ថ្ងៃពុធ ទី០៧ ខែមិថុនា ឆ្នាំ២០៥០
លោកអគ្គនាយក ជួង វណ្ណអាង ចាងហ្វាងការផ្សាយ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ ( www.poipetpostnews.com ) whatsapp 092190098 / 0886606773 / Facebook ប៉ោយប៉ែតប៉ុស្តិ៍ / Page គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ / YouTube គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ / 📢 សេចក្តីជូនដំណឹងៈ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ ត្រូវការជ្រើសរើសភ្នាក់ងារបន្ថែម ២៥ រាជធានី.ខេត្ត.ក្រុង.បើបងប្អូនមានចំណាប់អារម្មណ៍ សូមធ្វើការទំនាក់ទំនងមកការិយាល័យនិពន្ធ តាមរយៈលេខទូរស័ព្ទចំនួនពីរខ្សែTell.092 190 098 - 088 66 06 773 ) ដែលមានទីតាំងស្នាក់ការ ភូមិមិត្តភាព សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ សូមអរគុណ៕
សង្ឃឹមអីទៀតព្រះអើយ!បើកបនល្បែងឆ្នោតឡូតូរបស់ក្រុមហ៊ុនភីអេច វីស៊ីធី អេ2888ឫឡូតូ8888 ចាក់ភ្នាល់ដាក់លុយស៊ីសងក្រោមដំបូលផ្ទះពលរដ្ឋអស់ទៅហើយក្រសួងពាក់ពន្ធ័លេងមួយក្បាច់នេះដូចជិះសេះកាត់ភួគ...
Tue,23 May 2023 (Time 06:02 PM)
ដោយ ៖ គេហទំព័រ ប៉ោយប៉ែត ប៉ុស្តិ៍ (ចំនួនអ្នកអាន: 210នាក់)


ខេត្តឧត្ដរមានជ័យ៖ ពលរដ្ឋហូសចិត្តយ៉ាងខ្លាំងចំពោះក្រសួងពាក់ពន្ធ័ដែលចេញអាជ្ញាប័ណ្ណអោយក្រុមហ៊ុនមួយឈ្មោះភីអេចវីស៊ីធី អេច2888 ឬឡូតូ 8888 បើកល្បែងស៊ីសងភ្នាល់ដាក់លុយស្របច្បាប់តាមហាងលក់កាហ្វេ ហាងលក់បាយ តាមផ្ទះពលរដ្ឋកំពុងពេញនិយមខ្លាំងដោយបញ្ចាសទៅពាក្យថាភូមិឃុំសង្កាត់មានសុវត្តិភាពទាំង៧ចំណុចដែលប្រមុខរាជរដ្ឋាភិបាលដាក់ចេញនូវគោលនយោបាយកន្លងមកនិងសម្រេចក្រសួងមហាផ្ទៃ។ ភាពវឹកវរអំពើរចោរកម្ម លួច ឆក់បន្ល់និងកើតឡើងជាក់ជាមិនខានបើកអាជ្ញាធរមានសម្ថតកិច្ចក៍ដូចជាក្រសួងពាក់ពន្ធ័នៅតែបណ្ដែរបណ្ដោយអោយមានសកម្មភាពបើកបនល្បែងជាទ្រុងទ្រាយធំពេញភូមិស្រុកស្របច្បាប់យ៉ាងដូច្នេះធ្វើអោយពលរដ្ឋរងទុកភ័យ ដេកមិនលក់បក់មិនល្ហើយ។ សូមបញ្ជាក់ផងដែរថាទីតាំងបនល្បែងឆ្នោតឡូតរបស់ក្រុមហ៊ុនភីអេច វីស៊ីធី អេ2888 ឫឆ្នោតឡូតូ8888 កំពុងវ៉ៃលុកលក្នុងស្រុកអន្លង់វែងជាច្រើនទីតាំងដោយគេដឹងគេថាមេការឈ្មោះ ឆុំ លាងស៊ ជាដើរពង្រាយកូនចៅបោះទីតាំងល្បែងគ្រប់ទីកន្លែងក្នុងខេត្តឧត្ដរមានជ័យ៖ទីតាំងទី១/ស្ថិតក្នុងភូមិ ថ្នល់កែង ឃុំអន្លង់វែង ស្រុកអន្លង់វែង។ ទីតាំងទី២/ស្ថិតក្នុងភូមិ អភិវឌ្ឍន៍ ឃុំអន្លង់វែង ស្រុកអន្លង់វែង។ ទីតាំងទី៣/ស្ថិតក្នុងភូមិទួលត្បែង ឃុំត្រពាំងប្រិយ៍ ស្រុកអន្លង់វែង។ ទីតាំងទី៤/ហាងលក់កាហ្វេក្រោយផ្សារចាស់អន្លង់វែង។ ទីតាំងទី៥/ហាងលក់កាហ្វេ ភារម្យខាងលិចរង្វង់មូលអន្លង់វែង។ ទីតាំងទី៦/ហាងលក់កាហ្វេលើភ្នំចក្រជាំ ភូមិជាំ ឃុំត្រពាំងប្រិយ៍ ស្រុកអន្លង់វែង។ សូម្បីតែលោក ស៊ូ នូវ អធិការស្រុកអន្លង់វែង លោកឧត្ដមសេនីយ៍ទោ ហួត សុធី ស្នងការនគរបាលខេត្ត និងឯកឧត្ដម ប៉ែន កុសល្យអភិបាលនៃគណះអភិបាលខេត្តនិងជាគណះបញ្ជាការឯកភាពខេត្តឧត្ដរមានជ័យ មិនហ៊ានប៉ះបនល្បែងទ្រុងទ្រាយធំរបស់ក្រុមហ៊ុនភីអេច វីស៊ីធី អេ2888 ឫឆ្នោតឡូតូ 8888 មានអជ្ញាប័ណ្ណធ្វើអាជីវកម្មបើកបនល្បែងស៊ីសងស្រប់ច្បាប់ពីក្រសួងពាណិជ្ជកម្មនិងក្រសួងពាក់ពន្ធ័។ ដូច្នេះហើយទើបពលរដ្ឋខ្មែរជាច្រើនញៀនល្បែងស៊ីសងប្រមូលផ្ដុំគ្នាចូលចាក់ភ្នាក់ដាក់លុយតាមហាងលក់កាហ្វេ ហាងបាយ តាមផ្ទះហោកញ្ជៀវលានលឺអេឺងកង មិនញញើតច្បាប់ព្រោះថាក្រុមហ៊ុនមានអជ្ញាប័ណ្ណបើកបនល្បែងស្រប់ច្បាប់។ សូមរំលឹកថា កាលថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ ២០២២ កន្លងទៅថ្មីៗ​នេះ​ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​ នៃកម្ពុជា​ បានចេញ​បទបញ្ជា ដាច់ណាត់មួយអោយអភិបាលរាជធានីខេត្ត ទាំង២៥ ខេត្តក្រុង ត្រូវបិទទីតាំងបនល្បែងសុីសង គ្រប់ប្រភេទ ទាំងអស់ឧ្យខាងតែបាន​ សម្តេច​តេជោ​ ហ៊ុន​ សែន បានបញ្ជាក់យ៉ាងច្បាស់ថា អាជ្ញាធរ​ស្រុក ក្រុង ខេត្តណា ដែលមិនទប់​ស្កាត់និងមិនបង្ក្រាប បទល្មើសល្បែងស៊ីសង នៅ​ក្នុងមូលដ្ឋានរបស់ខ្លួនទេ​.! អាជ្ញាធរនិងសមត្ថកិច្ចទាំងនោះ និងត្រូវប្រឈមបាត់បង់តំណែងទៀតផង ។ ជុំវិញករណីខាងលើក្រុមការងារយើងនិងរងចាំការបកស្រាយបំភ្លឺគ្រប់ស្ថាប័នពាក់ពន្ធ័នៅរាល់ម៉ោងធ្វើការ៕ ដោយ: សួន ចំណាប់ ប្រចាំឧត្តរមានជ័យ គេហទំព័រ ប៉ោយប៉ែត ប៉ុស្តិ៍

