ខេត្តឧត្ដរមានជ័យ៖ ពលរដ្ឋរងគ្រោះបណ្ដើរ បណ្ដើរទៀតហើយ ដោយសារតែលិខិតមួយសន្លឹករបស់ក្រសួងមហាផ្ទៃចំណាអោយក្រុមហ៊ុនភីអេច វីស៊ីធី2888 ឯ.ក បើកល្បែងស៊ីសងឡូតូស្របច្បាប់ដាក់នៅតាមភូមិឃុំក្នុងហាងកាហ្វេ ហាងបាយ ជាប់របងផ្ទះពលរដ្ឋ សូម្បីតែអាជ្ញាធរស្រុកខេត្តក៏មិនហ៊ានប៉ះដែរ។ ជាក់ស្ដែងនៅថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៣ គេសង្កេតឃើញថាទីតាំងបនល្បែងឡូតូអនឡាញកំពុងពេញនិយម ពលរដ្ឋប្រមូលផ្ដុំគ្នាក្នុងភូមិជាច្រើនកន្លែង និង គ្រប់ទីតាំងក្នុងស្រុកអន្លង់វែង ចូលចាក់ភ្នាល់ដាក់លុយកក្រើតឡើងវិញហើយព្រោះសំអាងថាក្រុមហុ៊នមានច្បាប់។ ទីតាំងទី១/ស្ថិតក្នុងភូមិ ថ្នល់កែង ឃុំអន្លង់វែង ស្រុកអន្លង់វែង។ ទីតាំងទី២/ស្ថិតក្នុងភូមិ អភិវឌ្ឍន៍ ឃុំអន្លង់វែង ស្រុកអន្លង់វែង។ ទីតាំងទី៣/ស្ថិតក្នុងភូមិទួលត្បែង ឃុំត្រពាំងប្រិយ៍ ស្រុកអន្លង់វែង និងមានច្រើនកន្លែងទៀតកំពុងពង្វក់ពលរដ្ឋអោយក្លាយជាអ្នកញៀនល្បែង និងក្លាយជាទាសកល្បែងជាក់ជាមិនខាន បើមានលិខិរអនុញ្ញាតអោយក្រុមហ៊ុនធ្វើអាជីកម្មស្របច្បាប់ថ្នាក់ស្រុក ថ្នាក់ខេត្ត និងស្ថាប័នពាក់គ្រប់ទាំងអស់មិនហ៊ានប៉ះ បង្កាទប់ស្កាត់ និងបង្រ្កាបផង។ បើយោងតាមការបញ្ជាក់ពីមេការមើលការខុសត្រូវតាមបនល្បែងបានបញ្ជាក់ប្រាប់អ្នកសារព័ត៍យើងថាក្រុមភីអេចវីស៊ីធី2888 ឯ.ក បានរត់ការពីក្រសួងពាក់ពន្ធ័ និងស្រុកខេត្ត អស់ហើយ ព្រោះក្រុមហ៊ុនមួយនេះមានច្បាប់ត្រឹមត្រូវក្នុងការបើកល្បែងស៊ីសង។ចំណែកមន្រ្តីអាជ្ញាធរស្រុកខេត្តបានបញ្ជាក់ថាក្រុមហ៊ុនគេមានច្បាប់ និងអាជ្ញាប័ណ្ណមកពីក្រសួង.(វគ្គ១)៕ ដោយ: លោក សួន ចំណាប់ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍
ព័ត៌មានគួរចាប់អារម្មណ៍
រន្ធត់ណាស់ រន្ទះបាញ់មនុស្ស៥នាក់ របួសនិង ស្លាប់ ខណ:សត្វគោ៤ក្បាលបានងាប់ នៅស្រុកពួក ខេត្តសៀមរាប.!!! (គេហទំព័រ ប៉ោយប៉ែត ប៉ុស្តិ៍)
មានវីដេអូ.! ល្បែងឆ្នោតឡូតូកំពុងតែពង្រីកក្នុងអាណាចក្រខេត្តឧត្ដរមានជ័យ ស៊ីផ្ដាច់ពាក្យថាភូមិឃុំសង្កាត់មានសុវត្ថិភាព៧ចំណុច របស់ថ្នាក់ដឹកនាំកម្ពុជា.!!! (គេហទំព័រ ប៉ោយប៉ែត ប៉ុស្តិ៍)
ឯកឧត្តម ស សុខា ផ្តាំផ្ញើ ៥ចំណុច ទៅកាន់អ្នកចូលរួមក្នុងពិធីសំណេះសំណាលនៅស្រុកសំពៅលូន... (គេហទំព័រ ប៉ោយប៉ែត ប៉ុស្តិ៍)
ឯកឧត្តម ស សុខា អញ្ជើញសំណេះសំណាលថ្លែងអំណរគុណក្រុមការងាររៀបចំ”សង្ក្រាន្តបាត់ដំបង ២០២៣” (គេហទំព័រ ប៉ោយប៉ែត ប៉ុស្តិ៍)
លោក ភូ សោភ័ណ ប្រគល់អំណោយឯកឧត្តម ស សុខា និងលោកជំទាវ ជូនលោក ទៀវ សំអុល នៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ... (គេហទំព័រ ប៉ោយប៉ែត ប៉ុស្តិ៍)
វីដែអូ
ចំនួនអ្នកទស្សនា