ខេត្តបន្ទាយមានជ័យ៖ កាលពីព្រឹកថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៣ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការ នៃស្នងការដ្ឋាននគរបាល ខេត្តបន្ទាយមានជ័យ បានបើកកិច្ចប្រជុំសាមញ្ញមួយ នឹងបានដាក់ចេញនូវគោលការណ៍១៤ចំនុច ដល់ថ្នាក់ដឹកនាំទាំងអស់គ្រប់អង្គភាព យកទៅអនុវត្តនិងផ្សព្វផ្សាយដល់កងកម្លាំងបន្តរួមមាន៖ ១-ត្រូវពង្រឹងការគ្រប់គ្រងកម្លាំង និងបញ្ជីវត្តមាន។ ២-ត្រូវពង្រឹងការគោរពវិន័យ០០៦ គោរពច្បាប់។ ៣-ត្រូវពង្រឹងការងារបំពេញភារកិច្ច ម៉ោងពេលធ្វើការ ។ ៤-ការងារប្រចាំបញ្ជា យាមល្បាត ការគ្រប់គ្រងទូរស័ព្ទប្រចាំបញ្ជា ។ ៥-ការទទួលខុសត្រូវរបស់កម្លាំង ក្នុងពេលបំពេញការងារ និងការពាររក្សាសន្តិសុខ ។ ៦-គ្រប់បណ្តឹងត្រូវតែអនុវត្តន៍ ជូនពលរដ្ឋឲ្យបានទាន់ពេលវេលា ។ ៧-គ្រប់វេនយាមត្រូវត្រៀមកម្លាំង សម្រាប់បញ្ជាដឹកនាំនិងត្រៀមអន្តរាគមន៍ ។ ៨-ផ្សព្វផ្សាយដល់កងកម្លាំងដែលទើបផ្ទេរមកថ្មី ត្រូវស្នើសុំចុះឈ្មោះបោះឆ្នោតឲ្យបានគ្រប់គ្នា ។ ៩-ត្រូវបង្ការ បង្ក្រាប ទប់ស្កាត់ រាល់បទល្មើសព្រហ្មទណ្ឌ និង ក្មេងទំនើង ។ ១០-ត្រូវមានក្រមសីលធម៌ វិជ្ជាជីវ: ពេលបំពេញការងារ ។ ១១-ពង្រឹងការទប់ស្កាត់ការស្នាក់នៅខុសច្បាប់ របស់ជនបរទេស (ការប្រែប្រួល) ដោយផ្អែកលើយន្តការច្បាប់ ។ ១២-ពង្រឹងការទប់ស្កាត់បទល្មើសជួញដូរមនុស្ស និងផ្លូវភេទគ្រប់ទំរង់ ។ ១៣-ពង្រឹងការត្រួតពិនិត្យ ការផ្តល់សេវាសៀវភៅស្នាក់នៅ អត្តសញ្ញាណប័ណ្ណ ។ ១៤-ពង្រឹងទប់ស្កាត់បទល្មើសគ្រឿងញៀន និងបារីអេឡិចត្រូនិច ។ ថ្លែងក្នុងកិច្ចប្រជុំស្តីពីការពង្រឹងការងារប្រតិបត្តិការអនុត្តន៍ជំនាញតាមអង្គភាពចំណុះស្នងការដ្ឋាន។ កិច្ចប្រជុំនេះធ្វើឡើង ក្នុងគោលបំណងពង្រឹងការងារប្រតិបត្តិការជំនាញ និងជម្រុញដល់លោក លោកស្រី ថ្នាក់ដឹកនាំគណ:ស្នងការ ដើម្បីកសាង-ផែនការសកម្មភាពឆ្នាំ២០២៤, ផែនការយុទ្ធសាស្ត្រ ធ្វើយ៉ាងណាឲ្យស្របភូមិសាស្រ្ត ប្រជាពលរដ្ឋ បទល្មើស និង បច្ចេកវិទ្យា, រៀបចំរចនាសម្ព័ន្ធ, ក្រុមការងារប្រឆាំងការសម្អាតប្រាក់, ប្រឆាំងភេរវកម្មតាម Online និងរៀបចំធនធាន មនុស្សដើម្បីឆ្លើយតប៕
ព័ត៌មានគួរចាប់អារម្មណ៍
ពិធីសំណេះសំណាលជាមួយមន្ត្រីនគរបាលជាតិ ប្រចាំប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត.!!! (ប៉ោយប៉ែតប៉ុស្តិ៍)
លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះអញ្ជើញចូលរួមកិច្ចប្រជុំការងារការពារសន្តិសុខ សណ្តាប់ធ្នាប់ ព្រះរាជពិធីបួងសួងសុំសេចក្តីសុខ ជូនដល់ព្រះរាជាណាចក្រកម្ពុជា នៅ ខេត្តសៀមរាប (ប៉ោយប៉ែតប៉ុស្តិ៍)
លោកវរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ អធិការនៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត បានដឹកនាំកម្លាំងនៃអធិការដ្ឋាននគរបាលក្រុង ប្រជុំដាក់ផែនការ ការពាររក្សា សន្តិសុខ សុវត្ថិភាព ជូនថ្នាក់ដឹកនាំ និងដាក់ទិសដៅបន្តរក្សាសន្តិសុខសណ្ដាប់ធ្នាប់ ជូនបងប្អូន ដែររស់នៅក្នុងក្រុងប៉ោយប៉ែត នាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះ.. (ប៉ោយប៉ែតប៉ុស្តិ៍)
ការរៀបចំសំណង់ និងការតុបតែងផ្សេងៗនៃព្រឹត្តិការណ៍អង្គរសង្ក្រាន្ត នៅបរិវេណមុខប្រាសាទអង្គរវត្តបានចាប់ផ្តើមបង្ហាញសម្រស់ហើយ (ប៉ោយប៉ែតប៉ុស្តិ៍)
លោកឪពុកអ្នកម្តាយ លោក សុខ វុទ្ធី និងភរិយា គឺ អ្នកស្រី តាំង សុខមុំ ព្រមទាំងក្រុមការងារបានបន្តនាំយក សម្ភារៈសិក្សា និងថវិកា ចែកជូនដល់សិស្សានុសិស្ស ៤៥៨ នាក់ (ប៉ោយប៉ែតប៉ុស្តិ៍)
វីដែអូ
ចំនួនអ្នកទស្សនា