ថ្ងៃអាទិត្យ ទី២២ ខែធ្នូ ឆ្នាំ២០៥០
លោកអគ្គនាយក ជួង វណ្ណអាង ចាងហ្វាងការផ្សាយ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ ( www.poipetpostnews.com ) whatsapp 092190098_ 0886606773 / Facebook ប៉ោយប៉ែតប៉ុស្តិ៍ / Page គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ / YouTube គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ / 📢 សេចក្តីជូនដំណឹងៈ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ ត្រូវការជ្រើសរើសភ្នាក់ងារបន្ថែម ២៥ រាជធានី.ខេត្ត.ក្រុង.បើបងប្អូនមានចំណាប់អារម្មណ៍ សូមធ្វើការទំនាក់ទំនងមកការិយាល័យនិពន្ធ តាមរយៈលេខទូរស័ព្ទចំនួនពីរខ្សែTell.092190098_ 0886606773) ដែលមានទីតាំងស្នាក់ការ ភូមិមិត្តភាព សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ សូមអរគុណ៕
មេការមើលការខុសត្រូវអោយក្រុមភីអេចវីស៊ីធី អេ2888 ឫឡូតូ 8888 ឈ្មោះឆុំលាងស៊ កំពុងដើរដាក់ពង្រាយទីតាំងបនល្បែងស៊ីសងប្រមូលលុយពីពលរដ្ឋពេញស្រុកអន្លង់វែងក្រោមអាជ្ញាប័ណ្ណមួយសន្លឹករបសក្រសួងពាក់ពន្ធ័ចេញអោយ.!!!
Sun,21 May 2023 (Time 06:59 PM)
ដោយ ៖ គេហទំព័រ ប៉ោយប៉ែត ប៉ុស្តិ៍ (ចំនួនអ្នកអាន: 356នាក់)


