កក្រើកសារជាថ្មីលើទឹកដីខេត្តមណ្ឌលគីរី ទៀតហើយ មេឈ្មួញឈ្មោះ រិទ្ធ រួមនិងគូកនកំពុងសម្រុកដឹកជញ្ជូនឈើយកទៅលក់នៅស្រុកយួន តាមច្រកទ្វេភាគីណាំលា និងច្រកដាក់ដាំ បានដោយជោគជ័យ រីឯមន្ត្រីប្រចាំច្រកនាំគ្នាដេកចាំរាប់ក្បាលឡាន.!!!
ខេត្តមណ្ឌលគីរី៖ បើយោងប្រភពពីមន្ត្រីអង្គការក្រៅរាជរដ្ឋាភិបាលអ្នកឃ្លាំមើលបទល្មើសព្រៃឈើនៅក្នុងខេត្តមណ្ឌលគិរី បានផ្តល់រូបភាពដឹកឈើប៉ុន្មានសន្លឹក និងបានលើកឡើងថា ជាង១សប្ដាហ៍ទៅហើយ ក្នុងពាក់កណ្តាលខែកញ្ញា ឆ្នាំ២០២៣ នេះ មិនទាន់ឃើញ លោក ហែម បូណារ៉ែល មេបញ្ជាការកងរាជអាវុធហត្ថខេត្តមណ្ឌលគិរី និង លោក ឡោ សុខា ស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី ក៏ដូចជា លោក ថង សាវុន អភិបាលខេត្តមណ្ឌលគិរី ដឹកនាំកម្លាំងសហការចុះទប់ស្កាត់ និងបង្ក្រាបបទល្មើសព្រៃឈើដែលកំពុងកក្រើកសារជាថ្មី សម្រុកដឹកយកទៅលក់នៅស្រុកយួនទាល់តែសោះ.! ទើបមេឈ្មួញឈ្មោះ រិទ្ធ រួមនិងបក្សពួកគូកនផ្សេងទៀត បានដៃ នាំគ្នាធ្វើសសកម្មភាព គៀងគរអោយពលរដ្ឋចូលទៅកាប់បំផ្លិចបំផ្លាញព្រៃឈើសារជាថ្មី និងឈើដែលនៅសល់ចាស់ នៅចំណុច ស្រែប៊ូម ភូមិរ៉ាយោង ឃុំប៊ូស្រា ស្រុកពេជ្រាដា រួចដឹកតាមប្រភេទរថយន្តធុនត្រាជាច្រើនគ្រឿង សម្រុកចូលទៅស្រុកយួន តាមច្រកទ្វេភាគីព្រំដែនណាំលា និងច្រកដាក់ដាំ ជារៀងរាល់ថ្ងៃយប់ បានដោយជោគជ័យក្នុងមុខជំនួញរបស់ខ្លួន។
ប្រភពបន្តថា រឺឯ អាជ្ញាធរមានមត្ថកិច្ចជំនាញពាក់ពន្ធ័ ដែលមានស្នាក់ការប្រចាំតាមគោលដៅនិងច្រកទ្វេភាគីក្នុងខេត្តមណ្ឌលគីរី វិញ សង្ស័យអស់លោក ត្រូវថ្នាំសណ្ដំ ពីមេឈ្មួញដ៏ល្បី ឈ្មោះ រិទ្ធ រួមនិងឈ្មួញផ្សេងទៀតនោះអស់ហើយដែរ.! ទើបបានជាអស់លោកនាំគ្នារក្សាភាពស្ងៀមស្ងាត់ ជាថ្នូរមិនបង្ក្រាប។
ប្រការនេះ កំពង់បណ្តាលអោយឈើតូចធំក្នុងតំបន់ព្រៃការពារ ព្រៃអភិរក្ស ព្រៃសហគមន៍ក្នុងស្រុកកោះញ៉ែក ស្រុកពេជ្រាដា ស្រុកកែវសីមា រងការវិនាសសាបសូន្យ នៅក្នុងពេលឆាប់ៗខាងមុខជាក់ជាពុំខានឡើយ។
