«មាននវីដេអូ»ជនជាតិចិនជំរិតទារប្រាក់ពីជនជាតិចិនដូចគ្នាឈានដល់ការផ្ទុះអាវុធបង្កការភ្ញាក់ផ្អើលទាំងព្រឹកនៅក្រុងព្រះសីហនុ.!!!
ខេត្តព្រះសីហនុ៖ មានករណីជនជាតិចិនជំរិតទារប្រាក់ពីជនជាតិចិនដូចគ្នាឈានដល់ការផ្ទុះអាវុធបង្កការភ្ញាក់ផ្អើលទាំងព្រឹកនៅក្រុងព្រះសីហនុ នៅវេលាម៉ោ០៦នឹង០០នាទីព្រឹក ត្រូវនឹងថ្ងៃអាទិត្យ ទី១៣ ខែសីហា ឆ្នាំ២០២៣។
ជំនាញនៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ក្រោយពីទទួលបានព័ត៌មានពីប្រជាពលរដ្ឋម្នាក់បានរាយការណ៍មកថា មាន ជនជាតិចិនម្នាក់ ត្រូវបានក្រុមមិនស្គាល់អត្តសញ្ញាណបានចាប់ជំរិតមនុស្សទៅចូលក្នុងរថយន្ត,,, ភ្លាមនោះដែរកម្លាំងជំនាញនៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានចាត់កម្លាំងចុះប្រតិបត្តិការស្រាវជ្រាវលើករណីនេះយ៉ាងយកចិត្តទុកដាក់រហូតឈានដល់កំណត់អត្តសញ្ញាណរថយន្តដែលជន សង្ស័យជិះធ្វើសកម្មភាព និងធ្វើការជិះដេញតាមរថយន្តរបស់ជនសង្ស័យ លុះដល់ចំណុច ស្ថានីយ៍ប្រេង សូគីមិច ផ្សារលើ ស្ថិតក្នុងភូមិ២ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ បានឃើញរថយន្តរបស់ជនសង្ស័យបានបើកទៅបុកម៉ូតូរបស់ប្រជាពលរដ្ឋកំពុងបើកបរបណ្តាលអោយរងរបួសបុរស១នាក់ បន្ទាប់មក រថយន្តរបស់ជនសង្ស័យបានបន្តបើករត់គេចខ្លួនបន្តទៀត លុះដល់ចំណុច មុខផ្សារលើស្ថិតក្នុង ភូមិ២ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ កម្លាំងសមត្ថកិច្ចយើងធ្វើការស្ទាក់រថយន្តរបស់ជនសង្ស័យបានភ្លាមៗ។
ចំណែកជនសង្ស័យទាំង២នាក់បានចុះពីរថយន្តរត់គេចខ្លួនចែកផ្លូវគ្នា ដោយមាន ១នាក់ សៀតអាវុធខ្លី១ដើមនៅនឹងចង្កេះ និង១នាក់ទៀតមានកាន់កូនកាំបិតចុងស្រួច១ដើមក្នុងដៃ បន្ទាប់មក កម្លាំងសមត្ថកិច្ចយើងបានដេញចាប់ទាំងប្រផាត់ប្រភីង រហូតចាប់ឃាត់ខ្លួនបានជនសង្ស័យ១នាក់ ដែលមានអាវុធខ្លី ចំណែកជនសង្ស័យ១នាក់ទៀតដែលកាន់កូនកាំបិតចុងស្រួច បានយកកូនកាំបិតមកចាក់លើសមត្ថកិច្ចយើង ភ្លាមនោះកម្លាំងសមត្ថកិច្ចយើងបានធ្វើការផ្ទុះអាវុធ១គ្រាប់ទៅលើដី ដើម្បីគំរាមជនសង្ស័យ តែគ្រាប់បានផ្លាតទៅចំនឹងជើងខាងឆ្វេងរបស់ជនសង្ស័យ បន្ទាប់មក កម្លាំងសមត្ថកិច្ចយើងបាននាំជនរងគ្រោះ ១នាក់ ភេទប្រុស ជនជាតិចិន រងរបួសក និងជនសង្ស័យ១នាក់ ភេទប្រុស ជនជាតចិន រងរបួសជើង ទៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ ដើម្បីព្យាបាលរបួស។
ជនរងគ្រោះចំនួន ០១នាក់ ភេទប្រុស ជនជាតិចិន កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ។
ចំណែកជនសង្ស័យចំនួន ២នាក់ ភេទ ប្រុស ជនជាតិចិន មាន១នាក់កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ រីឯសម្ភារវត្ថុតាងចាប់យកបាន: រថយន្ត១គ្រឿង ម៉ាក Mercedes C300 ពណ៌ស ពាក់ស្លាកលេខ កម្ពុជា KLK.9898 ជាមធ្យោបាយជិះធ្វើសកម្មភាពប្រើប្រាស់អាវុធខ្លី១ដើមម៉ាក K59 ពណ៌ខ្មៅ លេខសម្គាល់គ្មាន បង់ ១. មាន ៣គ្រាប់. កូនកាំបិតចុងស្រួច០១ដើម មានប្រឡាក់ឈាមរបស់ជនរងគ្រោះ. ទូរស័ព្ទដៃ ២គ្រឿង. លិខិតឆ្លងដែន២ក្បាល. កាតរឹង ២សន្លឹក. កាបូបក្រវាត់ចង្កេះ ១. នាឡិកាដៃ ២គ្រឿង។
បច្ចុប្បន្នករណីខាងលើ ជំនាញការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាលកំពុងសួរនាំជនសង្ស័យ និងបញ្ជូនទៅតុលាការចាត់ការតាមច្បាប់៕