេត្តសៀមរាប។ បើយោងតាមប្រភពច្បាស់ការមួយពីប្រជាពលរដ្ឋដែលរស់នៅទីនោះបានបង្ហើបប្រាប់ក្រុមអ្នកសារព័ត៌មានយើងខ្ញុំឲ្យដឹងថា៖ ម្ចាស់ដីនោះគាត់ហ៊ានចាក់ដីលប់រំលោភយកដីរដ្ឋក៏ព្រោះតែគាត់អាងខ្លួនជាកូន លោក ឡឹក ស៊ូ មានតួនាទីជាមេភូមិ ត្រពាំងភ្លោះ និងជាប្រធានសហគមន៍ អភិរក្ស បឹងអូររមាសមួយរូបផងដែរ។ ប្រភពបន្ថែមថា៖ បឹងអភិរក្សអូររមាស ជាតំបន់អភិរក្ស គ្មានប្រជាពលរដ្ឋ និងមន្ត្រីរាជការរូបណា ហ៊ានទៅរំលោភសាងសង់យកធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួននោះទេ ព្រោះតំបន់នេះគឺជារបស់រដ្ឋ ហើយក៏ជាសម្បត្តិរួមផងដែរ និងទៅថ្ងៃខាងមុខតំបន់រមណីយដ្ឋានមួយនេះអាជ្ញាធរ និងកែលម្អ អភិវឌ្ឃន៍ ទៅជាតំបន់កម្សាន្តមួយ ទាក់ទាញភ្ញៀវជាតិ និងភ្ញៀវអន្តរជាតិ មកទស្សនាលេងកម្សាន្តនៅស្រុកជីក្រែងយើងផងដែរ។ នៅរសៀលថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៣ ក្រុមអ្នកសារព័ត៌មានយើងខ្ញុំ បានខលទំនាក់ទំនងទៅលោក ឡឹក ស៊ូ ដែលជាមេភូមិត្រពាំងភ្លោះ លោកបានបកស្រាយតាមទូរស័ព្ទថា ក្នុងការចាក់ដីនិងសង់ផ្ទះ លោកបានប្រាប់ទៅមន្ត្រីបរិស្ថានអស់ហើយ ព្រោះដីនោះ ជាដីរបស់ខ្ញុំ ហើយខាងបរិស្ថាន ក៏បានអនុញ្ញាតដែរ តែខ្ញុំមិនបានស្នើសុំទៅដល់មន្ត្រីធនធានទឹក និងលោកអភិបាលស្រុកជីក្រែង ទេ។ ប្រជាពលរដ្ឋដែលរស់នៅភូមិត្រពាំងភ្លោះ សូមស្នើអោយលោកអភិបាលស្រុកជីក្រែង និងមន្ត្រីធនធានទឹក សូមមានចំណាត់ការ បើកកិច្ចសហការ ចុះត្រួតពិនិត្យ នៅចំណុចទីតាំងខាងលើ និងចាត់វិធានការទៅលើលោក ឡឹក ស៊ូ ម្ចាស់ផ្ទះនោះតាមច្បាប់ ដើម្បីជាការព្រមានដល់ជនដទៃទៀត (ព្រោះនេះជាបញ្ហានៃដើមចម)។ ជាចុងក្រោយប្រជាពលរដ្ឋសូមសំណូមទៅដល់ឯកឧត្តម ទៀ សីហា អភិបាលនៃគណៈអភិបាលខេត្តសៀមរាប និងជាប្រធានគណៈបញ្ជាការឯកភាពខេត្ត សូមឯកឧត្តមមេត្តាចាត់កម្លាំងមន្ត្រីជំនាញថ្នាក់ខេត្តចុះបើក ការស៊ើបអង្កេតក្នុងករណីខាងលើអោយបានស៊ីជម្រៅផងទាន។ អង្គភាពយើងខ្ញុំចុះផ្សាយទៅនេះរិះគន់ក្នុងន័យស្ថាបនា មិនបង្អាប់បង្អោន ឬជាន់ពន្លិចអោយបុគ្គលណាម្នាក់រើសអើងឡើយ ហើយអង្គភាពយើងខ្ញុំរង់ចាំស្រាយបំភ្លឺឡើងវិញរៀងរាល់ម៉ោងធ្វើការ បើសាមីខ្លួនដែលជាប់ពាក់ព័ន្ធគិតថា ការចុះផ្សាយមួយនេះមិនសុក្រិត និងយុត្តិធម៌ សម្រាប់ខ្លួនទេនោះ៕

ព័ត៌មានគួរចាប់អារម្មណ៍

ពិធីសំណេះសំណាលជាមួយមន្ត្រីនគរបាលជាតិ ប្រចាំប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត.!!! (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះអញ្ជើញចូលរួមកិច្ចប្រជុំការងារការពារសន្តិសុខ សណ្តាប់ធ្នាប់ ព្រះរាជពិធីបួងសួងសុំសេចក្តីសុខ ជូនដល់ព្រះរាជាណាចក្រកម្ពុជា នៅ ខេត្តសៀមរាប (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកវរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ អធិការនៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត បានដឹកនាំកម្លាំងនៃអធិការដ្ឋាននគរបាលក្រុង ប្រជុំដាក់ផែនការ ការពាររក្សា សន្តិសុខ សុវត្ថិភាព ជូនថ្នាក់ដឹកនាំ និងដាក់ទិសដៅបន្តរក្សាសន្តិសុខសណ្ដាប់ធ្នាប់  ជូនបងប្អូន ដែររស់នៅក្នុងក្រុងប៉ោយប៉ែត នាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះ.. (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

ការរៀបចំសំណង់ និងការតុបតែងផ្សេងៗនៃព្រឹត្តិការណ៍អង្គរសង្ក្រាន្ត នៅបរិវេណមុខប្រាសាទអង្គរវត្តបានចាប់ផ្តើមបង្ហាញសម្រស់ហើយ (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឪពុកអ្នកម្តាយ លោក សុខ វុទ្ធី និងភរិយា គឺ អ្នកស្រី តាំង សុខមុំ ព្រមទាំងក្រុមការងារបានបន្តនាំយក សម្ភារៈសិក្សា និងថវិកា ចែកជូនដល់សិស្សានុសិស្ស ៤៥៨ នាក់ (ប៉ោយប៉ែតប៉ុស្តិ៍)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
2031 នាក់
ម្សិលមិញ :
1328 នាក់
សប្តាហ៍នេះ :
7343 នាក់
ខែនេះ :
23181 នាក់
3 ខែនេះ :
77800 នាក់
សរុប :
1661727 នាក់