ដោយឡែក: បើយោប្រភពពីជ្រុងមួយពីមន្ត្រីពីររូប ដែលនៅច្រកទ្វេភាគីព្រំដែនណាំលា និងច្រកដាក់ដាំ សុំមិនបញ្ចេញឈ្មោះ បានអោយដឹងថា ជាង១សប្ដាហ៍កន្លងទៅនេះ មានមេឈ្មួញជាច្រើននាក់ ដែលជាគូកនលោក រិទ្ធ បានសម្រុកដឹកជញ្ជូនឈើប្រណីត និងឈើប្រភេទលេខ១ គឺដឹកចេញពីចំណុចស្រែប៊ូម ក្នុងស្រុកកោះញែក ស្រុកពេជ្រាដា ដឹកយកទៅលក់អោយមេឈ្មួញធំៗនៅស្រុកយួន តាមច្រកណាំលា យ៉ាងគគ្រឹកគគ្រេងបានដោយជោគជ័យ ក៏ព្រោះម្ចាស់ស្រុកជាអ្នកបើកដៃអោយចរាចរណ៍ក្នុងរយៈពេល៥ខែ ឯណោះ.! ទើបមេឈ្មួញទាំងនោះហ៊ានរកស៊ីមុខជំនួញដឹកឈើនេះ។
ប្រភពពីមន្ត្រីពីររូបដែលស្រលាញ់ ផលអនុផល ធនធានធម្មជាតិ បានបង្ហើយថា ក្នុងនោះមាន លោក យូ សុធា នាយប៉ុស្តិ៍នគរបាលអន្តោប្រវេសន៍ប្រចាំច្រកទ្វេភាគីព្រំដែនដាក់ដាំ ស្រុកអូររាំង កំពង់សម្ងំប្រមូលសេដ្ឋកិច្ចពីក្រុមមេឈ្មួញឈ្មោះ រិទ្ធ ដែលបានកំពង់ដឹកជញ្ជូនឈើយកទៅលក់នៅស្រុកយួន យ៉ាងត្រជាក់ចិត្ត ប្រហែលជាលោក យូ សុធា ជាអ្នកដើរតួយ៉ាងសំខាន់ក្នុងការប្រមូលសេដ្ឋកិច្ចអោយថ្នាក់ដឹកនាំក្នុងខេត្តមណ្ឌលគិរីហើយ ទើបសកម្មភាពក្រុមឈ្មួញដឹកឈើរបស់លោក រិទ្ធ អាចដំណើរការទៅបានយ៉ាងរលូនដូច្នេះ.!។
ទោះជាយ៉ាងណាបើគ្មានការបើកបារ៉ាស់ពីសំណាក់លោក យូ សុធា នាយប៉ុស្តិ៍នគរបាលអន្តោប្រវេសន៍ច្រកទ្វេភាគីព្រំដែនណាំលាទេនោះ គឺគ្មានឈ្មួញណាម្នាក់អាចដឹកជញ្ជូនឈើពីទឹកដីខ្មែរ ឆ្លងដែនចូលទៅទឹកដីយួន តាមអំពើចិត្តបាននោះឡើយ។
ប្រជាសហសហគមន៍ក៏ដូចជាប្រជាពលរដ្ឋ ក្នុងភូមិរ៉ាយោង ឃុំប៊ូស្រា ស្រុកពេជ្រាដា ស្រុកកោះញ៉ែក សូមអំពាវនាវទៅដល់ នាយឧត្ដមសេនីយ៍ សៅ សុខា មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាប្រធានគណៈកម្មការថ្នាក់ជាតិ ដើម្បីទប់ស្កាត់បទល្មើសព្រៃឈើធនធានធម្មជាតិ ព្រមទាំង លោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខាប្រមាញ់នេសាទ សូមមេត្តាចាត់មន្ត្រីក្រោមឱវាទ ដាក់ការស៊ើបអង្កេតអោយបានស៊ីជម្រៅ ទៅលើមន្ត្រីគ្រាប់ល្ពៅមួយចំនួនតូចប្រចាំការនៅច្រកទ្វេភាគីខាងលើនោះផងទាន៕