ថ្ងៃព្រហស្បតិ៍ ទី០៥ ខែតុលា ឆ្នាំ២០៥០
លោកអគ្គនាយក ជួង វណ្ណអាង ចាងហ្វាងការផ្សាយ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ ( www.poipetpostnews.com ) whatsapp 092190098 / 0886606773 / Facebook ប៉ោយប៉ែតប៉ុស្តិ៍ / Page គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ / YouTube គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ / 📢 សេចក្តីជូនដំណឹងៈ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ ត្រូវការជ្រើសរើសភ្នាក់ងារបន្ថែម ២៥ រាជធានី.ខេត្ត.ក្រុង.បើបងប្អូនមានចំណាប់អារម្មណ៍ សូមធ្វើការទំនាក់ទំនងមកការិយាល័យនិពន្ធ តាមរយៈលេខទូរស័ព្ទចំនួនពីរខ្សែTell.092 190 098 - 088 66 06 773 ) ដែលមានទីតាំងស្នាក់ការ ភូមិមិត្តភាព សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ សូមអរគុណ៕
មានវីដេអូ! ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ផ្តល់អនុសាសន៍ដល់អត្តពលិកក្រសួងមហាផ្ទៃ បន្តគោរពវិន័យ និងមានផែនការហ្វឹកហាត់ច្បាស់លាស់.!!!
Fri,08 September 2023 (Time 05:44 PM)
ដោយ ៖ គេហទំព័រ ប៉ោយប៉ែត ប៉ុស្តិ៍ (ចំនួនអ្នកអាន: 46នាក់)


ភ្នំពេញ៖ ក្នុងពិធីសំណេះសំណាលជាមួយប្រតិភូ គ្រូបង្វឹក និងកីឡាករ កីឡាការិនី នៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាកីឡា ក្រសួងមផ្ទៃ នៅព្រឹកថ្ងៃសុក្រ ទី៨ ខែកញ្ញា ឆ្នាំ២០២៣ ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានសម្តែងនូវការកោតសរសើរចំពោះប្រតិភូ និងអត្តពលិកទាំងអស់ ដែលបានចេញទៅចូលរួមប្រកួតក្នុងព្រឹត្តិការណ៍កីឡានគរបាល និងកងពន្លត់អគ្គិភ័យពិភពលោក (World Police & Fire Games) នៅប្រទេសកាណាដា ដោយទទួលបានលទ្ធផលគួរជាទីមោទកៈ ជាពិសេសប្រតិភូ គ្រូបង្វឹក និងកីឡាករ កីឡាការិនីក្រសួងមហាផ្ទៃ បានគោរពវិន័យយ៉ាងខ្ជាប់ខ្ជួន។ ឯកឧត្ដមអភិសន្តិបណ្ឌិត សង្កាត់ធ្ងន់ថា ក្នុងនាមជាកីឡាករ កីឡាការិនី ហើយពិសេសជាសមត្ថកិច្ចថែមទៀត ប្រសិនបើវិន័យធូររលង់ ឬមិនគោរពវិន័យ នោះលទ្ធផលនឹងមិនទទួលបានល្អដូចនេះឡើយ។ ទន្ទឹមនឹងលទ្ធផលជាវិជ្ជមានពីការប្រកួត World Police & Fire Games នៅប្រទេសកាណាដា ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា ក្នុងនាមថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ ក៏បានជំរុញលើកទឹកចិត្តដល់ប្រតិភូ គ្រូបង្វឹក និងកីឡាករ កីឡាការិនី បន្តគោរពវិន័យ បង្កើនការហ្វឹកហាត់ និងរក្សាឱ្យបានសាមគ្គីក្នុងក្រុម ក្នុងអង្គភាពឱ្យកាន់តែរឹងមាំ។ ដូចគ្នានេះដែរ អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ ក៏គួរសិក្សារៀបចំព្រឹត្តិការណ៍កីឡាក្នុងដែនសមត្ថកិច្ចក្រសួងមហាផ្ទៃ ដោយមិនរង់ចាំតែបញ្ជូនប្រតិភូ និងកីឡាករ កីឡាការិនី ទៅចូលរួមប្រកួតក្នុងព្រឹត្តិការណ៍នៅឯបរទេសនោះទេ។ ចំពោះព្រឹត្តិការណ៍ប្រកួតនីមួយៗដែលរៀបចំទៀតសោត ក៏ពុំគួរឱ្យមានកីឡាករ កីឡាការិនីជម្រើសជាតិ ចូលរួមប្រកួតនោះដែរ ពោលគឺត្រឹមតែជានគរបាលដែលកំពុងបម្រើការងារចំណុះក្រសួងមហាផ្ទៃ ជាការសមស្រប ព្រោះក្នុងគោលបំណងបង្កើនទំនាក់ទំនងជិតស្និទ្ធពីអង្គភាពមួយទៅអង្គភាពមួយចំណុះក្រសួង។ ដើម្បីប្រសិទ្ធភាព និងគុណផលកីឡាក្រោមឱវាទក្រសួងមហាផ្ទៃនេះដែរ ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា បានលើកជាអនុសាសន៍ឱ្យសិក្សាបង្កើតគណៈកម្មការរៀបចំការប្រកួត ដោយរៀបចំផែនការហ្វឹកហាត់ ផែនការប្រកួត តាមដានរាល់ការប្រកួត និងបញ្ជូនកីឡាករ កីឡាការិនី ចូលរួមគ្រប់ការប្រកួតគ្រប់កម្រិត ដើម្បីបង្កើនសមត្ថភាព បទពិសោធន៍ និងមានភាពស៊ាំគ្រប់ស្ថានការ។ ក្រៅពីនេះឯកឧត្ដមអភិសន្តិបណ្ឌិត ក៏បានផ្ដល់យោបល់ជូនអគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ គួរសិក្សាបង្កើតក្រុមការងារគ្រប់គ្រង Data Base សម្រាប់គ្រប់គ្រងប្រមូលផ្ដុំព័ត៌មានកីឡាករ កីឡាការិនីផងដែរ។   ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានបញ្ជាក់ជូនប្រតិភូ គ្រូបង្វឹក និងកីឡាករ កីឡាការិនី នៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ ទៀតថា រាជរដ្ឋាភិបាលថ្មី ក្រោមមគ្គុទេសន៍សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី នឹងបន្តយកចិត្តទុកដាក់ និងលើកកម្ពស់លើវិស័យអប់រំកាយ និងកីឡា ទាំងក្នុងក្របខណ្ឌស៊ីវិល និងកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ក្នុងនោះក្រសួងមហាផ្ទៃ ជាតួអង្គសំខាន់មួយដែរ។ ការពង្រីកសកម្មភាព និងលើកកម្ពស់វិស័យកីឡាទាំងស៊ីវិល និងកងកម្លាំងនេះ គឺដើម្បីផ្តល់ឱកាសដល់ពលរដ្ឋទូទៅ ទទួលបានការកម្សាន្ត សុខមាលភាព និងកាយសម្បទារឹងមាំ តាមរយៈវិស័យអប់រំកាយ និងកីឡា ជាពិសេសជាយន្តការឱ្យប្រជាពលរដ្ឋបានបញ្ចេញទេពកោសល្យក្នុងវិស័យនេះ៕

