ថ្ងៃអាទិត្យ ទី១០ ខែធ្នូ ឆ្នាំ២០៥០
លោកអគ្គនាយក ជួង វណ្ណអាង ចាងហ្វាងការផ្សាយ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ ( www.poipetpostnews.com ) whatsapp 092190098 / 0886606773 / Facebook ប៉ោយប៉ែតប៉ុស្តិ៍ / Page គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ / YouTube គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ / 📢 សេចក្តីជូនដំណឹងៈ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ ត្រូវការជ្រើសរើសភ្នាក់ងារបន្ថែម ២៥ រាជធានី.ខេត្ត.ក្រុង.បើបងប្អូនមានចំណាប់អារម្មណ៍ សូមធ្វើការទំនាក់ទំនងមកការិយាល័យនិពន្ធ តាមរយៈលេខទូរស័ព្ទចំនួនពីរខ្សែTell.092 190 098 - 088 66 06 773 ) ដែលមានទីតាំងស្នាក់ការ ភូមិមិត្តភាព សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ សូមអរគុណ៕
Video រឿងកាន់តែតានតឹងហើយលោក ផែង វណ្ណៈ អេឺយ.! អង្គភាពសារព័ត៌មានជាច្រើនរួមនិងគេហទំព័រ«ដើមរាំង» នាំគ្នាប្រកាស ថ្កោលទោសចំពោះរូបលោក តើឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្រ្តីក្រសួងព័ត៌មាន ចាត់វិធានការយ៉ាងណាទៅលើលោក ផែង វណ្ណៈ ដែលកំពុងបំពានសិទ្ធិទៅលើអ្នកសារព័ត៌មានពេញមួយស្រុកខ្មែរ.???
Mon,25 September 2023 (Time 11:18 AM)
ដោយ ៖ គេហទំព័រ ប៉ោយប៉ែត ប៉ុស្តិ៍ (ចំនួនអ្នកអាន: 350នាក់)


នៅរសៀលថ្ងៃអាទិត្យ ទី២៤ ខែកញ្ញា ឆ្នាំ២០២៣នេះ ឃើញមានអង្គភាពសារព័ត៌មានជាច្រើនអង្គភាព រួមអង្គភាពគេហទំព័រ«ដើមរាំង»ផងដែរ បាននាំគ្នាប្រតិកម្ម និងប្រកាសថ្កោលទោស! ចំពោះបុគ្គលឈ្មោះ ផែង វណ្ណៈ ដែលជាចាងហ្វាងការផ្សាយ Pheng Vannak News។ ដែលបានប្រើគណនីហ្វេសប៊ុកឈ្មោះ ផែង វណ្ណៈ និងឈ្មោះ Pheng Vannak News ដែលបានចេញវីដេអូផ្សាយរិះគន់ក្នុងន័យប្រមាថតិះដៀលមាក់ងាយ បំពានសិទ្ធិមកលើ បងប្អូនអ្នកសារព័ត៌មានមួយប្រទេសកម្ពុជាយ៉ាងធ្ងន់ធ្ងរ ដែលពួកគាត់មិនអាចទទួលយកបាន។ ដូចជាការប្រើពាក្យថា«ពួកអាកាសែតខ្ចប់មមីសមាន់មួយរៀលៗ ពាក់កាតដើរសុំលុយគេ ពាក់កាតដើរឡាយតាមផ្ទះគេអ្នករកស៊ី ដេញចាប់រថយន្តដឹកជ្រូកដឹកឈើដឹកគោក្របី ដូចពួកចាប់ជំរិត។ ឈ្មោះ ផែង វណ្ណៈ បន្តថា ដឹងព័ត៌មានហើយមិនផ្សាយ បែរជាយកព័ត៌មាននោះទៅគោះសុំលុយគេ ក៏ស្មើនឹងពួកចាប់ជំរិតដែរ ។ ឈ្មោះ ផែង វណ្ណៈ អះអាងទៀតថា សមត្ថភាពប៉ុនខ្លួន តើឱ្យទៅពាក់កាតដើរឡាយ តាមចិញ្ចើមផ្លូវដូចពួកអាឆ្កួតអស់នឹង ម្ដេចនឹងកើត។ មិនតែប៉ុណ្ណោះបុគ្គល ផែង វណ្ណៈ "ក៏បានចាត់ទុកបងប្អូនអ្នកសារព័ត៌មានទាំងពូជ មិនស្មើនិងចុងក្រចកជើងរបស់ខ្លួន"និងបានបង្ហោះភ្ជាប់រូបភាព ដោយសរសេរសំណេរថា ពួកអាកាសែតរហេមរហាមទៀតផង»។ ការប្រមាថមកលើអ្នកសារព័ត៌មានយ៉ាងធ្ងន់ធ្ងរពីសំណាក់បុគ្គល ផែង វណ្ណៈ ត្រូវបានគេចែកចាយតាមបណ្ដាញសង្គមនៅពេលថ្មីៗនេះ ។ ទង្វើរបស់បុគ្គលឈ្មោះ ផែង វណ្ណៈ ខាងលើនេះពុំមែនជាការរិះគន់ក្នុងន័យស្ថាបនានោះឡើយ លោកកំពុងតែបំពានសិទ្ធិសេរីភាពមកលើអ្នកសារព័ត៌មានហើយ។ ហើយការរិះគន់របស់បុគ្គល ផែង វណ្ណៈ ទៀតសោត គឺមានចរឹតញុះញង់ បង្កអោយមានការរើសអើង និង បង្កភាពវឹកវរដល់សង្គម ធ្វើអោយប្រជាពលរដ្ឋមានការភ័ន្តច្រឡំ បាត់បង់ជំនឿទុក្ខចិត្តមកលើស្ថាប័នព័ត៌មាន ដែលជាស្ថាប័នអ្នកនាំពាក្យរបស់ជាតិ ក៏ដូចជាបងប្អូនអ្នកសារព័ត៌មានផ្ទាល់ដែលកំពុងតែប្រកាន់ភ្ជាប់ វិជ្ជាជីវៈ បម្រើដល់សង្គមជាតិ។ អាស្រ័យហេតុនេះ ទើបបងប្អូនអ្នកសារព័ត៌មានជាច្រើនអង្គភាព រួមនិងខ្ញុំបាទ ជួង វណ្ណអាង ចាងហ្វាងការផ្សាយ «គេហទំព័រ ប៉ោយប៉ែត ប៉ុស្តិ៍ / Kehaktompor Poipet post » សូមទទូចស្នើសុំទៅដល់ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រី ក្រសួងព័ត៌មាន ជាពិសេស សូមសំណូមពរទៅដល់ សម្តេចបរវធិបតី ហ៊ុន ម៉ាណែតនាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយក រដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ សូមមេត្តាចាត់វិធានការទៅលើបុគ្គលឈ្មោះ ផែង វណ្ណៈ អោយធ្ងន់ធ្ងរ ដើម្បីរកភាពយុត្តិធម៌ដល់ស្ថាប័ន ព័ត៌មាន ស្អាតស្អំផងទាន បើពុំដូច្នោះទេ បុគ្គលរូបនេះ និងបន្តភាពវឹកវរក្នុងសង្គមបន្តថែមទៀតជាក់ជាពុំខាន...(សូមទស្សនាវីដេអូ លោក ផែង វណ្ណៈ ប្រមាថតិះដៀលមាក់ងាយ បំពានសិទ្ធិមកលើ បងប្អូនអ្នកសារព័ត៌មានមួយប្រទេសកម្ពុជា)៕

