ថ្ងៃសុក្រ ទី១៨ ខែមេសា ឆ្នាំ២០៥០
លោកអគ្គនាយក ជួង វណ្ណអាង ចាងហ្វាងការផ្សាយ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ ( www.poipetpostnews.com ) whatsapp 092190098_ 0886606773 / Facebook ប៉ោយប៉ែតប៉ុស្តិ៍ / Page គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ / YouTube គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ / 📢 សេចក្តីជូនដំណឹងៈ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ ត្រូវការជ្រើសរើសភ្នាក់ងារបន្ថែម ២៥ រាជធានី.ខេត្ត.ក្រុង.បើបងប្អូនមានចំណាប់អារម្មណ៍ សូមធ្វើការទំនាក់ទំនងមកការិយាល័យនិពន្ធ តាមរយៈលេខទូរស័ព្ទចំនួនពីរខ្សែTell.092190098_ 0886606773) ដែលមានទីតាំងស្នាក់ការ ភូមិមិត្តភាព សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ សូមអរគុណ៕
មានវីដេអូ.តាំងពីលោក ញិប ផល្លិក គយតំបន់៥ផ្ទេរមកកាត់តំណែងជាគយចល័តក្រសួងនៅខេត្តឧត្ដរមានជ័យមុខរីកដូចគ្រាប់ជីនិងដាក់កូនចៅជាជនស៊ីវុិលអង្គុយចាំកត់ក្បាល់រថយន្តប្រមូលលុយតាមរបៀបអំពើរពុករលួយ.!!!
Thu,03 August 2023 (Time 12:58 PM)
ដោយ ៖ គេហទំព័រ ប៉ោយប៉ែត ប៉ុស្តិ៍ (ចំនួនអ្នកអាន: 298នាក់)


ខេត្តឧត្ដរមានជ័យ៖ ពិតជាមានអំណាចមែនលោក ញិប ផល្លិក គយតំបន់៥ល្បីយូឆ្នាំរឿងប្រព្រឹត្តអំពើរពុករលួយគៀបសង្កត់ជំរិតទាលុយពីក្រុមឈ្មួញដឹកទំនិញចេញពីប្រទេសថៃចូលមកប្រទេសកម្ពុជាកិបកេងលុយរដ្ឋដាក់ចូលហោប៉ៅនឹងគ្នីគ្នាធ្វើមានបាន ព្រោះនាំដើម្បីបិតបាំងនូវរឿងអាស្រូវរបស់ខ្លួនធ្វើអោយបាត់ប្រាក់ចំណូលរបស់រដ្ឋ ដែលបានមកពីការបង់ពន្ធ។ បើយោងតាមប្រភពពីក្រុមឈ្មួញដឹកទំនិញចេញចូលប្រទេសថៃបានលួចខ្សិបដាក់ត្រចៀកអ្នកសារព័ត៍មានថាក្រោយពី លោកញិប ផល្លិក ឡើងមកកាន់តំណែងកាន់កាប់គយចល័យក្រសួងនៅចំណុចភូមិជើងភ្នំ ឃុំត្រពាំងប្រិយ៍បើ ស្រុកអន្លង់វែងមក កាន់តែរិតត្បិតនិងតម្រូវអោយពួកឈ្មួញបង់លុយមួយក្បាល់រថយន្ត ច្រើនទ្វេដងជាងអ្នកកាន់កាប់ពីមុនទៀត។ បើសិនជាបុគ្គលណាហ៊ានដឹកទំនិញហួសគោលដៅមិនព្រមចូលបង់លុយកន្លែងដឹងតែអាសន្នធំហើយ ចាប់អនុវត្តឆែកឆេនូវមុខទំនិញ និងបង្រ្កាបតែម្ដង។ ទោះជាកន្លងមកប្រមុខរាជរដ្ឋាភិបាល សម្ដេច តេជោ ហ៊ុន សែន បានប្រមានធ្ងន់ៗនិងប្រើវិធានការក្ដៅនៅអភិក្រមទី ៥ វះកាត់មន្ត្រី ពុករលួយ សម្ដេច នឹង សហការជាមួយ អង្គភាពប្រឆាំងអំពើពុករលួយ ចាប់ត្រង់ៗម៉ង មន្ត្រីណាដែរប្រព្រឹត្តអំពើរពុករលួយធ្វើអោយសង្គមជាតិបាត់ប្រាក់ចំណូលដែលបានមកពីការប្រមូលពន្ធ។ តែហាក់បីដូចជាលោក ញិប ផល្លិក គយចល័តក្រសួងមិនញញើតខ្លាចរអាថែមទាំងបានផ្គើនលើសដើមនិងបានសហការជាមួយលោក រ៉ែម ផល្លាវី ប្រធានស្នាក់ការច្រកទ្វារអន្តរជាតិជាំ បើកអោយមានការនាំនូវទំនិញនិងម្ហូបអាហារកាកសំណល់ពីប្រទេសថៃចូលមកប្រទេសកម្ពុជាយ៉ាងសន្ធឹកសន្ធាប់ចូលមកស្រុកអន្លង់វែង ដើមចែកចាយដល់ពលរដ្ឋបរិភោគប្រចាំថ្ងៃ និងខេត្តមួយចំនួនទៀត។ ក្នុងនោះមានដូចជាប្រហិត ជើងមាន់ ស្លាប់មាន់ ជង្គង់មាន់ គ្រឿងក្នុងសត្វ គោ សត្វជ្រូកនិងសាច់ផ្លាសសេរមួយចំនួនបានផ្អាប់ទុកសង្ស័យថាមានសារធាតុគីមី ធ្វើអោយប៉ះពាល់សុខាភាពពលរដ្ឋទាំងក្មេងទាំងក្នុងការរស់ប្រចាំថ្ងៃ ព្រោះមកពីការបរិភោគអាហារគ្មានគុណភាគ គ្មានការកំណត់បរិមាណត្រឹមត្រូវ គ្មានស្តង់ដា ពីមន្ទីរពាក់ពន្ធ័ នេះជាមូលហេតុធ្វើអោយពលរដ្ឋខ្មែរមានហានិភ័យ និងកើតជំង្ងឺមហារីក ដាច់សសៃសាម ក្អួត រាក់រុះ និងបណ្ដាយអោយមានការបាត់បង់ជីវិតក៍មាន។ ពលរដ្ឋសង្ឃឹមនិងជឿកជាក់ថា ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាជាតិគាំពារសង្គម និងដាក់កម្លាំងក្រោមឱវាទចុះ ស៊ើបអង្កេតទៅលើលោក ញិប ផល្លិក គយចល័តក្រសួង ដែលកំពុងប្រព្រឹត្តអំពើ ពុករលួយផងទាន! ដើម្បីអោយពលរដ្ឋក៍ដូចជាក្រុមឈ្មួញរកស៊ីសុច្ចរិតតាមច្រកទ្វារអន្តរជាតិជាំ មានភាពជឿរជាក់ និងមិនត្រូវលើកលែងទៅលើក្រុមឈ្មួញណាដែលមានឥទ្ធិពលបក្ខពួកនិយម អាងខ្សែរ អាងអំណាច គេចវេសមិនព្រមបង់ពន្ធចូលរដ្ឋ តែក្រុមនោះនៅតែអាចដឹកជញ្ជូនទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់រួចខ្លួនបានដដែរ។ កាលពីថ្ងៃទី២ ខែសីហា ឆ្នាំ២០២៣ ក្រុមការងារយើងបានធ្វើបទសម្ភាសតាមរយៈទូរសព្ទ័ទៅ លោក រ៉ែម ផល្លាវី ប្រធាស្នាក់ការច្រកទ្វារអន្តរជាតិជាំ អំពីទំនិញដែលក្រុមឈ្មួញដឹកជញ្ជូនចេញពីប្រទេសថៃចូលមកប្រទេសកម្ពុជា និងអាហារកាកសំណល សល់ពីប្រទេសថៃមិនបរិភោគនាំចូលមកស្រុកអន្លង់វែងនោះ លោក រ៉ែម ផល្លាវី បានបញ្ជាក់ថាបើចង់ដឹង ចង់សួរមកសួរនៅមាត់ច្រកមក ។រីឯលោក ញិប ផល្លិក គយចល័តក្រសួងវិញក្រុមការងយើងមិនអាចទំនាក់ទំនងសុំការបកស្រាយបំភ្លឺបាននៅឡើយព្រោះគ្មានលេខទូរសព្ទ័យ៉ាងណាមុិញ ក្រុមការងារយើងនិងព្យាយាមស្វែងរកទំនាក់ទំនងបន្តទៀតដើម្បីលម្អិតព័ត៍មានអោយបានជាក់លក្ខគ្រប់ជ្រុងជ្រោយ៕ ដោយ៖ សួន ចំណាប់ ប្រចាំឧត្តរមានជ័យ គេហទំព័រ ប៉ោយប៉ែត ប៉ុស្តិ៍

