ខេត្តបន្ទាយមានជ័យ៖ នារសៀលថ្ងៃចន្ទ ទី២៥ ខែកញ្ញា ឆ្នាំ២០២៣ វេលាម៉ោង០២ និង៣០ នាទីរសៀល ឯកឧត្ដម អ៊ុំ រាត្រី អភិបាលនៃគណៈអភិបាលនៃគណអភិបាលខេត្តបន្ទាយមានជ័យ ដឹកនាំប្រតិភូខេត្តបន្ទាយមានជ័យ ជួបជាមួយ ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការបរទេស និងប្រតិភូ នៃព្រះរាជាណាចក្រថៃ បានចុះត្រួតពិនិត្យទីស្នាក់ការប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិស្ទឹងបត់ នៅចំណុចស្ពានមិត្តភាពកម្ពុជា-ថៃ (ណងអៀង-ស្ទឹងបត់) ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ ក្នុងជំនួបទស្សនកិច្ចនោះផងដែរ លោកវរសេនីយ៍ឯក ឆោម ភ័ព្វ នាយយប៉ុស្តិ៍ច្រកស្ទឹងបត់ បានដឹកនាំកងកម្លាំងរៀបចំសណ្តាប់ធ្នាប់ ការពារសុវត្ថិភាព និងទទួលស្វាគមន៍បដិសណ្ឋារកិច្ច គណៈប្រតិភូជាន់ខ្ពស់ នៃព្រះរាជាណាចក្រថៃ ដឹកនាំដោយ ឯកឧត្ដម ប៉ានព្រី ផាហិថានុកន ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការបរទេស ព្រមទាំងសហការី ដោយមានការទទួលស្វាគមន៍បដិសណ្ឋារកិច្ច ដែលមានវត្តមាន ឯកឧត្តម អ៊ុំ រាត្រី អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ ព្រមទាំងប្រតិភូសហការី បានអញ្ជើញមកទស្សនកិច្ចស្វែងយល់អំពីលំហូរចូល-ចេញ របស់យានយន្តដឹកទំនិញ និងពិនិត្យលើវឌ្ឍនភាពហេដ្ឋានរចនាសម្ព័ន្ធនានា នៅក្នុងច្រកទ្វារព្រំដែនអន្តរជាតិស្ទឹងបត់ (ណងអៀង-ស្ទឹងបត់) ក្រុងប៉ោយប៉ែត។ ក្នុងការទស្សនកិច្ច របស់គណៈប្រតិភូជាន់ខ្ពស់ នៃព្រះរាជាណាចក្រថៃ នារសៀលនេះផងដែរ នៃការវិលត្រលប់ទៅកាន់ប្រទេសថៃវិញ ឃើញថា ឯកឧត្ដម ប៉ានព្រី ផាហិថានុកន ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការបរទេស ព្រមទាំងសហការី ប្រកបដោយទឹកមុខស្នាមញញឹមយ៉ាងកក់ក្តៅ ប្រកបដោយសុវត្ថិភាព នឹងបានថតរូបជាមួយថ្នាក់ដឹកនាំប្រតិភូខេត្តបន្ទាយមានជ័យ ទុកជាអនុស្សាវរីយ៍ផងដែរ៕
ព័ត៌មានគួរចាប់អារម្មណ៍
មន្ត្រីរាជការនៃមន្ទីររៀបចំដែនដីនគរូបនីយកម្មសំណង់ និងសូរិយោដីខេត្តបន្ទាយមានជ័យ បានផ្តិតមេដៃស្នើសុំទៅក្រសួងអោយផ្លាស់ប្តូរ លោកអាងណារិទ្ធ ចេញពីប្រធានមន្ទីរ.!!! (គេហទំព័រ ប៉ោយប៉ែត ប៉ុស្តិ៍)
ទីតាំងជល់មាន់តាមកញ្ជាក់ទូរស្សន៍អនឡាញមានឡូតូ និងយូគី កំពុងពង្រាយគ្រប់កន្លែងក្នុងស្រុកជាំក្សាន្ត លោកវរសេនីយ៍ឯក ឃី ម៉េងឆែ អធិការស្រុក និងលោកឧត្ដមសេនីយ៍ទោ សួស សុខដារា ស្នងការខេត្ត ព្រះវិហារ បានជ្រាបដែរឬទេ??? (គេហទំព័រ ប៉ោយប៉ែត ប៉ុស្តិ៍)
ភ្ញៀវទេសចរជាង៣០ម៉ឺននាក់ បានមកលេងកម្សាន្តនៅខេត្តសៀមរាប ក្នុងឱកាសបុណ្យអុំទូក.!!! (គេហទំព័រ ប៉ោយប៉ែត ប៉ុស្តិ៍)
ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា និងលោកជំទាវ ផ្តល់អាហារូបករណ៍ ១០០% ចំនួន ១៣០កន្លែង សិក្សានៅវិទ្យាស្ថានពហុបច្ចេកវិទ្យាជាតិព្រះកុសុមៈ (គេហទំព័រ ប៉ោយប៉ែត ប៉ុស្តិ៍)
ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា និងលោកជំទាវ ដង្ហែកឋិនទានសាមគ្គី ទៅវេរប្រគេនព្រះសង្ឃចំនួន៤វត្ត ក្នុងខេត្តបន្ទាយមានជ័យ (គេហទំព័រ ប៉ោយប៉ែត ប៉ុស្តិ៍)
វីដែអូ
ចំនួនអ្នកទស្សនា