ថ្ងៃអាទិត្យ ទី២២ ខែធ្នូ ឆ្នាំ២០៥០
លោកអគ្គនាយក ជួង វណ្ណអាង ចាងហ្វាងការផ្សាយ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ ( www.poipetpostnews.com ) whatsapp 092190098_ 0886606773 / Facebook ប៉ោយប៉ែតប៉ុស្តិ៍ / Page គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ / YouTube គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ / 📢 សេចក្តីជូនដំណឹងៈ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ ត្រូវការជ្រើសរើសភ្នាក់ងារបន្ថែម ២៥ រាជធានី.ខេត្ត.ក្រុង.បើបងប្អូនមានចំណាប់អារម្មណ៍ សូមធ្វើការទំនាក់ទំនងមកការិយាល័យនិពន្ធ តាមរយៈលេខទូរស័ព្ទចំនួនពីរខ្សែTell.092190098_ 0886606773) ដែលមានទីតាំងស្នាក់ការ ភូមិមិត្តភាព សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ សូមអរគុណ៕
ក្រសួងមហាផ្ទៃ ចេញសេចក្តីប្រកាសបដិសេធចំពោះការផ្សាយរបស់វិទ្យុអាស៊ីសេរី RFA Khmer.!!!
Sat,26 August 2023 (Time 09:24 PM)
ដោយ ៖ គេហទំព័រ ប៉ោយប៉ែត ប៉ុស្តិ៍ (ចំនួនអ្នកអាន: 367នាក់)


