ថ្ងៃសុក្រ ទី១៨ ខែមេសា ឆ្នាំ២០៥០
លោកអគ្គនាយក ជួង វណ្ណអាង ចាងហ្វាងការផ្សាយ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ ( www.poipetpostnews.com ) whatsapp 092190098_ 0886606773 / Facebook ប៉ោយប៉ែតប៉ុស្តិ៍ / Page គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ / YouTube គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ / 📢 សេចក្តីជូនដំណឹងៈ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ ត្រូវការជ្រើសរើសភ្នាក់ងារបន្ថែម ២៥ រាជធានី.ខេត្ត.ក្រុង.បើបងប្អូនមានចំណាប់អារម្មណ៍ សូមធ្វើការទំនាក់ទំនងមកការិយាល័យនិពន្ធ តាមរយៈលេខទូរស័ព្ទចំនួនពីរខ្សែTell.092190098_ 0886606773) ដែលមានទីតាំងស្នាក់ការ ភូមិមិត្តភាព សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ សូមអរគុណ៕
មានវីដេអូ.! ចាំមើលថាលោក អ៊ឹម សៅវរិទ្ធ នាយខណ្ឌរដ្ឋព្រៃឈើនិងចាត់វិធានចំពោះមេឈ្មួញដឹកឈើឈ្មោះយាយ មុំ បានដែរឬទេ.?
Mon,12 June 2023 (Time 10:59 AM)
ដោយ ៖ គេហទំព័រ ប៉ោយប៉ែត ប៉ុស្តិ៍ (ចំនួនអ្នកអាន: 375នាក់)


ខេត្តឧត្ដរមានជ័យ៖ មេឈ្មួញដឹកជញ្ជួានបង្គោលគ្រាក់តាមរថយន្តសំពីងសំរោងរាល់យប់ឈ្មោះយាយ មុំ កំពុងល្បីថាមានខ្នងបង្អែកធំចាំកាងរាល់ពេលធ្វើសកម្មភាពដឹកជញ្ជូនឈើចេញពីខេត្តព្រះវិហារ ឆ្លង់កាត់ខេត្តឧត្ដរមានជ័យ តែគ្មានមន្រ្តីជំនាញស្ថាប័នណាធ្វើការបង្រ្កាបសោះ សង្ស័យបានទទួលសំណូកពីយាយ មុំ អស់ហើយ។ ជាក់ស្ដែងកាលពីថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៣ ក្រុមអ្នកសារព័ត៌មានបានថតផ្ដិតយករូប និងសកម្មភាពរថយន្តដឹកបង្គោលគ្រាក់របស់មេឈ្មួញដុះស្លែរឈ្មោះយាយ មុំ នៅចំណុចភូមិ ពពេល ឃុំផ្អាវ ស្រុកត្រពាំងប្រាសាទ ដឹកបានយ៉ាងរលូនឆ្ពោះទៅខេត្តបន្ទាយមានជ័យ និងខេត្តបាត់ដំបង គ្មានសម្ថតកិច្ច ឫក៏នាយសង្កាត់រដ្ឋបាលព្រៃឈើទាំងពីស្រុកធ្វើការបង្រ្កាបឡើយ។ មហាជនដាក់ការសង្ស័យថា លោក ជៀល សុផលនាយសង្កាត់រដ្ឋបាលព្រៃឈើស្រុកត្រពាំងប្រាសាទ និងលោក វ៉ុន ប៊ុនធឿន នាយសង្កាត់រដ្ឋបាលព្រៃឈើស្រុកអន្លង់វែងសុទ្ធតែទទួលលាភសក្ការៈពីមេឈ្មួញឈ្មោះយាយ មុំ អស់ទៅហើយ ចង់ដឹកអីដឹកទៅ ចង់ដឹកក្រឡាប់ផ្ងាជើងមុខស្នាក់ការក៏មិនបង្ក្រសបដែរ។ ដូច្នេះហើយមហាជននិងប្រជាពលរដ្ឋស្នើរសុំដល់ លោក អ៊ឹម សៅវរិទ្ធ នាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តឧត្ដរមានជ័យ សូមមេត្តាជួយទប់ស្កាត់និងបង្រ្កាបរាល់បទល្មើសដែលបានធ្វើសកម្មភាពក្នុងការដឹកជញ្ជូនឈើគ្រាក់តាមរថយន្តរបស់មេឈ្មួញឈ្មោះយាយ មុំ ក៏ដូចជាទប់ស្កាត់រាល់បទល្មើសដែលកំពុងកើតឡើងថ្មីៗនេះ ព្រោះកូនចៅរបស់លោក លោក ជៀល សុផល នាយសង្កាត់រដ្ឋបាលព្រៃឈើស្រុកត្រពាំងប្រាសាទ និងលោក វ៉ុន ប៊ុនធឿ នាយសង្កាត់រដ្ឋបាលព្រៃឈើស្រុកអន្លង់វែង សុទ្ធតែខ្វះឆន្ទះក្នុងការបង្រ្កាប មានតែឆន្ទះក្នុងការបើកភ្លើងខៀវប៉ុណ្ណោះ។ ជាពិសេសសូមឯកឧត្ដម ប៉ែន កុសល្យអភិបាលខេត្តឧត្ដរមានជ័យ មេត្តាពិនិត្យមើលមេឈ្មួញឈ្មោះយាយ មុំ ផងទាន.! ព្រោះល្បីថាមានខ្នងបង្អែកធំណាស់ចាំការពាររាល់សកម្មភាពដឹកជញ្ជូនឈើបង្គោលគ្រាក់តាមរថយន្តរាល់យប់ គ្មានសម្ថតកិច្ចនិងស្ថាប័នជំនាញពាក់ពន្ធ័ក្នុងខេត្តហ៊ានធ្វើការបង្រ្កាបឡើយ៕ ដោយ: លោក សួន ចំណាប់ ឧត្តរមានជ័យ គេហទំព័រ ប៉ោយប៉ែត ប៉ុស្តិ៍

