ថ្ងៃសុក្រ ទី១៨ ខែមេសា ឆ្នាំ២០៥០
លោកអគ្គនាយក ជួង វណ្ណអាង ចាងហ្វាងការផ្សាយ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ ( www.poipetpostnews.com ) whatsapp 092190098_ 0886606773 / Facebook ប៉ោយប៉ែតប៉ុស្តិ៍ / Page គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ / YouTube គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ / 📢 សេចក្តីជូនដំណឹងៈ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ ត្រូវការជ្រើសរើសភ្នាក់ងារបន្ថែម ២៥ រាជធានី.ខេត្ត.ក្រុង.បើបងប្អូនមានចំណាប់អារម្មណ៍ សូមធ្វើការទំនាក់ទំនងមកការិយាល័យនិពន្ធ តាមរយៈលេខទូរស័ព្ទចំនួនពីរខ្សែTell.092190098_ 0886606773) ដែលមានទីតាំងស្នាក់ការ ភូមិមិត្តភាព សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ សូមអរគុណ៕
សម្ដេច ហ៊ុន សែន គ្មានការបិទបណ្តាញ​សង្គម​ហ្វេសបុកពីកម្ពុជានោះទេ
Sat,01 July 2023 (Time 10:03 AM)
ដោយ ៖ គេហទំព័រ ប៉ោយប៉ែត ប៉ុស្តិ៍ (ចំនួនអ្នកអាន: 311នាក់)


ភ្នំពេញ៖ សម្ដេចបានលើកឡើងថា ការវាយតម្លៃថាសម្ដេចនិងបិទ facebook ពីកម្ពុជាគឺជាការវាយតម្លៃដែលខុសឆ្គងមួយ។ ក្នុងសារសំឡេងពិសេសនៅយប់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៣ សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងថា សម្ដេចបានសម្រេចលុបទំព័រ facebook របស់សម្ដេចចេញដោយសារតែមានការអាខោនក្លែងក្លាយបន្លំច្រើន និងមានបញ្ហាច្រើនដែលត្រូវការពារ។ សម្ដេចលើកឡើងថា ការលុបចោលនេះក៏ដើម្បីឆ្លើយតបទៅនឹងវិធានការរបស់ក្រុមហ៊ុន META ដែលចង់ផ្អាកទំព័រ facebook សម្ដេចរយៈពេល ៦ខែផងដែរ។ សម្ដេចបានបង្ហាញការមិនពេញចិត្តចំពោះក្រុមហ៊ុនមេត្តាដោយថាមានភាពលំអៀង ខណៈក្រុមប្រឆាំងបានប្រើប្រាស់ភាសាញុះញង់ ភាសាសង្គ្រាម និងប្រមាថដល់អង្គព្រះមហាក្សត្រ ក៏ប៉ុន្តែមិនត្រូវបានក្រុមហ៊ុននេះមានវិធានការនោះទេ។ សម្ដេចបានបន្ថែមថា ណាមួយដោយសារតែពេលនេះសម្ដេចបានប្រើប្រាស់ច្រើនទៅលើបណ្ដាញទំនាក់ទំនងសង្គមតេឡេក្រាមដែលបានផ្ញើសារជូនប្រជាពលរដ្ឋនិងមតិយោបល់ផ្សេងៗរបស់សម្ដេច ដូច្នេះសម្ដេចមិនចាំបាច់ពឹងតែលើ facebook ទៀតនោះទេ។ «ហើយបណ្ដាញរបស់ខ្ញុំនេះ គ្មានហ្វេសប៊ុកណាមករករឿងខ្ញុំទៀតទេ។ ចាប់ពីថ្ងៃនេះទៅខ្ញុំមិនចាំបាច់គោរពនូវវិធានរបស់ហ្វេសប៊ុកនោះទេ។ អតីតប្រធានាធិបតីអាមេរិកលោកដូណាល់ត្រាំ ត្រូវបានគេព្យូរ facebook សម្រាប់ខ្ញុំមិនចាំបាច់ឲ្យអ្នកណាមកព្យួរនោះទេ គឺខ្ញុំលុបចោលខ្លួនឯងដល់មិនចាំបាច់ឲ្យក្រុមប្រឹក្សាភិបាលក្រុមហ៊ុន facebook យកទៅពិចារណាថាគួរព្យួរឬមិនព្យួរ។ មានអីត្រូវព្យួរទៀតបើខ្ញុំអត់មានផង» សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា មិនមានការបិទ facebook ពីកម្ពុជានោះទេខណៈដែលរដ្ឋអាចត្រឹមមានវិធានការមិនឲ្យមានអ្នកតំណាងក្រុមហ៊ុននេះ នៅក្នុងស្រុកតែប៉ុណ្ណោះ៕

ព័ត៌មានគួរចាប់អារម្មណ៍

ពិធីសំណេះសំណាលជាមួយមន្ត្រីនគរបាលជាតិ ប្រចាំប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត.!!! (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះអញ្ជើញចូលរួមកិច្ចប្រជុំការងារការពារសន្តិសុខ សណ្តាប់ធ្នាប់ ព្រះរាជពិធីបួងសួងសុំសេចក្តីសុខ ជូនដល់ព្រះរាជាណាចក្រកម្ពុជា នៅ ខេត្តសៀមរាប (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកវរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ អធិការនៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត បានដឹកនាំកម្លាំងនៃអធិការដ្ឋាននគរបាលក្រុង ប្រជុំដាក់ផែនការ ការពាររក្សា សន្តិសុខ សុវត្ថិភាព ជូនថ្នាក់ដឹកនាំ និងដាក់ទិសដៅបន្តរក្សាសន្តិសុខសណ្ដាប់ធ្នាប់  ជូនបងប្អូន ដែររស់នៅក្នុងក្រុងប៉ោយប៉ែត នាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះ.. (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

ការរៀបចំសំណង់ និងការតុបតែងផ្សេងៗនៃព្រឹត្តិការណ៍អង្គរសង្ក្រាន្ត នៅបរិវេណមុខប្រាសាទអង្គរវត្តបានចាប់ផ្តើមបង្ហាញសម្រស់ហើយ (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឪពុកអ្នកម្តាយ លោក សុខ វុទ្ធី និងភរិយា គឺ អ្នកស្រី តាំង សុខមុំ ព្រមទាំងក្រុមការងារបានបន្តនាំយក សម្ភារៈសិក្សា និងថវិកា ចែកជូនដល់សិស្សានុសិស្ស ៤៥៨ នាក់ (ប៉ោយប៉ែតប៉ុស្តិ៍)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1381 នាក់
ម្សិលមិញ :
1328 នាក់
សប្តាហ៍នេះ :
6693 នាក់
ខែនេះ :
22531 នាក់
3 ខែនេះ :
77150 នាក់
សរុប :
1661077 នាក់