ថ្ងៃអាទិត្យ ទី២២ ខែធ្នូ ឆ្នាំ២០៥០
លោកអគ្គនាយក ជួង វណ្ណអាង ចាងហ្វាងការផ្សាយ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ ( www.poipetpostnews.com ) whatsapp 092190098_ 0886606773 / Facebook ប៉ោយប៉ែតប៉ុស្តិ៍ / Page គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ / YouTube គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ / 📢 សេចក្តីជូនដំណឹងៈ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ ត្រូវការជ្រើសរើសភ្នាក់ងារបន្ថែម ២៥ រាជធានី.ខេត្ត.ក្រុង.បើបងប្អូនមានចំណាប់អារម្មណ៍ សូមធ្វើការទំនាក់ទំនងមកការិយាល័យនិពន្ធ តាមរយៈលេខទូរស័ព្ទចំនួនពីរខ្សែTell.092190098_ 0886606773) ដែលមានទីតាំងស្នាក់ការ ភូមិមិត្តភាព សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ សូមអរគុណ៕
មានវីដេអូ.! ល្បែងឆ្នោតឡូតូកំពុងតែពង្រីកក្នុងអាណាចក្រខេត្តឧត្ដរមានជ័យ ស៊ីផ្ដាច់ពាក្យថាភូមិឃុំសង្កាត់មានសុវត្ថិភាព៧ចំណុច របស់ថ្នាក់ដឹកនាំកម្ពុជា.!!!
Sun,04 June 2023 (Time 02:30 PM)
ដោយ ៖ គេហទំព័រ ប៉ោយប៉ែត ប៉ុស្តិ៍ (ចំនួនអ្នកអាន: 299នាក់)


ខេត្តឧត្ដរមានជ័យ៖ ពុទ្ធោលោកអើយមានអ្វីគួរអោយថ្លែងបើល្បែងស៊ីសងឆ្នោតឡូតូកើតពេញភូមិស្រុកអស់ហើយ ខណៈមន្រ្តីអាជ្ញាធរមានសម្ថតកិច្ចមិនហ៊ានធ្វើការបង្រ្កាប ព្រោះតែក្រុមហ៊ុនភីអេច វីស៊ីធី (អេ2888)ឬឡូតូ(8888)មានច្បាប់អាជីវកម្មសម្រាប់បើកបនល្បែងស៊ីសង ក្នុងការប្រមូលលុយពីប្រជាពលរដ្ឋ,,,សង្ស័យថាល្បែងស៊ីសងទាំងនេះជាចំណូលសេដ្ឋកិច្ចរបស់ប្រទេសជាតិ មាតុភូមិ ឫយ៉ាងណា.! បានជាក្រសួងពាណិជ្ជកម្ម ក្រសួងពាក់ពន្ធ័ ជាពិសេស គេឃើញលិខិតមួយសន្លឹកចំណាពីសម្ដេច ក្រឡា ហោម សខេង ឧបនាយករដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ផ្ដល់ឲ្យក្រុមហ៊ុនភីអេចវីស៊ីធី (អេ2888)ឫ(8888)ក្នុងការបើកអាជ្ញាបណ្ណ័ឡូតូតាមហាងលក់កាហ្វេ ហាងលក់បាយ ហាងគុយទាវ និងនៅតាមផ្ទះប្រជាពលរដ្ឋស្រប់ច្បាប់ដឹងតែគ្រប់ទឹកហើយ។ សូមជម្រាបថា៖ កាល​ថ្ងៃទី១៧ ខែ​កញ្ញា ឆ្នាំ ២០២២ កន្លងទៅនេះ សម្ដេច​តេជោ ហ៊ុន សែន បាន​ចេញ​បទបញ្ជាដាច់​ណាត់​មមួយអោយលោកអភិបាល​រាជធានី​ខេត្ត ទាំង ២៥ ខេត្ត​ក្រុង ត្រូវ​បិទ​ទីតាំង​បន​ល្បែង​សុីសង គ្រប់​ប្រភេទ ទាំងអស់​ឲ្យ​ខាន់​តែ​បាន​។​ សម្តេច​តេជោ​ ហ៊ុន សែន បាន​បញ្ជាក់​យ៉ាង​ច្បាស់​ដាច់​ណាត់​ទៀតថា អាជ្ញាធរ​និង​សមត្ថកិច្ច​ស្រុក ក្រុង ខេត្ត​ណា ដែល​មិន​នាំ​គ្នា​ទប់ស្កាត់​និង​បង្ក្រាប បទល្មើស​ល្បែងស៊ីសង នៅក្នុង​មូលដ្ឋាន​របស់​ខ្លួន​ទេ​? អាជ្ញាធរ​និង​សមត្ថកិច្ច​ទាំងនោះ និង​ត្រូវ​ប្រឈម​បាត់បង់​តំណែង​ទៀតផង។​ សម្ដេចបានបញ្ជាក់ទៀតថា ល្បែស៊ីសងទាំងនោះមិនមែនជាកំណើនសេដ្ឋកិច្ចនោះទេក៍ប៉ុន្តែធ្វើឲ្យមនុស្សជាច្រើនលាននាក់ត្រូវខូចខាត់ ខ្លះត្រូវលក់គោ ក្របី ដីធ្លី លក់ផ្ទះដើម្បីបញ្ជាំ ឫលក់ទៅចាក់ភ្នាល់ល្បែង បណ្ដាលអធិការ ស្រុក ឫប៉ុស្តិ៍នគរបាល នៅតាមភូមិ តាមតាមឃុំ មិនព្រមអើរពើរបង្រ្កាបទីតាំងបនល្បែងទាំងឡាយដែលមានការធ្វើអាជីវកម្មដូចជាលក់គុយទាវ លក់បាយ ហាងលក់កាហ្វេ ដែលបង្កប់ដោយល្បែងចាំបាច់ត្រូវតែបិតចោល មិនអនុញ្ញាតឲ្យប្រកបមុខរបរកស៊ី តទៅទៀត ត្រូវធ្វើវិធានការនេះឲ្យដាច់ម៉ាត់បំផុត។ ពលរដ្ឋនិងមជ្ឃដ្ឋានទូទៅរងចាំមើលថាលោកឧត្ដមសេនីយ៍ទោ ហួត សុធី ស្នងការនគរបាលខេត្តលោក.ឧត្ដមសេនីយ៍ត្រី លី ដារិទ្ធ មេបញ្ជាការកងរាជអាវុធហត្ថខេត្ត និងឯកឧត្ដម ប៉ែន កុសល្យ អភិបាលខេត្តឧត្ដរមានជ័យ អស់លោកនិងយកអនុសាសន៍សម្ដេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជាទៅអនុវត្តដែរឫយ៉ាងណា.!។ ជុំវិញករណីខាងលើក្រុមការងារយើងក៍ធ្លាប់រាយការណ៍ជូន លោកឧត្ដមសេនីយ៍ទោ ហួត សុធី ស្នងការនគរបាលខេត្តដែរពាក់ពន្ធ័ទៅនឹងបនល្បែងឆ្នោតឡូតូរបស់ក្រុមហ៊ុន ភីអេច វីស៊ីធី (អេ 2888)ឆ្នោតឡូតូ(8888)ក្រុមហ៊ុនគេមានច្បាប់។ រីឯលោកឧត្ដមសេនីយ៍ត្រី លី ដារិទ្ធ មេបញ្ជាការកងរាជអាវុធហត្ថខេត្តខលចូលគ្មានអ្នកទទួល។ ចំណែក ឯកឧត្ដម ប៉ែន កុសល្យ អភិបាលខេត្តឧត្ដរមានជ័យ មិនដែលធ្វើការឆ្លើយតបទៅលើអ្នកសារព័ត៌មានដែលរាយការណ៍ជូនលោកម្ដងណាឡើយ ខលចូលអត់លើក ដាក់តាម whatsapp telegram ក៏មិនឆ្លើយតប៕ ដោយ: សួន ចំណាប់ ប្រចាំខេត្តឧត្តរមានជ័យ គេហទំព័រ ប៉ោយប៉ែត ប៉ុស្តិ៍