សេចក្តីប្រកាសបដិសេធន៍ព័ត៌មានរបស់ក្រសួងមហាផ្ទៃលេខ: ០០៨សប្រក រាជធានីភ្នំពេញ ចុះថ្ងៃសៅរ៍ ទី២៦ ខែសីហា ឆ្នាំ២០២៣ ឆ្លើយតបទៅនឹងការផ្សាយព័ត៌មានតាមគេហទំព័ររបស់វិទ្យុអាស៊ីសេរីជាភាសាខ្មែរ (RFA Khmer) នាថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៣. ក្រោមចំណងជើងថា «អ្នកឃ្លាំមើលរិះគន់ការតែងតាំងកូនចៅ និងសាច់ញាតិ លោក ស ខេង ស្អេកស្កះក្នុងក្រសួងមហាផ្ទៃ» អ្នកនាំពាក្យក្រសួងមហាផ្ទៃ សូមប្រកាសបដិសេធ និងច្រាន ចោលជាដាច់ខាត ដោយសូមបកស្រាយជូនមហាជនបានជ្រាបដូចខាងក្រោម៖ ១. ករណីផ្សាយថា សម្តេចក្រឡាហោម ស ខេង ផ្ទេរអំណាចឱ្យកូនប្រុស គឺ ឯកឧត្តមបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ មកកាន់តំណែងជំនួសសម្តេច គឺជាការផ្សាយដែលមិន យល់ពីរដ្ឋធម្មនុញ្ញ ច្បាប់ និងគោលការណ៍របស់គណបក្សនយោបាយនានា ជុំវិញការរៀបចំនិងតែងតាំង សមាសភាពរាជរដ្ឋាភិបាល។ ពោលគឺ តំណែងដែលឯកឧត្តមបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងមហាផ្ទៃទទួលនាពេលនេះ ទី១- គឺជាការផ្គូផ្គងរបស់ ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ទី២- ជាការផ្តល់សេចក្តីទុកចិត្តដោយរដ្ឋសភា ដែលកើតចេញពីការ បោះឆ្នោតរបស់ប្រជាពលរដ្ឋ ទី៣-គឺជាការគោរពតាមព្រះរាជក្រឹត្យតែងតាំងរបស់ព្រះករុណាជាអម្ចាស់ជីវិត តម្កល់លើត្បូង។ ២. ចំពោះការដែលនិយាយថា សម្ដេចក្រឡាហោម ស ខេង តែងតាំង លោក ស រដ្ឋា កូនប្រុសពៅ ជាអគ្គស្នងការរង នៃអគ្គស្នងការដ្ឋាននគរបាលជាតិនោះ គឺកាន់តែខុសធ្ងន់ទៅទៀត ព្រោះ ទី១-សម្តេច ក្រឡាហោម ស ខេង ពុំមានសិទ្ធិអំណាចក្នុងការតែងតាំងមន្ត្រីរាជការ និងអ្នកមុខអ្នកការក្នុងក្រសួងមហាផ្ទៃ តទៅទៀតឡើយ ដោយសាររាជរដ្ឋាភិបាលចាស់ត្រូវបានរំសាយ ក្រោយរាជរដ្ឋាភិបាលថ្មីចូលកាន់តំណែង។ ទី២-លោក ស រដ្ឋា ចូលបម្រើការងារជានគរបាលជាតិក្នុងក្របខ័ណ្ឌក្រសួងមហាផ្ទៃ រយៈពេល១៨ឆ្នាំ បន្ទាប់ពីរៀនចប់បរិញ្ញាបត្រ។ លោក បានឆ្លងកាត់ការរៀនជំនាញនគរបាលនៅប្រទេសអូស្ត្រាលី ០១ឆ្នាំ រួច បន្តរៀនជំនាញប្រឆាំងភេរវកម្ម ០១ឆ្នាំនៅសហព័ន្ធអាល្លឺម៉ង់ និងបានឆ្លងកាត់ការបណ្តុះបណ្ដាលនៅសាលា ភូមិន្ទរដ្ឋបាល ផងដែរ។ ផ្អែកតាមចំណេះដឹង បទពិសោធន៍ និងអតីតភាពការងារ លោក ស រដ្ឋា ត្រូវបាន ទទួលការតែងតាំងជាអគ្គនាយករង នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដោយបានបំពេញការងារបានយ៉ាងល្អប្រសើរប្រកបដោយប្រសិទ្ធផល ជាអាទិ៍ ករណីចុះបង្ក្រាបបទល្មើសយ៉ាងក្តៅគគុកក្នុងខេត្តព្រះសីហនុ កន្លងទៅថ្មីៗនេះជាដើម។ ដូច្នេះ តំណែងអគ្គស្នងការរង នៃអគ្គស្នងការដ្ឋាននគរបាលរបស់លោក ស រដ្ឋា នាពេលនេះ គ្រាន់តែផ្ទេរពីអង្គភាពមួយទៅអង្គភាពមួយចំណុះក្រសួងមហាផ្ទៃដ៏ដែលប៉ុណ្ណោះ។ ៣. ជារួម ការនិយាយថា សម្ដេចក្រឡាហោម តែងតាំងកូនចៅសាច់ញាតិស្កេកស្កះក្នុងសួងមហាផ្ទៃ បែបគ្រួសារនិយម គឺជាការផ្សាយដែលពុំបានស្វែងយល់ពីគោលការណ៍តែងតាំងឡើយ ផ្ទុយពីភាពប្រាកដនិយម និងមានចេតនាមួលបង្កាច់ ធ្វើឱ្យមតិសាធារណជនយល់ច្រឡំមកលើសម្ដេចក្រឡាហោម ស ខេង។ ផ្ទុយមកវិញ មានមហាជនជាសាក្សី, សម្តេចក្រឡាហោម ស ខេង ពុំមែនជា បុគ្គលសួនតួនិយម គិតតែអំពីគ្រួសារនិយម ផលប្រយោជន៍ឯកជន ដូចការផ្សព្វផ្សាយនោះឡើយ។ ពោលគឺ សម្ដេចក្រឡាហោម ស ខេង ពុំមែនជាបុគ្គលដែលគិតតែពីផលប្រយោជន៍ផ្ទាល់ខ្លួននោះទេ គឺលោកតែង តែតម្កល់សុខទុក្ខប្រជាពលរដ្ឋ ផលប្រយោជន៍មហាជន ផលប្រយោជន៍សាធារណៈ និងផលប្រយោជន៍ ប្រទេសជាតិជាធំ ។ តាមការពិត មហាជនបានដឹងអស់ទៅហើយថា ការផ្សាយរបស់វិទ្យុមួយនេះ មានចរិតបែបណា និង ក្នុងគោលបំណងអ្វីនោះ។ និយាយឱ្យចំវិទ្យុនេះលែងជាវីទ្យុវិជ្ជាជីវៈក្នុងរបបសារព័ត៌មានទៀតហើយ គឺក្លាយជា វិទ្យុបម្រើឱ្យមនោគមន៍វិជ្ជាបរទេស និងពួកឧទ្ទាម ដែលនិរទេសខ្លួនតែប៉ុណ្ណោះ។ ជាក់ស្តែង វិទ្យុនេះធ្លាប់បានផ្សាយបទសម្ភាសជាមួយអ្នកវិភាគមានរោគសរសៃប្រសាទម្នាក់ ដែលនិរទេសខ្លួនទៅក្រៅស្រុក បាននិយាយថា មានការដោះដូរដីក្រសួងមហាផ្ទៃ។ តែជាការផ្សាយខុសស្រឡះ។ ពោលគឺ: មិនត្រឹមតែពុំមែនការ ដោះដូរដូចការផ្សាយ បែរជាមានការសាងសង់អគារទីស្ដីការក្រសួងកម្ពស់៩ជាន់យ៉ាងស្កឹមស្កៃអមដោយ រចនាប័ទ្មខ្មែរ យ៉ាងល្អប្រណិត ជាទីមោទករបស់មហាជនគ្រប់និន្នាការទៅវិញ។ ជាថ្មីម្ដងទៀត អ្នកនាំពាក្យក្រសួងមហាផ្ទៃ ចាត់ទុកការផ្សាយរបស់វិទ្យុអាស៊ីសេរីលើករណីនេះ ជាការផ្សាយគ្មានវិជ្ជាជីវៈ និងមានចរិតនយោបាយ ក្នុងគោលបំណងទុច្ចរិតធ្វើឱ្យប្រជាពលរដ្ឋមានការភាន់ច្រឡំ ប៉ះពាល់ដល់កិត្តិយស និងសេចក្តីថ្លៃថ្នូររបស់សម្ដេចក្រឡាហោម ដែលស្ទើរពេញមួយជីវិត លោកបាន និងកំពុងខិតខំបម្រើជាតិ សាសនា ព្រះមហាក្សត្រ និងបានចូលរួមចំណែកយ៉ាងធំធេង ក្រោមការដឹកនាំ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ធ្វើឲ្យមាតុភូមិកម្ពុជារបស់យើង មានសន្តិភាព ស្ថិរភាព នយោបាយ សន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈ និងមានការរីកចម្រើនគ្រប់វិស័យ៕

