ថ្ងៃសុក្រ ទី១៨ ខែមេសា ឆ្នាំ២០៥០
លោកអគ្គនាយក ជួង វណ្ណអាង ចាងហ្វាងការផ្សាយ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ ( www.poipetpostnews.com ) whatsapp 092190098_ 0886606773 / Facebook ប៉ោយប៉ែតប៉ុស្តិ៍ / Page គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ / YouTube គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ / 📢 សេចក្តីជូនដំណឹងៈ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ ត្រូវការជ្រើសរើសភ្នាក់ងារបន្ថែម ២៥ រាជធានី.ខេត្ត.ក្រុង.បើបងប្អូនមានចំណាប់អារម្មណ៍ សូមធ្វើការទំនាក់ទំនងមកការិយាល័យនិពន្ធ តាមរយៈលេខទូរស័ព្ទចំនួនពីរខ្សែTell.092190098_ 0886606773) ដែលមានទីតាំងស្នាក់ការ ភូមិមិត្តភាព សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ សូមអរគុណ៕
សេចក្តីបំភ្លឺព័ត៌មាន៖ របស់ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ
Mon,14 August 2023 (Time 03:46 PM)
ដោយ ៖ គេហទំព័រ ប៉ោយប៉ែត ប៉ុស្តិ៍ (ចំនួនអ្នកអាន: 274នាក់)


អ្នកនាំពាក្យនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ សូមជម្រាបជូនដល់សាធារណៈជន អ្នកសារ ព័ត៌មាន និងអ្នកប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គម មេត្តាជ្រាបនូវករណីបង្ក្រាបគ្រឿងញៀនកាលពីថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៣ វេលាម៉ោង១០និង៣០នាទី មានប្រជាពលរដ្ឋឈ្មោះ ងួន ង៉ាន ភេទប្រុស អាយុ៣៩ឆ្នាំ បានរាយការណ៍ថាមានឈ្មោះ លាង ឡាង ភេទប្រុស អាយុ៣២ឆ្នាំ នៅភូមិពោធិរៀង ឃុំអូរប្រាសាទ ស្រុកមង្គលបូរី បានឲ្យខ្លួនទៅយកថ្នាំញៀន ចំនួន៤០០.០០០រៀល នៅចំណុចវត្តដងរុន ភូមិដងរុន ឃុំបន្ទាយនាង ស្រុកមង្គលបូរី។ ដោយមានការសម្របសម្រួលពី ឯកឧត្តមព្រះរាជអាជ្ញា កម្លាំងជំនាញស្រុកមង្គលបូរី បានចុះទៅដល់វត្តដងរុន ប្រទះឃើញជនសង្ស័យឈ្មោះ លាង ឡាង ភេទប្រុស អាយុ ៣២ឆ្នាំ ជិះម៉ូតូក្នុងវត្តដៃកាន់ទូរស័ព្ទបម្រុងគេចខ្លួនកម្លាំង យើងឃើញចាប់ឃាត់ខ្លួន ហើយត្រួតពិនិត្យរកគ្រឿងញៀន ជនសង្ស័យឆ្លើយថាខ្លួនបានបោះថ្នាំញៀនចោលតែមិន បានប្រាប់ថាបោះចោលនៅកន្លែងណា បន្ទាប់មកក៏បាននាំខ្លួនមកអធិការដ្ឋាននគរបាលស្រុកមង្គលបូរី ដើម្បីសាកសួរ បន្ថែម ជនសង្ស័យបានសុំហូបបាយ និងសុំជួបម្ដាយមីងឈ្មោះ ធា បានគាត់ដឹងពីជម្ងឺខ្ញុំយ៉ាងមិច។ ពេលនោះ សមត្ថកិច្ចបានឲ្យបាយហូបមួយកញ្ចប់ហូបមិនទាន់រួចផង ជនសង្ស័យថាឈឺពោះហើយសុំទឹកផឹកអស់ជាច្រើនដប សុំចូលបន្ទប់ទឹក ឃើញជនសង្ស័យយកទឹកស្រោចខ្លួនស្រែកថាក្ដៅណាស់ៗ យើងមានការសង្ស័យថា ជនសង្ស័យ អាចលេបថ្នាំញៀនចូលក្នុងពោះ ឃើញជនសង្ស័យមានអាការះប្លែក បែកពពុះមាត់លូនចេញពីបន្ទប់ទឹក ភ្លាមនោះ (នៅម៉ោង១៣:០០នាទី)កម្លាំងបានបញ្ជូនទៅកាន់មន្ទីរពេទ្យរួចបានធ្វើ តេស្តទឹកនោមរកសារធាតុញៀន(វិជ្ជមាន)។ ហើយក្រុមគ្រូពេទ្យបានជួយសង្គ្រោះជាបន្ទាន់រហូតដល់ម៉ោង១៧:១៥នាទីជនសង្ស័យបានស្លាប់។ ក្រុមគ្រូពេទ្យនិង នគរបាលជំនាញកោសល្យវិច្ឆ័យធ្វើការត្រួតពិនិត្យឃើញថា ជនសង្ស័យពិតជាស្លាប់ដោយសារគាំងបេះដូង ក្រុមគ្រួសារសពបានទទួលស្គាល់តាមការពិនិត្យរបស់ក្រុមគ្រូពេទ្យក្នុងករណីស្លាប់នេះគឺដោយសារគាំងបេះដូង ពិតប្រាកដមែន។ ក្រោយពីមានការឯកភាពពី ឯកឧត្ដមព្រះរាជអាជ្ញា កំលាំងជំនាញបានប្រគល់សាកសពជូនក្រុម គ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។ យើងខ្ញុំសូមអំពាវនាវដល់សាធារណៈជន សូមមេត្តាកុំធ្វើការសន្និដ្ឋានវាយតម្លៃរឿងហេតុដោយពុំមានមូលដ្ឋាន ច្បាស់លាស់ នាំអោយប៉ះពាល់ដល់កិត្តិយស និងសេចក្តីថ្លៃថ្នូររបស់បុគ្គលឬស្ថាប័នអនុវត្តច្បាប់។ អាស្រ័យហេតុនេះ សូមសាធារណៈជន អ្នកសារព័ត៌មាន និងអ្នកប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គម មេត្តាទទួលជ្រាបជាព័ត៌មាន៕

