ថ្ងៃព្រហស្បតិ៍ ទី០៥ ខែតុលា ឆ្នាំ២០៥០
លោកអគ្គនាយក ជួង វណ្ណអាង ចាងហ្វាងការផ្សាយ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ ( www.poipetpostnews.com ) whatsapp 092190098 / 0886606773 / Facebook ប៉ោយប៉ែតប៉ុស្តិ៍ / Page គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ / YouTube គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ / 📢 សេចក្តីជូនដំណឹងៈ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ ត្រូវការជ្រើសរើសភ្នាក់ងារបន្ថែម ២៥ រាជធានី.ខេត្ត.ក្រុង.បើបងប្អូនមានចំណាប់អារម្មណ៍ សូមធ្វើការទំនាក់ទំនងមកការិយាល័យនិពន្ធ តាមរយៈលេខទូរស័ព្ទចំនួនពីរខ្សែTell.092 190 098 - 088 66 06 773 ) ដែលមានទីតាំងស្នាក់ការ ភូមិមិត្តភាព សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ សូមអរគុណ៕
នាយករដ្ឋមន្រ្តីថ្មីរបស់កម្ពុជា និងថៃ អបអរសាទរគ្នាទៅវិញទៅមកតាមរយៈទូរស័ព្ទ បន្ទាប់ពីរដ្ឋសភាបោះឆ្នោតជ្រើសរើសជានាយករដ្ឋមន្រ្តី
Tue,22 August 2023 (Time 07:25 PM)
ដោយ ៖ គេហទំព័រ ប៉ោយប៉ែត ប៉ុស្តិ៍ (ចំនួនអ្នកអាន: 137នាក់)


ថ្ងៃអង្គារ ទី២២ ខែសីហា ឆ្នាំ២០២៣នេះគឺជាថ្ងៃប្រវត្តិសាស្រ្តដ៏អស្ចារ្យ ដែលប្រទេសពីរ កាន់របបរាជានិយមដូចគ្នានៅជិតខាងគ្នា គឺប្រទេសកម្ពុជា និងប្រទេសថៃ ទទួលបាននាយករដ្ឋមន្រ្តីថ្មីក្នុងថ្ងៃតែមួយ។ បើយោងព័ត៌មាន Fresh News បានចុះផ្សាយមុននេះបន្តិច ឯកឧត្តមបណ្ឌិតទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋន្រ្តីកម្ពុជា បានថ្លែងប្រាប់លោក លឹម ជាវុត្ថា អគ្គនាយកបណ្តាញព័ត៌មាន Fresh News យ៉ាងដូច្នេះថា «នៅល្ងាចថ្ងៃនេះខ្ញុំបានទូរស័ព្ទ​អបអរសាទរគ្នាទៅវិញទៅមក ជាមួយនាយករដ្ឋមន្រ្តីថ្មីរបស់ប្រទេសថៃ ឯកឧត្តម Srettha Thavisin បន្ទាប់ពីរដ្ឋសភាបានបោះឆ្នោតជ្រើសរើស ជានាយករដ្ឋមន្រ្តី ហើយយើងទាំងពីរនាក់បានប្តេជ្ញាចិត្ត នឹងពង្រឹងមិត្តភាព និងសហប្រតិបត្តិការរវាងរាជរដ្ឋាភិបាល និងប្រជាពលរដ្ឋទាំងពីរឲ្យរីកចម្រើនបន្ថែមទៀត»។ នៅក្នុងកិច្ចសន្ទនាប្រកបដោយក្តីរីករាយរវាងមេដឹកនាំថ្មីទាំងពីរនោះ, ឯកឧត្តម Srettha Thavisin នាយករដ្ឋមន្រ្តីថៃ បានថ្លែងប្រាប់ថា ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ជាប្រមុខដឹកនាំរាជរដ្ឋាភិបាលទី១ ដែលបានទូរស័ព្ទអបអរសាទរជូនលោក បន្ទាប់ពីក្លាយជានាយករដ្ឋមន្រ្តីនៅថ្ងៃនេះ។ សូមជំរាបថា នៅព្រឹកថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣ រដ្ឋសភាកម្ពុជា បានបោះឆ្នោតអនុម័តគាំទ្រទាំងស្រុងលើសមាសភាពគណៈរដ្ឋមន្ត្រីថ្មី ដែលមានឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី ស្របពេលជាមួយនេះ នៅរសៀលថ្ងៃដដែល សភាថៃបានបោះឆ្នោតជ្រើសរើសលោក Srettha Thavisin ជានាយករដ្ឋមន្ត្រីថ្មីរបស់ថៃផងដែរ៕

ព័ត៌មានគួរចាប់អារម្មណ៍

Video ឯកឧត្ដម អ៊ុំ រាត្រី ដឹកនាំប្រតិភូខេត្តទទួលស្វាគមន៍បដិសណ្ឋារកិច្ច ជួបជាមួយ​ ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី​ រដ្ឋមន្រ្តីក្រសួងការបរទេស​ និងប្រតិភូ​ នៃព្រះរាជាណាចក្រថៃនៅច្រកទ្វារអន្តរជាតិ(ណងអៀង-ស្ទឹងបត់).!!! (គេហទំព័រ ប៉ោយប៉ែត ប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

Video រឿងកាន់តែតានតឹងហើយលោក ផែង វណ្ណៈ អេឺយ.! អង្គភាពសារព័ត៌មានជាច្រើនរួមនិងគេហទំព័រ«ដើមរាំង» នាំគ្នាប្រកាស ថ្កោលទោសចំពោះរូបលោក តើឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្រ្តីក្រសួងព័ត៌មាន ចាត់វិធានការយ៉ាងណាទៅលើលោក ផែង វណ្ណៈ ដែលកំពុងបំពានសិទ្ធិទៅលើអ្នកសារព័ត៌មានពេញមួយស្រុកខ្មែរ.??? (គេហទំព័រ ប៉ោយប៉ែត ប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

Video ក្មេង២នាក់លង់ទឹកនៅវាលស្រែស្លា.ប់ បង្កអោយឪពុកម្តាយនិងអ្នកភូមិភ័យស្លន់ស្លោចុះជួយសង្គ្រោះ .. (គេហទំព័រ ប៉ោយប៉ែត ប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

Video ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា ផ្ដើមចេញពីជោគជ័យនៅខេត្តបាត់ដំបង ទើបរាជរដ្ឋាភិបាលសម្រេចផ្ទេរមុខងារក្នុងវិស័យអប់រំ យុវជន និងកីឡា ទៅឱ្យរដ្ឋបាលក្រុង ស្រុក ខណ្ឌទូទាំងប្រទេស.!!! (គេហទំព័រ ប៉ោយប៉ែត ប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ត្រៀមខ្លួនជំរុញ និងលើកកម្ពស់ទំនាក់ទំនងរាល់ការងារពាក់ព័ន្ធរវាងក្រសួងមហាផ្ទៃ និងលេខាធិការអាស៊ាន (គេហទំព័រ ប៉ោយប៉ែត ប៉ុស្តិ៍)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
63 នាក់
ម្សិលមិញ :
256 នាក់
សប្តាហ៍នេះ :
5649 នាក់
ខែនេះ :
21111 នាក់
3 ខែនេះ :
49553 នាក់
សរុប :
1313164 នាក់