ថ្ងៃអាទិត្យ ទី១០ ខែធ្នូ ឆ្នាំ២០៥០
លោកអគ្គនាយក ជួង វណ្ណអាង ចាងហ្វាងការផ្សាយ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ ( www.poipetpostnews.com ) whatsapp 092190098 / 0886606773 / Facebook ប៉ោយប៉ែតប៉ុស្តិ៍ / Page គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ / YouTube គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ / 📢 សេចក្តីជូនដំណឹងៈ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ ត្រូវការជ្រើសរើសភ្នាក់ងារបន្ថែម ២៥ រាជធានី.ខេត្ត.ក្រុង.បើបងប្អូនមានចំណាប់អារម្មណ៍ សូមធ្វើការទំនាក់ទំនងមកការិយាល័យនិពន្ធ តាមរយៈលេខទូរស័ព្ទចំនួនពីរខ្សែTell.092 190 098 - 088 66 06 773 ) ដែលមានទីតាំងស្នាក់ការ ភូមិមិត្តភាព សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ សូមអរគុណ៕
ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ត្រៀមខ្លួនជំរុញ និងលើកកម្ពស់ទំនាក់ទំនងរាល់ការងារពាក់ព័ន្ធរវាងក្រសួងមហាផ្ទៃ និងលេខាធិការអាស៊ាន
Fri,22 September 2023 (Time 10:19 AM)
ដោយ ៖ គេហទំព័រ ប៉ោយប៉ែត ប៉ុស្តិ៍ (ចំនួនអ្នកអាន: 163នាក់)


ភ្នំពេញ៖ ក្នុងជំនួបនៅទីស្ដីការក្រសួងមហាផ្ទៃ កាលពីរសៀលថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៣ ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានថ្លែងទៅកាន់ឯកឧត្ដមបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន ថា ក្នុងនាមក្រសួងមហាផ្ទៃ ឯកឧត្ដមអភិសន្តិបណ្ឌិត ត្រៀមខ្លួនជានិច្ចក្នុងការជំរុញ និងលើកកម្ពស់ទំនាក់ទំនងរាល់កិច្ចការពាក់ព័ន្ធទាំងអស់ រវាងក្រសួងមហាផ្ទៃ និងលេខាធិការអាស៊ាន។ ទន្ទឹមនេះឯកឧត្ដមអភិសន្តិបណ្ឌិត ក៏បានស្នើដល់អគ្គលេខាធិការអាស៊ាន បន្តជួយគាំទ្ររាល់គំនិតផ្ដួចផ្ដើមផ្សេងៗ ជាពិសេសក្នុងសមត្ថកិច្ចក្រសួងមហាផ្ទៃ ដើម្បីអនុវត្តគម្រោងនានាឱ្យដំណើរការទៅបានជាឧត្ដមប្រយោជន៍រួមរបស់សហគមន៍អាស៊ានទាំងមូល ជាពិសេសលើការងារសន្តិសុខ។ ឯកឧត្ដមអភិសន្តិបណ្ឌិត បានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងដ៏ល្អ និងកិច្ចសហការដ៏ជិតស្និទ្ធ រវាងលេខាធិការដ្ឋានអាស៊ាន ក្នុងការជួយគាំទ្រការអនុវត្តកិច្ចការពាក់ព័ន្ធមួយចំនួន ដែលក្រសួងមហាផ្ទៃ បានធ្វើកន្លងទៅ។ ក្នុងនោះរួមមាន ៖ ការរៀបចំកិច្ចប្រជុំមន្ត្រីជាន់ខ្ពស់ទទួលបន្ទុកឧក្រិដ្ឋកម្មឆ្លងដែន (SOMTC) និងកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីអាស៊ានទទួលបន្ទុកឧក្រិដ្ឋកម្មឆ្លងដែន (AMMTC)។ ជាការឆ្លើយតប ឯកឧត្ដមបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន បានជម្រាបថា ឯកឧត្ដម ត្រៀមខ្លួនជានិច្ចក្នុងការបន្តជួយគាំទ្រដល់កម្ពុជា ក៏ដូចជាបណ្ដារដ្ឋសមាជិកាទាំងអស់ ក្នុងយន្តការថ្នាក់តំបន់ដែលមានកន្លងទៅនេះ។ ឯកឧត្ដមអគ្គលេខាធិការអាស៊ាន ចាត់ទុកថា ការថែរក្សាបាននូវសន្តិសុខ និងសន្តិភាព គឺជាកិច្ចការដ៏មានសារសំខាន់សំរាប់តំបន់អាស៊ានទាំងមូល ដែលកន្លងទៅនេះ រដ្ឋជាសមាជិកអាស៊ានទាំងអស់ មានកម្ពុជាផងនោះ បានចូលរួមយ៉ាងសកម្មក្នុងការងារប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មឆ្លងដែន។ ឯកឧត្ដមបណ្ឌិត បានសម្ដែងការអបអរសាទរចំពោះកម្ពុជា ដែលបានធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលអាស៊ាននាឆ្នាំ២០២២ កន្លងទៅយ៉ាងជោគជ័យ។ ឯកឧត្ដមអគ្គលេខាធិការ ក៏បានអបអរសាទរផងដែរ ចំពោះក្រសួងមហាផ្ទៃ ដែលបានចូលរួមចំណែកក្នុងការអនុវត្តរាល់យន្តការផ្សេងៗរបស់អាស៊ាន ដែលក្រសួងមហាផ្ទៃ បានដឹកនាំក្នុងឆ្នាំ២០២២កន្លងទៅនេះ លើការងារពាក់ព័ន្ធនឹងបញ្ហាសន្តិសុខ។ ឯកឧត្តមបណ្ឌិត កៅ គឹមហួន ថ្លែងដោយភាពស្និទ្ធស្នាលថា នឹងបន្តផ្ដល់ការគាំទ្រកម្ពុជា ក៏ដូចបណ្ដាសមាជិកអាស៊ានដទៃទៀតដែរ ដោយធ្វើយ៉ាងណាឱ្យមានលទ្ធភាពអនុវត្តបានជោគជ័យនូវបណ្ដាយន្តការតំបន់អាស៊ាននានា ដែលប្រទេសនីមួយៗមានភារកិច្ចទទួលខុសត្រូវ។ ជាថ្មីម្ដងទៀត ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្តៃ បានថ្លែងគាំទ្រចំពោះតួនាទីរបស់ឯកឧត្ដមអគ្គលេខាធិការអាស៊ាន ក្នុងការពង្រឹង និងលើកកម្ពស់សាមគ្គីភាពរបស់អាស៊ាន។ ចំពោះការងារសន្តិសុខ ឯកឧត្ដមអភិសន្តិបណ្ឌិត សង្កត់ធ្ងន់ថា រាជរដ្ឋាភិបាលកម្ពុជា ដឹកនាំដោយសម្ដេចធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី បាននិងកំពុងយកចិត្តទុកដាក់យ៉ាងខ្លាំង ដោយចាត់ទុកថាជាឆ្អឹងខ្នងដ៏សំខាន់ នៃសេដ្ឋកិច្ចជាតិ។ ក្នុងនោះកម្ពុជា បាននិងកំពុងធ្វើយ៉ាងណាកសាងនូវភាពសុខដមរមនាក្នុងសង្គម។ លើសពីនេះកម្ពុជាបានដើរតួនាទី និងបំពេញកិច្ចការងារយ៉ាងច្រើនក្នុងកិច្ចសហប្រតិបត្តិការអាស៊ានពាក់ព័ន្ធនឹងការងារប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មឆ្លងដែន និងបន្តចូលរួមថែរក្សាសន្តិសុខ សន្តិភាពក្នុងតំបន់ផងដែរ៕

