ថ្ងៃសុក្រ ទី១៨ ខែមេសា ឆ្នាំ២០៥០
លោកអគ្គនាយក ជួង វណ្ណអាង ចាងហ្វាងការផ្សាយ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ ( www.poipetpostnews.com ) whatsapp 092190098_ 0886606773 / Facebook ប៉ោយប៉ែតប៉ុស្តិ៍ / Page គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ / YouTube គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ / 📢 សេចក្តីជូនដំណឹងៈ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ ត្រូវការជ្រើសរើសភ្នាក់ងារបន្ថែម ២៥ រាជធានី.ខេត្ត.ក្រុង.បើបងប្អូនមានចំណាប់អារម្មណ៍ សូមធ្វើការទំនាក់ទំនងមកការិយាល័យនិពន្ធ តាមរយៈលេខទូរស័ព្ទចំនួនពីរខ្សែTell.092190098_ 0886606773) ដែលមានទីតាំងស្នាក់ការ ភូមិមិត្តភាព សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ សូមអរគុណ៕
ឯកឧត្តម ស សុខា ស្នើដល់មន្ត្រីរាជការ កងកម្លាំង អាជ្ញាធរគ្រប់ថ្នាក់ បន្តខិតខំបម្រើប្រជាពលរដ្ឋឲ្យអស់ពីចិត្ត...
Sun,28 May 2023 (Time 01:30 PM)
ដោយ ៖ គេហទំព័រ ប៉ោយប៉ែត ប៉ុស្តិ៍ (ចំនួនអ្នកអាន: 350នាក់)


ខេត្តព្រៃវែង៖ ឯកឧត្តម ស សុខា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជាអនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រៃវែង “បានស្នើដល់មន្ត្រីរាជការ កងកម្លាំង និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ បន្តខិតខំបម្រើប្រជាពលរដ្ឋឲ្យអស់ពីចិត្ត”។ ការលើកឡើងបែបនេះរបស់ឯកឧត្តម ស សុខា ក្នុងឱកាសឯកឧត្តមជាតំណាងដ៏ខ្ពង់ខ្ពស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រៃវែង អញ្ជើញជាអធិបតីពិធីសំណេះសំណាលជាមួយមន្ត្រីរាជការ កងកម្លាំង អតីតយុទ្ធជន និវត្តជន អាចារ្យ គណៈកម្មការវត្ត និងអ្នកប្រកបរបរក្រៅប្រព័ន្ធ ចំនួន ១៤១៧នាក់ ក្នុងស្រុកពោធិ៍រៀង នៅព្រឹកថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៣ នេះ។ ឯកឧត្តម ស សុខា ក្នុងនាមសម្តេចក្រឡាហោម ស ខេង បានស្នើដល់មន្ត្រីរាជការ កងកម្លាំងមានសមត្ថកិច្ច និងអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ អោយបន្តខិតខំបម្រើ និងដោះស្រាយសំណូមពរ សេចក្តីត្រូវការរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋានរបស់ខ្លួន និងត្រូវពង្រឹងការគោរពច្បាប់ វិន័យ សីលធម៌ វិជ្ជាជីវៈ បទបញ្ជាផ្ទៃក្នុង និងខិតខំលើកកម្ពស់ប្រសិទ្ធភាពក្នុងការអនុវត្តតួនាទីភារកិច្ចរៀងៗខ្លួនស្របតាមទិសដៅ ផែនការសកម្មភាពប្រចាំឆ្នាំ២០២៣ របស់ក្រសួង ស្ថាប័ន អង្គភាពសាមី សំដៅធានាប្រសិទ្ធភាព និងនិរន្តរភាពការងាររដ្ឋគ្រប់ថ្នាក់ គ្រប់វិស័យ។ ថ្លែងក្នុងឱកាសនោះដែរ ឯកឧត្តម ស សុខា បានសង្កត់ធ្ងន់ថា ចំពោះការផ្តល់សេវាសាធារណៈផ្សេងៗ ត្រូវធ្វើឡើងដោយមានតម្លាភាព ចៀសវាងឲ្យខាងតែបាននូវការប្រកាន់បក្ខពួក ឬនិន្នាការនយោបាយ ។ ឯកឧត្តមបន្ថែមថា សូមចងចាំថាការរើសអើង នឹងនាំទៅដល់ការបែកបាក់សាមគ្គីនៅក្នុងសង្គម និងអាចនាំឈានទៅដល់ការបែកបាក់ជាតិបាន។ យើងបានខិតខំរួមគ្នា ឆ្លងកាត់ការលំបាកច្រើនណាស់ ទម្រាំតែឈានមកដល់ដំណាក់កាលរីកចម្រើនដូចជាសព្វថ្ងៃនេះ បើសិនជាបណ្តោយឲ្យប្រទេសជាតិបែកបាក់ ឬផ្ទុះសង្គ្រាមសារជាថ្មីនោះ អ្វីៗដែលយើងកំពុងមាននៅពេលនេះ នឹងអាចរលាយបាត់តែមួយពព្រិចភ្នែក។ ឯកឧត្តម ស សុខា បានបន្តទៀតថា តាមរយៈបទពិសោធដ៏សែនជូរចត់ដែលកម្ពុជារបស់យើងធ្លាប់ហែលកន្លងមក ខ្ញុំជឿជាក់ថា ប្រហែលជាលោកយាយ លោកតា ពុកម៉ែ អ៊ុំ ពូមីង ដែលមានវត្តមាននៅទីនេះទាំងអស់ ចង់ឲ្យកើតជម្លោះបែកបាក់សារជាថ្មីទៀតនោះឡើយ។ ក្នុងន័យនេះដែរ ខ្ញុំសូមឲ្យមន្ត្រីរាជការ កងកម្លាំងមានសមត្ថកិច្ច និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ក្រៅពីឆ្លើយតបនូវរាល់តម្រូវការរបស់ពលរដ្ឋមូលដ្ឋានហើយនោះ សូមព្យាយាមដកខ្លួនឲ្យឆ្ងាយពីអំពើអសកម្មនានាដែលបង្កឡើងដោយជនខិលខូច ក្រុមឱកាសនិយម និងសូមកុំចូលទៅពាក់ព័ន្ធនឹងអំពើពុករលួយ ស៊ីសំណូកសូកប៉ាន់ ការជួញដូរ ចែកចាយគ្រឿងញៀនឲ្យសោះ ត្រូវរួមគ្នាគោរព និងអនុវត្តច្បាប់ដើម្បីផ្តល់នូវភាពជាគំរូដល់ពលរដ្ឋ និងឈានទៅលើកកម្ពស់នីតិរដ្ឋនៅក្នុងប្រទេសកម្ពុជា កាន់តែប្រសើរថែមទៀត។   ជាមួយគ្នានោះដែរ ឯកឧត្តម ស សុខា ក៏បានគូសបញ្ជាក់ថា ខេត្តព្រៃវែង ជាខេត្តមួយដែលមានកម្មករ ពលករចំណាកស្រុកច្រើន គួរឲ្យកត់សម្គាល់។ ជាក់ស្តែងយោងតាមតួលេខពីក្រុមការងារកម្មករ ពលករចំណាកស្រុកខេត្តព្រៃវែង បានឲ្យដឹងថា មានមនុស្សជិត ២សែននាក់ ក្នុងនោះមានស្ត្រីប្រហែលពាក់កណ្តាល បានចំណាកស្រុក ទាំងក្នុង និងក្រៅប្រទេស។ ក្នុងនោះមានកម្មករ ពលករចំណាកស្រុកក្រៅប្រទេស ជាង ២ម៉ឺននាក់ (ស្ត្រីជាង ៨ពាន់នាក់)។ ក្នុងន័យនេះឯកឧត្តម ស សុខា ស្នើឲ្យមន្ត្រីពាក់ព័ន្ធទាំងអស់ បន្តយកចិត្តទុកដាក់ និងតាមដានស្ថានភាពជីវភាពរបស់បងប្អូនទាំងនោះ រួមទាំងធ្វើយ៉ាងណាធានាឲ្យបានថា បងប្អួនពលកររបស់យើង ចៀសផុតពីអំពើរំលោភបំពាន និងការកេងប្រវ័ញ្ចកម្លាំងពលកម្ម ជាពិសេសអំពើជួញដូរមនុស្ស ក៏ដូចជារំលោភបំពានផ្លូវភេទជាដើម៕

