ក្នុងរយៈពេល២សប្តាហ៍ គិតចាប់ពីថ្ងៃទី៧ ខែតុលា រហូតដល់ថ្ងៃទី២០ ខែតុលាឆ្នាំ២០២៤ ករណីល្បែងស៊ីសងនៅទូទាំងប្រទេស មានការថយចុះជាលំដាប់ ពោលគឺមានមិនដល់១០ករណីនោះឡើយ។ នេះបើតាម បណ្ឌិត ទូច សុឃៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ។ ការថយចុះនេះ បើតាម បណ្ឌិត ទូច សុឃៈ គឺដោយសារការយកចិត្តទុកដាក់ពីប្រមុខរាជរដ្ឋាភិបាល ដែលដាក់ចេញវិធានការយ៉ាងមុឺងម៉ាត់បំផុត ជំរុញឱ្យផ្នែកពាក់ព័ន្ធ ជាពិសេសក្រសួងមហាផ្ទៃ បង្កើននូវការអប់រំផ្សព្វផ្សាយគ្រប់រូបភាព ដើម្បីបង្ការ ទប់ស្កាត់ និងបង្រ្កាបករណីល្បែងសុីសងខុសច្បាប់។ លោកបណ្ឌិត បានបន្ថែមថា"ជាប្រការមិនអាចមើលរំលងបាន គឺការយកចិត្តទុកដាក់បំពេញតួនាទី និងទទួលអនុវត្តបទបញ្ជាប្រកបដោយឆន្ទៈរបស់អាជ្ញាធរ និងកងកម្លាំងនៅតាមមូលដ្ឋាន ដោយក្នុងនោះក៏មានការរួមចំណែកល្បាត និងផ្ដល់ព័ត៌មានពីក្រុមប្រជាការពារផងដែរ"។ ការដោះស្រាយបញ្ហាល្បែងស៊ីសងខុសច្បាប់ គឺជាការងារអាទិភាពមួយក្នុងចំណោមទិសដៅអាទិភាពទាំង៦ ដែលឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានដឹកនាំបញ្ជាឱ្យអាជ្ញាធរគ្រប់មូលដ្ឋាន រួមទាំងនគរបាលជាតិ យកចិត្តទុកដាក់អនុវត្ត ចាប់តាំងពីដើមនីតិកាលទី៧ នៃរដ្ឋសភា។ សឹងតែគ្រប់វេទិកាសំណេះសំណាលជាមួយប្រជាពលរដ្ឋ ឯកឧត្តមអភិសន្តិបណ្ឌិត បានអំពាវនាវប្រជាពលរដ្ឋកុំលេងល្បែងស៊ីសង ទាំងល្បែងកន្ទុយលេខ បៀ អាប៉ោង ជល់មាន់ និងល្បែងភ្នាល់ផ្សេងៗ ពីព្រោះទង្វើនេះមិនត្រឹមតែខាតបង់ទ្រព្យសម្បត្តិនោះទេ វាក៏នាំឱ្យខាតពេលវេលា បាត់សុភមង្គលគ្រួសារ និងនាំឱ្យមានអំពើលួច ឆក់ ប្លន់ផងដែរ៕
ព័ត៌មានគួរចាប់អារម្មណ៍
ពិធីសំណេះសំណាលជាមួយមន្ត្រីនគរបាលជាតិ ប្រចាំប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត.!!! (ប៉ោយប៉ែតប៉ុស្តិ៍)
លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះអញ្ជើញចូលរួមកិច្ចប្រជុំការងារការពារសន្តិសុខ សណ្តាប់ធ្នាប់ ព្រះរាជពិធីបួងសួងសុំសេចក្តីសុខ ជូនដល់ព្រះរាជាណាចក្រកម្ពុជា នៅ ខេត្តសៀមរាប (ប៉ោយប៉ែតប៉ុស្តិ៍)
លោកវរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ អធិការនៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត បានដឹកនាំកម្លាំងនៃអធិការដ្ឋាននគរបាលក្រុង ប្រជុំដាក់ផែនការ ការពាររក្សា សន្តិសុខ សុវត្ថិភាព ជូនថ្នាក់ដឹកនាំ និងដាក់ទិសដៅបន្តរក្សាសន្តិសុខសណ្ដាប់ធ្នាប់ ជូនបងប្អូន ដែររស់នៅក្នុងក្រុងប៉ោយប៉ែត នាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះ.. (ប៉ោយប៉ែតប៉ុស្តិ៍)
ការរៀបចំសំណង់ និងការតុបតែងផ្សេងៗនៃព្រឹត្តិការណ៍អង្គរសង្ក្រាន្ត នៅបរិវេណមុខប្រាសាទអង្គរវត្តបានចាប់ផ្តើមបង្ហាញសម្រស់ហើយ (ប៉ោយប៉ែតប៉ុស្តិ៍)
លោកឪពុកអ្នកម្តាយ លោក សុខ វុទ្ធី និងភរិយា គឺ អ្នកស្រី តាំង សុខមុំ ព្រមទាំងក្រុមការងារបានបន្តនាំយក សម្ភារៈសិក្សា និងថវិកា ចែកជូនដល់សិស្សានុសិស្ស ៤៥៨ នាក់ (ប៉ោយប៉ែតប៉ុស្តិ៍)
វីដែអូ
ចំនួនអ្នកទស្សនា