ព័ត៌មានគួរចាប់អារម្មណ៍

ពិធីសំណេះសំណាលជាមួយមន្ត្រីនគរបាលជាតិ ប្រចាំប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត.!!! (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះអញ្ជើញចូលរួមកិច្ចប្រជុំការងារការពារសន្តិសុខ សណ្តាប់ធ្នាប់ ព្រះរាជពិធីបួងសួងសុំសេចក្តីសុខ ជូនដល់ព្រះរាជាណាចក្រកម្ពុជា នៅ ខេត្តសៀមរាប (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកវរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ អធិការនៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត បានដឹកនាំកម្លាំងនៃអធិការដ្ឋាននគរបាលក្រុង ប្រជុំដាក់ផែនការ ការពាររក្សា សន្តិសុខ សុវត្ថិភាព ជូនថ្នាក់ដឹកនាំ និងដាក់ទិសដៅបន្តរក្សាសន្តិសុខសណ្ដាប់ធ្នាប់  ជូនបងប្អូន ដែររស់នៅក្នុងក្រុងប៉ោយប៉ែត នាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះ.. (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

ការរៀបចំសំណង់ និងការតុបតែងផ្សេងៗនៃព្រឹត្តិការណ៍អង្គរសង្ក្រាន្ត នៅបរិវេណមុខប្រាសាទអង្គរវត្តបានចាប់ផ្តើមបង្ហាញសម្រស់ហើយ (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឪពុកអ្នកម្តាយ លោក សុខ វុទ្ធី និងភរិយា គឺ អ្នកស្រី តាំង សុខមុំ ព្រមទាំងក្រុមការងារបានបន្តនាំយក សម្ភារៈសិក្សា និងថវិកា ចែកជូនដល់សិស្សានុសិស្ស ៤៥៨ នាក់ (ប៉ោយប៉ែតប៉ុស្តិ៍)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1549 នាក់
ម្សិលមិញ :
1328 នាក់
សប្តាហ៍នេះ :
6861 នាក់
ខែនេះ :
22699 នាក់
3 ខែនេះ :
77318 នាក់
សរុប :
1661245 នាក់