ថ្ងៃព្រហស្បតិ៍ ទី០៥ ខែតុលា ឆ្នាំ២០៥០
លោកអគ្គនាយក ជួង វណ្ណអាង ចាងហ្វាងការផ្សាយ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ ( www.poipetpostnews.com ) whatsapp 092190098 / 0886606773 / Facebook ប៉ោយប៉ែតប៉ុស្តិ៍ / Page គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ / YouTube គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ / 📢 សេចក្តីជូនដំណឹងៈ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ ត្រូវការជ្រើសរើសភ្នាក់ងារបន្ថែម ២៥ រាជធានី.ខេត្ត.ក្រុង.បើបងប្អូនមានចំណាប់អារម្មណ៍ សូមធ្វើការទំនាក់ទំនងមកការិយាល័យនិពន្ធ តាមរយៈលេខទូរស័ព្ទចំនួនពីរខ្សែTell.092 190 098 - 088 66 06 773 ) ដែលមានទីតាំងស្នាក់ការ ភូមិមិត្តភាព សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ សូមអរគុណ៕
ឯកឧត្តម ស សុខា អញ្ជើញសំណេះសំណាលថ្លែងអំណរគុណក្រុមការងាររៀបចំ”សង្ក្រាន្តបាត់ដំបង ២០២៣”
Sun,04 June 2023 (Time 08:20 AM)
ដោយ ៖ គេហទំព័រ ប៉ោយប៉ែត ប៉ុស្តិ៍ (ចំនួនអ្នកអាន: 118នាក់)


ខេត្តបាត់ដំបង៖ នាល្ងាចថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២៣ ឯកឧត្តម ស សុខា អនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ទទួលបន្ទុកខេត្តព្រៃវែង បាត់ដំបង និងខេត្តបន្ទាយមានជ័យ និងជាតំណាងឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) បានអញ្ជើញជាអធិបតីពិធីក្នុងសំណេះសំណាល ពិសាអាហារសាមគ្គី និងថ្លែងអំណរគុណដល់ក្រុមការងាររៀបចំព្រឹត្តិការណ៍ “សង្ក្រាន្តបាត់ដំបង ២០២៣” របស់សហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តបាត់ដំបង នៅសាលមហោស្រពស្ទឹងសង្កែ ក្នុងក្រុងបាត់ដំបង។ ថ្លែងក្នុងឱកាសនោះ ឯកឧត្តម ស សុខា បានសម្តែងនូវការកោតសរសើរដល់ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី អ្នកនាងកញ្ញាជាថ្នាក់ដឹកនាំ និងសមាជិក សមាជិកាគណៈកម្មការរៀបចំកម្មវិធីទាំងអស់ ដែលបានលះបង់កម្លាំងកាយ ចិត្ត និងធនធាន ក្នុងការរៀបចំដំណើរការព្រឹត្តិការណ៍អបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំថោះ ក្នុងន័យអបអរ ទទួលស្វាគមន៍ និងលើកកម្ពស់ថែរក្សាទំនៀមទន្លាប់ប្រពៃណី កេរដំណែលសម្បត្តិវប្បធម៌ជាតិ ដែលដូនតាខ្មែររបស់យើង បានបន្សល់ទុកជាច្រើនជំនាន់មកហើយ ឲ្យយុវជន យុវនារីជំនាន់ក្រោយ បានដឹង បានស្គាល់។ ជាមួយគ្នានោះ ឯកឧត្តម ស សុខា បានគូសបញ្ជាក់ថា កម្មវិធីផ្សេងៗនៅក្នុងឱកាសចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ នាពេលកន្លងមក ក្នុងព្រឹត្តិការណ៍ “សង្ក្រាន្តខេត្តបាត់ដំបង” ពិតជាមិនអាចប្រព្រឹត្តទៅប្រកបដោយជោគជ័យនោះឡើយ ប្រសិនបើពុំមានការចូលរួមចំណែកលះបង់ទាំងកម្លាំងកាយ ចិត្ត ស្មារតី រួមទាំងធនធានពីសំណាក់ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី នាងកញ្ញា ជាថ្នាក់ដឹកនាំ និងសមាជិក សមាជិកា នៃក្រុមការងារទាំងអស់ទេនោះ ជាពិសេសបានលះបង់នូវពេលវេលាផ្ទាល់ខ្លួន និងសម្រាប់ក្រុមគ្រួសារ នាឱកាសចូលឆ្នាំថ្មី ដើម្បីបម្រើឲ្យកម្មវិធីនានាបានប្រព្រឹត្តទៅដូចការគ្រោងទុក និងទទួលបាននូវលទ្ធផលជាផ្លែផ្កាវិជ្ជមាន គួរជាទីរីករាយយ៉ាងក្រៃលែង។ ថ្លែងក្នុងឱកាសនោះដែរ ឯកឧត្តម ស សុខា បានគូសបញ្ជាក់ទៀតថា ការបន្តថែរក្សាបាននូវសុខសន្តិភាព ស្ថិរភាពនយោបាយ និងប្រសិទ្ធភាព នៃការទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ ធ្វើឲ្យកម្ពុជាយើង មានឱកាសរៀបចំព្រឹត្តិការណ៍ជួបជុំផ្លូវការនានា ទាំងលក្ខណៈជាតិ និងអន្តរជាតិ រួមទាំងពិធីអបអរផ្សេងៗដូចជាបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ រំលេចដោយសកម្មភាពវប្បធម៌ចម្រុះ ក្នុងន័យលើកកម្ពស់ និងបណ្តុះស្មារតីស្រឡាញ់វប្បធម៌ ប្រពៃណីជាតិ ក៏ដូចជាជំរុញចលនាទេសចរណ៍ក្នុងស្រុក។ ជាក់ស្តែងក្នុងអំឡុងពេលបុណ្យចូលឆ្នាំថ្មីប្រពណៃជាតិខ្មែរ កន្លងទៅនេះ គិតត្រឹមរយៈពេល ៣ថ្ងៃ គឺចាប់ពីថ្ងៃទី១៤-១៦ ខែមេសា ឆ្នាំ២០២៣ នៅទូទាំងប្រទេសកម្ពុជា ទទួលបានភ្ញៀវទេសចរ សរុបជាង ១៣លាននាក់។ ក្នុងនោះនៅខេត្តបាត់ដំបង មានជាង ១លាន ៥សែននាក់៕

