ថ្ងៃសុក្រ ទី១៨ ខែមេសា ឆ្នាំ២០៥០
លោកអគ្គនាយក ជួង វណ្ណអាង ចាងហ្វាងការផ្សាយ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ ( www.poipetpostnews.com ) whatsapp 092190098_ 0886606773 / Facebook ប៉ោយប៉ែតប៉ុស្តិ៍ / Page គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ / YouTube គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ / 📢 សេចក្តីជូនដំណឹងៈ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ ត្រូវការជ្រើសរើសភ្នាក់ងារបន្ថែម ២៥ រាជធានី.ខេត្ត.ក្រុង.បើបងប្អូនមានចំណាប់អារម្មណ៍ សូមធ្វើការទំនាក់ទំនងមកការិយាល័យនិពន្ធ តាមរយៈលេខទូរស័ព្ទចំនួនពីរខ្សែTell.092190098_ 0886606773) ដែលមានទីតាំងស្នាក់ការ ភូមិមិត្តភាព សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ សូមអរគុណ៕
មានវីដេអូ.! ក្រុមបាល់ទាត់កុមារី កម្រងសេនារាជឧត្តម ស្រុកព្រះស្តេច ខេត្តព្រៃវង ទទួលបានពានរង្វាន់ថ្នាក់ជាតិលេខ១ទូទាំងប្រទេសប្រចាំឆ្នាំ២០២៣
Sun,27 August 2023 (Time 08:10 AM)
ដោយ ៖ គេហទំព័រ ប៉ោយប៉ែត ប៉ុស្តិ៍ (ចំនួនអ្នកអាន: 277នាក់)


ខេត្តព្រៃវែង៖ រដ្ឋបាលស្រុកព្រះស្តេច រួមទាំងលោកគ្រូ អ្នកគ្រូ បានរៀបចំពិធីដង្ហែពានរង្វាន់ជ័យលាភីបាល់ទាត់លេខ១ របស់ក្រុមបាល់ទាត់កុមារី កម្រងសេនារាជឧត្តម ស្រុកព្រះស្តេច ខេត្តព្រៃវង ដែលទទួលបានពានរង្វាន់ថ្នាក់ជាតិលេខ១ទូទាំងប្រទេសប្រចាំឆ្នាំ២០២៣ ដោយការប្រគួតកាលពីថ្ងៃទី ១២ ដល់ថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៣ ដែលពិធីនេះធ្វើនៅព្រឹកថ្ងៃទី ២៦ ខែសីហា ឆ្នាំ២០២៣។ ថ្លៃនៅក្នុងឱកាសនោះផងដែរឯកឧត្តម កុយ ប៊ុនធន អនុប្រធានក្រុមការងារចុះមូលដ្ឋានស្រុកព្រះស្តេច តំណាងឯកឧត្តម ហ៉ឺ បាវី ប្រធានក្រុមការងារចុះមូលដ្ឋានស្រុកព្រះស្តេច សូមកោដសរសើរដល់គ្រូបង្វឹករបស់ក្រុមបាល់ទាត់កុមារី កម្រងសេនារាជឧត្តម ស្រុកព្រះស្តេច ដែលបានយកចិត្តទុកដាក់ក្នុងការបង្ហាត់បង្រៀនដល់កូនក្រុមក្នុងការប្រកួតទទួលបានជ័យជម្នះដែលជាផ្នែកមួយក្នុងការលើកមុខលើកមាត់ដ៏ធំធេងសម្រាប់ស្រុកព្រះស្តេចនេះ។ ឯកឧត្តមក៏សំណូមពរដល់ក្រុមកីឡាការិនី ទាំងអស់ត្រូវតែបន្តខិតខំហ្វឹកហាត់ជាបន្តទៅទៀតដើម្បីឈានទៅដល់ជ័យជម្នះជាបន្តបន្ទាប់ទៀត។  ឯកឧត្តមក៏បានសំណូមពរដល់កីឡាករ   កីឡាការិនីទាំងអស់ពេលដែលសម្រាកពីការហ្វឹកហាត់ ត្រូវខិតខំសិក្សារៀនសូត្រ ក្រេបយកចំណែកវិជ្ជា ឲ្យកាន់តែខ្លាំងឡើង បន្ថែមទៀត។ លោក ភុន សម្ផស្ស អភិបាលស្រុកព្រះស្ដេចបានមានប្រសាសន៍លើកឡើងផងដែរថា កីឡា គឺរស់ក្នុង ក្រោមសន្តិភាពបើមិនមានសន្តិភាពពេញលេញ ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជានោះទេ យើងក៏គ្មានកីឡានោះដែរ។ ហើយកីឡានេះផងដែរ ក៏ជាការរួមចំណែកមួយយ៉ាងសំខាន់ ដល់ប្រទេសជាតិ ក៏ដូចជាជួយឲ្យប្អូនៗក្មួយៗជៀសឆ្ងាយពីគ្រឿងញៀន និងអំពើអបាយភូមិផ្សេងៗ ព្រមទាំងនាំមកនូវសុខភាពនោះផងដែរ។ សូមបញ្ជាក់ផងដែរថា៖ កាលពីថ្ងៃទី ១២ ដល់ថ្ងៃទី ២១ ខែសីហា ឆ្នាំ២០២៣ ការប្រកួតកីឡាបឋមសិក្សាថ្នាក់ជាតិសាលាបានដឹកនាំក្រុមកីឡាកម្រងសេនារាជឧត្តម ចូលរួមប្រកួតចំនួន ២១ នាក់។ មានបាល់ទាត់កុមារីមួយក្រុម ១៨ នាក់ និងអត្តពលកម្មចំនួន ៣ នាក់។ ដោយជាលទ្ធផលក្រុមបាល់ទាត់កុមារីកម្រងសេនារាជឧត្តម ជាប់ចំណាត់ថ្នាក់លេខ ១ អត្តពលកម្មរត់ល្បឿនកុមារា ចំណាត់ថ្នាក់លេខ ៣ រត់ល្បឿនលឿនកុមារី ចំណាត់ថ្នាក់លេខ ៣ ចំពោះការប្រារព្ធពិធីនេះផងដែរក៏បានការឧបត្ថម្ភពីឯកឧត្តម ហ៊ឺ បាវី ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកព្រះស្តេចផងដែរ៕ ដោយ: លោក សេង រ័ត្ន និពន្ធនាយករង

