ខេត្តឧត្ដរមានជ័យ៖ តើជោគវាសនាម្ចាស់ផ្ទះដែលសាងសងកាំជណ្ដើររំលោភដីចំណីផ្លូវសាធារណះឈ្មោះគឹម មួយឡេញនិងប្រពន្ធឈ្មោះ អុឹង មួយ រស់នៅភូមិអូរជញ្ជៀន ឃុំអន្លង់វែង ស្រុកអន្លង់វែងអាចប្រឆាំងនិងលិខិតជម្រាបជូនពីរដ្ឋបាលស្រុកអន្លង់វែងបានដែរឬយ៉ាងណា.?ក្រោយពីលិចឮថាមានខ្សែធំនៅរាជធានីភ្នំពេញចាំការពារ។ទោះជារដ្ឋបាលស្រុកអន្លង់វែងចេញលិខិតជម្រាបជូនកាលពីថ្ងៃថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៣និងទុករយះពេល៥ថ្ងៃគិតពីថ្ងៃជូនដំណឹងដើម្បីធ្វើការរុះរើ វាយកម្ទេចសំណងទាំងនោះដាក់អោយបានត្រឹមត្រូវ ក្នុងករណីម្ចាស់សំណងមិនព្រមអនុវត្តតាមស្មារតី នៃសេចក្ដីជូនដំណឹងនេះទេ នោះរដ្ឋបាលស្រុកនិងចាត់វិធានការតាមផ្លូវច្បាប់ជាធរមាន។ តែរហូលចូលដល់ថ្ងៃទី៥ ខែ កញ្ញា ឆ្នាំ២០២៣ ទៅហើយ គេមិនទាន់ឃើញលោក គួយ គឹមឡេញនិងប្រពន្ធឈ្មោះអុឹង មួយប៉ ម្ចាស់សំណងសាងសងកាំជណ្ដើរខាងលើនៅមិនទាន់ព្រមអនុវត្តវាយកម្ទេចសំណងទាំងនេះតាមការជម្រាបរបស់រដ្ឋបាលស្រុកអន្លង់វែងឡើយ។សង្ស័យថាម្ចាស់សំណងមួយនេះគឺមានឥទ្ធិពលធំជាងថ្នាក់ស្រុកនិងថ្នាក់ខេត្ត ព្រោះអាងលុយ អាងអំណាចនិងមានអ្នកធំចាំការពារពីក្រោយខ្នងឬយ៉ាងណា.?ទើបគ្មានស្ថាប័នក្នុងខេត្តឧត្ដរមានជ័យមួយណាហ៊ានប៉ះសូម្បីប៉ុនចុងក្រចក។ ពលរដ្ឋស្នើសុំនិងសូមសំណូមពដល់ លោក គឹម គាវិន ប្រធានមន្ទីររៀបចំដែនដីនគររូបនីយកម្ម សំណង់និងសុរិយោដីខេត្តឧត្ដរមានជ័យចាត់មន្រ្តីក្រោមឱវាទចុះពិនិត្យមើលបុគ្គលពីអ្នកប្ដីប្រពន្ធឈ្មោះ គួយ គឹមឡេញនិងអ្នកស្រី អុឹង មួយប៉ រស់នៅភូមិ អូរជញ្ជៀន ឃុំអន្លង់វែង ស្រុកអន្លង់វែង ខេត្តឧត្ដរមានជ័យដែលជាម្ចាស់ផ្ទះសាងសង់សំណងកាំជណ្ដើររំលោភផ្លូវសាធារណះដែលមានពលរដ្ឋធ្វើដំណើរចេញចូលលើផ្លូវសាធារណមួយនេះ។ពលរដ្ឋបន្ថែមថាបើកការបើកម៉ូតូ ឡានលើផ្លូវខ្សែនេះបង្ករគ្រោះថ្នាក់ដល់អាយុជីវិតរបស់ពួកគាត់អ្នកណាទទួលខុសត្រូវ ម្ចាស់ផ្ទះឬ ស្រុកជាអ្នកដោះស្រាយ សង្សឹមថាច្បាប់ក្នុងការអនុវត្តទៅលើបុគ្គលធ្វើខុសច្បាប់ពិតមិនលម្អៀង មិនប្រកាន់វណ្ណៈ ពណ៍សម្បុល អ្នកមាន អ្នកក្រទៅចុះ។ លោក ងួន ទ្ធីរិទ្ធ អភិបាលស្រុកអន្លង់វែង បានបញ្ជាក់ថា ស្រុកបានធ្វើដំណើរ របាយការណ៍ជូនឯកឧត្ដមអភិបាលខេត្ត យោងតាមបុគ្គល ខាងស្រុកបានធ្វើលិខិត ស.ជ.ណ.