ព័ត៌មានគួរចាប់អារម្មណ៍

ពិធីសំណេះសំណាលជាមួយមន្ត្រីនគរបាលជាតិ ប្រចាំប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត.!!! (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះអញ្ជើញចូលរួមកិច្ចប្រជុំការងារការពារសន្តិសុខ សណ្តាប់ធ្នាប់ ព្រះរាជពិធីបួងសួងសុំសេចក្តីសុខ ជូនដល់ព្រះរាជាណាចក្រកម្ពុជា នៅ ខេត្តសៀមរាប (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកវរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ អធិការនៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត បានដឹកនាំកម្លាំងនៃអធិការដ្ឋាននគរបាលក្រុង ប្រជុំដាក់ផែនការ ការពាររក្សា សន្តិសុខ សុវត្ថិភាព ជូនថ្នាក់ដឹកនាំ និងដាក់ទិសដៅបន្តរក្សាសន្តិសុខសណ្ដាប់ធ្នាប់  ជូនបងប្អូន ដែររស់នៅក្នុងក្រុងប៉ោយប៉ែត នាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះ.. (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

ការរៀបចំសំណង់ និងការតុបតែងផ្សេងៗនៃព្រឹត្តិការណ៍អង្គរសង្ក្រាន្ត នៅបរិវេណមុខប្រាសាទអង្គរវត្តបានចាប់ផ្តើមបង្ហាញសម្រស់ហើយ (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឪពុកអ្នកម្តាយ លោក សុខ វុទ្ធី និងភរិយា គឺ អ្នកស្រី តាំង សុខមុំ ព្រមទាំងក្រុមការងារបានបន្តនាំយក សម្ភារៈសិក្សា និងថវិកា ចែកជូនដល់សិស្សានុសិស្ស ៤៥៨ នាក់ (ប៉ោយប៉ែតប៉ុស្តិ៍)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1538 នាក់
ម្សិលមិញ :
1328 នាក់
សប្តាហ៍នេះ :
6850 នាក់
ខែនេះ :
22688 នាក់
3 ខែនេះ :
77307 នាក់
សរុប :
1661234 នាក់