ថ្ងៃព្រហស្បតិ៍ ទី០៥ ខែតុលា ឆ្នាំ២០៥០
លោកអគ្គនាយក ជួង វណ្ណអាង ចាងហ្វាងការផ្សាយ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ ( www.poipetpostnews.com ) whatsapp 092190098 / 0886606773 / Facebook ប៉ោយប៉ែតប៉ុស្តិ៍ / Page គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ / YouTube គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ / 📢 សេចក្តីជូនដំណឹងៈ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ ត្រូវការជ្រើសរើសភ្នាក់ងារបន្ថែម ២៥ រាជធានី.ខេត្ត.ក្រុង.បើបងប្អូនមានចំណាប់អារម្មណ៍ សូមធ្វើការទំនាក់ទំនងមកការិយាល័យនិពន្ធ តាមរយៈលេខទូរស័ព្ទចំនួនពីរខ្សែTell.092 190 098 - 088 66 06 773 ) ដែលមានទីតាំងស្នាក់ការ ភូមិមិត្តភាព សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ សូមអរគុណ៕
មន្រ្តីជំនាញ(ក.ប.ប)សាខាខេត្តឧត្ដរមានជ័យចុះត្រួតពិនិត្យទីតាំងស្តុបចំណីអាហាជើងមាន់ ស្លាបមាន់ ឆ្អឹងមាន់ គ្រឿងក្នុងសត្វគ្រប់ប្រភេទ ដែលរកឃើញខូចគុណភាពមួយចំនួន និងផាក់ពិន័យម្ចាស់អាជីកម្មនោះអស់ជាងលានរៀល.!!!
Fri,08 September 2023 (Time 04:53 AM)
ដោយ ៖ គេហទំព័រ ប៉ោយប៉ែត ប៉ុស្តិ៍ (ចំនួនអ្នកអាន: 111នាក់)


ខេត្តឧត្ដរមាន៖ ចំណីអាហាខូចគុណភាពជាច្រើនត្រូវបានក្រុមឈ្មួញសម្រុកដឹកចេញពីប្រទេសថៃចូលមកប្រទេសកម្ពុជាតាមច្រកទ្វាអន្តរជាតិជាំសាងុាំ ក្រោមការបើកភ្លើងខៀវពីសំណាក់លោក រ៉ែម ផល្លាវី ប្រធានស្នាក់ច្រកទ្វារអន្តរជាតិជាំសាងុាំ សហការបានយ៉ាងល្អជាមួយលោក ញឹប ផល្លិក គយចល័តក្រសួង បើកអោយនាំចូលចំណីអាហារខូចគុណភាពចូលមកស្រុកអន្លង់វែងនិងចែកចាយតាមបណ្ដាខេត្តមួយចំនួនដោយមិនគិតពីផលប៉ះពាល់ដល់សុខភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋខ្មែរបន្តិចសោះក្នុងការបរិភោគចំណីអាហារគ្មាន គុណភាព គ្មាន ចូលមកក្នុងទីផ្សារខ្មែរ។ ចំណីអាហារដែលក្រុមឈ្មួញនាំចេញពីប្រទេសថៃ-ចូលមកប្រទេសកម្ពុជា តាមច្រកទ្វារអនន្តរជាតិជាំសាងុាំមួយចំនួន ត្រូវបានមន្រ្តីជំនាញ(ក.ប.ប)សាខាខេត្តឧត្តរមានជ័យចុះមកត្រួតពិនិត្យនៅផ្សារអន្លង់វែង ស្ថិតក្នុងភូមិអូរជញ្ជៀន ឃុំអន្លង់វែង ស្រុកអន្លង់វែង រកឃើញទីតាំងស្តុបនិងលក់ចែកចាយចំណីអាហារ ជើងមាន់ ឆ្អឹងមាន់ ស្លាបមាន់ ជង្គង់មាន់ និងគ្រឿងក្នុងសត្វគ្រប់ប្រភេទ នៅផ្សារអន្លង់វែងមួយកន្លែង ម្ចាស់ឈ្មោះ តឿ លក់ចែកចាយចំណីអាហារខូចគុណជូនដល់ប្រជាពលរដ្ឋបរិភោគស្ទើរតែរាល់ថ្ងៃទៅហើយ។ នាថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៣ មន្រ្តីជំនាញ(ក.ប.ប)បានពិនិត្យឃើញថា ទីតាំងលក់ចំណីអាហាររបស់ម្ចាស់ទីតាំងឈ្មោះតឿ មានការលក់អាហារដែលជាកោះមាន់(ខូចគុណភាពឬហៅថាហូសឌឺឡេ )ទើបមន្រ្តីជំនាញ (ក.ប.ប)លើកដាក់រថយន្តយកទៅដុតកម្ទេចចោល។ នេះហើយជាមូលហេតុធ្វើអោយពលរដ្ឋខ្មែរ សិក្សាសិស្ស កុមារតូចៗ ទាំងក្មេងទាំងចាស់បរិភោគទៅខូចសុខាភាព និងអាចកើតជម្ងឺមួយចំនួន ដូចជា៖ ជម្ងឺរាករុស ក្អួត ចង្អោរ ឈឺក្បាល ជម្ងឺដាច់សសៃឈាម និង ជម្ងឺមហារីកជាដើម្បី។ល។ បើយោងតាមការលើកឡើងពីម្ចាស់ទីតាំងលក់ចំណីអាហារឈ្មោះតឿ បានប្រាប់អ្នកសារព័ត៍មានថាមន្រ្តីជំនាញ (ក.ប.ប)សាខាខេត្តឧត្ដរមានជ័យបានផាក់ពិន័យពួកគាត់ចំនួន(5លានរៀន)តែមានការយោគយល់និងសម្រួលគ្នាចុះឡើងសល់ត្រឹម(3លានរៀលប៉ុណ្ណោះ)។ ហើយមន្រ្តីជំនាញ(ក.ប.ប)បានដឹកយកកោះមាន់ដាក់ក្នុងរថយន្តមួយចំនួនធំ។ លោក លិញ សុវឌ្ឍ នាមន្រ្តីជំនាញ( ក ប.ប)បានប្រាប់អ្នកសារព័ត៍មានបីអង្គភាពថាហាមថត ហាមចុះផ្សាយ ព្រោះកម្លាំងមន្រ្តីជំនាញកំពុងប្រត្តិបត្តិការ ខ្លាចផ្អើលដល់ទីតាំងផ្សេងទៀត បើចុះផ្សាយប្រយត្ន័ម្ចាស់ទីតាំងគេប្ដឹង។ ជុំវិញករណីខាងលើ រាល់សំណេរផ្សព្វផ្សាយព័ត៍របស់អង្គភាព គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍យើងខ្ញុំគ្រាន់តែរិះគន់ក្នុងន័យស្ថាបនាប៉ុណ្ណោះមិនបានបង្កាច់ បង្ខូចអ្វីនោះឡើយ តាមវិជ្ជាជីវះ ស្ដីរពីរបបសារព័ត៍មាន ផ្សាយពីមតិ ពលរដ្ឋជូនដល់ថ្នាក់ដឹកនាំ ផ្សាយពីមតិ ថ្នាក់ដឹកជូនប្រជាពលរដ្ឋ ហើយបើសារមុីខ្លួនពាក់គិតថាអង្គភាពយើងខ្ញុំផ្សាយមិនគ្រប់ជ្រុងជ្រោយនូវប្រការណាមួយ អង្គភាពយើងខ្ញុំរងចាំការបកស្រាយបំភ្លឺជានិច្ចរាល់ម៉ោងធ្វើការ៕ ដោយ: សួន ចំណាប់ ប្រចាំខេត្តឧត្តរមានជ័យ គេហទំព័រ ប៉ោយប៉ែត ប៉ុស្តិ៍

