ភ្នំពេញ៖ លោក អុិន សារុន ចាងហ្វាង គេហទំព័រ សារព័ត៌មាន (កោះប៉ែន) បានប្រាប់អោយដឹងថា លោហ្គោ អង្គភាពសារព័ត៌មាន របស់លោកត្រូវបានជនមិនស្គាល់មុខ កាន់លេខទូរសព្ទ័ 078524635 បង្កើតតេឡេក្រាម ហើយយក ឡូហ្គោ របស់អង្គភាព សារព័ត៌មាន(កោះប៉ែន) ដាក់តាំងប្រូហ្វាល ហើយធ្វើសកម្មភាពឆាតទារលុយគេតាមបណ្ដាខេត្តមួយចំនួនដូចជានៅភ្នំពេញ និងបាត់ដំបង ជាដើម។ល។ លោក អុិន សារុន ចាងហ្វាងសារព័ត៌មាន (កោះប៉ែន) បានឲ្យដឹងទៀតថា អង្គភាពរបស់ខ្ញុំមិនបានតម្រូវអោយភ្នាក់ងារណាម្នាក់ដាក់តាំងរូប ឡូហ្គោ នៅក្នុងប្រូហ្វាលតេឡេក្រាម ឬ វេសអាប់ នោះទេ។ ភ្នាក់ងារទាំងអស់ត្រូវដាក់រូបថតពិតរបស់ភ្នាក់ងារ លោកបានបញ្ជាក់ទៀតថា បើសិនជាមានលេខទូរសព្ទ័ណាមួយដែលបង្កើតតេឡេក្រាម ឬ វេសអាប់ហើយដាក់តាំង ឡូហ្គោអង្គភាព(កោះប៉ែន) របស់លោក ហើយធ្វើសកម្មភាពឆាតទំនាក់ទំនងទៅបងប្អូន ឬក៏អាជ្ញាធរមានសមត្ថកិច្ច ដើម្បីសុំលុយកាក់គឺជាលេខក្លែងក្លាយ។ អាស្រ័យហេតុនេះ ក្នុងនាម លោកជាប្រធានអង្គភាពសារព័ត៌មាន (កោះប៉ែន) លោកបានស្នើសុំអោយ ឯកឧត្តម លោកជំទាវ អាជ្ញាធរមានសមត្ថកិច្ច និងបងប្អូនប្រជាពលរដ្ឋ បើមានខុសប្រក្រតីដូចដែលអង្គភាព (កោះប៉ែន) ជំរាបជូនខាងលើ សូមមេត្តាជួយរាយការមករូបខ្ញុំផ្ទាល់ជាមុនសិន "តាមរយ:លេខទូរសព្ទ័ចំនួនពីរខ្សែ៖Tell.0885036777 - 070900815 " ដើម្បីខ្ញុំបាទមានវិធានការច្បាប់ចំពោះជនខិលខូចទាំងនោះបានទាន់ពេលវេលា ព្រោះក្រុមនេះបានយក ឡូហ្គោអង្គភាពរបស់ខ្ញុំទៅប្រើប្រាស់ ដើម្បីធ្វើសកម្មភាពរ ឆបោក និងមានបងប្អូនដែលស្គាល់ខ្ញុំ បានរាយការណ៍មក ២ទៅ៣ លើកមកហើយដែរ។ ខ្ញុំបាទឈ្មោះ អ៉ិន សារុន ចាងហ្វាង កោះប៉ែន ក៏ធ្លាប់ធ្វើការបង្ហោះហ្វេសប៑ុក លើករណីលេខទូរសព្ទ័ 078524635 នេះម្ដងរួចមកហើយដែរ តែម្ចាស់លេខមួយនេះ នៅមិនព្រមបញ្ឈប់សកម្មភាពនោះទេ។ ខ្ញុំបាទ អុិន សារុន សូមបដិសេធទាំងស្រុងចំពោះលេខទូរសព្ទ័ 078524635 មួយខ្សែនេះ មិនមែនជាលេខទូរស័ព្ទខ្ញុំបាទ ឬក៏ក្រុមការងារ (កោះប៉ែន) នោះទេ ខ្ញុំបាទសូមបញ្ជាក់ថា ក្នុងនាមខ្ញុំជាប្រធានអង្គភាព ខ្ញុំសូមស្នើរសុំទៅដល់អាជ្ញាធរមានសមត្ថកិច្ច និងបងប្អូនប្រជាពលរដ្ឋ សូមមេត្តាជួយផ្ដល់ព័ត៌មាន មករូបខ្ញុំផ្ទាល់ផង បើមានសកម្មភាពនេះកើតមានទៀត...សូមអរព្រះគុណ និងសូមអរគុណ៕
ព័ត៌មានគួរចាប់អារម្មណ៍
ពិធីសំណេះសំណាលជាមួយមន្ត្រីនគរបាលជាតិ ប្រចាំប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត.!!! (ប៉ោយប៉ែតប៉ុស្តិ៍)
លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះអញ្ជើញចូលរួមកិច្ចប្រជុំការងារការពារសន្តិសុខ សណ្តាប់ធ្នាប់ ព្រះរាជពិធីបួងសួងសុំសេចក្តីសុខ ជូនដល់ព្រះរាជាណាចក្រកម្ពុជា នៅ ខេត្តសៀមរាប (ប៉ោយប៉ែតប៉ុស្តិ៍)
លោកវរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ អធិការនៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត បានដឹកនាំកម្លាំងនៃអធិការដ្ឋាននគរបាលក្រុង ប្រជុំដាក់ផែនការ ការពាររក្សា សន្តិសុខ សុវត្ថិភាព ជូនថ្នាក់ដឹកនាំ និងដាក់ទិសដៅបន្តរក្សាសន្តិសុខសណ្ដាប់ធ្នាប់ ជូនបងប្អូន ដែររស់នៅក្នុងក្រុងប៉ោយប៉ែត នាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះ.. (ប៉ោយប៉ែតប៉ុស្តិ៍)
ការរៀបចំសំណង់ និងការតុបតែងផ្សេងៗនៃព្រឹត្តិការណ៍អង្គរសង្ក្រាន្ត នៅបរិវេណមុខប្រាសាទអង្គរវត្តបានចាប់ផ្តើមបង្ហាញសម្រស់ហើយ (ប៉ោយប៉ែតប៉ុស្តិ៍)
លោកឪពុកអ្នកម្តាយ លោក សុខ វុទ្ធី និងភរិយា គឺ អ្នកស្រី តាំង សុខមុំ ព្រមទាំងក្រុមការងារបានបន្តនាំយក សម្ភារៈសិក្សា និងថវិកា ចែកជូនដល់សិស្សានុសិស្ស ៤៥៨ នាក់ (ប៉ោយប៉ែតប៉ុស្តិ៍)
វីដែអូ
ចំនួនអ្នកទស្សនា