ថ្ងៃព្រហស្បតិ៍ ទី០៥ ខែតុលា ឆ្នាំ២០៥០
លោកអគ្គនាយក ជួង វណ្ណអាង ចាងហ្វាងការផ្សាយ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ ( www.poipetpostnews.com ) whatsapp 092190098 / 0886606773 / Facebook ប៉ោយប៉ែតប៉ុស្តិ៍ / Page គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ / YouTube គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ / 📢 សេចក្តីជូនដំណឹងៈ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ ត្រូវការជ្រើសរើសភ្នាក់ងារបន្ថែម ២៥ រាជធានី.ខេត្ត.ក្រុង.បើបងប្អូនមានចំណាប់អារម្មណ៍ សូមធ្វើការទំនាក់ទំនងមកការិយាល័យនិពន្ធ តាមរយៈលេខទូរស័ព្ទចំនួនពីរខ្សែTell.092 190 098 - 088 66 06 773 ) ដែលមានទីតាំងស្នាក់ការ ភូមិមិត្តភាព សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ សូមអរគុណ៕
វិធីម្យ៉ាងគត់ ជួយអោយលោក ថាក់ស៊ីន ចៀសផុតពីការជាប់ពន្ធនាគារ ពេលវិលចូលស្រុក.!!!
Fri,28 July 2023 (Time 08:34 AM)
ដោយ ៖ គេហទំព័រ ប៉ោយប៉ែត ប៉ុស្តិ៍ (ចំនួនអ្នកអាន: 109នាក់)


ព័ត៌មានអន្តរជាតិ៖ ឧបនាយករដ្ឋមន្ត្រីស្តីទីរបស់ប្រទេសថៃ លោក Wissanu Krea-ngam បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ទី២៧ ខែកក្កដាថា អតីតនាយករដ្ឋមន្ត្រីដែលត្រូវបានបណ្តេញចេញពីតំណែងគឺ លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា អាចចៀសផុតពីការជាប់ពន្ធនាគារបាន លុះត្រាតែគាត់ដាក់ញត្តិសុំការលើកលែងទោសពីព្រះមហាក្សត្រ បន្ទាប់ពីការវិលត្រលប់ចូលស្រុកវិញ។ លោក Wissanu ក៏ជារដ្ឋមន្ត្រីក្រសួងយុត្តិធម៌ស្តីទីផងដែរនោះ បានលើកឡើងថា “អ្នកទោសទាំងអស់ មានសិទ្ធិស្វែងរកការលើកលែងទោសពីព្រះមហាក្សត្រ នៅថ្ងៃដំបូងនៃការជាប់ពន្ធនាគារ ពីព្រោះសិទ្ធិនេះអាចធ្វើផ្តល់ឲ្យក្នុងអំឡុងពេលនៃការផ្តន្ទាទោស។ ប្រសិនបើព្រះមហាក្សត្រមិនព្រមលើកលែងទោសឲ្យ បន្ទាប់ពីការដាក់ញត្តិទេនោះ លោកថាក់ស៊ីន ត្រូវរង់ចាំដល់ពីរឆ្នាំទៀត ទើបអាចដាក់ញត្តិម្តងទៀតបាន”។ លោក Wissanu បន្តថា នៅពេលវិលត្រលប់ចូលស្រុកវិញនៅថ្ងៃទី១០ ខែសីហា លោក ថាក់ស៊ីន នឹងត្រូវឡើងតុលាការ ដើម្បីទទួលដីកាដាក់ពន្ធនាគារសម្រាប់សំណុំរឿងចំនួនបីរបស់គាត់ ដែលប្រឈមនឹងការជាប់ពន្ធនាគារសរុប១០ឆ្នាំ។ ឧបនាយករដ្ឋមន្ត្រីស្តីទីរបស់ប្រទេសថៃ លោក Wissanu Krea-ngam បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ ទី២៧ ខែកក្កដាថា អតីតនាយករដ្ឋមន្ត្រីដែលត្រូវបានបណ្តេញចេញពីតំណែងគឺ លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា អាចចៀសផុតពីការជាប់ពន្ធនាគារបាន លុះត្រាតែគាត់ដាក់ញត្តិសុំការលើកលែងទោសពីព្រះមហាក្សត្រ បន្ទាប់ពីការវិលត្រលប់ចូលស្រុកវិញ។ លោក Wissanu ដែលក៏ជារដ្ឋមន្ត្រីក្រសួងយុត្តិធម៌ស្តីទីផងដែរនោះ បានលើកឡើងថា “អ្នកទោសទាំងអស់ មានសិទ្ធិស្វែងរកការលើកលែងទោសពីព្រះមហាក្សត្រ នៅថ្ងៃដំបូងនៃការជាប់ពន្ធនាគារ ពីព្រោះសិទ្ធិនេះអាចធ្វើផ្តល់ឲ្យក្នុងអំឡុងពេលនៃការផ្តន្ទាទោស។ ប្រសិនបើព្រះមហាក្សត្រមិនព្រមលើកលែងទោសឲ្យ បន្ទាប់ពីការដាក់ញត្តិទេនោះ លោកថាក់ស៊ីន ត្រូវរង់ចាំដល់ពីរឆ្នាំទៀត ទើបអាចដាក់ញត្តិម្តងទៀតបាន”។ លោក Wissanu បន្តថា នៅពេលវិលត្រលប់ចូលស្រុកវិញនៅថ្ងៃទី១០ ខែសីហា លោក ថាក់ស៊ីន នឹងត្រូវឡើងតុលាការ ដើម្បីទទួលដីកាដាក់ពន្ធនាគារសម្រាប់សំណុំរឿងចំនួនបីរបស់គាត់ ដែលប្រឈមនឹងការជាប់ពន្ធនាគារសរុប១០ឆ្នាំ។ ករណីទី១. គឺពាក់ព័ន្ធនឹងបញ្ហាឆ្នោតលេខ ២ ខ្ទង់ និង ៣ ខ្ទង់របស់ការិយាល័យឆ្នោតជាតិ ដែលដាក់ចេញក្នុងអំឡុងការគ្រប់គ្រងរបស់លោក ថាក់ស៊ីន។ នាយកដ្ឋានព្រហ្មទណ្ឌនៃតុលាការកំពូលសម្រាប់អ្នកកាន់តំណែងនយោបាយបានរកឃើញថា លោក ថាក់ស៊ីន ប្រព្រឹត្តទោសកំហុសក្នុងការបំពេញការងារ និងបំពានក្រមសីលធម៌ក្នុងនាមជានាយករដ្ឋមន្ត្រី ហើយគាត់ត្រូវបានកាត់ទោសឲ្យជាប់ពន្ធនាគាររយៈពេល២ឆ្នាំ។ ករណីទី២. គឺការផ្តល់ប្រាក់កម្ចីចំនួន ៤ ពាន់លានបាតដល់រដ្ឋាភិបាលមីយ៉ាន់ម៉ាតាមរយៈធនាគារ Exim Bank of Thailand ដើម្បីទិញឧបករណ៍ និងសេវាកម្មពីក្រុមហ៊ុន Shin Satellite ដែលលោក ថាក់ស៊ីន និងក្រុមការងាររបស់គាត់កាន់កាប់ភាគហ៊ុនភាគច្រើន។ ពាក់ព័ន្ធនឹងបញ្ហានេះដែរ តុលាការ​កំពូល​បានកាត់ទោស លោក ថាក់ស៊ីន​ ឲ្យ​ជាប់​ពន្ធនាគារ​រយៈពេល​ ៣ ​ឆ្នាំ​។ ចំណែកករណីទី៣.លោក ថាក់ស៊ីន នឹងត្រូវជាប់ពន្ធនាគាររយៈពេល ៥ ឆ្នាំ ដោយសារតែតុលាការរកឃើញថា គាត់មានទោសកំហុសក្នុងការប្រើប្រាស់តួនាទីជាបេក្ខជនឈរឈ្មោះបោះឆ្នោតនាយករដ្ឋមន្ត្រី ហើយកាន់កាប់ភាគហ៊ុននៅក្នុងក្រុមហ៊ុន Shin Corp ជាក្រុមហ៊ុនទូរគមនាគមន៍ដែលត្រូវបានហាមឃាត់សម្រាប់អ្នកនយោបាយ៕ ប្រភព៖ Bangkok Post

