ថ្ងៃពុធ ទី០៧ ខែមិថុនា ឆ្នាំ២០៥០
លោកអគ្គនាយក ជួង វណ្ណអាង ចាងហ្វាងការផ្សាយ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ ( www.poipetpostnews.com ) whatsapp 092190098 / 0886606773 / Facebook ប៉ោយប៉ែតប៉ុស្តិ៍ / Page គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ / YouTube គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ / 📢 សេចក្តីជូនដំណឹងៈ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ ត្រូវការជ្រើសរើសភ្នាក់ងារបន្ថែម ២៥ រាជធានី.ខេត្ត.ក្រុង.បើបងប្អូនមានចំណាប់អារម្មណ៍ សូមធ្វើការទំនាក់ទំនងមកការិយាល័យនិពន្ធ តាមរយៈលេខទូរស័ព្ទចំនួនពីរខ្សែTell.092 190 098 - 088 66 06 773 ) ដែលមានទីតាំងស្នាក់ការ ភូមិមិត្តភាព សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ សូមអរគុណ៕
មានវីដេអូ សាហាវមែន.!ជនជាតិ ឥណ្ឌូណេស៊ី គ្រាន់តែរឿងគ្រោះថ្នាក់ចរាចរណ៍សោះ ហ៊ានគំរាមចង់វ៉ៃអ្នកសារព័ត៌មាន ហង្សសំណាងប៉ុស្តិ៍មិនអោយថត.!!!
Tue,09 May 2023 (Time 08:21 AM)
ដោយ ៖ គេហទំព័រ ប៉ោយប៉ែត ប៉ុស្តិ៍ (ចំនួនអ្នកអាន: 114នាក់)


ក្រុងប៉ោយប៉ែត៖ កាលពីម្សិលមិញ វេលាម៉ោង០៦និង០០នាទីព្រឹក ត្រូវនិងថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២៣ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយ រវាង រថយន្តសេរីទំនើប ម៉ាក CHANGAN ពណ៌ ស ស្លាកលេខកម្ពុជា WILLY.SC បើកបុកម៉ូតូមួយគ្រឿង ម៉ាក ឌ្រីម ពណ៌ខ្មៅ ស្លាកលេខបន្ទាយមានជ័យ 1Y-2848 បើកបរ បញ្ច្រាសទិសគ្នា នៅចំនុចកើតហេតុ លើផ្លូវបេតុង ក្នុងបរិវេណ កាស៊ីណូផ្កាយ៥ ស្ថិតភូមិក្បាលស្ពាន សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត បណ្តាលអោយភាគីខាងម៉ូតូម្នាក់ រងរបួសបាក់ជើងងខាងស្តាំធ្ងន់ រីឯ ម៉ូតូ និងរថយន្តខូចបន្តិចបន្តួច។ គួរំលឹកផងដែរថា៖ ភ្លាមៗនោះ លោក ស៊ូ វណ្ណា អ្នកសារព័ត៌មាន ហង្សសំណាងប៉ុស្តិ៍ បានចុះយកព័ត៌មាន និងថតផ្តិតយករូបភាពជាក់ស្តែងដែលកំពុងកើតហេតុ ស្រាប់តែបុរសជនជាតិ ឥណ្ឌូណេស៊ី ម្នាក់ ដែលជាក្រុមភាគីអ្នកបើករថយន្ត បាននិយាយសម្លុតរករឿងចង់វ៉ៃ មកលើអ្នកសារព័ត៌មាន ដោយមិនខ្លាចញញើតច្បាប់ ទាំងដែលកំពុងនៅមុខ មហាជន និង សមត្ថកិច្ច ដែលកំពុងរោមចោមមើល ក្នុងអង្គហេតុគ្រោះថ្នាក់ចរាចរណ៍នេះឡើយ។ បន្ទាប់ពីកើតហេតុ សមត្ថកិច្ចនគរបាលក្រុងប៉ោយប៉ែត ផ្នែកចរាចរណ៍ផ្លូវគោក បានដឹកនាំកម្លាំងចុះ វាសវែង ធ្វើកំណត់ហេតុ ជួយសម្រួលកុំអោយមានការកកស្ទះ រួចបន្តយករថយន្ត និងម៉ូតូ ទៅរក្សាទុកនៅអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត រងចាំដោះស្រាយនៅពេលក្រោយ រីឯ បុរសរងបួស ត្រូវបានជញ្ជូនទៅសង្គ្រោះនៅឯមន្ទីរពេទ្យ។ ជាមួួយគ្នានោះដែរ លោក ស៊ូ វណ្ណា អ្នកសារព័ត៌មាន ហង្សសំណាងប៉ុស្តិ៍ បានទៅដាក់ពាក្យបណ្តឹងនៅអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត ដើម្បីអោយនគរបាលយុត្តិធម៌ ជួយរកយុត្តិធម៌ជូនរូបគាត់ ដែលជនជាតិ ឥណ្ឌូណេស៊ី បានគំរាមគំហែងចង់វ៉ៃរូបលោក ក្នុងពេលចុះយកព័ត៌មាន។ លោក ស៊ូ វណ្ណា បានអោយសារព័ត៌មាន ប៉ោយប៉ែត ប៉ុស្តិ៍ ដឹងថា៖ ក្នុងពាក្យបណ្តឹងនោះ ចោទពីបទ: គំរាមកំហែង "ដែលជនជាតិ ឥណ្ឌូនេស៊ី ម្នាក់នោះជាអ្នកបង្ក" ដើម្បីព្រមានអោយរាងចាល ថ្ងៃក្រោយកុំអោយចេះតែហ៊ាន គំរាមកំហែងចង់វ៉ៃ មកលើអ្នកសារព័ត៌មានដូចជារូបលោកផ្ទាល់ និងបងប្អូនមិត្តរួមអាជាជិព សារព័ត៌មានផ្សេងៗបន្តទៀត ដែលកំពុងចុះយកព័ត៌មាន។ សូមទស្សនា វីដេអូ ដែលជនជាតិ ឥណ្ឌូណេស៊ី គំរាមកំហែងចង់វ៉ៃ អ្នកសារព័ត៌មាន...ដូចតទៅនេះ៕