ព័ត៌មានគួរចាប់អារម្មណ៍

ពិធីសំណេះសំណាលជាមួយមន្ត្រីនគរបាលជាតិ ប្រចាំប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត.!!! (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះអញ្ជើញចូលរួមកិច្ចប្រជុំការងារការពារសន្តិសុខ សណ្តាប់ធ្នាប់ ព្រះរាជពិធីបួងសួងសុំសេចក្តីសុខ ជូនដល់ព្រះរាជាណាចក្រកម្ពុជា នៅ ខេត្តសៀមរាប (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកវរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ អធិការនៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត បានដឹកនាំកម្លាំងនៃអធិការដ្ឋាននគរបាលក្រុង ប្រជុំដាក់ផែនការ ការពាររក្សា សន្តិសុខ សុវត្ថិភាព ជូនថ្នាក់ដឹកនាំ និងដាក់ទិសដៅបន្តរក្សាសន្តិសុខសណ្ដាប់ធ្នាប់  ជូនបងប្អូន ដែររស់នៅក្នុងក្រុងប៉ោយប៉ែត នាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះ.. (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

ការរៀបចំសំណង់ និងការតុបតែងផ្សេងៗនៃព្រឹត្តិការណ៍អង្គរសង្ក្រាន្ត នៅបរិវេណមុខប្រាសាទអង្គរវត្តបានចាប់ផ្តើមបង្ហាញសម្រស់ហើយ (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឪពុកអ្នកម្តាយ លោក សុខ វុទ្ធី និងភរិយា គឺ អ្នកស្រី តាំង សុខមុំ ព្រមទាំងក្រុមការងារបានបន្តនាំយក សម្ភារៈសិក្សា និងថវិកា ចែកជូនដល់សិស្សានុសិស្ស ៤៥៨ នាក់ (ប៉ោយប៉ែតប៉ុស្តិ៍)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1055 នាក់
ម្សិលមិញ :
1328 នាក់
សប្តាហ៍នេះ :
6367 នាក់
ខែនេះ :
22205 នាក់
3 ខែនេះ :
76824 នាក់
សរុប :
1660751 នាក់