ខេត្តស្ទឹងត្រែង៖ អន្លង់អភិរក្សសត្វផ្សោតរស់ចំនួន ៣ កន្លែង ដែលមានផ្សោតប្រមាណ ២៥ ទៅ ៣០ ក្បាល មានអន្លុងត្បូងខ្លាអន្លុងកោះកូនសត្វ និងអន្លុងកោះសន្ទក់ ត្រូវបានអ្នកនេសាទខិលខូចមួយចំនួននៅតែលបលួចចូលនេសាទខុសច្បាប់ ធ្វើឲ្យការអភិរក្សសត្វផ្សោតគ្មានប្រសិទ្ធភាព។ លោក ផែង បឿន ប្រធានសហគមន៍នេសាទឃុំកោះព្រះ ស្រុកសៀមបូក ខេត្តស្ទឹងត្រែងបានបញ្ជាក់ថា៖ នៅតំបន់អភិរក្សទាំង ៣ ខាងលើនេះជនសង្ស័យចេះតែលបលួចចូលធ្វើនេសាទនៅពេលយប់ព្រោះកម្លាំងសហគមន៍មានលទ្ធភាពធ្វើសកម្មភាពល្បាតបានតែពេលថ្ងៃប៉ុនោះ។ លោកបន្តថា៖ ចំណុចឆកល្វែងនេះហើយជនសង្ស័យបានលួចលាក់ទៅដាក់មងចងសន្ទូចបង្កផលប៉ះពាល់ទៅលើធនធានមច្ឆជាតិ ដែលគម្រោងអច្ឆរិយទន្លេមេគង្គលើកំពុងយកចិត្តទុកដាក់អភិរក្សធនធានជីវចម្រុះដែលមាននៅតំបន់ទាំងនេះ។ លោកបន្តថា៖ បច្ចុប្បន្នក្រុមបច្ចេកទេសកំពុងតាមដានត្រីបបែលយក្សចំនួន ៣ ក្បាលតាមរយៈ GPS ដែលមានទម្ងន់ចាប់ពី ១៨៣ គីឡូ រហូតទៅដល់ជាង ៣០០ គីឡូ ដែលរស់តំបន់នេះហើយឃើញវាបានធ្វើចរាចរណ៍ចល័តក្នុងរង្វង់ប្រមាណ១៥គីឡូម៉ែត្រទៅមកនៅតាមដងទន្លេតែប៉ុណ្ណោះ។ លោក ស្រី សំវិចិត្រ ប្រធានខណ្ឌជលផលស្ទឹងត្រែងបានបញ្ជាក់ថា៖ តំបន់អភិរក្សចាប់ពីស្ពានមេគង្គទៅដល់ព្រំប្រទល់ខេត្តក្រចេះ មានចំណុចខ្លះជាតំបន់ស្នួល និងខ្លះជាតំបន់រណបតម្រូវឱ្យប្រជាសហគមន៍ និងប្រជាអ្នកនេសាទរួមគ្នាអភិរក្សធន់ធានមច្ចជាតិផង និងសត្វផ្សោតផង និងត្រីបបែលយក្សនេះផង។ លោកបន្តថា៖ ធនធានទាំងនេះគឺជាសម្បត្តិធម្មជាតិរបស់ពួកគាត់នៅមូលដ្ឋាននោះផ្ទាល់ ដូចនេះសហគមន៍ និងប្រជាអ្នកនេសាទទាំងអស់ត្រូវរួមគ្នាថែរក្សាដើម្បីឲ្យវាបានបន្តពូជទៅថ្ងៃមុខទៀត ព្រោះនៅពេលខាងមុខអង្គការដៃគូសហការជាមួយមន្ទីរជំនាញនិងរៀបចំជាតំបន់រមណីយដ្ឋានអេកូទេសចរណ៍សម្រាប់ឱ្យភ្ញៀវមកលេង និងបានមើលសត្វផ្សោតនៅតំបន់នេះផង។ លោក សន ណារិន ប្រជាពលរដ្ឋរស់នៅភូមិ ឃុំអូរម្រះ បានគាំទ្រចំណុចផ្តួចផ្តើមនេះ ព្រោះសត្វផ្សោតមេគង្គ ជាសម្បត្តិកម្របំផុតនៅក្នុងប្រទេសកម្ពុជាយើង ហើយនៅឆ្នាំ២០២៣នេះសង្កេតឃើញភ្ញៀវទេចរមកមើលផ្សោតនៅតំបន់ក្នុងស្រុកសៀមបូកនេះ ជាហូរហែរដែរបន្ទាប់ពីសត្វផ្សោតនៅអន្លុងព្រះរំកិល ក្នុងស្រុកបុរីអូរស្វាយសែនជ័យ បានស្លាប់អស់មកនោះ។ សូមបញ្ជាក់ថា៖ ខេត្តស្ទឹងត្រែងបច្ចុប្បន្ននៅអន្លុងផ្សោត កោះព្រះ កោះកាំងកូនសត្វ និងកោះសន្ទក់ មានសត្វផ្សោតរស់នៅក្នុងរង្វង់ប្រមាណចាប់ពី ២៥ ទៅ ៣០ ក្បាល ដែលភ្ញៀវទេសចរចង់ឃើញសត្វដ៏កម្រនេះ៕
ព័ត៌មានគួរចាប់អារម្មណ៍
ពិធីសំណេះសំណាលជាមួយមន្ត្រីនគរបាលជាតិ ប្រចាំប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត.!!! (ប៉ោយប៉ែតប៉ុស្តិ៍)
លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះអញ្ជើញចូលរួមកិច្ចប្រជុំការងារការពារសន្តិសុខ សណ្តាប់ធ្នាប់ ព្រះរាជពិធីបួងសួងសុំសេចក្តីសុខ ជូនដល់ព្រះរាជាណាចក្រកម្ពុជា នៅ ខេត្តសៀមរាប (ប៉ោយប៉ែតប៉ុស្តិ៍)
លោកវរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ អធិការនៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត បានដឹកនាំកម្លាំងនៃអធិការដ្ឋាននគរបាលក្រុង ប្រជុំដាក់ផែនការ ការពាររក្សា សន្តិសុខ សុវត្ថិភាព ជូនថ្នាក់ដឹកនាំ និងដាក់ទិសដៅបន្តរក្សាសន្តិសុខសណ្ដាប់ធ្នាប់ ជូនបងប្អូន ដែររស់នៅក្នុងក្រុងប៉ោយប៉ែត នាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះ.. (ប៉ោយប៉ែតប៉ុស្តិ៍)
ការរៀបចំសំណង់ និងការតុបតែងផ្សេងៗនៃព្រឹត្តិការណ៍អង្គរសង្ក្រាន្ត នៅបរិវេណមុខប្រាសាទអង្គរវត្តបានចាប់ផ្តើមបង្ហាញសម្រស់ហើយ (ប៉ោយប៉ែតប៉ុស្តិ៍)
លោកឪពុកអ្នកម្តាយ លោក សុខ វុទ្ធី និងភរិយា គឺ អ្នកស្រី តាំង សុខមុំ ព្រមទាំងក្រុមការងារបានបន្តនាំយក សម្ភារៈសិក្សា និងថវិកា ចែកជូនដល់សិស្សានុសិស្ស ៤៥៨ នាក់ (ប៉ោយប៉ែតប៉ុស្តិ៍)
វីដែអូ
ចំនួនអ្នកទស្សនា