ថ្ងៃអាទិត្យ ទី១០ ខែធ្នូ ឆ្នាំ២០៥០
លោកអគ្គនាយក ជួង វណ្ណអាង ចាងហ្វាងការផ្សាយ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ ( www.poipetpostnews.com ) whatsapp 092190098 / 0886606773 / Facebook ប៉ោយប៉ែតប៉ុស្តិ៍ / Page គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ / YouTube គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ / 📢 សេចក្តីជូនដំណឹងៈ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ ត្រូវការជ្រើសរើសភ្នាក់ងារបន្ថែម ២៥ រាជធានី.ខេត្ត.ក្រុង.បើបងប្អូនមានចំណាប់អារម្មណ៍ សូមធ្វើការទំនាក់ទំនងមកការិយាល័យនិពន្ធ តាមរយៈលេខទូរស័ព្ទចំនួនពីរខ្សែTell.092 190 098 - 088 66 06 773 ) ដែលមានទីតាំងស្នាក់ការ ភូមិមិត្តភាព សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ សូមអរគុណ៕
Video នគរបាលនៅតែបន្តឃាត់ខ្លួនក្រុមក្មេងស្ទាវដែលវាយគ្នាលើដងផ្លូវមុខធនាគារអេអឹមខេកាលពីថ្ងៃមុនបានចំនួន២នាក់ទៀត.!!!
Fri,15 September 2023 (Time 07:35 PM)
ដោយ ៖ គេហទំព័រ ប៉ោយប៉ែត ប៉ុស្តិ៍ (ចំនួនអ្នកអាន: 164នាក់)


ខេត្តបន្ទាយមានជ័យ៖ អនុវត្តតាមការណែនាំ និងបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ឱ្យកម្លាំងទាំងអស់ទប់ស្កាត់និងបង្ក្រាបរាល់-បទល្មើសព្រហ្មទណ្ឌ និងក្មេងទំនើង ដើម្បីធានាបាននូវសន្តិសុខសង្គម និងភូមិឃុំ-សង្កាត់មានសុវត្ថិភាព។ នៅយប់ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៣ កម្លាំងនគរបាលខេត្តបន្ទាយមានជ័យ កម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតស្រាល កម្លាំងអធិការដ្ឋាននគរបាលក្រុងសិរីសោភ័ណ និងកម្លាំងកងរាជអាវុធហត្ថក្រុង បានបើកប្រតិបត្តិការ យាមល្បាត ទប់ស្កាត់បទល្មើសក្នុងភូមិសាស្ត្រក្រុងសិរីសោភ័ណ និងបានដាក់គោលដៅត្រួតពិនិត្យអាវុធជាតិផ្ទុះ នៅត្រង់ចំណុចហាងលក់ឥវ៉ាន់២៤ម៉ោង នៅលើផ្លូវជាតិលេខ៥ ក្នុងភូមិអូរអំបិល សង្កាត់អូរអំបិល សមត្ថកិច្ចយើងបានធ្វើការត្រួតពិនិត្យអប់រំអ្នកធ្វើដំណើរចំនួន១៥៦ នាក់ស្រី ៤៧នាក់ រថយន្តតូច៣៥គ្រឿង រថយន្តធំ០៥គ្រឿង ម៉ូតូ៣៦គ្រឿង។ បាននាំក្មេងស្ទាវដើរលេងដាច់យប់ ក្នុងភូមិសាស្រ្តក្រុង រំលងអាធ្រាតចំនួន១៩នាក់ ស្រី៤នាក់ សង្ស័យពាក់ព័ន្ធបទល្មើសយកទៅសួរនាំ នៅអធិការដ្ឋាននគរបាលក្រុងសិរីសោភ័ណ។ រឿងដែលនឹកស្មានមិនដល់នោះគឺថា ក្រោយសួរនាំ នៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៣នេះ នគរបាលយើងរកឃើញថា មួយចំនួនជាប់ពាក់ព័ន្ធសារធាតុញៀន ក្នុងចំណោមនោះ មានក្មេងស្ទាវចំនួន២នាក់ ម្នាក់ជាមុខសញ្ញាមានដីការចាប់ខ្លួន និងធ្លាប់វាយគ្នាប្រើហឹង្សានៅលើផ្លូវជាតិមុខធនាគារអេអឹមខេ កាលពីថ្ងៃ៣១ សីហា ឆ្នាំ២០២៣ កន្លងទៅថ្មីៗនេះ។ ជនសង្ស័យមានឈ្មោះ ១-ឈ្មោះ សឹង្ហ សំរិទ្ធទីណា ភេទប្រុស អាយុ ១៧ឆ្នាំ រួចតាមចម្លើយរបស់ ទីណា បានបន្តឃាត់ខ្លួនឈ្មោះ ឆាន់ ហូលីហុង ហៅហុងខ្មៅ ភេទប្រុស អាយុ១៧ឆ្នាំ រស់នៅភូមិតារាងបាល់ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ មាន(ដីការចាប់ខ្លួនលេខ១២៩ ចខញ ចេញថ្ងៃទី៣០ ខែមីនា ឆ្នាំ២០១៨ ដោយចៅក្រមស៉ើបសួរ គឹម ថៃមុនី)។ គួរបញ្ជាក់ថា កាលពីថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៣ វេលាម៉ោង១៦:៤០នាទី មានករណីហឹង្សាដោយចេតនា មួយបានបង្កឡើង ដោយក្មេងស្ទាវចំនួនពីរក្រុម មានគ្នាប្រហែល20នាក់ ម៉ូតូប្រហែល 10គ្រឿង បានធ្វើសកម្មភាពជិះម៉ូតូដេញគប់គ្នាទៅវិញទៅមក ប្រដាប់ដោយដុំថ្ម និងមួកសុវត្តិភាព នៅចំណុចមុខសាលារៀនគោរដ្ឋាន ភូមិគោរដ្ឋាន សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ បន្ទាប់ពីធ្វើសកម្មភាពវាយគ្នារួចក៏បាននាំគ្នាជិះម៉ូតូរត់គេចពីកន្លែងកើតហេតុអស់ទៅ ហើយពេលនេះមិនទាន់មានភាគីខាងណាមកដាក់ពាក្យបណ្តឹងនៅឡើយទេ។ បច្ចុប្បន្ន: ជនសង្ស័យទាំង២នាក់ ត្រូវបានកម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាលបន្តនីតិវិធីសួនាំ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការបន្តតាមច្បាប់៕