ព័ត៌មានគួរចាប់អារម្មណ៍

រន្ធត់ណាស់ រន្ទះបាញ់មនុស្ស៥នាក់ របួសនិង ស្លាប់ ខណ:សត្វគោ៤ក្បាលបានងាប់ នៅស្រុកពួក ខេត្តសៀមរាប.!!! (គេហទំព័រ ប៉ោយប៉ែត ប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

មានវីដេអូ.! ល្បែងឆ្នោតឡូតូកំពុងតែពង្រីកក្នុងអាណាចក្រខេត្តឧត្ដរមានជ័យ ស៊ីផ្ដាច់ពាក្យថាភូមិឃុំសង្កាត់មានសុវត្ថិភាព៧ចំណុច របស់ថ្នាក់ដឹកនាំកម្ពុជា.!!! (គេហទំព័រ ប៉ោយប៉ែត ប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម ស សុខា ផ្តាំផ្ញើ ៥ចំណុច ទៅកាន់អ្នកចូលរួមក្នុងពិធីសំណេះសំណាលនៅស្រុកសំពៅលូន... (គេហទំព័រ ប៉ោយប៉ែត ប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម ស សុខា អញ្ជើញសំណេះសំណាលថ្លែងអំណរគុណក្រុមការងាររៀបចំ”សង្ក្រាន្តបាត់ដំបង ២០២៣” (គេហទំព័រ ប៉ោយប៉ែត ប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោក ភូ សោភ័ណ ប្រគល់អំណោយឯកឧត្តម ស សុខា និងលោកជំទាវ ជូនលោក ទៀវ សំអុល នៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ... (គេហទំព័រ ប៉ោយប៉ែត ប៉ុស្តិ៍)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
685 នាក់
ម្សិលមិញ :
890 នាក់
សប្តាហ៍នេះ :
5575 នាក់
ខែនេះ :
20899 នាក់
3 ខែនេះ :
55125 នាក់
សរុប :
1246759 នាក់