ព័ត៌មានគួរចាប់អារម្មណ៍

ពិធីសំណេះសំណាលជាមួយមន្ត្រីនគរបាលជាតិ ប្រចាំប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត.!!! (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះអញ្ជើញចូលរួមកិច្ចប្រជុំការងារការពារសន្តិសុខ សណ្តាប់ធ្នាប់ ព្រះរាជពិធីបួងសួងសុំសេចក្តីសុខ ជូនដល់ព្រះរាជាណាចក្រកម្ពុជា នៅ ខេត្តសៀមរាប (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកវរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ អធិការនៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត បានដឹកនាំកម្លាំងនៃអធិការដ្ឋាននគរបាលក្រុង ប្រជុំដាក់ផែនការ ការពាររក្សា សន្តិសុខ សុវត្ថិភាព ជូនថ្នាក់ដឹកនាំ និងដាក់ទិសដៅបន្តរក្សាសន្តិសុខសណ្ដាប់ធ្នាប់  ជូនបងប្អូន ដែររស់នៅក្នុងក្រុងប៉ោយប៉ែត នាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះ.. (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

ការរៀបចំសំណង់ និងការតុបតែងផ្សេងៗនៃព្រឹត្តិការណ៍អង្គរសង្ក្រាន្ត នៅបរិវេណមុខប្រាសាទអង្គរវត្តបានចាប់ផ្តើមបង្ហាញសម្រស់ហើយ (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឪពុកអ្នកម្តាយ លោក សុខ វុទ្ធី និងភរិយា គឺ អ្នកស្រី តាំង សុខមុំ ព្រមទាំងក្រុមការងារបានបន្តនាំយក សម្ភារៈសិក្សា និងថវិកា ចែកជូនដល់សិស្សានុសិស្ស ៤៥៨ នាក់ (ប៉ោយប៉ែតប៉ុស្តិ៍)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1592 នាក់
ម្សិលមិញ :
1328 នាក់
សប្តាហ៍នេះ :
6904 នាក់
ខែនេះ :
22742 នាក់
3 ខែនេះ :
77361 នាក់
សរុប :
1661288 នាក់