ថ្ងៃសុក្រ ទី១៨ ខែមេសា ឆ្នាំ២០៥០
លោកអគ្គនាយក ជួង វណ្ណអាង ចាងហ្វាងការផ្សាយ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ ( www.poipetpostnews.com ) whatsapp 092190098_ 0886606773 / Facebook ប៉ោយប៉ែតប៉ុស្តិ៍ / Page គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ / YouTube គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ / 📢 សេចក្តីជូនដំណឹងៈ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ ត្រូវការជ្រើសរើសភ្នាក់ងារបន្ថែម ២៥ រាជធានី.ខេត្ត.ក្រុង.បើបងប្អូនមានចំណាប់អារម្មណ៍ សូមធ្វើការទំនាក់ទំនងមកការិយាល័យនិពន្ធ តាមរយៈលេខទូរស័ព្ទចំនួនពីរខ្សែTell.092190098_ 0886606773) ដែលមានទីតាំងស្នាក់ការ ភូមិមិត្តភាព សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ សូមអរគុណ៕
មហាជនកំពុងចាប់អារម្មណ៍រឿងសំណង់មួយដែលសង់ចូលមាត់ស្ទឹងសង្កែ ខណៈរដ្ឋបាលខេត្តបាត់ដំបង ចេញសេចក្តីបំភ្លឺ កាលពីថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៣ ច្រានចោលទាំងស្រុងនៅព័ត៌មានទាំងអស់នេះ....
Fri,23 June 2023 (Time 10:52 PM)
ដោយ ៖ គេហទំព័រ ប៉ោយប៉ែត ប៉ុស្តិ៍ (ចំនួនអ្នកអាន: 339នាក់)


ខេត្តបាត់ដំបង៖ បើយោងប្រភពព័ត៌មានពីអ្នកច្បាប់ ក៏ដូចជាមហាជនបានអោយដឹងថា គម្រោងសំណង់នេះត្រូវបានចាត់ទុកថា រំលោភមាត់ស្ទឹង ឬច្រាំងស្ទឹងហេីយ បេីទោះបីម្ចាស់គម្រោងសំណង់អះអាងថាខ្លួនមានប្លង់គ្រប់គ្រាន់ក៏ដោយ។ ពីព្រោះច្បាប់ស្តីពីធនធានទឹក ច្បាប់ស្តីពីសំណង់ និងអនុក្រឹត្យស្តីពីការគ្រប់គ្រងចំណីស្ទឹង បាននិរាករណ៍ដោយតុណ្ហីភាពនូវប្លង់ដី និងប្លង់សំណង់ណាក៏ដោយជាស្ថាពរហេីយ ទោះបីប្លង់នេះចេញមុន ឬចេញក្រោយច្បាប់ក៏ដោយ។ បេីយោងច្បាប់ មន្ត្រីចេញប្លង់នេះ នឹងអាចត្រូវទទួលវិន័យរដ្ឋបាល និងទណ្ឌកម្មព្រហ្មទណ្ឌថែមទៀតបេីរកឃេីញចេតនាទុច្ចរិតក្នុងការចេញប្លង់នេះ។ ដោយឡែក បើយោងប្រភពពីអ្នករស់នៅខេត្តបាត់ដំបង បានអោយដឹងថា ម្ចាស់សំណង់ខាងលើ គឺជាសប្បុរសជនមានសន្ដានចិត្តល្អ ហើយបានជួយកសាងហេដ្ឋារចនាសម្ព័ន្ធមួយចំនួននៅក្នុងតំបន់ខាងលើ បានយ៉ាងច្រើនផងដែរ។ ប្រភពដ៏ដែលបន្តថា នៅពេលដែលម្ចាស់សំណង់ខាងលើសាងសង់ផ្ទះរួចគាត់ នឹងកាយដីដែលចូលមាត់ស្ទឹងនោះចេញវិញ។ ដោយឡែក មតិមហាជនក្រុងបាត់ដំបងបាននសំគ្នាធ្វើការរិះគន់តាម ហាងគុយទាវ រានកាហ្វេ យ៉ាងចាស់ដៃថា ពិតជាអាជ្ញាធរមូលដ្ឋានបើកដៃអោយសាងសង់ហើយ មិនដឹងថា បានទទួលលាភសក្ការៈពីម្ចាស់សំណងប៉ុន្មាននោះទេ? ទើបរដ្ឋបាលខេត្តបាត់ដំបង ចេញសេចក្តីបំភ្លឺព័ត៌មានខាងលើដូច្នេះនោះ។ ប្រភពរិះគន់បន្ថែមថា អ្នកកាន់ច្បាប់សួមកុំបំពានលើច្បាប់ អ្នកណាៗក៏គេដឹងដែរពីច្បាប់សាងសង់ ត្រូវដកថយពីការសាងសង់ប៉ុន្មានម៉ែត្រពីមាត់ស្ទឹង.ព្រែក.អូរ.ទន្លេ.ចុះបើបាក់ដីច្រាំងស្ទឹង បណ្តាលអោយគ្រោះថ្នាក់អាយុជីវិតមនុស្ស ឬខូចខាតផ្ទះខាងលើនោះ មិនលំបាកដល់រាជរដ្ឋាភិបាល ក្នុងការជួយ ឧបត្ថម្ភហើយទេអី.! ដូចដែលកន្លងមកចឹង មានហេតុការកើតឡើង បាក់ច្រាំងស្ទឹង.ទន្លេ.ជាច្រើនលើកមកហើយដែរ។ ជុំវិញនៃការចុះខាងលើ បើសាម៉ីខ្លួនដែលជាប់ពាក់ព័ន្ធគិតថាមិនមានភាពសុក្រិតនិងយុត្តិធម៌សម្រាប់ខ្លួនទេនោះ អង្គភាពយើងខ្ញុំរងចាំបកស្រាយបំរៀងរាល់ម៉ោងធ្វើការ តាមរយៈលេខទូរស័ព្ទចំនួនពីរខ្សែ៖📲Tell.092 19 00 98 / 088 66 06 773៕

