ថ្ងៃសុក្រ ទី១៨ ខែមេសា ឆ្នាំ២០៥០
លោកអគ្គនាយក ជួង វណ្ណអាង ចាងហ្វាងការផ្សាយ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ ( www.poipetpostnews.com ) whatsapp 092190098_ 0886606773 / Facebook ប៉ោយប៉ែតប៉ុស្តិ៍ / Page គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ / YouTube គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ / 📢 សេចក្តីជូនដំណឹងៈ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ ត្រូវការជ្រើសរើសភ្នាក់ងារបន្ថែម ២៥ រាជធានី.ខេត្ត.ក្រុង.បើបងប្អូនមានចំណាប់អារម្មណ៍ សូមធ្វើការទំនាក់ទំនងមកការិយាល័យនិពន្ធ តាមរយៈលេខទូរស័ព្ទចំនួនពីរខ្សែTell.092190098_ 0886606773) ដែលមានទីតាំងស្នាក់ការ ភូមិមិត្តភាព សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ សូមអរគុណ៕
មន្ទីរពេទ្យគន្ធបុប្ផាភ្នំពេញ និងជ័យវរ្ម័នទី ៧ សៀមរាប កំពុងរង់ចាំពិនិត្យព្យាបាលជំងឺកុមារប្រមាណ ៧០០នាក់
Sun,30 July 2023 (Time 10:41 AM)
ដោយ ៖ គេហទំព័រ ប៉ោយប៉ែត ប៉ុស្តិ៍ (ចំនួនអ្នកអាន: 293នាក់)


ខេត្តសៀមរាប៖ នៅមន្ទីរពេទ្យ​គន្ធបុប្ផា​ភ្នំពេញ និង​ជ័យវរ្ម័ន​ទី ៧ ខេត្ត​សៀមរាប កំពុង​រង់ចាំ​ពិនិត្យព្យាបាល​ជំងឺ​កុមារ​ប្រមាណ ៧០០ នាក់ ក្នុង​នោះ​ក៏​មាន​កុមារ ២,៣០០ នាក់ទៀតកំពុង​សម្រាក​ព្យាបាល​ក្នុង​មនមន្ទីរពេទ្យ។ បើយោងតាមរយៈ​ផេក​ហ្វេស​ប៊ុក Dr.beat Richner បាន​បង្ហោះ​ព្រឹក​នេះអោយដឹង​ថា នា​ថ្ងៃ​អាទិត្យ ទី៣០ ខែ​កក្កដា ឆ្នាំ២០២៣ ដែល​ជា​ថ្ងៃ​ឈប់សម្រាក នៅ​មន្ទីរពេទ្យ​គន្ធបុប្ផា​ភ្នំពេញ និង​ជ័យវរ្ម័ន​ទី ៧ ក្នុង​ខេត្ត​សៀមរាប មាន​កុមារ​ច្រើន​ជា​អតិបរមា​ប្រមាណ ៧០០ នាក់ កំពុង​រង់ចាំ​ពិនិត្យ​ព្យាបាល​នៅ​ផ្នែក​ពិគ្រោះ​ជំងឺ​ក្រៅ។ ដោយឡែក ចំពោះ​កុមារ​ចំនួន ២,៣០០ នាក់ ទៀត កំពុង​សម្រាក​ព្យាបាល​ក្នុង​មន្ទីរពេទ្យ (inpatients)។ មន្ទីរពេទ្យ​គន្ធបុប្ផា​ភ្នំពេញ និង​ជ័យវរ្ម័ន​ទី ៧ ខេត្ត​សៀមរាប បាន​អរគុណ​ដល់​បុគ្គលិក​យាម​ប្រចាំការ​ថ្ងៃ​ឈប់សម្រាកចំនួន ១ ភាគ ៤ នៃ​បុគ្គលិក​ទាំងអស់ ដែល​ខិតខំ​បំពេញ​ការងារ​យ៉ាង​នឿយហត់ ប្រកបដោយ​វិជ្ជាជីវៈ។ ជាមួយ​នោះ មន្ទីរពេទ្យ​គន្ធបុប្ផា​ភ្នំពេញ និង​ជ័យវរ្ម័ន​ទី ៧ ខេត្ត​សៀមរាប ក៏បាន​អរគុណ​មូលនិធិ​គន្ធបុប្ផា​ស្វីស (KFS) និង​មូលនិធិ​គន្ធបុប្ផា​កម្ពុជា (CKF) ព្រមទាំង​សប្បុរសជន​គ្រប់ៗ​រូប ដែល​តែងតែ​ឧបត្ថម្ភ​គាំទ្រ​ដំណើរការ នៃ​មន្ទីរពេទ្យ​គន្ធបុប្ផា។ សូម​ជម្រាប​ថា រាល់​ការ​ព្យាបាល​ទាំងអស់ គឺ ឥតគិតថ្លៃ​សម្រាប់​គ្រប់ៗគ្នា ដោយ​គ្មាន​ការ​រើសអើង​ឡើយ៕ ដោយ: ហៀប ចាន់ថា ប្រចាំខេត្តសៀមរាប

ព័ត៌មានគួរចាប់អារម្មណ៍

ពិធីសំណេះសំណាលជាមួយមន្ត្រីនគរបាលជាតិ ប្រចាំប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត.!!! (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះអញ្ជើញចូលរួមកិច្ចប្រជុំការងារការពារសន្តិសុខ សណ្តាប់ធ្នាប់ ព្រះរាជពិធីបួងសួងសុំសេចក្តីសុខ ជូនដល់ព្រះរាជាណាចក្រកម្ពុជា នៅ ខេត្តសៀមរាប (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកវរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ អធិការនៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត បានដឹកនាំកម្លាំងនៃអធិការដ្ឋាននគរបាលក្រុង ប្រជុំដាក់ផែនការ ការពាររក្សា សន្តិសុខ សុវត្ថិភាព ជូនថ្នាក់ដឹកនាំ និងដាក់ទិសដៅបន្តរក្សាសន្តិសុខសណ្ដាប់ធ្នាប់  ជូនបងប្អូន ដែររស់នៅក្នុងក្រុងប៉ោយប៉ែត នាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះ.. (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

ការរៀបចំសំណង់ និងការតុបតែងផ្សេងៗនៃព្រឹត្តិការណ៍អង្គរសង្ក្រាន្ត នៅបរិវេណមុខប្រាសាទអង្គរវត្តបានចាប់ផ្តើមបង្ហាញសម្រស់ហើយ (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឪពុកអ្នកម្តាយ លោក សុខ វុទ្ធី និងភរិយា គឺ អ្នកស្រី តាំង សុខមុំ ព្រមទាំងក្រុមការងារបានបន្តនាំយក សម្ភារៈសិក្សា និងថវិកា ចែកជូនដល់សិស្សានុសិស្ស ៤៥៨ នាក់ (ប៉ោយប៉ែតប៉ុស្តិ៍)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
2049 នាក់
ម្សិលមិញ :
1328 នាក់
សប្តាហ៍នេះ :
7361 នាក់
ខែនេះ :
23199 នាក់
3 ខែនេះ :
77818 នាក់
សរុប :
1661745 នាក់