ថ្ងៃព្រហស្បតិ៍ ទី០៥ ខែតុលា ឆ្នាំ២០៥០
លោកអគ្គនាយក ជួង វណ្ណអាង ចាងហ្វាងការផ្សាយ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ ( www.poipetpostnews.com ) whatsapp 092190098 / 0886606773 / Facebook ប៉ោយប៉ែតប៉ុស្តិ៍ / Page គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ / YouTube គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ / 📢 សេចក្តីជូនដំណឹងៈ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ ត្រូវការជ្រើសរើសភ្នាក់ងារបន្ថែម ២៥ រាជធានី.ខេត្ត.ក្រុង.បើបងប្អូនមានចំណាប់អារម្មណ៍ សូមធ្វើការទំនាក់ទំនងមកការិយាល័យនិពន្ធ តាមរយៈលេខទូរស័ព្ទចំនួនពីរខ្សែTell.092 190 098 - 088 66 06 773 ) ដែលមានទីតាំងស្នាក់ការ ភូមិមិត្តភាព សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ សូមអរគុណ៕
Video លោកបណ្ឌិត ទូច វណ្ណៈ ដឹកនាំដាំកូនឈើ ៨០០ដើម និងប្រគល់អំណោយឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា និងលោកជំទាវ នៅស្រុកបរិបូណ៌
Sun,10 September 2023 (Time 11:24 PM)
ដោយ ៖ គេហទំព័រ ប៉ោយប៉ែត ប៉ុស្តិ៍ (ចំនួនអ្នកអាន: 119នាក់)


កំពង់ឆ្នាំង៖ ក្រោមការចង្អុលបង្ហាញ និងឧបត្ថម្ភដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រធានកិត្តិយសសមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ (IPA) និងលោកជំទាវ កែ សួនសុភី នៅព្រឹកថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៣ លោកបណ្ឌិត ទូច វណ្ណៈ ប្រធានសមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ និងក្រុមការងារ បានអញ្ជើញចុះដាំកូនឈើ ចំនួន ៨០០ដើម នៅទីតាំង ចំនួន ៣ គឺ ទីតាំងទី១. ក្នុងបរិវេណវត្តជីសុវណ្ណ ហៅវត្តក្រោលជី ទីតាំងទី២. ក្នុងបរិវេណសាលាបឋមសិក្សាក្រោលជី និងទីតាំងទី៣. ក្នុងបរិវេណសាលាអនុវិទ្យាល័យក្រោលជី ស្ថិតនៅភូមិក្រោលជី ឃុំពពេល ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង។ ក្នុងឱកាសនោះ លោកបណ្ឌិត ទូច វណ្ណៈ និងក្រុមការងារ ក៏បាននាំយកសៀវភៅសរសេរ ចំនួន ១ ០០០ក្បាល ជាអំណោយដ៏ថ្លៃថ្លារបស់ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា និងលោកជំទាវ កែ សួនសុភី ប្រគល់ជូនដល់គណៈគ្រប់គ្រងសាលាបឋមសិក្សាក្រោលជី និងអនុវិទ្យាល័យក្រោលជី សម្រាប់បន្តចែកជូនដល់សិស្សានុសិស្ស ដែលមានជីវភាពខ្វះខាត។ សូមបញ្ជាក់ជូនថា កម្មវិធីដាំកូនឈើ និងប្រគល់អំណោយនេះ រៀបចំដោយសមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ ខេត្តកំពង់ឆ្នាំង សហការជាមួយព្រះសង្ឃ គណៈកម្មការ អាចារ្យវត្តក្រោលជី អាជ្ញាធរដែនដី គណៈគ្រប់គ្រងសាលាទាំងពីរ ដោយមានការនិមន្ត និងអញ្ជើញចូលរួមពីសំណាក់ព្រះសង្ឃ ឯកឧត្តម លោកជំទាវ ជាទីប្រឹក្សារាជរដ្ឋាភិបាល លោក អ៉ឹម ផង់ អភិបាលរងស្រុកបរិបូណ៌ តំណាងលោក ចេង ចាន់ដូណា អភិបាល នៃគណៈអភិបាលស្រុកបរិបូណ៌ អស់លោក លោកស្រីជាថ្នាក់ដឹកនាំនៃមន្ទីរកិច្ចការនារីខេត្ត អាជ្ញាធរភូមិ ឃុំ ស្រុក គណៈគ្រប់គ្រងសាលា និងលោកគ្រូ អ្នកគ្រូ ព្រមទាំងសិស្សានុសិស្សជាច្រើននាក់ផងដែរ៕

ព័ត៌មានគួរចាប់អារម្មណ៍

Video ឯកឧត្ដម អ៊ុំ រាត្រី ដឹកនាំប្រតិភូខេត្តទទួលស្វាគមន៍បដិសណ្ឋារកិច្ច ជួបជាមួយ​ ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី​ រដ្ឋមន្រ្តីក្រសួងការបរទេស​ និងប្រតិភូ​ នៃព្រះរាជាណាចក្រថៃនៅច្រកទ្វារអន្តរជាតិ(ណងអៀង-ស្ទឹងបត់).!!! (គេហទំព័រ ប៉ោយប៉ែត ប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

Video រឿងកាន់តែតានតឹងហើយលោក ផែង វណ្ណៈ អេឺយ.! អង្គភាពសារព័ត៌មានជាច្រើនរួមនិងគេហទំព័រ«ដើមរាំង» នាំគ្នាប្រកាស ថ្កោលទោសចំពោះរូបលោក តើឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្រ្តីក្រសួងព័ត៌មាន ចាត់វិធានការយ៉ាងណាទៅលើលោក ផែង វណ្ណៈ ដែលកំពុងបំពានសិទ្ធិទៅលើអ្នកសារព័ត៌មានពេញមួយស្រុកខ្មែរ.??? (គេហទំព័រ ប៉ោយប៉ែត ប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

Video ក្មេង២នាក់លង់ទឹកនៅវាលស្រែស្លា.ប់ បង្កអោយឪពុកម្តាយនិងអ្នកភូមិភ័យស្លន់ស្លោចុះជួយសង្គ្រោះ .. (គេហទំព័រ ប៉ោយប៉ែត ប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

Video ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា ផ្ដើមចេញពីជោគជ័យនៅខេត្តបាត់ដំបង ទើបរាជរដ្ឋាភិបាលសម្រេចផ្ទេរមុខងារក្នុងវិស័យអប់រំ យុវជន និងកីឡា ទៅឱ្យរដ្ឋបាលក្រុង ស្រុក ខណ្ឌទូទាំងប្រទេស.!!! (គេហទំព័រ ប៉ោយប៉ែត ប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ត្រៀមខ្លួនជំរុញ និងលើកកម្ពស់ទំនាក់ទំនងរាល់ការងារពាក់ព័ន្ធរវាងក្រសួងមហាផ្ទៃ និងលេខាធិការអាស៊ាន (គេហទំព័រ ប៉ោយប៉ែត ប៉ុស្តិ៍)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
54 នាក់
ម្សិលមិញ :
256 នាក់
សប្តាហ៍នេះ :
5640 នាក់
ខែនេះ :
21102 នាក់
3 ខែនេះ :
49544 នាក់
សរុប :
1313155 នាក់