ព័ត៌មានគួរចាប់អារម្មណ៍

Video ឯកឧត្ដម អ៊ុំ រាត្រី ដឹកនាំប្រតិភូខេត្តទទួលស្វាគមន៍បដិសណ្ឋារកិច្ច ជួបជាមួយ​ ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី​ រដ្ឋមន្រ្តីក្រសួងការបរទេស​ និងប្រតិភូ​ នៃព្រះរាជាណាចក្រថៃនៅច្រកទ្វារអន្តរជាតិ(ណងអៀង-ស្ទឹងបត់).!!! (គេហទំព័រ ប៉ោយប៉ែត ប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

Video រឿងកាន់តែតានតឹងហើយលោក ផែង វណ្ណៈ អេឺយ.! អង្គភាពសារព័ត៌មានជាច្រើនរួមនិងគេហទំព័រ«ដើមរាំង» នាំគ្នាប្រកាស ថ្កោលទោសចំពោះរូបលោក តើឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្រ្តីក្រសួងព័ត៌មាន ចាត់វិធានការយ៉ាងណាទៅលើលោក ផែង វណ្ណៈ ដែលកំពុងបំពានសិទ្ធិទៅលើអ្នកសារព័ត៌មានពេញមួយស្រុកខ្មែរ.??? (គេហទំព័រ ប៉ោយប៉ែត ប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

Video ក្មេង២នាក់លង់ទឹកនៅវាលស្រែស្លា.ប់ បង្កអោយឪពុកម្តាយនិងអ្នកភូមិភ័យស្លន់ស្លោចុះជួយសង្គ្រោះ .. (គេហទំព័រ ប៉ោយប៉ែត ប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

Video ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា ផ្ដើមចេញពីជោគជ័យនៅខេត្តបាត់ដំបង ទើបរាជរដ្ឋាភិបាលសម្រេចផ្ទេរមុខងារក្នុងវិស័យអប់រំ យុវជន និងកីឡា ទៅឱ្យរដ្ឋបាលក្រុង ស្រុក ខណ្ឌទូទាំងប្រទេស.!!! (គេហទំព័រ ប៉ោយប៉ែត ប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ត្រៀមខ្លួនជំរុញ និងលើកកម្ពស់ទំនាក់ទំនងរាល់ការងារពាក់ព័ន្ធរវាងក្រសួងមហាផ្ទៃ និងលេខាធិការអាស៊ាន (គេហទំព័រ ប៉ោយប៉ែត ប៉ុស្តិ៍)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
27 នាក់
ម្សិលមិញ :
256 នាក់
សប្តាហ៍នេះ :
5613 នាក់
ខែនេះ :
21075 នាក់
3 ខែនេះ :
49517 នាក់
សរុប :
1313128 នាក់