ថ្ងៃព្រហស្បតិ៍ ទី០៥ ខែតុលា ឆ្នាំ២០៥០
លោកអគ្គនាយក ជួង វណ្ណអាង ចាងហ្វាងការផ្សាយ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ ( www.poipetpostnews.com ) whatsapp 092190098 / 0886606773 / Facebook ប៉ោយប៉ែតប៉ុស្តិ៍ / Page គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ / YouTube គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ / 📢 សេចក្តីជូនដំណឹងៈ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ ត្រូវការជ្រើសរើសភ្នាក់ងារបន្ថែម ២៥ រាជធានី.ខេត្ត.ក្រុង.បើបងប្អូនមានចំណាប់អារម្មណ៍ សូមធ្វើការទំនាក់ទំនងមកការិយាល័យនិពន្ធ តាមរយៈលេខទូរស័ព្ទចំនួនពីរខ្សែTell.092 190 098 - 088 66 06 773 ) ដែលមានទីតាំងស្នាក់ការ ភូមិមិត្តភាព សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ សូមអរគុណ៕
មេទាហានស៊ីឈ្នួល បង្ហាញវត្តមានយ៉ាងភ្ញាក់ផ្អើល ក្នុងកិច្ចប្រជុំកំពូល រុស្ស៊ី-អាហ្វ្រិក
Fri,28 July 2023 (Time 09:14 AM)
ដោយ ៖ គេហទំព័រ ប៉ោយប៉ែត ប៉ុស្តិ៍ (ចំនួនអ្នកអាន: 118នាក់)


ព័ត៌មានអន្តរជាតិ៖ មេក្រុមហ៊ុនទាហានស៊ីឈ្នួល Wagner លោក Yevgeny Prigozhin បានបង្ហាញខ្លួនដ៏គួរឲ្យភ្ញាក់ផ្អើល ក្នុងកិច្ចប្រជុំកំពូលរុស្ស៊ី-អាហ្វ្រិក នៅទីក្រុង St. Petersburg កាលពីថ្ងៃព្រហស្បតិ៍ទី២៧ខែកក្កដា ពោលគឺត្រឹមតែប៉ុន្មានសប្តាហ៍ប៉ុណ្ណោះ បន្ទាប់ពីក្រុមទាហានស៊ីឈ្នួលរបស់គាត់ ចេញបះបោរប្រឆាំងនឹងក្រសួងការពារជាតិរុស្ស៊ី។ លោក Prigozhin អាយុ៦២ឆ្នាំ ត្រូវបានថតជាប់នៅជាមួយបុរសម្នាក់ ដែលគេជឿថាជាសមាជិកនៃគណៈប្រតិភូសាធារណរដ្ឋអាហ្រ្វិកកណ្តាល ដឹកនាំកិច្ចប្រជុំកំពូលដែលមេដឹកនាំអាហ្វ្រិកមួយចំនួន ត្រូវជួបជាមួយប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀរ ពូទីន។ មេទាហានស៊ីឈ្នួល ត្រូវបានគេឃើញញញឹមនិងចាប់ដៃជាមួយអ្នកការទូតនៅជិតជណ្តើរដ៏ប្រណីតមួយ ក្នុងរូបភាពដែលគេចែកចាយតាមកម្មវិធី Telegram។ រឿងនេះ ធ្វើឲ្យគេមើលឃើញថា លោក Prigozhin ពិតជារួចផុតពីការដាក់ទណ្ឌកម្ម បន្ទាប់ពីការបះបោរកាលពីខែមុន ដែលទាហានស៊ីឈ្នួលរបស់គាត់ បានដណ្តើមយកទីក្រុងមួយនៅភាគខាងត្បូងប្រទេសរុស្ស៊ី ហើយនាំទ័ពឆ្ពោះទៅទីក្រុងមូស្គូ មុនពេលដកថយវិញនៅនាទីចុងក្រោយ ក្រោមកិច្ចព្រមព្រៀងមួយដែលសម្របសម្រួលដោយប្រធានាធិបតីបេឡារុសលោក Alexander Lukashenko។ ទន្ទឹមនោះ វត្តមានរបស់លោក Prigozhin នៅក្នុងកិច្ចប្រជុំកំពូលនេះ និងកិច្ចប្រជុំរបស់គាត់ជាមួយប្រតិភូមកពីសាធារណរដ្ឋអាហ្វ្រិកកណ្តាល ក៏ត្រូវបានគេមើលឃើញផងដែរថា ជាហេតុផលច្បាស់ៗអំពីប្រតិបត្តិការដ៏ទូលំទូលាយរបស់ក្រុម Wagner នៅក្នុងប្រទេសអាហ្វ្រិកជាច្រើនរួមមាន សាធារណរដ្ឋអាហ្វ្រិកកណ្តាល លីប៊ី ម៉ាលី ស៊ូដង់ ម៉ូសំប៊ិក និងប៊ូគីណាហ្វាសូ។ ពាក់ព័ន្ធនឹងបញ្ហានេះ អ្នកវិភាគបរទេសមួយចំនួនក៏បានដាក់ការសង្ស័យផងដែរថា ក្រុមទាហាន Wagner គឺជាអ្នកនៅពីក្រោយរដ្ឋប្រហារនាពេលថ្មីៗ ក្នុងប្រទេសនីហ្សេរ៕ ប្រភព៖ Daily Mail