អោយរុះរើវ៉ៃចេញលើចំណីផ្លូវថ្នល់ ប៉ុន្ដែ បុគ្គលទាំងពីនាក់ប្ដីប្រពន្ធមិនព្រម ហើយស្រុកបានសុំគោលការណ៍ពីខេត្តដើម្បីអនុវត្ត។ ពលរដ្ឋថ្លែងអំណរ អរគុណយ៉ាងជាជ្រៅចំពោះ លោក ងួន ទ្ធីរិទ្ធ អភិបាលស្រុកអន្លង់វែង តែងតែយកចិត្តទុកនិងរកដំណោះស្រាយជូនប្រជាពលរដ្ឋគ្រប់ពេលវេលា និងអនុវត្តតាមគោលការណ៍ ជួយទំនុកបម្រុងពលរដ្ឋដែលខ្វះខាត ទីទាល់ក្រ បានយ៉ាងល្អដោយទឹកចិត្តជ្រេះថ្លានិងដើរតាមគោលនយោបាយឈ្នះឈ្នះ សុខសន្តិភាព។ ជុំវិញករណីផ្សព្វផ្សាយព័ត៍មានខាងលើរបស់អង្គភាពយើងខ្ញុំគ្រាន់តែរិះគន់ក្នុងន័យស្ថាបនាប៉ុណ្ណោះ មិនបានបង្អាប់ បង្ខូចនោះទេ តាមវិជ្ជាជីវះនិងរបបស្ដីពីអំពីសិទ្ធសិរីភាពបញ្ចេញមតិសារព័ត៍មាន។ បើសារមុីខ្លួនពាក់ពន្ធ័គិតថាមិនត្រឹមត្រូវក្នុងប្រការណាមួយអង្គភាពយើងរងចាំការបកស្រាយជូនជានិច្ច៕ ដោយះ លោក សួន ចំណាប់ ប្រចាំខេត្តឧត្តរមានជ័យ គេហទំព័ ប៉ោយប៉ែត ប៉ុស្តិ៍
ព័ត៌មានគួរចាប់អារម្មណ៍
Video ឯកឧត្ដម អ៊ុំ រាត្រី ដឹកនាំប្រតិភូខេត្តទទួលស្វាគមន៍បដិសណ្ឋារកិច្ច ជួបជាមួយ ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការបរទេស និងប្រតិភូ នៃព្រះរាជាណាចក្រថៃនៅច្រកទ្វារអន្តរជាតិ(ណងអៀង-ស្ទឹងបត់).!!! (គេហទំព័រ ប៉ោយប៉ែត ប៉ុស្តិ៍)
Video រឿងកាន់តែតានតឹងហើយលោក ផែង វណ្ណៈ អេឺយ.! អង្គភាពសារព័ត៌មានជាច្រើនរួមនិងគេហទំព័រ«ដើមរាំង» នាំគ្នាប្រកាស ថ្កោលទោសចំពោះរូបលោក តើឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្រ្តីក្រសួងព័ត៌មាន ចាត់វិធានការយ៉ាងណាទៅលើលោក ផែង វណ្ណៈ ដែលកំពុងបំពានសិទ្ធិទៅលើអ្នកសារព័ត៌មានពេញមួយស្រុកខ្មែរ.??? (គេហទំព័រ ប៉ោយប៉ែត ប៉ុស្តិ៍)
Video ក្មេង២នាក់លង់ទឹកនៅវាលស្រែស្លា.ប់ បង្កអោយឪពុកម្តាយនិងអ្នកភូមិភ័យស្លន់ស្លោចុះជួយសង្គ្រោះ .. (គេហទំព័រ ប៉ោយប៉ែត ប៉ុស្តិ៍)
Video ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា ផ្ដើមចេញពីជោគជ័យនៅខេត្តបាត់ដំបង ទើបរាជរដ្ឋាភិបាលសម្រេចផ្ទេរមុខងារក្នុងវិស័យអប់រំ យុវជន និងកីឡា ទៅឱ្យរដ្ឋបាលក្រុង ស្រុក ខណ្ឌទូទាំងប្រទេស.!!! (គេហទំព័រ ប៉ោយប៉ែត ប៉ុស្តិ៍)
ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ត្រៀមខ្លួនជំរុញ និងលើកកម្ពស់ទំនាក់ទំនងរាល់ការងារពាក់ព័ន្ធរវាងក្រសួងមហាផ្ទៃ និងលេខាធិការអាស៊ាន (គេហទំព័រ ប៉ោយប៉ែត ប៉ុស្តិ៍)
វីដែអូ
ចំនួនអ្នកទស្សនា