ថ្ងៃសុក្រ ទី១៨ ខែមេសា ឆ្នាំ២០៥០
លោកអគ្គនាយក ជួង វណ្ណអាង ចាងហ្វាងការផ្សាយ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ ( www.poipetpostnews.com ) whatsapp 092190098_ 0886606773 / Facebook ប៉ោយប៉ែតប៉ុស្តិ៍ / Page គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ / YouTube គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ / 📢 សេចក្តីជូនដំណឹងៈ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ ត្រូវការជ្រើសរើសភ្នាក់ងារបន្ថែម ២៥ រាជធានី.ខេត្ត.ក្រុង.បើបងប្អូនមានចំណាប់អារម្មណ៍ សូមធ្វើការទំនាក់ទំនងមកការិយាល័យនិពន្ធ តាមរយៈលេខទូរស័ព្ទចំនួនពីរខ្សែTell.092190098_ 0886606773) ដែលមានទីតាំងស្នាក់ការ ភូមិមិត្តភាព សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ សូមអរគុណ៕
លោក ង៉ោ ម៉េងជ្រួន ជម្រុញអោយមេឃុំថ្មីនៃឃុំម៉ាឡៃពង្រឹងការងារនិងផ្តល់សេវាសាធារណ:ជូនពលរដ្ឋបានល្អប្រសើរបន្ថែម...
Fri,25 August 2023 (Time 10:12 AM)
ដោយ ៖ គេហទំព័រ ប៉ោយប៉ែត ប៉ុស្តិ៍ (ចំនួនអ្នកអាន: 283នាក់)


ខេត្តបន្ទាយមានជ័យ៖ កាលពីម្សិលមិញ ថ្ងៃទី ២៤ ខែសីហា ឆ្នាំ២០២៣ លោក ង៉ោ ម៉េងជ្រួន អភិបាលរងខេត្តបន្ទាយមានជ័យ បានថ្លែងក្នុងពិធីប្រកាសចូលកាន់តំណែងប្រធានក្រុមប្រឹក្សា និងជាមេឃុំ ជំទប់ទី១ និងសមាជិកក្រុមប្រឹក្សាឃុំម៉ាឡៃ ស្រុកម៉ាឡៃ កាដែលពិធីធ្វើនៅសាលាឃុំម៉ាឡៃ ស្រុកម៉ាឡៃថា៖ រដ្ឋបាលខេត្ត ជម្រុញអោយមេឃុំថ្មីនៃឃុំម៉ាឡៃពង្រឹងការងារ និងផ្តល់សេវាសាធារណ:ជូនពលរដ្ឋអោយបានល្អបន្ថែមទៀត។ ពិធីនោះមានការចូលរួមដោយសមាជិកក្រុមប្រឹក្សាខេត្ត ប្រធាន/អនុប្រធានមន្ទីរ ប្រធានក្រុមប្រឹក្សាស្រុក/សមាជិក អភិបាលរងស្រុក មន្ត្រីរាជការ កងកម្លាំង សង្គមស៊ីវិល ផ្នែកឯកជននិងភ្ញៀវជាច្រើន ។ លោក ថោង ច័ន្ទរឹទ្ធី នាយករងរដ្ឋបាលសាលាខេត្តបន្ទាយមានជ័យបានអានប្រកាសស្តីពីការផ្លាស់ប្តូរនិងទទួលស្គាល់ប្រធានក្រុមប្រឹក្សានិងជាមេឃុំម៉ាឡៃ ។ ក្នុងនោះ ត្រូវបានផ្លាស់ប្តូរប្រធានក្រុមប្រឹក្សាឃុំនិងជាមេឃុំម៉ាឡៃពីលោក ឌឹម សុខ ដែលទទួលមរណភាពមកលោកស្រី ខឹម ខេង ជំនួសវិញ។ លោក គង់ វណ្ណថេង ឡើងជាជំទប់ទី១ ជំនួសលោកស្រី ខឹម ខេង និងលោក ប៉ែន សៀង ជាសមាជិកក្រុមប្រឹក្សាឃុំជំនួសលោក គង់ វណ្ណថេង ។ លោកស្រី ខឹម ខេង ប្រធានក្រុមប្រឹក្សាឃុំនិងជាមេឃុំម៉ាឡៃនិងសហការីបានប្តេជ្ញាចិត្តថា នឹងខិតខំបំពេញភារកិច្ចអោយបានលទ្ធផលល្អ មានប្រសិទ្ធភាពនិងប្រកបដោយការទទួលខុសត្រូវ ហើយបម្រើសេវារដ្ឋបាលនិងសេវាសាធារណ:ជូនប្រជាពលរដ្ឋនិងមហាជនអោយបានស្របតាមសំណូមពរ ។ លោក ង៉ោ ម៉េងជ្រួន អភិបាលរងខេត្តបន្ទាយមានជ័យក្នុងនាមរដ្ឋបាលខេត្តនិងលោកអភិបាលខេត្តបានសម្តែងសមានចិត្តចំពោះមរណភាពរបស់លោក ឌឹម សុខ មេឃុំចាស់ថាជាការបាត់បង់មន្ត្រីនិងធនធានមនុស្សដ៏ល្អនិងសំខាន់ម្នាក់។ លោក ង៉ោ ម៉េងជ្រួន បានស្នើអោយលោកស្រី លោកដែលទើបទទួលការតែងតាំងថ្មីត្រូវបន្តរួបរួមសាមគ្គីនិងសហការជាមួយអ្នក/អង្គភាពពាក់ព័ន្ធ យកចិត្តទុកដាក់អនុវត្តតួនាទី ភារកិច្ចចំពោះមុខធំចំនួនពីរជាចម្បង ក្នុងនោះមាន : ទី១-ត្រូវរួមគ្នាអនុវត្តនូវគោលនយោបាយភូមិ ឃុំ សង្កាត់មានសុវត្ថិភាព ទាំង៧ចំណុច ។ទី២- ត្រូវយកចិត្តទុកដាក់ផ្តល់សេវាជូនប្រជាពលរដ្ឋនៅមូលដ្ឋានរបស់ខ្លួនដោយផ្អែកតាមសេចក្តីណែនាំលេខ០១៨ សណនចុះថ្ងៃទី១៣ខែឧសភាឆ្នាំ២០២២ ស្តីពីបែបបទនិងនិតិវិធីនៃការផ្តល់សេវារដ្ឋបាលតាមយន្តការច្រកចេញចូលតែមួយនៃរដ្ឋបាលឃុំសង្កាត់៕

