ភ្នំពេញ៖ កាលពីល្ងាចថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២៣ ឯកឧត្តម ស សុខា អនុប្រធានសហព័ន្ធកីឡាបាល់ទះកម្ពុជា ជាតំណាងឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន ប្រធានសហព័ន្ធកីឡាបាល់ទះកម្ពុជា និងលោកជំទាវ កែ សួនសុភី ស សុខា បានអញ្ជើញជាអធិបតីពិធីបិទការប្រកួតកីឡាបាល់ទះ ពានរង្វាន់ឯកឧត្តម ស សុខា ឆ្នាំ២០២៣ (Sar Sokha Challenge Cup 2023) នៅពហុកីឡដ្ឋានជាតិអូឡាំពិក។ បន្ទាប់ពីឆ្លងកាត់ការប្រកួតជាច្រើនថ្ងៃមក ជ័យលាភីលេខ១ បានទៅលើក្លិបកីឡាបាល់ទះស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ជ័យលាភូលេខ២ បានទៅលើសមាគមកីឡាបាល់ទះ វិសាខា និងជ័យលាភីលេខ៣ បានទៅលើក្លិបកីឡាបាល់ទះបញ្ជាការដ្ឋានអង្គរក្ស។ សូមបញ្ជាក់ជូនថា ការប្រកួតពានរង្វាន់ឯកឧត្តម ស សុខា ឆ្នាំ២០២៣ នេះ គឺជាពានលើកដំបូង ដែលមានការចូលរួមពីសមាគម ក្លិប ចំនួន ៩ រួមមាន ៖ សមាគមកីឡាបាល់ទះ វិសាខា, ក្លិបកីឡាបាល់ទះរដ្ឋបាលរាជធានីភ្នំពេញ, ក្លិបកីឡាបាល់ទះស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ, ក្លិបកីឡាបាល់ទះស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង, ក្លិបកីឡាបាល់ទះស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ, ក្លិបបាល់ទះរិទ្ធិសែនកីឡាខេត្តកំពង់ឆ្នាំង, ក្លិបកីឡាបាល់ទះខេត្តតាកែវ, ក្លិបកងពលធំអន្តរាគមន៍លេខ៣ និងក្លិបកីឡាបាល់ទះបញ្ជាការដ្ឋានអង្គរក្ស៕
ព័ត៌មានគួរចាប់អារម្មណ៍
ពិធីសំណេះសំណាលជាមួយមន្ត្រីនគរបាលជាតិ ប្រចាំប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត.!!! (ប៉ោយប៉ែតប៉ុស្តិ៍)
លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះអញ្ជើញចូលរួមកិច្ចប្រជុំការងារការពារសន្តិសុខ សណ្តាប់ធ្នាប់ ព្រះរាជពិធីបួងសួងសុំសេចក្តីសុខ ជូនដល់ព្រះរាជាណាចក្រកម្ពុជា នៅ ខេត្តសៀមរាប (ប៉ោយប៉ែតប៉ុស្តិ៍)
លោកវរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ អធិការនៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត បានដឹកនាំកម្លាំងនៃអធិការដ្ឋាននគរបាលក្រុង ប្រជុំដាក់ផែនការ ការពាររក្សា សន្តិសុខ សុវត្ថិភាព ជូនថ្នាក់ដឹកនាំ និងដាក់ទិសដៅបន្តរក្សាសន្តិសុខសណ្ដាប់ធ្នាប់ ជូនបងប្អូន ដែររស់នៅក្នុងក្រុងប៉ោយប៉ែត នាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះ.. (ប៉ោយប៉ែតប៉ុស្តិ៍)
ការរៀបចំសំណង់ និងការតុបតែងផ្សេងៗនៃព្រឹត្តិការណ៍អង្គរសង្ក្រាន្ត នៅបរិវេណមុខប្រាសាទអង្គរវត្តបានចាប់ផ្តើមបង្ហាញសម្រស់ហើយ (ប៉ោយប៉ែតប៉ុស្តិ៍)
លោកឪពុកអ្នកម្តាយ លោក សុខ វុទ្ធី និងភរិយា គឺ អ្នកស្រី តាំង សុខមុំ ព្រមទាំងក្រុមការងារបានបន្តនាំយក សម្ភារៈសិក្សា និងថវិកា ចែកជូនដល់សិស្សានុសិស្ស ៤៥៨ នាក់ (ប៉ោយប៉ែតប៉ុស្តិ៍)
វីដែអូ
ចំនួនអ្នកទស្សនា