ព័ត៌មានគួរចាប់អារម្មណ៍

មន្ត្រីរាជការនៃមន្ទីររៀបចំដែនដីនគរូបនីយកម្មសំណង់ និងសូរិយោដីខេត្តបន្ទាយមានជ័យ បានផ្តិតមេដៃស្នើសុំទៅក្រសួងអោយផ្លាស់ប្តូរ លោកអាងណារិទ្ធ ចេញពីប្រធានមន្ទីរ.!!! (គេហទំព័រ ប៉ោយប៉ែត ប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

ទីតាំងជល់មាន់តាមកញ្ជាក់ទូរស្សន៍អនឡាញមានឡូតូ និងយូគី កំពុងពង្រាយគ្រប់កន្លែងក្នុងស្រុកជាំក្សាន្ត លោកវរសេនីយ៍ឯក ឃី ម៉េងឆែ អធិការស្រុក និងលោកឧត្ដមសេនីយ៍ទោ សួស សុខដារា ស្នងការខេត្ត ព្រះវិហារ បានជ្រាបដែរឬទេ??? (គេហទំព័រ ប៉ោយប៉ែត ប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

ភ្ញៀវទេសចរជាង៣០ម៉ឺននាក់ បានមកលេងកម្សាន្តនៅខេត្តសៀមរាប ក្នុងឱកាសបុណ្យអុំទូក.!!! (គេហទំព័រ ប៉ោយប៉ែត ប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា និងលោកជំទាវ ផ្តល់អាហារូបករណ៍ ១០០% ចំនួន ១៣០កន្លែង សិក្សានៅវិទ្យាស្ថានពហុបច្ចេកវិទ្យាជាតិព្រះកុសុមៈ (គេហទំព័រ ប៉ោយប៉ែត ប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា និងលោកជំទាវ ដង្ហែកឋិនទានសាមគ្គី ទៅវេរប្រគេនព្រះសង្ឃចំនួន៤វត្ត ក្នុងខេត្តបន្ទាយមានជ័យ (គេហទំព័រ ប៉ោយប៉ែត ប៉ុស្តិ៍)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
62 នាក់
ម្សិលមិញ :
525 នាក់
សប្តាហ៍នេះ :
2772 នាក់
ខែនេះ :
13367 នាក់
3 ខែនេះ :
58486 នាក់
សរុប :
1353198 នាក់