ព័ត៌មានគួរចាប់អារម្មណ៍

Video ឯកឧត្ដម អ៊ុំ រាត្រី ដឹកនាំប្រតិភូខេត្តទទួលស្វាគមន៍បដិសណ្ឋារកិច្ច ជួបជាមួយ​ ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី​ រដ្ឋមន្រ្តីក្រសួងការបរទេស​ និងប្រតិភូ​ នៃព្រះរាជាណាចក្រថៃនៅច្រកទ្វារអន្តរជាតិ(ណងអៀង-ស្ទឹងបត់).!!! (គេហទំព័រ ប៉ោយប៉ែត ប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

Video រឿងកាន់តែតានតឹងហើយលោក ផែង វណ្ណៈ អេឺយ.! អង្គភាពសារព័ត៌មានជាច្រើនរួមនិងគេហទំព័រ«ដើមរាំង» នាំគ្នាប្រកាស ថ្កោលទោសចំពោះរូបលោក តើឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្រ្តីក្រសួងព័ត៌មាន ចាត់វិធានការយ៉ាងណាទៅលើលោក ផែង វណ្ណៈ ដែលកំពុងបំពានសិទ្ធិទៅលើអ្នកសារព័ត៌មានពេញមួយស្រុកខ្មែរ.??? (គេហទំព័រ ប៉ោយប៉ែត ប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

Video ក្មេង២នាក់លង់ទឹកនៅវាលស្រែស្លា.ប់ បង្កអោយឪពុកម្តាយនិងអ្នកភូមិភ័យស្លន់ស្លោចុះជួយសង្គ្រោះ .. (គេហទំព័រ ប៉ោយប៉ែត ប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

Video ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា ផ្ដើមចេញពីជោគជ័យនៅខេត្តបាត់ដំបង ទើបរាជរដ្ឋាភិបាលសម្រេចផ្ទេរមុខងារក្នុងវិស័យអប់រំ យុវជន និងកីឡា ទៅឱ្យរដ្ឋបាលក្រុង ស្រុក ខណ្ឌទូទាំងប្រទេស.!!! (គេហទំព័រ ប៉ោយប៉ែត ប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ត្រៀមខ្លួនជំរុញ និងលើកកម្ពស់ទំនាក់ទំនងរាល់ការងារពាក់ព័ន្ធរវាងក្រសួងមហាផ្ទៃ និងលេខាធិការអាស៊ាន (គេហទំព័រ ប៉ោយប៉ែត ប៉ុស្តិ៍)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
120 នាក់
ម្សិលមិញ :
256 នាក់
សប្តាហ៍នេះ :
5706 នាក់
ខែនេះ :
21168 នាក់
3 ខែនេះ :
49610 នាក់
សរុប :
1313221 នាក់