ព័ត៌មានគួរចាប់អារម្មណ៍

មន្ត្រីរាជការនៃមន្ទីររៀបចំដែនដីនគរូបនីយកម្មសំណង់ និងសូរិយោដីខេត្តបន្ទាយមានជ័យ បានផ្តិតមេដៃស្នើសុំទៅក្រសួងអោយផ្លាស់ប្តូរ លោកអាងណារិទ្ធ ចេញពីប្រធានមន្ទីរ.!!! (គេហទំព័រ ប៉ោយប៉ែត ប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

ទីតាំងជល់មាន់តាមកញ្ជាក់ទូរស្សន៍អនឡាញមានឡូតូ និងយូគី កំពុងពង្រាយគ្រប់កន្លែងក្នុងស្រុកជាំក្សាន្ត លោកវរសេនីយ៍ឯក ឃី ម៉េងឆែ អធិការស្រុក និងលោកឧត្ដមសេនីយ៍ទោ សួស សុខដារា ស្នងការខេត្ត ព្រះវិហារ បានជ្រាបដែរឬទេ??? (គេហទំព័រ ប៉ោយប៉ែត ប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

ភ្ញៀវទេសចរជាង៣០ម៉ឺននាក់ បានមកលេងកម្សាន្តនៅខេត្តសៀមរាប ក្នុងឱកាសបុណ្យអុំទូក.!!! (គេហទំព័រ ប៉ោយប៉ែត ប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា និងលោកជំទាវ ផ្តល់អាហារូបករណ៍ ១០០% ចំនួន ១៣០កន្លែង សិក្សានៅវិទ្យាស្ថានពហុបច្ចេកវិទ្យាជាតិព្រះកុសុមៈ (គេហទំព័រ ប៉ោយប៉ែត ប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា និងលោកជំទាវ ដង្ហែកឋិនទានសាមគ្គី ទៅវេរប្រគេនព្រះសង្ឃចំនួន៤វត្ត ក្នុងខេត្តបន្ទាយមានជ័យ (គេហទំព័រ ប៉ោយប៉ែត ប៉ុស្តិ៍)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
39 នាក់
ម្សិលមិញ :
525 នាក់
សប្តាហ៍នេះ :
2749 នាក់
ខែនេះ :
13344 នាក់
3 ខែនេះ :
58463 នាក់
សរុប :
1353175 នាក់