ព័ត៌មានគួរចាប់អារម្មណ៍

ពិធីសំណេះសំណាលជាមួយមន្ត្រីនគរបាលជាតិ ប្រចាំប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត.!!! (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះអញ្ជើញចូលរួមកិច្ចប្រជុំការងារការពារសន្តិសុខ សណ្តាប់ធ្នាប់ ព្រះរាជពិធីបួងសួងសុំសេចក្តីសុខ ជូនដល់ព្រះរាជាណាចក្រកម្ពុជា នៅ ខេត្តសៀមរាប (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកវរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ អធិការនៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត បានដឹកនាំកម្លាំងនៃអធិការដ្ឋាននគរបាលក្រុង ប្រជុំដាក់ផែនការ ការពាររក្សា សន្តិសុខ សុវត្ថិភាព ជូនថ្នាក់ដឹកនាំ និងដាក់ទិសដៅបន្តរក្សាសន្តិសុខសណ្ដាប់ធ្នាប់  ជូនបងប្អូន ដែររស់នៅក្នុងក្រុងប៉ោយប៉ែត នាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះ.. (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

ការរៀបចំសំណង់ និងការតុបតែងផ្សេងៗនៃព្រឹត្តិការណ៍អង្គរសង្ក្រាន្ត នៅបរិវេណមុខប្រាសាទអង្គរវត្តបានចាប់ផ្តើមបង្ហាញសម្រស់ហើយ (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឪពុកអ្នកម្តាយ លោក សុខ វុទ្ធី និងភរិយា គឺ អ្នកស្រី តាំង សុខមុំ ព្រមទាំងក្រុមការងារបានបន្តនាំយក សម្ភារៈសិក្សា និងថវិកា ចែកជូនដល់សិស្សានុសិស្ស ៤៥៨ នាក់ (ប៉ោយប៉ែតប៉ុស្តិ៍)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1980 នាក់
ម្សិលមិញ :
1328 នាក់
សប្តាហ៍នេះ :
7292 នាក់
ខែនេះ :
23130 នាក់
3 ខែនេះ :
77749 នាក់
សរុប :
1661676 នាក់