ខេត្តឧត្ដរមានជ័យ៖ ម្ដងនេះអាសន្នធំហើយពលរដ្ឋមួយចំនួន និងជួបទុកវេទនាកំពុងក្លាយជាទាសកល្បែងស៊ីសងសារជាថ្មីក្រោយពីក្រសួងពាក់ពន្ធ័ចេញអាជ្ញាប័ណ្ណអោយក្រុមហ៊ុនភីអេចវីស៊ីធី អេ2888ឫឡូតូ8888 បន្តអាជីវកម្មបើកបនល្បែងស៊ីសងដាក់លុយស្រប់ច្បាប់ តាមហាងលក់កាហ្វេ ហាងបាយ និងនៅតាមផ្ទះប្រជាពលរដ្ឋនោះ បើទោះជាអនុសាសន៍ប្រមុខរាជរដ្ឋភិបាល សម្ដេច តេជោ ហ៊ុន ប្រកាសមន្រ្តីថ្នាក់ក្រោមជាតិត្រូវយកចិត្តទុកបង្រ្កាបរាល់បទល្មើសល្បែងស៊ីសងខុសច្បាប់ទូរទាំងប្រទេសអោយខានតែបាន យ៉ាងណាក្ដី ពេលនេះក្រឡាប់ផ្កាប់ផ្ងាស៊ីលុយពលរដ្ឋខ្ទិចខ្ទីគ្មានសល់។ រីឯ ឯកឧត្ដម ប៉ែន កុសល្យ អភិបាលខេត្តឧត្ដរមានជ័យ មិនត្រឹមតែអង្កុយក្នុងសាលាខេត្តនោះទេ ថែមទាំងស៊ីញ៉េ​វាយត្រាអនុញ្ញាតអោយក្រុមហ៊ុនភីអេចវីស៊ីធី អេ2888 ឫឡូតូ 8888 ធ្វើអាជីវកម្មបើកបនល្បែងប្រមូលលុយពីប្រជាពលរដ្ឋស្រប់ច្បាប់ ដូចជាចាស់ពោលថា អ្នកឈ្នះមុខខ្លាញ់ អ្នកចាញ់មុខសេះ ទល់តម្រេះអង្គុយទាយ វុិចសម្ពាយលក់ផ្ទះ លក់គោ ក្របី ដីរត់ចោលស្រុក។ ក្រោយស្ងប់ស្ងាត់បានមួយរយៈ បច្ចុប្បន្នគេសង្កេតឃើញថា មានទីតាំងឡូតូអនឡាញ ដែលចាក់បញ្ជាំងតាមកញ្ចក់ទូរទស្សន៍កំពុងពេញនិយម កក្រើកឡើងវិញប្រមូលផ្ដុំក្រុមអ្នកញៀនល្បែងក្នុងភូមិស្រុកទាំងប្រុស ទាំងស្រី មានទាំងក្មេង វីវក់ឈ្លក់វង្វេងមកនាំគ្នាអង្គុយចាក់ភ្នាល់ដាក់លុយយ៉ាងគឃ្លើន ក៏គ្មានមន្រ្តីអាជ្ញាធរមានសម្ថតកិច្ចមូលដ្ឋាន ស្រុក/ខេត្តឧត្តរមានជ័យ អើរពើរទៀតឡើយ។ជាពិសេសពាក្យថា ភូមិឃុំសង្កាត់មានសុវត្ថទាំង៧ចំណុច ដែលប្រមុខរាជរដ្ឋាភិបាលតាក់តែង និងចេញដោយក្រសួងមហាផ្ទៃ ពេលនេះសម្បូរទៅដោយល្បែងពេញភូមិទៅហើយ។ ដោយគេដឹងគេថាមេការឈ្មោះ ឆុំ លាងស៊ ជាអ្នកដើរដាក់ពង្រាយកូនចៅ បោះទីតាំងល្បែងគ្រប់ទីកន្លែងក្នុងខេត្តឧត្ដរមានជ័យ៖ ទីតាំងទី១/ស្ថិតក្នុងភូមិ ថ្នល់កែង ឃុំអន្លង់វែង ស្រុកអន្លង់វែង។ ទីតាំងទី២/ស្ថិតក្នុងភូមិ អភិវឌ្ឍន៍ ឃុំអន្លង់វែង ស្រុកអន្លង់វែង។ ទីតាំងទី៣/ស្ថិតក្នុងភូមិទួលត្បែង ឃុំត្រពាំងប្រិយ៍ ស្រុកអន្លង់វែង និងមានច្រើនកន្លែងទៀតក្នុងផ្សារអន្លង់វែង កំពុងពង្វក់ពលរដ្ឋអោយក្លាយជាអ្នកញៀនល្បែង និងក្លាយជាទាសកល្បែងជាក់ជាមិនខាន។ បើកលិខិរអនុញ្ញាតអោយក្រុមហ៊ុនធ្វើអាជីកម្មស្របច្បាប់ថ្នាក់ស្រុក ថ្នាក់ខេត្ត និងស្ថាប័នពាក់គ្រប់ទាំងអស់មិនហ៊ានប៉ះ ឫក៏បង្កា ទប់ស្កាត់ និងបង្រ្កាបផង។ ប្រជាពលរដ្ឋរងគ្រោះដោយមានការព្រួយ បារម្ភ ភ័យខ្លាចដេកមិនលក់ បក់មិនល្ហើយ ភាពអសន្តិសុខកើតឡើងមានក្រុមក្មេងទំនើង​វ៉ៃកាប់ចាក់ អំពើរចោរកម្ម លួច ឆក់បន្ល់និងអំពើរហឹង្សារនិងអាចកើតជាបន្តបន្ទាប់ព្រោះមកពីការលេងល្បែងចាញ់អស់ទ្រព្យសម្បត្តិ។ មហាជនគ្រប់មជ្ឈដ្ឋានទូទៅបានលើកឡើងថា ចុះបទបញ្ជារបស់សម្ដេចតេជោ ហ៊ុន សែន ដាក់អោយមន្ត្រីថ្នាក់ក្រោមជាតិ២៥ខេត្តក្រុងរាជធានី អនុវត្តទៅលើទីតាំងបនល្បែងស៊ីសងគ្រប់ប្រភេទ មិនថាល្បែង ជល់មាន់.បៀ.អាប៉ោង. ឆ្នោត.ឡូតូ.អនឡាញ. មិនថាមាននៅកន្លែងណានោះទេ ត្រូវបិទជាដាច់ខាត បើម្ចាស់ផ្ទះ.ម្ចាស់ហាងកាហ្វេ និងម្ចាស់ហាងលក់ដូរទំនិញនានា មានបង្កប់ លួចបើកលេងល្បែងស៊ីសងបន្ត អ្នកនិងត្រូវប្រឈមនិងការបិទអាជីកម្មរបស់ខ្លួន។ ហើយប្រសាសន៍សម្រេចតេជោ បានសង្កត់ធ្ងន់ៗទៅលើមន្ត្រីនគរបាលថ្នាក់ខេត្ត ឬអភិបាលស្រុក. អភិបាលខេត្តណា.ដែលនៅហ៊ានបណ្តោយអោយកើតមានបនល្បែងស៊ីសងបន្តទៀតត្រូវតែដកចេញពីដំណែង,,, ព្រោះថាល្បែងស៊ីសង មិនមែនជាចំណូល ឬកំណើនសេដ្ឋកិច្ចនោះទេប្រចាំថ្ងៃរបស់គាត់ទេ ល្បែងស៊ីសងមិនបានជួយអ្វី?ដល់ពួកគាត់ទេ ផ្ទុយមកវិញគឺធ្វើអោយប្រជាពលរដ្ឋរលាយហិនហោចទ្រព្យសម្បត្តិ. ល្បែងស៊ីសងមិនមែនជាពាក្យ: កាត់បន្ថយភាពក្រីក្របានទេ៕ ដោយ៖ លោក សួន ចំណាប់ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍

ព័ត៌មានគួរចាប់អារម្មណ៍

តាមរយៈការចង្អុលបង្ហាញផ្ទាល់របស់សម្តេចមហាបវរធិបតីហ៊ុន ម៉ាណែតនាយករដ្ឋមន្ត្រី ឯកឧត្តមបណ្ឌិត ប៉ាន់ខែម ប៊ុនថន ប្រើរយៈពេលវេលាចំនួន៣ម៉ោងប៉ុណ្ណោះ ដោះស្រាយវិវាទដីធ្លី១៨ឆ្នាំជូនប្រជាពលរដ្ឋបានបញ្ចប់ហើយនៅភូមិក្បាលស្ពាន១ សង្កាត់អូរជ្រៅ (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

មន្ត្រី បន្តផ្តល់អត្តសញ្ញាណប័ណ្ណ ជិត ១ម៉ឺនសន្លឹក និងសេវាអត្តសញ្ញាណកម្ម ជាង ២ម៉ឺនសេវាទៀត ជូនប្រជាពលរដ្ឋ (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោក គាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែតនាំយកអំណោយនិងថវិកាផ្ដល់ជូនស្ត្រីម្នាក់ដែលមានជំងឺប្រចាំកាយ ជាជំងដឹមហារីក សុដន់ (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកវរសេនីយ៍ទោ ទេព រដ្ឋា នាំថវិកាចំនួន ១,៥០០,០០០រៀល របស់លោកឧត្តមសេនីយ៍ទោស្នងការប្រគល់ជូនគ្រួសារសពលោក អនុសេនីយ៍ត្រី ហូ ឧត្តម មន្រ្តីប៉ុស្តិ៍នគរបាលទានកាំដែលបានទទួលមរណៈភាព (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

ខ្ចីម៉ូតូជិះមួយភ្លេតយកទៅលក់ដើរលេងស៊ីចាយអស់ ត្រូវម្ចាស់ប្តឹងសមត្ថកិច្ចចាប់ខ្នោះ.!!! (ប៉ោយប៉ែតប៉ុស្តិ៍)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1899 នាក់
ម្សិលមិញ :
518 នាក់
សប្តាហ៍នេះ :
6807 នាក់
ខែនេះ :
20028 នាក់
3 ខែនេះ :
71926 នាក់
សរុប :
1560095 នាក់