ព័ត៌មានគួរចាប់អារម្មណ៍

Video ឯកឧត្ដម អ៊ុំ រាត្រី ដឹកនាំប្រតិភូខេត្តទទួលស្វាគមន៍បដិសណ្ឋារកិច្ច ជួបជាមួយ​ ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី​ រដ្ឋមន្រ្តីក្រសួងការបរទេស​ និងប្រតិភូ​ នៃព្រះរាជាណាចក្រថៃនៅច្រកទ្វារអន្តរជាតិ(ណងអៀង-ស្ទឹងបត់).!!! (គេហទំព័រ ប៉ោយប៉ែត ប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

Video រឿងកាន់តែតានតឹងហើយលោក ផែង វណ្ណៈ អេឺយ.! អង្គភាពសារព័ត៌មានជាច្រើនរួមនិងគេហទំព័រ«ដើមរាំង» នាំគ្នាប្រកាស ថ្កោលទោសចំពោះរូបលោក តើឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្រ្តីក្រសួងព័ត៌មាន ចាត់វិធានការយ៉ាងណាទៅលើលោក ផែង វណ្ណៈ ដែលកំពុងបំពានសិទ្ធិទៅលើអ្នកសារព័ត៌មានពេញមួយស្រុកខ្មែរ.??? (គេហទំព័រ ប៉ោយប៉ែត ប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

Video ក្មេង២នាក់លង់ទឹកនៅវាលស្រែស្លា.ប់ បង្កអោយឪពុកម្តាយនិងអ្នកភូមិភ័យស្លន់ស្លោចុះជួយសង្គ្រោះ .. (គេហទំព័រ ប៉ោយប៉ែត ប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

Video ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា ផ្ដើមចេញពីជោគជ័យនៅខេត្តបាត់ដំបង ទើបរាជរដ្ឋាភិបាលសម្រេចផ្ទេរមុខងារក្នុងវិស័យអប់រំ យុវជន និងកីឡា ទៅឱ្យរដ្ឋបាលក្រុង ស្រុក ខណ្ឌទូទាំងប្រទេស.!!! (គេហទំព័រ ប៉ោយប៉ែត ប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ត្រៀមខ្លួនជំរុញ និងលើកកម្ពស់ទំនាក់ទំនងរាល់ការងារពាក់ព័ន្ធរវាងក្រសួងមហាផ្ទៃ និងលេខាធិការអាស៊ាន (គេហទំព័រ ប៉ោយប៉ែត ប៉ុស្តិ៍)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
94 នាក់
ម្សិលមិញ :
256 នាក់
សប្តាហ៍នេះ :
5680 នាក់
ខែនេះ :
21142 នាក់
3 ខែនេះ :
49584 នាក់
សរុប :
1313195 នាក់