ព័ត៌មានគួរចាប់អារម្មណ៍

រន្ធត់ណាស់ រន្ទះបាញ់មនុស្ស៥នាក់ របួសនិង ស្លាប់ ខណ:សត្វគោ៤ក្បាលបានងាប់ នៅស្រុកពួក ខេត្តសៀមរាប.!!! (គេហទំព័រ ប៉ោយប៉ែត ប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

មានវីដេអូ.! ល្បែងឆ្នោតឡូតូកំពុងតែពង្រីកក្នុងអាណាចក្រខេត្តឧត្ដរមានជ័យ ស៊ីផ្ដាច់ពាក្យថាភូមិឃុំសង្កាត់មានសុវត្ថិភាព៧ចំណុច របស់ថ្នាក់ដឹកនាំកម្ពុជា.!!! (គេហទំព័រ ប៉ោយប៉ែត ប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម ស សុខា ផ្តាំផ្ញើ ៥ចំណុច ទៅកាន់អ្នកចូលរួមក្នុងពិធីសំណេះសំណាលនៅស្រុកសំពៅលូន... (គេហទំព័រ ប៉ោយប៉ែត ប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម ស សុខា អញ្ជើញសំណេះសំណាលថ្លែងអំណរគុណក្រុមការងាររៀបចំ”សង្ក្រាន្តបាត់ដំបង ២០២៣” (គេហទំព័រ ប៉ោយប៉ែត ប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោក ភូ សោភ័ណ ប្រគល់អំណោយឯកឧត្តម ស សុខា និងលោកជំទាវ ជូនលោក ទៀវ សំអុល នៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ... (គេហទំព័រ ប៉ោយប៉ែត ប៉ុស្តិ៍)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
652 នាក់
ម្សិលមិញ :
890 នាក់
សប្តាហ៍នេះ :
5542 នាក់
ខែនេះ :
20866 នាក់
3 ខែនេះ :
55092 នាក់
សរុប :
1246726 នាក់