ព័ត៌មានគួរចាប់អារម្មណ៍

មន្ត្រីរាជការនៃមន្ទីររៀបចំដែនដីនគរូបនីយកម្មសំណង់ និងសូរិយោដីខេត្តបន្ទាយមានជ័យ បានផ្តិតមេដៃស្នើសុំទៅក្រសួងអោយផ្លាស់ប្តូរ លោកអាងណារិទ្ធ ចេញពីប្រធានមន្ទីរ.!!! (គេហទំព័រ ប៉ោយប៉ែត ប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

ទីតាំងជល់មាន់តាមកញ្ជាក់ទូរស្សន៍អនឡាញមានឡូតូ និងយូគី កំពុងពង្រាយគ្រប់កន្លែងក្នុងស្រុកជាំក្សាន្ត លោកវរសេនីយ៍ឯក ឃី ម៉េងឆែ អធិការស្រុក និងលោកឧត្ដមសេនីយ៍ទោ សួស សុខដារា ស្នងការខេត្ត ព្រះវិហារ បានជ្រាបដែរឬទេ??? (គេហទំព័រ ប៉ោយប៉ែត ប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

ភ្ញៀវទេសចរជាង៣០ម៉ឺននាក់ បានមកលេងកម្សាន្តនៅខេត្តសៀមរាប ក្នុងឱកាសបុណ្យអុំទូក.!!! (គេហទំព័រ ប៉ោយប៉ែត ប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា និងលោកជំទាវ ផ្តល់អាហារូបករណ៍ ១០០% ចំនួន ១៣០កន្លែង សិក្សានៅវិទ្យាស្ថានពហុបច្ចេកវិទ្យាជាតិព្រះកុសុមៈ (គេហទំព័រ ប៉ោយប៉ែត ប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា និងលោកជំទាវ ដង្ហែកឋិនទានសាមគ្គី ទៅវេរប្រគេនព្រះសង្ឃចំនួន៤វត្ត ក្នុងខេត្តបន្ទាយមានជ័យ (គេហទំព័រ ប៉ោយប៉ែត ប៉ុស្តិ៍)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
44 នាក់
ម្សិលមិញ :
525 នាក់
សប្តាហ៍នេះ :
2754 នាក់
ខែនេះ :
13349 នាក់
3 ខែនេះ :
58468 នាក់
សរុប :
1353180 នាក់