ព័ត៌មានគួរចាប់អារម្មណ៍

ពិធីសំណេះសំណាលជាមួយមន្ត្រីនគរបាលជាតិ ប្រចាំប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត.!!! (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះអញ្ជើញចូលរួមកិច្ចប្រជុំការងារការពារសន្តិសុខ សណ្តាប់ធ្នាប់ ព្រះរាជពិធីបួងសួងសុំសេចក្តីសុខ ជូនដល់ព្រះរាជាណាចក្រកម្ពុជា នៅ ខេត្តសៀមរាប (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកវរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ អធិការនៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត បានដឹកនាំកម្លាំងនៃអធិការដ្ឋាននគរបាលក្រុង ប្រជុំដាក់ផែនការ ការពាររក្សា សន្តិសុខ សុវត្ថិភាព ជូនថ្នាក់ដឹកនាំ និងដាក់ទិសដៅបន្តរក្សាសន្តិសុខសណ្ដាប់ធ្នាប់  ជូនបងប្អូន ដែររស់នៅក្នុងក្រុងប៉ោយប៉ែត នាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះ.. (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

ការរៀបចំសំណង់ និងការតុបតែងផ្សេងៗនៃព្រឹត្តិការណ៍អង្គរសង្ក្រាន្ត នៅបរិវេណមុខប្រាសាទអង្គរវត្តបានចាប់ផ្តើមបង្ហាញសម្រស់ហើយ (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឪពុកអ្នកម្តាយ លោក សុខ វុទ្ធី និងភរិយា គឺ អ្នកស្រី តាំង សុខមុំ ព្រមទាំងក្រុមការងារបានបន្តនាំយក សម្ភារៈសិក្សា និងថវិកា ចែកជូនដល់សិស្សានុសិស្ស ៤៥៨ នាក់ (ប៉ោយប៉ែតប៉ុស្តិ៍)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1558 នាក់
ម្សិលមិញ :
1328 នាក់
សប្តាហ៍នេះ :
6870 នាក់
ខែនេះ :
22708 នាក់
3 ខែនេះ :
77327 នាក់
សរុប :
1661254 នាក់