ខេត្តកណ្តាល៖ នៅថ្ងៃចន្ទ ទី២៨ ខែសីហា ២០២៣នេះ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល បានឲ្យដឹងថា ថ្មីៗនេះមានជនខិលខូចមួយចំនួនបានបង្កើតគណនីហ្វេសប៊ុកក្លែងបន្លំ ដោយដាក់ឈ្មោះថា ស្នងការដ្ឋាននគរបាលខេត្តកណ្តាល ដែលមិនមែនជាទំព័រហ្វេសបុកផ្លូវការរបស់ស្នងការដ្ឋាននគរបាលខេត្តកណ្តាល នោះទេ។ តាមរយ:ទំព័រហ្វេសបុកផ្លូវការនៅថ្ងៃទី២៨ ខែសីហានេះ ស្នងការដ្ឋាននគរបាលខេត្តកណ្តាល បានបញ្ជាក់ថា៖ ទំព័រហ្វេសបុកផ្លូវការរបស់ស្នងការដ្ឋាននគរបាលខេត្តកណ្តាល គឺមានតែមួយគត់ ដែលមានឡូគោល សញ្ញារូបសឹង មានអក្សរអគ្គស្នងការដ្ឋាននគរបាលជាតិនៅពីលើ និងមានអក្សរស្នងការដ្ឋាននគរបាលខេត្តកណ្តាល នៅពីខាងក្រោម។ ទន្ទឹមនោះ ស្នងការដ្ឋាននគរបាលខេត្ត នឹងធ្វើការស្រាវជ្រាវស្វែងរកអត្តសញ្ញាណជនខិលខូចដែលក្លែងបន្លំខាងលើ ដើម្បីអនុវត្តច្បាប់។ ជាមួយគ្នានោះ ស្នងការដ្ឋាននគរបាលខេត្តកណ្តាល បានអំពាវនាវដល់អ្នកដែលមានការពាក់ព័ន្ធត្រូវបញ្ឈប់ និងលុបរាល់គណនីដែលខ្លួនបានបង្កើតជាបន្ទាន់៕ ដោយ: លោក សេង រ័ត្ន និពន្ធនាយករង
ព័ត៌មានគួរចាប់អារម្មណ៍
Video ឯកឧត្ដម អ៊ុំ រាត្រី ដឹកនាំប្រតិភូខេត្តទទួលស្វាគមន៍បដិសណ្ឋារកិច្ច ជួបជាមួយ ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការបរទេស និងប្រតិភូ នៃព្រះរាជាណាចក្រថៃនៅច្រកទ្វារអន្តរជាតិ(ណងអៀង-ស្ទឹងបត់).!!! (គេហទំព័រ ប៉ោយប៉ែត ប៉ុស្តិ៍)
Video រឿងកាន់តែតានតឹងហើយលោក ផែង វណ្ណៈ អេឺយ.! អង្គភាពសារព័ត៌មានជាច្រើនរួមនិងគេហទំព័រ«ដើមរាំង» នាំគ្នាប្រកាស ថ្កោលទោសចំពោះរូបលោក តើឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្រ្តីក្រសួងព័ត៌មាន ចាត់វិធានការយ៉ាងណាទៅលើលោក ផែង វណ្ណៈ ដែលកំពុងបំពានសិទ្ធិទៅលើអ្នកសារព័ត៌មានពេញមួយស្រុកខ្មែរ.??? (គេហទំព័រ ប៉ោយប៉ែត ប៉ុស្តិ៍)
Video ក្មេង២នាក់លង់ទឹកនៅវាលស្រែស្លា.ប់ បង្កអោយឪពុកម្តាយនិងអ្នកភូមិភ័យស្លន់ស្លោចុះជួយសង្គ្រោះ .. (គេហទំព័រ ប៉ោយប៉ែត ប៉ុស្តិ៍)
Video ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា ផ្ដើមចេញពីជោគជ័យនៅខេត្តបាត់ដំបង ទើបរាជរដ្ឋាភិបាលសម្រេចផ្ទេរមុខងារក្នុងវិស័យអប់រំ យុវជន និងកីឡា ទៅឱ្យរដ្ឋបាលក្រុង ស្រុក ខណ្ឌទូទាំងប្រទេស.!!! (គេហទំព័រ ប៉ោយប៉ែត ប៉ុស្តិ៍)
ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ត្រៀមខ្លួនជំរុញ និងលើកកម្ពស់ទំនាក់ទំនងរាល់ការងារពាក់ព័ន្ធរវាងក្រសួងមហាផ្ទៃ និងលេខាធិការអាស៊ាន (គេហទំព័រ ប៉ោយប៉ែត ប៉ុស្តិ៍)
វីដែអូ
ចំនួនអ្នកទស្សនា