ក្រោយពីធ្វើកិច្ចសន្យា ម្ចាស់អាជីវកម្មពិឃាតសត្វឆ្កែលក់ មន្ត្រីជំនាញត្រូវបានបញ្ជានិងបញ្ឈប់សកម្មភាពជាបន្ទាន់ រួចចាកចេញត្រឡប់ទៅស្រុកកំណើតវិញ កាលពីថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៣ ស្ថិតក្នុងស្រុកព្រះនេត្រព្រះ និងស្រុកស្វាយចេក។ ក្រោយពីព័ត៌មានបានផ្សព្វផ្សាយថា "មានធ្វើអាជីវកម្មពិឃាតសត្វសុនខ (ឆ្កែ) ចេញលក់តាមបណ្តាខេត្តក្នុង១ថ្ងៃចាប់ពី២០០ក្បាលទៅ៣០០ ក្បាលមក ដែលមាន២ទីតាំងដោយឡែកពីរគ្នា៖ ទីតាំងទី១/ស្ថិតភូមិតាស្រី ឃុំតាផូ ស្រុកស្ស្វាយចេក។ ទីតាំងទី២/សស្ថិតនៅភូមិព្រីងកោង ឃុំបុស្បូវ ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ។ កាលពីថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៣ មន្ត្រីការិយាល័យផលិតកម្ម និងបសុព្យាបាលខេត្ត បានសហការជាមួយអាជ្ញាធរភូមិ-ឃុំ ចុះទៅណែនាំ និងអោយម្ចាស់ធ្វើកិច្កិច្ចសបិទអាជីវកម្មពិឃាតសត្វសុនខ (ឆ្កែ) និងការដើរដូរឆ្នាំង ទិញក្នុង(ឆ្កែ)ក្នុងភូមិសាស្ត្រនៃខេត្តបន្ទាយមានជ័យ បើស្រាវជ្រាវដឹង ឬឃើញបន្ត នឹងមានវិធានការណ៍តាមផ្លូវច្បាប់។ ប្រភពព័ត៌មានតាមសម្ដីអាជ្ញាធរភូមិ-ឃុំ គឺអ្នកធ្វើអាជីវកម្មពិឃាតសត្វសុនខ (ឆ្កែ)នេះ មកធ្វើអាជីវកម្មអស់រយៈពេលជិត១ឆ្នាំមកហើយ (ដែលលួចលាក់ធ្វើ) ខណៈមន្ត្រីជំនាញមិនបានដឹងនោះទេ។ ដែលមានទីតាំងភូមិតាស្រី ឃុំតាផូ ស្រុកស្វាយចេក គឺជួលដីអនុភូមិ។ និងទីតាំងមួយទៀត ស្ថិតភូមិព្រីងកោង ឃុំបុស្បូវ ស្រុកព្រះនេត្រព្រះ។ ចំណែកអ្នកដែលធ្វើអាជីវកម្មពិឃា.តសុនខនេះ ក្រោយធ្វើកិច្ចសន្យាហើយ ពួកគាត់ត្រូវត្រឡប់ទៅស្រុកកំណើតវិញនៅឯខេត្តកំពង់ចាម៕ ដោយ:លោក វ័ន ប៊ុនរើន ជំនួយការចាងហ្វាង
ព័ត៌មានគួរចាប់អារម្មណ៍
រន្ធត់ណាស់ រន្ទះបាញ់មនុស្ស៥នាក់ របួសនិង ស្លាប់ ខណ:សត្វគោ៤ក្បាលបានងាប់ នៅស្រុកពួក ខេត្តសៀមរាប.!!! (គេហទំព័រ ប៉ោយប៉ែត ប៉ុស្តិ៍)
មានវីដេអូ.! ល្បែងឆ្នោតឡូតូកំពុងតែពង្រីកក្នុងអាណាចក្រខេត្តឧត្ដរមានជ័យ ស៊ីផ្ដាច់ពាក្យថាភូមិឃុំសង្កាត់មានសុវត្ថិភាព៧ចំណុច របស់ថ្នាក់ដឹកនាំកម្ពុជា.!!! (គេហទំព័រ ប៉ោយប៉ែត ប៉ុស្តិ៍)
ឯកឧត្តម ស សុខា ផ្តាំផ្ញើ ៥ចំណុច ទៅកាន់អ្នកចូលរួមក្នុងពិធីសំណេះសំណាលនៅស្រុកសំពៅលូន... (គេហទំព័រ ប៉ោយប៉ែត ប៉ុស្តិ៍)
ឯកឧត្តម ស សុខា អញ្ជើញសំណេះសំណាលថ្លែងអំណរគុណក្រុមការងាររៀបចំ”សង្ក្រាន្តបាត់ដំបង ២០២៣” (គេហទំព័រ ប៉ោយប៉ែត ប៉ុស្តិ៍)
លោក ភូ សោភ័ណ ប្រគល់អំណោយឯកឧត្តម ស សុខា និងលោកជំទាវ ជូនលោក ទៀវ សំអុល នៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ... (គេហទំព័រ ប៉ោយប៉ែត ប៉ុស្តិ៍)
វីដែអូ
ចំនួនអ្នកទស្សនា