ព័ត៌មានគួរចាប់អារម្មណ៍

មន្ត្រី បន្តផ្តល់អត្តសញ្ញាណប័ណ្ណ ជិត ១ម៉ឺនសន្លឹក និងសេវាអត្តសញ្ញាណកម្ម ជាង ២ម៉ឺនសេវាទៀត ជូនប្រជាពលរដ្ឋ (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោក គាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែតនាំយកអំណោយនិងថវិកាផ្ដល់ជូនស្ត្រីម្នាក់ដែលមានជំងឺប្រចាំកាយ ជាជំងដឹមហារីក សុដន់ (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកវរសេនីយ៍ទោ ទេព រដ្ឋា នាំថវិកាចំនួន ១,៥០០,០០០រៀល របស់លោកឧត្តមសេនីយ៍ទោស្នងការប្រគល់ជូនគ្រួសារសពលោក អនុសេនីយ៍ត្រី ហូ ឧត្តម មន្រ្តីប៉ុស្តិ៍នគរបាលទានកាំដែលបានទទួលមរណៈភាព (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

ខ្ចីម៉ូតូជិះមួយភ្លេតយកទៅលក់ដើរលេងស៊ីចាយអស់ ត្រូវម្ចាស់ប្តឹងសមត្ថកិច្ចចាប់ខ្នោះ.!!! (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

បុរសជនជាតិឥណ្ឌូនេស៊ីម្នាក់ប្រទះឃើញស្លាប់ក្នុងផ្ទះជួល សមត្ថកិច្ចសន្និដ្ឋានថា ដេកគាំងបេះដូងស្លាប់ នៅក្រុងប៉ោយប៉ែត (ប៉ោយប៉ែតប៉ុស្តិ៍)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
550 នាក់
ម្សិលមិញ :
518 នាក់
សប្តាហ៍នេះ :
5458 នាក់
ខែនេះ :
18679 នាក់
3 ខែនេះ :
70577 នាក់
សរុប :
1558746 នាក់