រាជធានីភ្នំពេញ៖ កម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនស្ត្រីម្នាក់ បុគ្គលិកក្រុមហ៊ុនបុរីដាយមិនហូម ពាក់ព័ន្ធករណីស៉ីដាច់លុយរបស់ក្រុមហ៊ុនលក់ផ្ទះល្វែងរាប់ម៉ឺនដុល្លារ ដោយប្រើរូបភាពដាក់បន្លំ QR code របស់ខ្លួន ពីលើ QR code ទម្រង់ដើមរបស់ក្រុមហ៊ុន។ បន្ទាប់ពីសាកសួររួច ស្ត្រីរូបនេះត្រូវបានបញ្ជូនខ្លួនទៅសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៣នេះ។ ប្រភពបានអោយដឹងថា ស្ដ្រីដែលជាត់ខ្លួនឈ្មោះ ឌឿន ពេជ្ររ៉ា អាយុ៣១ឆ្នាំ ហើយការឃាត់ខ្លួននេះ គឺតាមបណ្ដឹងរបស់ជនរងគ្រោះឈ្មោះ កែវ សុម៉ាលី ។ បើតាមពាក្យបណ្ដឹងរបស់ជនរងគ្រោះ បានរៀបរាប់ថា កាលពីអំឡុងខែតុលា ឆ្នាំ២០២១ ជនសង្ស័យបានចូលបម្រើការជាបុគ្គលិកផ្នែកលក់នៅក្នុងក្រុមហ៊ុន "បុរីដាយមិនហូម" ដោយមានការជឿទុកចិត្ត ជនរងគ្រោះបានប្រគល់ការងារលក់ផ្ទះចំនួន២ទីតាំង មានប្រមាណជាង៧០០ផ្ទះ ក្នុងតម្លៃចាប់ពីជាង៣ម៉ឺនដុល្លារ ទៅដល់ជាង១០ម៉ឺនដុល្លារ អោយទៅជនសង្ស័យជាអ្នកគ្រប់គ្រង និងលក់ផ្ទាល់ជាមួយអតិថិជន។ ក្រោយពីលក់ផ្ទះអស់ជាច្រើន ជនសង្ស័យឈ្មោះ ឌឿន ពេជ្ររ៉ា បែរជាប្រមូលលុយពីអតិថិជនអស់ដោយមិនបានប្រគល់ប្រាក់ជូនជនរងគ្រោះឡើយ ថែមទាំងអនុញ្ញាតិអោយម្ចាស់ផ្ទះ ៥គ្រួសារ ចូលនៅក្នុងបុរីដោយពុំមានការដឹងលឺពីម្ចាស់បុរីនោះទេ។ ក្រោមរូបភាព នៃការប្រមូលលុយពីអតិថិជនដែលបានបង់លុយចូលមកក្រុមហ៊ុន ដោយស្ត្រីរូបនេះ បានធ្វើវិក័យបត្រ័ឯកសារក្លែង និងដាក់ QR code របស់ខ្លួនលើទម្រង់ឯកសារដើមរបស់ក្រមហ៊ុន លើឯកសារក្លែងទើបបន្លំលួចលុយក្រុមហ៊ុនអស់រាប់សិបម៉ីនដុល្លារបាន។ ដោយសារតែទង្វើរបស់ជនសង្ស័យនេះ បានធ្វើអោយខូចប្រយោជន៍របស់ជនរងគ្រោះធ្ងន់ធ្ងរ ទើបជនរងគ្រោះសម្រេចដាក់ពាក្យប្ដឹងដើម្បីអោសមត្ថកិច្ចជួយរកយុត្តិធម៌៕
ព័ត៌មានគួរចាប់អារម្មណ៍
រន្ធត់ណាស់ រន្ទះបាញ់មនុស្ស៥នាក់ របួសនិង ស្លាប់ ខណ:សត្វគោ៤ក្បាលបានងាប់ នៅស្រុកពួក ខេត្តសៀមរាប.!!! (គេហទំព័រ ប៉ោយប៉ែត ប៉ុស្តិ៍)
មានវីដេអូ.! ល្បែងឆ្នោតឡូតូកំពុងតែពង្រីកក្នុងអាណាចក្រខេត្តឧត្ដរមានជ័យ ស៊ីផ្ដាច់ពាក្យថាភូមិឃុំសង្កាត់មានសុវត្ថិភាព៧ចំណុច របស់ថ្នាក់ដឹកនាំកម្ពុជា.!!! (គេហទំព័រ ប៉ោយប៉ែត ប៉ុស្តិ៍)
ឯកឧត្តម ស សុខា ផ្តាំផ្ញើ ៥ចំណុច ទៅកាន់អ្នកចូលរួមក្នុងពិធីសំណេះសំណាលនៅស្រុកសំពៅលូន... (គេហទំព័រ ប៉ោយប៉ែត ប៉ុស្តិ៍)
ឯកឧត្តម ស សុខា អញ្ជើញសំណេះសំណាលថ្លែងអំណរគុណក្រុមការងាររៀបចំ”សង្ក្រាន្តបាត់ដំបង ២០២៣” (គេហទំព័រ ប៉ោយប៉ែត ប៉ុស្តិ៍)
លោក ភូ សោភ័ណ ប្រគល់អំណោយឯកឧត្តម ស សុខា និងលោកជំទាវ ជូនលោក ទៀវ សំអុល នៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ... (គេហទំព័រ ប៉ោយប៉ែត ប៉ុស្តិ៍)
វីដែអូ
ចំនួនអ្នកទស្សនា