ថ្ងៃសុក្រ ទី១៨ ខែមេសា ឆ្នាំ២០៥០
លោកអគ្គនាយក ជួង វណ្ណអាង ចាងហ្វាងការផ្សាយ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ ( www.poipetpostnews.com ) whatsapp 092190098_ 0886606773 / Facebook ប៉ោយប៉ែតប៉ុស្តិ៍ / Page គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ / YouTube គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ / 📢 សេចក្តីជូនដំណឹងៈ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ ត្រូវការជ្រើសរើសភ្នាក់ងារបន្ថែម ២៥ រាជធានី.ខេត្ត.ក្រុង.បើបងប្អូនមានចំណាប់អារម្មណ៍ សូមធ្វើការទំនាក់ទំនងមកការិយាល័យនិពន្ធ តាមរយៈលេខទូរស័ព្ទចំនួនពីរខ្សែTell.092190098_ 0886606773) ដែលមានទីតាំងស្នាក់ការ ភូមិមិត្តភាព សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ សូមអរគុណ៕
មានវីដេអូ.! តើថៅកែគ្រឿងចក្រឈ្មោះ សុភី (ហៅយាយសេរ៉ូ2) មានឥទ្ធិពលខ្លាំងប៉ុណ្ណា ទើបអាចដាក់អេស្ការ វ៉ៃផ្លិចបំផ្លាញព្រៃឈើតូចធំនៅក្នុងតំបន់ព្រៃសហគមន៍​ ជាំពេជ្រ​ នៅចំណុចភ្នំម្ចេក ស្ថិតភូមិកោះស្នែង បានជាច្រើនហិកតា.?
Wed,21 June 2023 (Time 07:42 AM)
ដោយ ៖ គេហទំព័រ ប៉ោយប៉ែត ប៉ុស្តិ៍ (ចំនួនអ្នកអាន: 332នាក់)


ខេត្តស្ទឹងត្រែង៖ ថ្មីៗនេះកាលពីថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៣ បើយងប្រភពបានរាយការណ៍ និងអះអាង ពីប្រជាពលរដ្ឋរស់នៅក្នុងដំបន់​ភូមិកោះស្នែង​ ស្រុកថាឡាបរិវ៉ាត់​ ខេត្តស្ទឹងត្រែង បានអោយសារព័ត៌យើងខ្ញុំដឹងថា មានគ្រឿងចក្រ អេស្កា មួយគ្រឿង ដែលមានថៅកែស្រីម្នាក់ឈ្មោះ សុភី (ហៅយាយ សេរ៉ូ2) គ្រងនិងវ៉ៃព្រៃទន្ទ្រានយកដីខ្ទង់​ (មួយពាន់ហិកតា) ១០០០ ហិកតា​ ដែលជាដីព្រៃសហគមន៍​ ជាំពេជ្រ​ ជាដំបន់អភិរក្ស​ គ្រប់គ្រងដោយមេព្រៃ​ ឈ្មោះ អឿន នៅចំនុច ភ្នំម្ចេក ស្ថិតក្នុងភូមិកោះស្នែង ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង។ ប្រភពពីប្រជាពលរដ្ឋបានបញ្ជាក់អោយដឹងច្បាស់ថា ថៅកែស្រីឈ្មោះ សុភី (ហៅយាយសេរ៉ូ2) ចាប់ពីស្រុកថាឡាបរិវ៉ាត់ ទៅដល់ខេត្តស្ទឹងត្រែង អាជ្ញាធរនិងសមត្ថកិច្ចថ្នាក់មូលដ្ឋានដល់ថ្នាក់ខេត្តក៏ស្គាល់(យាយ សេរ៉ូ2ដែរ) អ្នកណាមិនល្បី ចែ សុភី ខាងរកស៊ីឈ្នួលដាក់គ្រឿងចក្រវ៉ៃព្រៃភ្នំទន្ទ្រានយកដី អោយអ្នកមានលុយ និងមានអំណាច មកពីបណ្តាខេត្តនានា ដើម្បីធ្វើចំការ ម្នាក់ៗរាប់រយពាន់ហិកតា ព្រោះល្បីថា (យាយ សេរ៉ូ2) មានខ្នងបង្អែកដ៏រឹងមាំម្នាក់នៅក្នុងខេត្តស្ទឹងត្រែង ចាំជួយសម្របសម្រួលអោយ យាយ សេរ៉ូ2 អស់រយៈពេលជាច្រើនរឆ្នាំមកហើយ មកដល់បច្ចុប្បន្នឆ្នាំ២០២៣នេះ។ ប្រជាពលរដ្ឋដែលរស់នៅក្នុងភូមិកោះស្នែងបាននាំគ្នាស្នើ មកអង្គភាពសារព័ត៌មានយើងខ្ញុំ អោយជួយចុះផ្សាយ ដើម្បីអោយព័ត៌មានខាងលើនេះ បានដឹងដល់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា សូមសម្តេច ចាត់មន្ត្រីក្រោមឱវាទបើកការស៊ើបអង្កេតទៅនឹងការទន្ទ្រានព្រៃសហគមន៍ ជាំពេជ្រ អោយបានស៊ីជម្រៅផងទាន បេីមិនដូចឆ្នេះទេ​ នៅក្នុងភូមិកោះស្នែង ស្រុកថាឡាបរិវ៉ាត់ ប្រាកដជារលាយព្រៃឈើអស់ហេីយ ក្រោមស្នាដៃ (យាយ សេរ៉ូ2) ជាក់ជាពុំខាន។ ជុំវិញនៃការចុះផ្សាយព័ត៌មានខាងលើ សារព័ត៌មានយើងខ្ញុំនៅមិនទាន់អាចសុំការបំភ្លឺ ពីសាមីខ្លួនដែលជាប់ពាក់ព័ន្ធបាននៅឡើយនោះទេ បើសាមីខ្លួនគិតថាការចុះផ្សារព័ត៌មានមួយនេះ មិនមានភាពសុក្រិតនិងយុត្តិធម៌សម្រាប់ខ្លួនទេនោះ អង្គភាពយើងខ្ញុំរង់ចាំស្រាយបំភ្លឺរឿងរាល់ម៉ោងធ្វើការ ស្ដីពី វិជ្ជាជីវៈ របបនៃអ្នកសារព័ត៌មាន និងក្រសួងព័ត៌មាន។ គួររំលឹកផងដែរថា៖ កាលពីថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២៣ សារសម្លេងរបស់សម្តេចតេជោ ទាក់ទងដល់ការទប់ស្កាត់ ការកាប់ព្រៃឈើ យកដីរបស់រដ្ឋពីសំណាក់ជនខិលខូច សម្តេច បានស្នើដល់ ក្រសួងកសិកម្មរុក្ខាប្រម៉ាញ់និងនេសាទ.ក្រសួងបរិស្ថាន ក៏ដូចជាអាជ្ញាធរដែនដីគ្រប់ជាន់ថ្នាក់ ត្រូវបញ្ចេញកម្លាំងរារាំងគ្រប់លិតភាពទាំងអស់ ដើម្បីបំផ្លាញ់ចោលនូវពួកខិលខូចដែលឆ្លៀតឱកាស នៅពេលវេលាដែលរដ្ឋាភិបាលកំពុងជាប់រវល់កិច្ចការបោះឆ្នោត ហើយគេលួចទៅកាប់បំផ្លាញ់ព្រៃឈើ បញ្ហាទាំងអស់នេះគឺត្រូវពឹងផ្អែកទៅលើការខិតខំប្រឹងប្រែងរបស់ ឯកឧត្តម លោកជំទាវ ជាអភិបាលខេត្ត ដែលមានព្រៃឈើទាំងនោះ សុំយកចិត្តទុកដាក់ធ្វើកិច្ចការងារនេះ ហើយសម្តេចតេជោ សុំអំពាវនាវចំពោះប្រជាពលរដ្ឋទាំងឡាយ សុំមេត្តាគោរពច្បាប់ និងសុំកុំទៅកាប់ទន្ទ្រានយកដីរបស់រដ្ឋ។ សម្តេចតេជោ បានដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់ ដើម្បីចាប់យកមេក្លោងទាំងឡាយណា ដែលបំពានច្បាប់ទាំងនោះយកមកផ្តន្ទាទោសតាមច្បាប់ មិនអាចលើកលែង ហើយយកយល់ដើម្បីគ្រាន់តែសន្លឹកឆ្នោតសម្រាប់មនុស្សប៉ុន្មាននាក់នោះទេ គឺដើម្បីការពារនៅធន់ធានធម្មជាតិព្រៃឈើ និងដីធ្លី របស់រដ្ឋ៕ (សូមស្តាប់សារសម្លេងដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ដូចតទៅនេះ...)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធីសំណេះសំណាលជាមួយមន្ត្រីនគរបាលជាតិ ប្រចាំប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត.!!! (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះអញ្ជើញចូលរួមកិច្ចប្រជុំការងារការពារសន្តិសុខ សណ្តាប់ធ្នាប់ ព្រះរាជពិធីបួងសួងសុំសេចក្តីសុខ ជូនដល់ព្រះរាជាណាចក្រកម្ពុជា នៅ ខេត្តសៀមរាប (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកវរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ អធិការនៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត បានដឹកនាំកម្លាំងនៃអធិការដ្ឋាននគរបាលក្រុង ប្រជុំដាក់ផែនការ ការពាររក្សា សន្តិសុខ សុវត្ថិភាព ជូនថ្នាក់ដឹកនាំ និងដាក់ទិសដៅបន្តរក្សាសន្តិសុខសណ្ដាប់ធ្នាប់  ជូនបងប្អូន ដែររស់នៅក្នុងក្រុងប៉ោយប៉ែត នាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះ.. (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

ការរៀបចំសំណង់ និងការតុបតែងផ្សេងៗនៃព្រឹត្តិការណ៍អង្គរសង្ក្រាន្ត នៅបរិវេណមុខប្រាសាទអង្គរវត្តបានចាប់ផ្តើមបង្ហាញសម្រស់ហើយ (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឪពុកអ្នកម្តាយ លោក សុខ វុទ្ធី និងភរិយា គឺ អ្នកស្រី តាំង សុខមុំ ព្រមទាំងក្រុមការងារបានបន្តនាំយក សម្ភារៈសិក្សា និងថវិកា ចែកជូនដល់សិស្សានុសិស្ស ៤៥៨ នាក់ (ប៉ោយប៉ែតប៉ុស្តិ៍)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1960 នាក់
ម្សិលមិញ :
1328 នាក់
សប្តាហ៍នេះ :
7272 នាក់
ខែនេះ :
23110 នាក់
3 ខែនេះ :
77729 នាក់
សរុប :
1661656 នាក់