ព័ត៌មានគួរចាប់អារម្មណ៍

តាមរយៈការចង្អុលបង្ហាញផ្ទាល់របស់សម្តេចមហាបវរធិបតីហ៊ុន ម៉ាណែតនាយករដ្ឋមន្ត្រី ឯកឧត្តមបណ្ឌិត ប៉ាន់ខែម ប៊ុនថន ប្រើរយៈពេលវេលាចំនួន៣ម៉ោងប៉ុណ្ណោះ ដោះស្រាយវិវាទដីធ្លី១៨ឆ្នាំជូនប្រជាពលរដ្ឋបានបញ្ចប់ហើយនៅភូមិក្បាលស្ពាន១ សង្កាត់អូរជ្រៅ (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

មន្ត្រី បន្តផ្តល់អត្តសញ្ញាណប័ណ្ណ ជិត ១ម៉ឺនសន្លឹក និងសេវាអត្តសញ្ញាណកម្ម ជាង ២ម៉ឺនសេវាទៀត ជូនប្រជាពលរដ្ឋ (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោក គាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែតនាំយកអំណោយនិងថវិកាផ្ដល់ជូនស្ត្រីម្នាក់ដែលមានជំងឺប្រចាំកាយ ជាជំងដឹមហារីក សុដន់ (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកវរសេនីយ៍ទោ ទេព រដ្ឋា នាំថវិកាចំនួន ១,៥០០,០០០រៀល របស់លោកឧត្តមសេនីយ៍ទោស្នងការប្រគល់ជូនគ្រួសារសពលោក អនុសេនីយ៍ត្រី ហូ ឧត្តម មន្រ្តីប៉ុស្តិ៍នគរបាលទានកាំដែលបានទទួលមរណៈភាព (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

ខ្ចីម៉ូតូជិះមួយភ្លេតយកទៅលក់ដើរលេងស៊ីចាយអស់ ត្រូវម្ចាស់ប្តឹងសមត្ថកិច្ចចាប់ខ្នោះ.!!! (ប៉ោយប៉ែតប៉ុស្តិ៍)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1308 នាក់
ម្សិលមិញ :
518 នាក់
សប្តាហ៍នេះ :
6216 នាក់
ខែនេះ :
19437 នាក់
3 ខែនេះ :
71335 នាក់
សរុប :
1559504 នាក់