ព័ត៌មានអន្តរជាតិ៖ ចាប់តាំងពី ព្រះមហាក្សត្រព្រះបាទ Maha Vajiralongkorn តែងតាំងលោក ស្រេតថា ថាវីស៊ីន (Srettha Thavisin) ជានាយករដ្ឋមន្ត្រីទី៣០ របស់ប្រទេសថៃជាផ្លូវការ ព័ត៌មានផ្ទាល់ខ្លួនមួយចំនួន និងមនុស្សពាក់ព័ន្ធនឹងនាយករដ្ឋមន្ត្រីរូបនេះ ត្រូវគេតាមដាន និងជីកកកាយ សឹងគ្មានចន្លោះ។ ចំពោះកូនស្រីពៅរបស់លោក ស្រេតថា ត្បិតថាមានវ័យក្មេងនៅឡើយ ប៉ុន្តែស្រ្តីរូបនេះគឺជាសេដ្ឋីនីលំដាប់ប្រទេស ព្រោះកាន់កាប់អាជីវកម្មរាប់ពាន់លានបាតនៅក្នុងដៃ ចំណែកឯការសិក្សាក៏មានប្រវត្តិខ្ពស់ថែមទៀត។ បច្ចុប្បន្ន ចាណាន់ដា ថាវីស៊ីន គឺជា CEO និងជានាយិកា Sansiri ដែលជាក្រុមហ៊ុនអចលនទ្រព្យដ៏បំផុតមួយនៅក្នុងប្រទេសថៃ ខណៈតម្លៃភាគហ៊ុនមានតម្លៃដល់ទៅរាប់ពាន់លានបាតឯណោះ។ រីឯការអប់រំវិញ ចាណាន់ដា បានបញ្ចប់ថ្នាក់បរិញ្ញាបត្រផ្នែកប្រសាទវិទ្យា នៅមហាវិទ្យាល័យ Barnard និងបានបន្តថ្នាក់អនុបណ្ឌិតផ្នែកគ្លីនិកផ្តោតលើគ្រួសារ យុវជន និងកុមារ នៅសាកលវិទ្យាល័យ Columbia សហរដ្ឋអាមេរិក។ ជាមួយគ្នានោះ សមាជិកគ្រួសាររបស់លោក ស្ត្រេតថា ក៏ត្រូវបានបណ្ដាញអ្នកសារព័ត៌មានតាមស្វែងរក និងទម្លាយប្រវត្តិខ្លះៗរបស់ពួកគេផងដែរ។ លោក ស្រេតថា ថាវីស៊ីន បានរៀបការជាមួយវេជ្ជបណ្ឌិតថែទាំសម្រស់លោកស្រី Pakpilai Thavisin ដោយទទួលបានចំណងដៃកូនប្រុសពីរនាក់គឺ: ណាផាត់ ថាវីស៊ីន (Napat Thavisin) និង វ៉ារ៉ាត់ ថាវីស៊ីន (Warat Thavisin) និងកូនស្រីពៅឈ្មោះ ចាណាន់ដា ថាវីស៊ីន (Chananda Thavisin) ។ ក្រៅពីកាន់ហ៊ុននៅ Sansiri នាងក៏ជាម្ចាស់ជំនួញជាច្រើនផ្សេងទៀតផងដែរ ហើយអ្នកជំនួញរូបនេះកំពុងកាន់កាប់ក្រុមហ៊ុនលក់ផលិតផលម្ហូបអាហារ និងហាងនំបុ័ង Kin Drink Co, Ltd ក្រុមហ៊ុនអាជីវកម្មផលិត និងចែកចាយអាហារ និងភេសជ្ជៈ Bev Babe Co., Ltd. ក្រុមហ៊ុន Taste Good Co., Ltd. ដែលកំពុងដំណើរការលើអាជីវកម្មសេវាកម្មម្ហូបអាហារនៅក្នុងភោជនីយដ្ឋាន ក្រុមហ៊ុនម៉ូទ័រអគ្គិសនី និងម៉ាស៊ីនភ្លើង Charger Management Co., Ltd. និងក្រុមហ៊ុនអាជីវកម្មផលិត និងបញ្ជូនអគ្គិសនី Iron Energy Corporation Co, Ltd ។ យ៉ាងណាមិញ ទ្រព្យសម្បត្តិសុទ្ធរបស់សេដ្ឋីនីវ័យក្មេងរូបនេះមិនត្រូវបានសារព័ត៌មានអង្គភាពណាមួយទម្លាយជាសាធារណៈនោះទេ៕ ដកស្រង់ពី៖ ព័ត៌មានកម្ពុជាថ្មី
ព័ត៌មានគួរចាប់អារម្មណ៍
Video ឯកឧត្ដម អ៊ុំ រាត្រី ដឹកនាំប្រតិភូខេត្តទទួលស្វាគមន៍បដិសណ្ឋារកិច្ច ជួបជាមួយ ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការបរទេស និងប្រតិភូ នៃព្រះរាជាណាចក្រថៃនៅច្រកទ្វារអន្តរជាតិ(ណងអៀង-ស្ទឹងបត់).!!! (គេហទំព័រ ប៉ោយប៉ែត ប៉ុស្តិ៍)
Video រឿងកាន់តែតានតឹងហើយលោក ផែង វណ្ណៈ អេឺយ.! អង្គភាពសារព័ត៌មានជាច្រើនរួមនិងគេហទំព័រ«ដើមរាំង» នាំគ្នាប្រកាស ថ្កោលទោសចំពោះរូបលោក តើឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្រ្តីក្រសួងព័ត៌មាន ចាត់វិធានការយ៉ាងណាទៅលើលោក ផែង វណ្ណៈ ដែលកំពុងបំពានសិទ្ធិទៅលើអ្នកសារព័ត៌មានពេញមួយស្រុកខ្មែរ.??? (គេហទំព័រ ប៉ោយប៉ែត ប៉ុស្តិ៍)
Video ក្មេង២នាក់លង់ទឹកនៅវាលស្រែស្លា.ប់ បង្កអោយឪពុកម្តាយនិងអ្នកភូមិភ័យស្លន់ស្លោចុះជួយសង្គ្រោះ .. (គេហទំព័រ ប៉ោយប៉ែត ប៉ុស្តិ៍)
Video ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា ផ្ដើមចេញពីជោគជ័យនៅខេត្តបាត់ដំបង ទើបរាជរដ្ឋាភិបាលសម្រេចផ្ទេរមុខងារក្នុងវិស័យអប់រំ យុវជន និងកីឡា ទៅឱ្យរដ្ឋបាលក្រុង ស្រុក ខណ្ឌទូទាំងប្រទេស.!!! (គេហទំព័រ ប៉ោយប៉ែត ប៉ុស្តិ៍)
ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ត្រៀមខ្លួនជំរុញ និងលើកកម្ពស់ទំនាក់ទំនងរាល់ការងារពាក់ព័ន្ធរវាងក្រសួងមហាផ្ទៃ និងលេខាធិការអាស៊ាន (គេហទំព័រ ប៉ោយប៉ែត ប៉ុស្តិ៍)
វីដែអូ
ចំនួនអ្នកទស្សនា