ព័ត៌មានគួរចាប់អារម្មណ៍

ពិធីសំណេះសំណាលជាមួយមន្ត្រីនគរបាលជាតិ ប្រចាំប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត.!!! (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះអញ្ជើញចូលរួមកិច្ចប្រជុំការងារការពារសន្តិសុខ សណ្តាប់ធ្នាប់ ព្រះរាជពិធីបួងសួងសុំសេចក្តីសុខ ជូនដល់ព្រះរាជាណាចក្រកម្ពុជា នៅ ខេត្តសៀមរាប (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកវរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ អធិការនៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត បានដឹកនាំកម្លាំងនៃអធិការដ្ឋាននគរបាលក្រុង ប្រជុំដាក់ផែនការ ការពាររក្សា សន្តិសុខ សុវត្ថិភាព ជូនថ្នាក់ដឹកនាំ និងដាក់ទិសដៅបន្តរក្សាសន្តិសុខសណ្ដាប់ធ្នាប់  ជូនបងប្អូន ដែររស់នៅក្នុងក្រុងប៉ោយប៉ែត នាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះ.. (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

ការរៀបចំសំណង់ និងការតុបតែងផ្សេងៗនៃព្រឹត្តិការណ៍អង្គរសង្ក្រាន្ត នៅបរិវេណមុខប្រាសាទអង្គរវត្តបានចាប់ផ្តើមបង្ហាញសម្រស់ហើយ (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឪពុកអ្នកម្តាយ លោក សុខ វុទ្ធី និងភរិយា គឺ អ្នកស្រី តាំង សុខមុំ ព្រមទាំងក្រុមការងារបានបន្តនាំយក សម្ភារៈសិក្សា និងថវិកា ចែកជូនដល់សិស្សានុសិស្ស ៤៥៨ នាក់ (ប៉ោយប៉ែតប៉ុស្តិ៍)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1918 នាក់
ម្សិលមិញ :
1328 នាក់
សប្តាហ៍នេះ :
7230 នាក់
ខែនេះ :
23068 នាក់
3 ខែនេះ :
77687 នាក់
សរុប :
1661614 នាក់