ព័ត៌មានគួរចាប់អារម្មណ៍

Video ឯកឧត្ដម អ៊ុំ រាត្រី ដឹកនាំប្រតិភូខេត្តទទួលស្វាគមន៍បដិសណ្ឋារកិច្ច ជួបជាមួយ​ ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី​ រដ្ឋមន្រ្តីក្រសួងការបរទេស​ និងប្រតិភូ​ នៃព្រះរាជាណាចក្រថៃនៅច្រកទ្វារអន្តរជាតិ(ណងអៀង-ស្ទឹងបត់).!!! (គេហទំព័រ ប៉ោយប៉ែត ប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

Video រឿងកាន់តែតានតឹងហើយលោក ផែង វណ្ណៈ អេឺយ.! អង្គភាពសារព័ត៌មានជាច្រើនរួមនិងគេហទំព័រ«ដើមរាំង» នាំគ្នាប្រកាស ថ្កោលទោសចំពោះរូបលោក តើឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្រ្តីក្រសួងព័ត៌មាន ចាត់វិធានការយ៉ាងណាទៅលើលោក ផែង វណ្ណៈ ដែលកំពុងបំពានសិទ្ធិទៅលើអ្នកសារព័ត៌មានពេញមួយស្រុកខ្មែរ.??? (គេហទំព័រ ប៉ោយប៉ែត ប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

Video ក្មេង២នាក់លង់ទឹកនៅវាលស្រែស្លា.ប់ បង្កអោយឪពុកម្តាយនិងអ្នកភូមិភ័យស្លន់ស្លោចុះជួយសង្គ្រោះ .. (គេហទំព័រ ប៉ោយប៉ែត ប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

Video ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា ផ្ដើមចេញពីជោគជ័យនៅខេត្តបាត់ដំបង ទើបរាជរដ្ឋាភិបាលសម្រេចផ្ទេរមុខងារក្នុងវិស័យអប់រំ យុវជន និងកីឡា ទៅឱ្យរដ្ឋបាលក្រុង ស្រុក ខណ្ឌទូទាំងប្រទេស.!!! (គេហទំព័រ ប៉ោយប៉ែត ប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ត្រៀមខ្លួនជំរុញ និងលើកកម្ពស់ទំនាក់ទំនងរាល់ការងារពាក់ព័ន្ធរវាងក្រសួងមហាផ្ទៃ និងលេខាធិការអាស៊ាន (គេហទំព័រ ប៉ោយប៉ែត ប៉ុស្តិ៍)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
40 នាក់
ម្សិលមិញ :
256 នាក់
សប្តាហ៍នេះ :
5626 នាក់
ខែនេះ :
21088 នាក់
3 ខែនេះ :
49530 នាក់
សរុប :
1313141 នាក់