ព័ត៌មានគួរចាប់អារម្មណ៍

Video ឯកឧត្ដម អ៊ុំ រាត្រី ដឹកនាំប្រតិភូខេត្តទទួលស្វាគមន៍បដិសណ្ឋារកិច្ច ជួបជាមួយ​ ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី​ រដ្ឋមន្រ្តីក្រសួងការបរទេស​ និងប្រតិភូ​ នៃព្រះរាជាណាចក្រថៃនៅច្រកទ្វារអន្តរជាតិ(ណងអៀង-ស្ទឹងបត់).!!! (គេហទំព័រ ប៉ោយប៉ែត ប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

Video រឿងកាន់តែតានតឹងហើយលោក ផែង វណ្ណៈ អេឺយ.! អង្គភាពសារព័ត៌មានជាច្រើនរួមនិងគេហទំព័រ«ដើមរាំង» នាំគ្នាប្រកាស ថ្កោលទោសចំពោះរូបលោក តើឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្រ្តីក្រសួងព័ត៌មាន ចាត់វិធានការយ៉ាងណាទៅលើលោក ផែង វណ្ណៈ ដែលកំពុងបំពានសិទ្ធិទៅលើអ្នកសារព័ត៌មានពេញមួយស្រុកខ្មែរ.??? (គេហទំព័រ ប៉ោយប៉ែត ប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

Video ក្មេង២នាក់លង់ទឹកនៅវាលស្រែស្លា.ប់ បង្កអោយឪពុកម្តាយនិងអ្នកភូមិភ័យស្លន់ស្លោចុះជួយសង្គ្រោះ .. (គេហទំព័រ ប៉ោយប៉ែត ប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

Video ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា ផ្ដើមចេញពីជោគជ័យនៅខេត្តបាត់ដំបង ទើបរាជរដ្ឋាភិបាលសម្រេចផ្ទេរមុខងារក្នុងវិស័យអប់រំ យុវជន និងកីឡា ទៅឱ្យរដ្ឋបាលក្រុង ស្រុក ខណ្ឌទូទាំងប្រទេស.!!! (គេហទំព័រ ប៉ោយប៉ែត ប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ត្រៀមខ្លួនជំរុញ និងលើកកម្ពស់ទំនាក់ទំនងរាល់ការងារពាក់ព័ន្ធរវាងក្រសួងមហាផ្ទៃ និងលេខាធិការអាស៊ាន (គេហទំព័រ ប៉ោយប៉ែត ប៉ុស្តិ៍)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
38 នាក់
ម្សិលមិញ :
256 នាក់
សប្តាហ៍នេះ :
5624 នាក់
ខែនេះ :
21086 នាក់
3 ខែនេះ :
49528 នាក់
សរុប :
1313139 នាក់